Thursday, May 23rd

Last update10:51:27 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ សហប្រជាជាតិ​ខ្វះ​មូល​និធិ​ជួយ​ជន​ភៀស​ខ្លួន​ស៊ីរី

សហប្រជាជាតិ​ខ្វះ​មូល​និធិ​ជួយ​ជន​ភៀស​ខ្លួន​ស៊ីរី

​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ អំពើ​ហិង្សា​ក្នុង​ប្រទេស​​ស៊ីរី​ បាន​​កើន​​ឡើង​​ ដោយសារ​​ការ​​វាយ​​ប្រយុទ្ធ​គ្នា ​​រវាង​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល និង ក្រុម​ទាហាន​​របស់​រដ្ឋាភិបាល​​ស៊ីរី​ តែង​​តែ​ផ្ទុះ​ឡើង បណ្តាល​​អោយ​ ជីវិត​មនុស្ស​​ជា​​ច្រើន​​នាក់​​បាន​​ស្លាប់ និង មាន​​ប្រជាជន​​ស៊ីរី​ជាច្រើន​បាន ភៀស​ខ្លួន​ ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។

ស្របពេល​ដែល​ចំនួន​ជនភៀស​ខ្លួន​ មាន​ចំនួន​កាន់​តែ​ច្រើន​នោះ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ បាន​ធ្វើការ​ព្រមាន​ថា ប្រសិនបើ​មិន​មាន​​មូលនិធិ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ អង្គការ​សហប្រជាជាតិ និង កាត់​បន្ថយ​ដំណើរការ​មនុស្សធម៌​ក្នុង​ប្រទេស​នេះ​ជា​មិន​ខាន។

ចំនួន​ជន​ភៀសខ្លួនបានកើន​ឡើង​ជាលំដាប់ ដោយ​កាល​ពី​ខែមេសា ចំនួន​ជន​ភៀស​ខ្លួន​មាន​ចំនួន​២០ ម៉ឺននាក់ និង ខែ មេសា បាន​កើន​ឡើង​​ដល់៥០ម៉ឺននាក់។ រីឯ​នៅខែ​កក្តដានេះ ចំនួន​ជនភៀស​ខ្លួនបាន​កើនឡើង រហូត​​ដល់​៨៥ ម៉ឺននាក់ឯណោះ។

មន្ត្រីរបស់អង្គការសហប្រជាជាតិក៏បានឲ្យដឹងទៀតថា ប្រសិន​បើ​អង្គការ​សហប្រជាជាតិ មិន​អាច​ស្វែងរកមូនិធិ ឲ្យ​បាន​គ្រប់គ្រាន់ និង ទាន់​ពេល​វេលា ជនភៀស​ខ្លួន​ស៊ីរី​ទាំងនោះ​នឹង​ប្រឈម​​មុខ​នឹង​បញ្ហា​ជា​ច្រើន​​មិនខាន។

គួរបញ្ជាក់ថា មូលនិធិ​ដែល​បាន​ជួយ​ទៅ​ដល់​ជនភៀស​ខ្លួន​ទាំង​នោះ​ នា​ពេល​កន្លង​មក​គឺ ភាគច្រើន បានមកពី អាមេរិក សហភាព​អ៊ឺរ៉ុប អូស្រ្តាលី អាឡឺម៉ង ជប៉ុន ចក្រភព អង់គ្លេស កាណាដា និង ប្រទស​ផ្សេងៗ​ទៀត​ផង​ដែរ។



    About Us
    Khana

Activities

Find us at Facebook

Contact Us