Friday, May 24th

Last update02:12:47 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ កម្ពុជា​ និង ​កូរ៉េ​​ខាង​​ជើង​​​សន្យា​​ពង្រឹង​​ទំនាក់​​ទំនង

កម្ពុជា​ និង ​កូរ៉េ​​ខាង​​ជើង​​​សន្យា​​ពង្រឹង​​ទំនាក់​​ទំនង

  • PDF

តាម​រយៈ​កិច្ច​ពិភាក្សា​ការងារ​ រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង ប្រមុខ​ការ​ទូត​ កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​​ទី​​១៤​ខែកក្កដា កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង មាន​​​បំណង​​​ចង​​រឹត​ ចំណង​ទំនាក់​ទំនង​មិត្តភាព​ ជាមួយ​កម្ពុជា​ ឲ្យ​បាន​កាន់​តែ​រឹងមាំ​ឡើង មិនត្រឹម​តែ​លើ​វិស័យ​នយោបាយ​ទេ​ ប៉ុន្តែ​រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន​ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​នោះ​។

លោកអៀង សុផល្លែត បានបន្ថែមថា រដ្ឋមន្រ្តី​ការបរទេស កូរ៉េ​ខាងជើង បាន​ជម្រាប​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រីថា លោក​បាន​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង និង បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយ សាធារណរដ្ឋ​​ប្រជាមានិត​ប្រជាធិបតេយ្យ​​កូរ៉េ​មាន​បំណង​ ចង់​សហការ​ជាមួយ​កម្ពុជា​ ក្នុង​ការ​សាងសង់​រោងចក្រ​ម៉ាស៊ីន​កិនស្រូវ និង ជួលដី​ដើម្បី​ដាំកៅស៊ូ​ហើយ​ក្នុង​ករណី​ដែល​ភាគី​កម្ពុជា​​យល់ព្រម​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ សូមជូន​អ្នក​ឯកទេស​លើ​វិស័យនេះ​មក​ធ្វើការ​សិក្សា។

ជាក់ស្តែង​ដូចជា​ការចង់​បង្កើត​រោងចក្រ​ម៉ាស៊ីន​កិនស្រូវ​វិញ លោកអៀងសុផល្លែត បាន​បន្ថែម​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា ​វា​ជា​បំណង​ល្អ​ហើយ​ត្រឹមត្រូវ​សមស្រប​ទៅតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ទិសដៅ​នាំ​អង្ករ​ចេញ​នោះ។

សូមរម្លឹកថា ក្នុងកិច្ចប្រជុំជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេសកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ លោក​ប្រមុខ​ការទូត​កូរ៉េ​ខាងជើង បាន​បញ្ជាក់​ច្បាស់​ថា កូរ៉េ​ខាង​ជើង បាន​ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ចូល​រួម​តុ​ចរចា ៦ ភាគី ឡើងវិញ​ស្តីពី បញ្ហា​ជម្លោះ​ឧបទ្វីប​កូរ៉េ​ និង វិបត្តិ​នុយក្លេអ៊ែរ៕

    About Us
    Khana

Activities

Find us at Facebook

Contact Us