Wednesday, May 22nd

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​​ រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន ​បូក​​៣ ចាប់​ផ្តើម​​រសៀល​​នេះ​

កិច្ចប្រជុំ​​ រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន ​បូក​​៣ ចាប់​ផ្តើម​​រសៀល​​នេះ​

  • PDF

កិច្ចប្រជុំ​​​រដ្ឋមន្ត្រី​ការបរទេស​​​អាស៊ាន បូក ៣ លើក​​ទី​​១៣​នឹង​​​ចាប់​ផ្តើម​​ពី​​ម៉ោង ២ ដល់​​ម៉ោង ៣ និង ៣០ នាទី រសៀល​​ថ្ងៃ​​ទី​​១០ ​​ខែកក្កដា​នេះ នៅ​វិមាន​សន្តិភាព។ ​កិច្ច​ប្រជុំ​​នេះ ដឹកនាំ​​ដោយ​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​​កម្ពុជា ក្នុង​នាម​​ជា​​ប្រធាន​​អាស៊ាន​ និង​មានការ​ចូលរួម​ពីរដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន ៩ ប្រទេស​ផ្សេងទៀត ​ជួប​ប្រជុំ​​ជាមួយ​​​រដ្ឋមន្ត្រី​​ការបរទេស​​ចិន ជប៉ុន និង​ កូរ៉េ។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន បូក ៣ នឹង​ផ្តោត​​​​​ការ​​ពិភាក្សា ​​​​​លើ​ការ​ផ្លាស់ប្តូរ​​យោបល់ ​អំពី​​បញ្ហា​​តំបន់ និង​ អន្តរជាតិ ព្រម​ទាំង​​គោលដៅ​​ទៅ​អនាគត​ ​រវាង​អាស៊ាន ចិន ជប៉ុន និង​ កូរ៉េ​។ ក្រៅពីនេះ រដ្ឋមន្ត្រី​ការ​បរទេស​​អាស៊ាន បូក ៣ នឹង​​ផ្តោត​​ការ​ពិភាក្សា​​ផងដែរ​ លើ​​ការ​រៀបចំ​​សកម្មភាព​សម្រាប់​​រម្លឹក​ខួប​លើក​ទី​១៥ នៃ​ទំនាក់​ទំនង​​អាស៊ាន បូក​៣ នៅឆ្នាំនេះ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us