Thursday, May 23rd

Last update08:44:37 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក ឆ្នាំ២០២០​​ ទេសចរ​​មក​​កម្ពុជា​​អាច​​កើន​​​ដល់​​​៧​​លាន​​នាក់

ឆ្នាំ២០២០​​ ទេសចរ​​មក​​កម្ពុជា​​អាច​​កើន​​​ដល់​​​៧​​លាន​​នាក់

ត្រឹម​រយៈពេល​​៥​ខែ​​ ដើមឆ្នាំ​​២០១២ ភ្ញៀវ​ទេសចរ​មក​​កម្ពុជា​មាន​​​ប្រមាណ​​១,៥​លាន​នាក់ ក្នុង​​អត្រា​កំណើន​​២៥% នេះ​បើ​យោង​តាម​របាយការណ៍ របស់​ក្រសួង​ទេសចរណ៍ ។ តាម​​ការ​ព្យាករណ៍​​នៅ​​ឆ្នាំ​២០១២​​នេះ កម្ពុជា​​អាច​​ទទួល​ភ្ញៀវ​​ទេសចរ​​​ប្រមាណ​​៣,៣​លាន​នាក់​"​។​

របាយការណ៍​​របស់​ក្រសួង​ទេសចរណ៍​​បាន​ព្យាករណ៍​ដោយ​​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ​២០១៣ ភ្ញៀវ​ទេសចរ​​មក​ប្រទេស​កម្ពុជា​អាច​​នឹង​​កើន​ឡើង​ប្រមាណ​៣,៨​លាន​នាក់ និង ​ឆ្នាំ​២០១៥ ប្រមាណ​៤,៥​លាន​នាក់ ហើយ​​រំពឹងថា នៅ​ឆ្នាំ​២០២០ ការមកដល់​​នៃ​ភ្ញៀវ​ទេសចរ​​អន្តរជាតិ អាច​​កើន​​ឡើង​ដល់​​៧​លាន​នាក់ ។ ចំនួននេះ​នឹង​​នាំមក​​នូវ​​ចំណូល​​ប្រមាណ​​៥ពាន់​​លាន​ដុល្លារ សំរាប់​ប្រទេស​កម្ពុជា​ផងដែរ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us