Tuesday, May 21st

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ សន្តិសុខអន្តរជាតិ មន្រ្តី​ជាន់​ខ្ពស់​ស៊ីរី​២នាក់​ទៀត​ចុះ​ចូល​ក្រុម​អ្នក​ប្រឆាំង​ស៊ីរី

មន្រ្តី​ជាន់​ខ្ពស់​ស៊ីរី​២នាក់​ទៀត​ចុះ​ចូល​ក្រុម​អ្នក​ប្រឆាំង​ស៊ីរី

សហរដ្ឋ​អាមេរិក​បាន​អះអាងថា អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​ស៊ីរី​ចំនួន​២នាក់​ទៀត បាន​ទៅ​ចុះចូល​ជាមួយ​ក្រុម​ប្រឆាំង​របប​ស៊ីរី​ដោយ​ចាត់ទុក​សកម្មភាព​នេះ​ថា​ ជា​ភស្តុងតាង​មួយ​ថា​របប​ដឹកនាំ​ដោយ​បាសា អាល់ អាស្សាត ប្រធានាធិបតី​ស៊ីរី​ជិត​មក​ដល់​ថ្ងៃ​បញ្ជប់​ហើយ។

ការ​រត់​ចុះ​ចូល​របស់​បេសកជន​ស៊ីរី​ទាំង​២​នាក់​នេះ បាន​កើត​ឡើង​ស្របពេល​ដែល​មាន​ការ​វាយប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង​អាឡេបប៉ូ (Aleppo)​ ជា​កន្លែង​ដែល​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​កំពុង​វាយ​ទប់ទល់ នូវ​ការ​វាយប្រហារ​ របស់​ក្រុមឧទ្ទាម។

លោក ចាយ ខាណេ(Jay Carney) អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា ការ​រត់​ចុះ​ចូល​នៃ​ឯកអគ្គរដ្ឋទូត​ស៊ីរី ​ដែល​ប្រចាំការ​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និង ប្រទេស​ស៊ីប​នេះ​បាន។ លោក​បាន​បន្ត​ថា ចលនា​នៃ​ការ​រត់ចុះ​ចូល​នេះ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​ពួកគេ​កំពុង​រត់​ចេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ​​ ដោយសារ​តែ​ទង្វើ​ដ៏អាក្រក់​ដែល​ធ្វើឡើង​ដោយ លោក បាសា អាល់ អាស្សាត​ប្រឆាំង​ប្រជាជន​ខ្លួនឯង។​ហើយ​ការរត់​ចុះ​ចូល​នេះ​ ក៏​ជា​ការ​ទទួល​ស្គាល់​ផងដែរ​ថា​ ថ្ងៃអវសាន​ របស់​លោកបាសា អាល់ អាស្សាត ជិត​មក​ដល់​ហើយ។

    About Us
    Khana

Activities

Find us at Facebook

Contact Us