Monday, May 20th

Last update07:55:37 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ហោរាសាស្រ្ត​ប្រចាំ​​ថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១២

ហោរាសាស្រ្ត​ប្រចាំ​​ថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១២

ហោរាសាស្រ្ត​ប្រចាំ​​ថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១២

 

ឆ្នាំជូតពង្សទេព្តាប្រុស ធាតុទឹក

រាសី​ល្អ​ជា​មធ្យម ការប្រកប​ការងារ​លោកអ្នក​ជួបបញ្ហា​តប់ប្រម៉ល់​ផ្លូវចិត្ត​ច្រើន​ពិសេស មិនត្រូវ​ប្រកាន់​ភាព​មោហៈទោសៈ​ឡើយ​នាំតែកើត​រឿងរាវ​អាក្រក់ៗ​រត់ចូល ប៉ុណ្ណោះ។​សម្រាប់​អ្នក​ប្រកបរបររកស៊ី​ជួញដូរ​ថ្ងៃនេះ​លាភហេង​មានការ ខ្សត់ខ្សោយ​ដូច្នេះ​មិនគប្បី​មាន​ក្តី​លោភលន់​ចង់​ចំណេញ​ច្រើនទ្បើយ ប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។​​សម្ព័ន្ធ​ស្នេហា​ប្រុសស្រី​មាន​ ភាព​សោះ​កក្រោះ​ដោយ​សារ​ម្នាក់ៗ​មាន​ចិត្ត​ខ្លាំង​ និង ចង់​ចាញ់​ឈ្នះ​មិន​សូវ​ចេះ​អត់​ឱន​ឱ្យ​គ្នា​នោះ​ឡើយ​៕

ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្សប្រុស
រាសីស្រុតចុះ។នៅក្នុងថ្ងៃនេះ លោកអ្នកតោងតែចេះទប់ទល់ចំពោះស្ថានភាពមិនល្អហើយចូរចងចាំថាការតស៊ូ មិនអត់ប្រយោជន៍នោះឡើយ។ការប្រកបការងារជួបបញ្ហាលំបាកនិងមានរឿង រកាំចិត្តច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះ មានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។ ការធ្វើដំណើរទៅទិសឧត្តរមិនសូវមានសុវត្តិភាពទេគប្បីមានការ ប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំ ភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បី មានការប្រយ័ត្នប្រយែង៕

ឆ្នាំខាល ​ធាតុ​ឈើ ពង្ស​យក្ស​ស្រី

រាសី​ខ្ពស់​ត្រដែត​ ក្នុង​ថ្ងៃ​នេះ ដំណើរ​ជីវិត​របស់​លោកអ្នក​មានភាព​គាប់ប្រសើរ​ជាងមុន​ហើយ​ធ្វើអ្វី​ក៏តែងតែ មាន​ការ​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ជានិច្ច។ អ្នកអាជីវករ​ថ្ងៃនេះ វិញទោះ​មានការជួញទី​ជិតឆ្ងាយ​តែងអាច​ប្រមូល​ភោគផល​ចូលផ្ទះ​វិញ​​យ៉ាង ត្រជាក់ចិត្ត​ហើយ​បើចង់បោះទុន​លើអ្វីមួយ​ក៏ជា​ពេលវេលាល្អ​ផងដែរ។​​ រីឯបញ្ហាសេចក្តីស្នេហា​កំលោះក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ កំពុងបើកទំព័រថ្មី​សម្រាប់​អ្នកហើយ៕

ឆ្នាំថោះ ធាតុឈើ ពង្សមនុស្សស្រី

រាសីស្រុតចុះ។​នៅថ្ងៃនេះ​ព្រោះតែ ដួងរាសី​របស់​លោកអ្នក​បានផ្លាស់ប្តូរ​មកល្អប្រសើរ​ឡើងវិញ​ពិសេសស្ត្រី នាំឱ្យ​មានការផ្លាស់ប្តូរ​ច្រើនរឿង​ដូចជា​បញ្ហា​ការងារ ប្រាក់កាសបញ្ហា ផ្ទាល់ខ្លួន។ អ្នកប្រកបរបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំសូវផ្តល់ផល ល្អទេ​ដូច្នេះ​បើលោកអ្នក​ចង់បោះទុន​តូច​ធំឬ​ចង់រកស៊ី​ចូលហ៊ុន​ជាមួយ អ្នកដទៃ​ត្រូវចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់ជ្រុងជ្រោយ​បើពុំនោះទេ​អាច ជួបផលអាក្រក់​ណាមួយ​នៅថ្ងៃ​ខាងមុខ​ត្រូវ​រែកពន់​ពុំខាន ។
​រីឯបញ្ហា​​សេចក្តី​ស្នេហា​ប្រុសស្រី​កុំជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តីទុក្ខ​លំបាក​មក​វិញ៕


