Wednesday, Jun 19th

Last update08:47:29 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ លោក​ម៉ម សូណង់ដូ នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ

លោក​ម៉ម សូណង់ដូ នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​នេះ

  • PDF

លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ នឹង​ធ្វើ​ដំណើរ​មក​ដល់​ ប្រទេស​កម្ពុជា​នៅ ម៉ោង ១០ យប់ ថ្ងៃទី១២ ខែកក្កដានេះ ។ ដំណើរ​មក​កាន់​កម្ពុជា​របស់​លោក​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​លោក​កំពុង​មាន​រឿង​ចំរូង​ចម្រាស ជាច្រើន ជាពិសេស​កាលពី​ពេល​កន្លង​ទៅ​ លោក​ត្រូវ​​បាន​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា បាន​​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​​នៃការ​​​ធ្វើ​​អបគមន៍ ជាមួយ​ពលរដ្ឋ​​មួយ​​ចំនួន​​ក្នុង​ ខេត្ត​ក្រចេះ​ ​ហើយ​ត្រូវ​​បាន​សមត្ថកិច្ច​​បង្រ្កាប​​យ៉ាង​សាហាវ​ និង​ បាន​​ចេញ​​បញ្ជាឱ្យ​​តាម​​ចាប់​​មេខ្លោង​​របស់​ពួកគេ។

ដូច្នេះ​សហគមន៍​ជាតិ និង សហគមន៍​អន្តរជាតិ កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​ថា តើនឹង​មាន​អ្វី​កើតឡើង បន្ទាប់​ពី​លោក ម៉ម សូណង់ដូរ​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃនេះ។

    About Us
    Khana

Activities

Find us at Facebook

Contact Us