ប្រាសាទ​នាង​ខ្មៅ

លោក​អ្នក​នាង​ជា​ទី​មេត្រី ប្រាសាទ​នាងខ្មៅ​ជា​ប្រាសាទ​បុរាណ​ខ្មែរ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​អំពី​ថ្មភក់ និង​ ឥដ្ឋ តាម​រចនាបទ​កោះកែវ  ក្នុង​សម័យ​អង្គរ​សតវត្ស​ទី​១០​ រាជ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៤ នៃ​គ្រឹស្គ​សករាជ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ ក្នុង​ព្រហ្មមញ្ញ​សាសនា។

ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរ​ផ្លូវជាតិ​លេខ២ ចំងាយ​ប្រមាណ​៥២​គីឡូម៉ែត្រ ពី​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ ២៧​គីឡូម៉ែត្រ​​ ពី​ទីរួម​ខេត្តតាកែវ និង ៣​គីឡូម៉ែត្រ​​ពី​ភ្នំ​ជីសូរ។

ក្រៅពីប្រាសាទនាងខ្មៅ ក៏​មាន​វត្ដប្រាសាទនាងខ្មៅ​ផង​ដែរ។ ក្នុង​វត្ដ​នោះ​មាន​ប្រាសាទ​បុរាណ​ពីរ​ឈ្មោះ​ប្រាសាទ​នាងខ្មៅ នៅ​ខាង​លិច​វិហារ ចំក្លោង​ទ្វារ​វត្ដ​ទិស​បស្ចឹម។ ប្រាសាទ​​ទាំង​ពីរ​នោះ​ធ្វើ​ពី​ថ្មផង អិដ្ឋផង ទំហំ៤​ម៉ែត្រ​៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូល​ស្រួច ដូច​ចេតិយ​ខ្ពស់​ត្រដែត។

Vayo FM Song Request