ឆ្នាំរោង ធាតុមាស ពង្សទេព្តាប្រុស

រាសី​ល្អ​​ជាមធ្យម ថ្ងៃនេះ ការប្រកប​ការងារ​លោកអ្នក​ឱ្យប្រយ័ត្នប្រយែង​បញ្ហាបន្តិច​ពីព្រោះថា​អាច ប្រែក្រឡាស់​ពីល្អមកអាក្រក់​បានគ្រប់​ពេលវេលា​ទាំងអស់។​ដូចនេះទោះ ធ្វើអ្វី​មិនថា​ការ​ប្រកប​ការងារ​ធំ​ដុំ​ឬ​​រាយរងក្តី​គួរប្រយ័ត្ន​ពីរឿង ល្អមក​អាក្រក់​ឬ​ពីការ​ធ្លាប់ទទួល​បានបែរជាអត់​ទៅវិញ។​អ្នក​ប្រកប​របរ រកស៊ី​​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរជួបផលលំបាក​ក្នុងការរកផល​ចំណូលណាស់​ហើយ ការជួញជិតឆ្ងាយ ទៀតសោតជួប តែភាព​រកាំរកូស និង ក្រុម​បាប​មិត្តតាម ឈ្នានីស​ព្យាបាទយាយី។​រីឯបញ្ហា​ស្នេហា​កំលោះក្រមុំ បើចង់ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អទេ​ព្រោះ​ច្រើន​ជួប​គូកម្ម ច្រើន​ជាង​គូព្រេង​៕

ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្សប្រុស

រាសីល្អជាមធ្យម ក្នុងខែ​កន្លងមក​សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​ទទួល​រងការ​លំបាក​និង​ រែកពន់ផល លំបាក​ច្រើន​ត្រូវ​រាប់រងផង។​ចំពោះ​ស្ត្រី​បាន​ឆ្លងកាត់​ផលលំបាក​ធ្វើ​ ឱ្យដឹង​ក្តៅដឹង​ត្រជាក់​គួរសម​មកហើយ​។  បន្តិចបន្តួច​គឺរាល់លោកអ្នកធ្វើអ្វីក៏ដោយ មានភាព​រលូនល្អ​និង​មិនដូច្នេះ​ក៏មាន​ភាពភ្លឺថ្លា​ជាងមុនដែរ។ ចំពោះអ្នក ប្រកបរបរ រកស៊ីជួញដូរ ក្នុងថ្ងៃនេះដែរ លោកអ្នកមិន ត្រូវចេះដឹង ឮរឿង អ្នកដទៃ ច្រើនឡើយ ប្រយ័ត្នឥតការ អ្វីសោះ នាំរឿងរ៉ាវ អាក្រក់មក ដាក់ខ្លួនហើយ ខាតពេលទាំង រកស៊ីថែមទៀត។រីឯបញ្ហា សេចក្តី ស្នេហា ប្រុសស្រី ជួបរឿង ប្រទាំង ប្រទើស និង ចាប់កំហុស គ្នាច្រើន៕

ឆ្នាំមមី ធាតុភ្លើង ពង្សទេព្តាស្រី

រាសីខ្ពស់ត្រដែត ក្នុងពេល​កន្លង​មក​ពិសេស​ស្ត្រី​លោកអ្នក​ទទួល​រែកពន់​ផល​លំបាក​ច្រើន​ហើយ​​ បើ​ចង់​ធ្វើ ល្អ​ប៉ុនណា​ក៏គ្មាន​នរណា​មើល​ឃើញ​ទេពិសេស​ថែម​ទាំងខាត​ពេលវេលា​ទៀតផង។ ទោះបីយ៉ាងណា​នៅពេលនេះ​មនុស្ស​នៅ​ជុំវិញខ្លួន​លោកអ្នក​ចាប់ផ្តើម​មើលឃើញ​និង បាន​ការ​ជួយជ្រោម​ជ្រែងច្រើន។​សម្រាប់ថ្ងៃនេះ​វិញការប្រកបការងារ​មាន ភាពជឿនលឿន​ទៅមុខ​និង​មានភាព​សុខដុម​គួរសម។អ្នកប្រកបរបរ​រកស៊ីជួញដូ ក្នុងថ្ងៃនេះ​វិញមានការទិញ​ចូលលក់​ចេញគ្រាន់បើ​តែយ៉ាណា​លោកអ្នកទាល់តែ ខិតខំខ្លាំង​ទើបទទួលជោគជ័យ​ជំនួញធំៗទៅរួច។               រីឯបញ្ហា​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង ផ្អែមល្ហែម​ប្រពៃ​ណាស់៕

