Saturday, May 25th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ ​រដ្ឋ​សភា​​កាត់​​ប្រាក់​​ខែ​៣០% ​​​ពី​ប្រធានាធិបតី​ និង ​​នាយក​រដ្ឋមន្ត្រី​បារាំង​​

​រដ្ឋ​សភា​​កាត់​​ប្រាក់​​ខែ​៣០% ​​​ពី​ប្រធានាធិបតី​ និង ​​នាយក​រដ្ឋមន្ត្រី​បារាំង​​

សភា​បារាំង​បាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​មួយ ដើម្បី​អនុម័ត​ការ​កាត់​បន្ថយ​ប្រាក់​បៀវត្សន៍ របស់​​ប្រធានាធិបតី​​បារាំង គឺ​លោក ហ្វ្រង់ ស័រហូឡង់ និង លោក​​នាយក​រដ្ឋមន្រ្តី ហ្សង់ម៉ាក អាយរ៉ូល​ ចំនួន​៣០​ភាគរយ។​ ការ​បោះ​ឆ្នោត​អនុម័ត​នេះ​ គឺ​ជា​វិធានការ​ដំបូង​ របស់​ប្រទេស​បារាំង​ ក្នុង​ការ​ទប់​ស្កាត់​ ការ​ចំណាយ​របស់​រដ្ឋច្រើន មក​លើ​ប្រធានាធិបតី និង នាយក​រដ្ឋមន្រ្តី​ផងដែរ ហើយ​ការ​បោះឆ្នោត​អនុម័ត​ ការ​កាត់​បន្ថយ​ប្រាក់​ខែ​ របស់​លោក ហ្វ្រង់ស័រ​ហូឡង់ និង លោក​ហ្សង់ម៉ាក អាយរ៉ូល នេះ​គឺ​ជា​ការ​អនុម័ត របស់​រដា្ឋភិបាល​បារាំង​ តាម​រយៈ​សំណើរ រ​បស់​លោក​ប្រធានាធិបតី​ផ្ទាល់​តែ​ម្តង។

ការ​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​នេះ​ មាន​ន័យ​ថា ប្រាក់​ខែ​របស់​លោក​ប្រធានាធិបតី​បារាំង នឹង​ធា្លក់​ពី​២១៣០០អ៊ឺរ៉ូ ស្មើ​នឹង​២៦១០០ដុល្លារ មក​នៅ​ត្រឹម​១៤៩១០អ៊ឺរ៉ូ។ ចំនែក​ប្រាក់​ខែ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ក៍​ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​៩៩៤០អ៊ឺរ៉ូដែរ។ នេះ​គឺ​ជា​ការ​បោះឆ្នោត អនុម័ត​លើក​ដំបូង​មួយ ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ប្រាក់​​ចំណាយ​រដ្ឋ ​របស់​លោក​ប្រធានាធិបតី​ថ្មី របស់​បារាំង​ដែល​ទើប​ឡើង​មក ​កាន់​​អំណាច​​កាល​ពី​ខែ​ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ៕


    About Us
    Khana

Activities

Find us at Facebook

Contact Us