ឧក្រិដ្ឋជនសង្រ្គាម ដែលជាប់ពន្ធនាគារ អស់មួយជិវិតគឺ លោកកំាង ហ្កេកអ៊ាវ ហៅឌុច នឹងត្រូវផ្ទេរមកឃុំខ្លួននៅពន្ធនាគារពិសេសនៅក្នុងខេត្តកណ្តាល ប៉ុន្តែពេលវេលាកំណត់នៃការផ្ទេរនោះ មិនទាន់ត្រូវបានបញ្ជាក់នោះទេ។ ការរៀបចំផ្ទេរពន្ធនាគារនោះ គឺត្រូវបានសម្រេចដោយ ក្រសួងមហាផ្ទៃដែលទទួលខុសត្រូវឃុំឃំាងជនត្រូវចោទ និង ជនជាប់ទោស និង ព្រមទំាងសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមផងដែរ។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃបានឲ្យដឹងថា ឌុចមានកម្រិតទោសធ្ងន់ធ្ងរ និង មានប្រវត្តិឧក្រិដ្ឋកម្មដ៏ឃោរឃៅ ទើបមន្រ្តីពន្ធនាគារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ឌុច អាចនឹងមានគ្រោះថ្នាក់ ដោយសារអ្នកទោសដទៃទៀត។
គួររំលឹកថា អតីតប្រធានមន្ទីរស២១រូបនេះ ត្រូវបានតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហម ប្រកាសសាលដឺកាជាស្ថាពរ សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី០៣ ខែកុម្ភៈ។ លោក កំាង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានឃុំខ្លួននៅក្នុងសាលាក្តីខ្មែរក្រហម ដោយអង្គការសហប្រជាជាតិ ក្នុងសង្កាត់ចោមចៅ ចាប់តំាងពីសាលដីការ តុលាការកំពូល ផ្តល់សក្ខីកម្មនៅក្នុងសំណុំរឿង០០២ ៕





































