Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​នៅអាហ្វ្រិក​ខាងត្បូង​វិល​មក​កម្ពុជា​វិញ​ថ្ងៃនេះ

ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​នៅអាហ្វ្រិក​ខាងត្បូង​វិល​មក​កម្ពុជា​វិញ​ថ្ងៃនេះ

  • PDF

ពលរដ្ឋ​ខ្មែរ ៤ នាក់​នឹង​វិល​ត្រឡប់​មក​ដល់​​កម្ពុជា​វិញ​នៅថ្ងៃ​ទី​៥ កក្កដានេះ បន្ទាប់ពីបាន​​ទៅ​ធ្វើ​ការងារ​ ជាកម្មករ​នេសាទ​ យ៉ាង​លំបាក​វេទនា​​​នៅអាហ្វ្រិក ខាងត្បូង អស់​រយៈពេល​ជាច្រើន​ខែឆ្នាំនោះ នេះបើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់ក្រសួងការ​បរទេស​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានឲ្យដឹងថា ការវិល​ត្រឡប់​មក​មាតុភូមិនិវត្តន៍​វិញ​របស់​ពលករខ្មែរ​៤នាក់​នេះ គឺដោយសារ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​និង​កិច្ច​សហការ​យ៉ាងល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​អាជ្ញាធរ​អាហ្វ្រិកខាងត្បូង និង​ជាមួយ​អង្គការទេសន្តរ​ប្រវេសន៍​អន្តរជាតិ ( IOM ) ៕

    About Us
    Khana

Activities

Find us at Facebook

Contact Us