ឆ្នាំមមែ ធាតុមាស ពង្សទេព្តាស្រី
រាសីល្អជាមធ្យម។នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកជួបរឿងខ្វាយខ្វល់ផ្លូវចិត្តបន្តិចហើយភាព រកាំរកូស ទាំងនៅ ក្នុងផ្ទះសម្បែង និង សូម្បី តែនៅ ក្រៅផ្ទះក្តីក៏មាន ច្រើន។ ការរស់នៅ ពិសេស ស្វាមីភរិយា រមែងតែកើត ការចង់ចាញ់ ឈ្នះដោយ មានការប៉ះទង្គិច ឈ្លោះប្រកែក គ្នា ញឹកញាប់ ដូច្នេះ បើមិនចេះអត់ឱនឱ្យគ្នា ទៅវិញទៅមកទេ នោះរឿងរាវ អាចរីកធំឡើងៗ រហូតមិនអាចបញ្ចប់ បានដោយងាយ នោះឡើយ។ រីឯបញ្ហាស្នេហា កំលោះក្រមុំ មានការប្រែប្រួលច្រើន ក្នុងអំឡុងពេលនេះ ដោយពេលខ្លះមានសង្ឃឹម ឯពេលខ្លះកើតទុក្ខ រកថាមិនត្រូវ៕

ឆ្នាំវក ធាតុដែក ពង្សយក្សប្រុស

រាសីខ្ពស់ត្រដែត ក្នុងថ្ងៃនេះ បើមានកិច្ចការ​តូចធំ​ត្រូវបំពេញ​ហើយ​លោកអ្នក​​ចេះចាត់ចែង​ឱ្យបាន​ល្អ​នោះ អាចនឹងទទួល​ផលប្រយោជន៍​នៅពេល​ក្រោយ​វិញ​យ៉ាងច្រើន​ជាក់ជាពុំ​ខាន។ អ្នកប្រកបរបរ​រកស៊ីជួញដូរ​ដោយសារ​យីអ៊ុន​បានងើបខ្ពស់​ប្រសើរឡើងវិញ ធ្វើឱ្យសូម្បី​ឧបសគ្គ​នានា​ដែល​ធា្លប់​មាន​​កាលពីមុន​មក​ក៏ត្រូវ រលត់​រលាយ​អស់​ទៅ​វិញដែរ។​រីឯបញ្ហាស្នេហា​កំលោះក្រមុំ​ហាក់មាន​ការចុះសម្រុង ​និង​អ្វីៗដែល អាក្រក់​បានប្រែមក​ល្អប្រសើរវិញ៕

ឆ្នាំរកា ធាតុដែក ពង្សយក្សប្រុស
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារ ដួងរាសីធ្លាក់ស្រុតចុះម្ល៉ោះហើយទោះលោកអ្នកធ្វើដំណើរឆ្ងាយជិត មិនសូវមានសុវត្តិភាពប៉ុន្មានទេហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិច ទើបចៀសផុតបញ្ហាអាក្រក់ទាំងពួងកើតឡើង។ចំពោះការប្រកបការងារឬធ្វើ អ្វីមួយតែងតែជួបនូវឧបសគ្គមករារាំងជានិច្ចហើយពិបាកនឹង ទម្លុះទម្លាយទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នក ជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោត ជួបតែភាពរកាំរកូស។          
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើនឯការ ផ្អែមល្ហែមក៏ច្រើន៕

ឆ្នាំច ធាតុដី ពង្សយក្សស្រី
រាសីស្រុតចុះ នៅថ្ងៃនេះ​ដោយសារ ដួងរាសី​ដាំក្បាល​ចុះ​ដូចនេះ​គប្បី​លោកអ្នក​ប្រយ័ត្ន​ប្រយែង​បញ្ហា​សុខភាព បន្តិច​ពីព្រោះ​ងាយកើតបញ្ហា​ចូលលុកលុយ​យាយីណាស់​ពិសេស​បុរស​តែម្តង។ ចំពោះ​អ្នកប្រកបរបរ​រកស៊ីជួញដូរ​ការរកផល​កម្រៃ​ទោះ​ជួបបញ្ហា ស្មុគស្មាញ​ម្តេចម្តា​ក៏អាចរកប្រាក់​ចំណូលគ្រាន់​បំពេញ​បំពង់​អញ្ចឹងផង ។សម្ព័ន្ធស្នេហា​ប្រុសស្រី​ងាយទាំង​ផ្អែមល្ហែម​និ​ង​ងាយ​ទាំង​ប្រេះឆា៕

ឆ្នាំកុរ ធាតុទឹក ពង្សមនុស្សស្រី

រាសី​ខ្ពស់​ត្រដែត នៅថ្ងៃនេះ ដោយសារ​ដួងរាសី​ឡើង​ខ្ពស់ម្ល៉ោះ​ហើយ​ធ្វើឱ្យកិច្ចការងារ​ដែលលោកអ្នកបាន បំពេញ​មានការ​ចម្រើន​លូតលាស់​ទៅមុខជានិច្ច។ អ្នកប្រកបរបរ​រកស៊ី​ជួញដូរ​ការធ្វើជំនួញ​ទោះទី​ជិតឆ្ងាយមានភាព សុខដុមល្អ​តែទោះធ្វើអ្វីៗ​លោកអ្នក​តោងតែចេះ​បែងចែក​ល្អអាក្រក់ ឱ្យបានត្រឹមត្រូវ​ទើបគ្មារឿងរាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ។​សេចក្តីស្នេហា ​កំលោះក្រមុំ​មានភាពស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ៕

    About Us
    Khana

Activities

Find us at Facebook

Contact Us