Xu Kaixiang គឺជានិស្សិតឆ្នាំទី ៣ នៃសកលវិទ្យាល័យជាតិសិង្ហបុរី ត្រូវបានគេរកឃើញថា ស្លាប់ក្រោយពីនិស្សិត វ័យ២៥ឆ្នាំរូបនេះ លេងហ្គេមលើកុំព្យូទ័រពេញមួយយប់ ។ សារព័ត៌មាន Shin Min Daily បានរាយការណ៍នៅថ្ងៃចន្ទថា ឪពុកម្តាយ Xu Kaixiang ជាអ្នកឃើញហេតុការណ៍នេះមុនគេ បន្ទាបពីពួកគាត់បានឡើងទៅដាស់ Xu Kaixiang តែបែរជាឃើញគេដេកនៅលើឥដ្ឋខណៈពេលដែលកុំព្យូទ័រនៅបើកនៅឡើយ ។ដោយសារគ្មានការឆ្លើយតប ឪពុកម្តាយ Xu Kaixiang បានបញ្ជូន Xu Kaixiang ទៅកាន់មន្ទីរពេទ្យ តែគ្រូពេទ្យបានអះអាងថា គេបានស្លាប់បាត់ ទៅហើយ។
ក្រោយការស្លាប់របស់ Xu Kaixiang ប៉ូលិសបានយកសេចក្តីសន្និដ្ឋានជំហានដំបូងពីគ្រូពេទ្យថា ករណីនេះអាចបណ្តាលមកពី ជម្ងឺបេះដូង ដោយសារ អ្នកស្លាប់បានចំណាយពេលពេញមួយយប់ ក្នុងការលេងហ្គេមលើកុំព្យូទ័រ ដែលអាចធ្វើអោយបេះដូងរបស់គេ ស្ថិតក្នុងស្ថានភាពហត់នឿយ រឺ រន្ធត់ ។ ក្រៅពីនេះគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ជនរងគ្រោះអាចខ្យល់គរ នៅពេលគេអស់កម្លាំងខ្លាំង រាងកាយទន់ខ្សោយ រហូតធ្វើអោយសន្លប់ ក្នុងរយៈពេលយូរ ទើបឈានដល់ការបាត់បង់ជីវិតតែម្តង។
ស្លាប់ដោយសារលេងហ្គេមពេញមួយយប់
- Tuesday, 10 July 2012 11:30
- យ៉ាន់ លីណា

































