សន្និសីទលើកទី៤ នៃគណៈកម្មាធិការសភាជាតិសម្រាប់ការបង្កើនទំនាក់ទំនងរវាងកម្ពុជា ឡាវ វៀតណាម ហៅកាត់ថា (CLV) បានបើកជាផ្លូវការណ៍នៅខេត្តញែអាន ប្រទេសវៀតណាម កាលពីថ្ងៃទី២ ខែសីហា ម្សិលម្សិញនេះ។
សន្និសីទលើកទី៤ត្រូវបានប្រារព្ធឡើងលើពាក្យស្លោកមួយថា តួនាទីសភាជាតិក្នុងការគាំទ្រអភិវឌ្ឍន៍នៅតំបន់ត្រីកោណមាសដែលសន្និសីទនោះផ្តោតទៅលើការទំនាក់ទំនងសហប្រតិបត្តិការសង្គម សេដ្ឋកិច្ច ក្នុងតំបន់រវាងប្រទេសទាំងបី។





































