​ប្រាសាទ​បន្ទាយ​​គុក

លោកអ្នក​នាង​ជា​ទី​មេត្រី​ប្រាសាទបន្ទាយ​គុក​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចម្កា​រគ ឃុំស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ពី​ព្រំប្រទល់​ប្រទេសសៀម ២គីឡូម៉ែត្រ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ប្រមាណ​ជា​៤៥​គីឡូម៉ែត្រ​ ពោលគឺ​យើង​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ​លេខ​៦៩A​ឆ្ពោះ​ទៅ​ទីរួមស្រុក​ស្វាយចេក​។

បន្ទាប់មកទៀត​យើង​ធ្វើ​ដំណើរ​បន្ត​កាត់​ភូមិ​ចម្កា​រគ​ពេលនោះ​យើង​នឹង​បាន​ឃើញ​ប្រាសាទ​មួយ​ដែល​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​ជ្រក​ក្រោម​កណ្តាល​ទ្រូងព្រៃ​គួរឱ្យ​អាណិតអាសូរ​យ៉ាង​ពន់ពេក​ព្រោះ​ប្រាសាទ​នេះ​នៅ​ដាច់ស្រយាល​ពី​ទីប្រជុំជន​ធ្វើឱ្យ​ក្រុម​ទមិឡ​មានឱកាស​ជីក​កកាយ​រុករក​វត្ថុ​បុរាណ​មាន​តម្លៃ​ផ្សេងៗ​នៅក្នុង​តួ ប្រាសាទ​គ្មាន​សេសសល់ ។

ប្រាសាទបន្ទាយ​គុក​ឬ​ប្រាសាទ​គុក​នេះ​កសាងឡើង​អំពី​ថ្មបាយក្រៀម​និង​ថ្មភក់​ជា​រចនាបថ​សម្បូណ៌​ព្រៃគុហ៍​ហើយ​ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​​​ទេវរូប​និង​ដួងវិញ្ញាណ​ព្រះមហាក្សត្រ​ដែល​ជា​ស្តេច​បានធ្វើ​ចម្បាំង​ឈ្នះ​អស់​សត្រូវ​មារ​ទាំងពួង​។

តាំងពី​ឆ្នាំ​២០០២​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​បាន​ទៅ​សង់​លំ​នៅ​ស្ថាន​នៅក្បែរ​ប្រាសាទ​ព្រមទាំង​បាន​កាប់ឆ្ការ​ព្រៃ​វល្លិ​ដែល​រុំ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ក៏​បាន​ប្រទះឃើញ​ខ្នោះជើង​បុរាណ​ដែល​បុព្វ​ដូនតា​យើង​បាន​បន្សល់​ទុក​ក្នុង​​បាត​ប្រាសាទ​ទើប​អ្នកស្រុក​នៅ​ក្បែរ​ប្រាសាទ​នេះ​ដាក់​នាម​ឱ្យ​ប្រាសាទ​នេះ​ថា​ជា​“​ប្រាសាទបន្ទាយ​គុក​” ឬ “​ប្រាសាទ​គុក​”​ត​មក​ដល់​សព្វថ្ងៃនេះ។​

ប្រាសាទបន្ទាយ​គុក ឬ ប្រាសាទ​គុក​កសាង​ឡើង​នា​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី៧ ដើមឆ្នាំ១១៨១​នៃ​គ​.​ស​.​ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​មាន​ទំហំ៧០០ x ៣០០​ម៉ែត្រ ប៉ុន្តែ​សព្វថ្ងៃនេះ​ដួលរលំ​ស្ទើរ​ទាំងស្រុង ព្រោះ​ប្រាសាទ​នេះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ជាពិសេស​ទៅទៀត​នោះ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋ​កម្ពុ​ជា និង ពួក​ទ័ពព្រៃ​ខ្មែរក្រហម។​

Vayo FM Song Request