Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ សម្ដេច​ហ៊ុន សែន​នឹង​ជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ថ្ងៃអង្គារ

សម្ដេច​ហ៊ុន សែន​នឹង​ជួប​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ថ្ងៃអង្គារ

  • PDF

ខណៈ​ពេល​​ដែល​​រដ្ឋមន្ត្រី​​ការ​បរទេស​​ចិន​​លោកយ៉ាង ជាឆឺ Yang Jiechi មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូកបី និង វេទិកា​តំបន់​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី១០ ដល់ ថ្ងៃ​ទី​១២​ ​ខែកក្កដា ។ លោក យ៉ាង ជាឆឺ រដ្ឋមន្ត្រី​ការបរទេស ចិន ក៏​នឹង​ជួប​ប្រជុំ​ជាមួយ​​ សម្ដេចហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ជា​លក្ខណៈ​ទ្វេភាគី​ផងដែរ​។បញ្ហា​ទំនាក់​ទំនង រវាង​ប្រទេស​ទាំងពីរ កិច្ច​សហប្រតិបត្តិការ លើវិស័យនានា ត្រូវ​បាន​គេ​រំពឹងថា​នឹង​ក្លាយ​ ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ។

គួរបញ្ជាក់ថា ប្រទេសចិន​នឹង​ក្លាយ​ជា​តួអង្គ​​សំខាន់ នៅ​ក្នុង​កិច្ចប្រជុំ​ទាក់ទង​ទៅ​នឹង​ អាស៊ាន - ចិន ដោយ​កិច្ចប្រជុំ​នឹង​មាន​និយាយ​ ពីការ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង COC ដើម្បី​ឈាន​ទៅ​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​មាន​ជម្លោះ​រវាង​ប្រទេស​ចិន និង ប្រទេស​សមាជិក​​អាស៊ាន​ផ្សេងទៀត ដូចជា ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង ប្រ៊ុយណេ។

ក្រៅពីបញ្ហា​សមុទ្រ​ចិន​ខាងត្បូង អនុស្សារណៈ នៃការយោគយល់គ្នា រវាងអាស៊ាន និង ចិន លើសន្ធិសញ្ញា ស្តីពី តំបន់​អាស៊ី​អាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ ក៏នឹង​ត្រូវ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង ចិន ចុះហត្ថលេខា​ជាមួយ​គ្នា​ផងដែរ ។

    About Us
    Khana

Activities

Find us at Facebook

Contact Us