សមត្ថកិច្ចបានប្រតិបត្តិការចុះឆែកឆែរឃ្លំាងមួយកន្លែង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ទី២៦ ខែកក្កដានេះ ដោយរឹបអូសបាន សារធាតុសម្រាប់ផលិតគ្រឿងញៀនជាច្រើនប្រភេទដូចជា ប្រេងម្រះព្រៅ ២៧ធុង និងសារធាតុជាច្រើនមុខទៀត ហើយសារធាតុដែលសមត្ថកិច្ចបានរកឃើញនោះ មានចំនួន ៩មុខ។ ឃ្លាំងដែលសមត្ថកិច្ចចម្រុះចុះឆែកឆេរ មានទីតាំងនៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ចោទពីបទរក្សាទុក សារធាតុផ្សំគ្រឿងញៀនផលិតគ្រឿងញៀនខុសច្បាប់ រក្សាទុកដឹកជញ្ជូន និង ជួញដូរខុសច្បាប់។ ជនសង្ស័យទាំងបីមានឈ្មោះចូវ វ៉ាន់ដាង, ចូវ វ៉ាន់ថាច់ ជាជនជាតិវៀតណាម និង ឈ្មោះ ឯក ផានីជនជាតិខ្មែរ។
Sunday, May 26th
Last update03:36:55 AM GMT
ព័ត៌មានចុងក្រោយ:





































