Tuesday, May 21st

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ ​អង្គការ​សហប្រជាជាតិ​​​បញ្ជាក់ថា កូរ៉េខាង​ជើង​​កំពុង​អំពាវ​នាវ​​រក​​ជំនួយ

​អង្គការ​សហប្រជាជាតិ​​​បញ្ជាក់ថា កូរ៉េខាង​ជើង​​កំពុង​អំពាវ​នាវ​​រក​​ជំនួយ

អង្គការសហប្រជាជាតិ​បានឲ្យដឹងថា ប្រទេស​កូរ៉េខាងជើង​កំពុងតែ​អំពាវនាវ​រក​ជំនួយ​ស្បៀង​អាហារ​ ដើម្បី​ផ្គត់ផ្គង់​ប្រជាជន​ដែល​ទទួល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​។

ស្ថានភាព​ក្នុង​ប្រទេស​កូរ៉េខាងជើង​នាពេលនេះ​កំពុង​ស្ថិតក្នុង​​ស្ថាន​ភាព​​ដ៏​លំ​បាក​លំបិន ព្រោះ​ទឹកជំនន់​មាន​បាន​បណ្តាលឲ្យ​មនុស្ស​ចំនួន ១១៩​នាក់​បាន​ស្លាប់ និង មនុស្ស​ជាច្រើន​ម៉ឺន​នាក់​កំពុង​​បាត់​បង់​ជំរក​។

បន្ទាប់ពីរ​ទទួល​រង​គ្រោះ​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​កាលពី​ពេល​ថ្មីៗ​នេះ រួច​មក​ប្រទេស កូរ៉េខាងជើង​កំពុងតែ​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​សម្រាប់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ​ព្រោះ​ជនរងគ្រោះ​មាន​ចំនួន​ច្រើន​។

មន្ត្រី​របស់​​អង្គការ​​សហប្រជាជាតិ​​ប្រចាំ​នៅ​ទៅ​ក្រុង​ព្យុងយ៉ាង​បានឲ្យដឹងថា ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​តែ​ទឹកជំនន់​នោះ​កំពុងតែ​រងចាំ​ជំនួយ​ជា​បន្ទាន់ ព្រោះ​ទឹក​ជំនន់​បាន​បំផ្លាញ់​អ្វីៗ​ស្ទើរតែ​ទាំងស្រុង​ជាពិសេស​​ហេដ្ឋា​រចនា​សម្ព័ន​និង ផ្ទៃ​ដី​ដាំ​ដុះ​នៅតាម​បណ្តា​ខេត្ត​សំខាន់​មួយ​ចំនួន​។ នាពេល​នេះ​ប្រជាជន​ទាំង​​​នោះ​​កំពុង​តែ​ប្រឈម​មុខ​​និង​កង្វះ​នូវ​ស្បៀង​អាហារ និង ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។

បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប្រទេស​កូរ៉េខាងជើង​កំពុង​មាន​ការ​ព្រួយ​បា​រម្ម​ណ៏​យ៉ាងខ្លាំង​ចំពោះ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហា​រដល់​ប្រជាជន​របស់ខ្លួន​។ តាម​របាយ​ការ​របស់​​អង្គការ​សហប្រជាជាតិ បានឲ្យដឹង​ថា​ចំនួន​២​ភាគ​៣ នៃ​ប្រជាជន​សរុប​របស់​កូរ៉េ​ខាងជើង​កំពុងតែ​ជួប​នឹង​បញ្ហា​កង្វះ​ស្បៀងអាហារ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ក្រុម​អង្គការ​ផ្តល់ជំនួយ​អន្តរជាតិ​មួយ​ចំនួន​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​រៃអង្គាស​ថវិការ​ ដើម្បី​ជួយ​ដល់​ប្រជាជន​កូរ៉េ​ខាងជើង​ទាំង​នោះ​។ ក្នុង​នោះ​ក្រុម​កាកបាទក្រហម​ក៏​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បត៏​កន្លង​ទៅ​នេះ​ថា ពួកគេ​នឹង​ផ្តល់​ថវិការ​ជាង ៣០​ម៉ឺន​ដុល្លា​អាមេរិក​សម្រាប់​ជួយ​ដល់​ជន​​រង​គ្រោះ​ទាំងនោះ​។

គួរបញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គឺជា​ប្រទេស​ដ៏​ក្រីក្រ​មួយ​ក្នុង​ពិភពលោក បើទោះបី​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មាន​គ្រឿង​សព្វាវុធ​ទំនើបៗ​ ដើម្បី​ប្រកួត​ប្រជែង​​ជាមួយ​ប្រទេស​មហាអំណាច​លើ​ពិភពលោក​ក៏​ដោយ​ព្រោះ​ប្រទេស​នេះ​ គឺជា​ប្រទេស​ឯកោ​មួយ​ក្នុង​ពិភពលោក​។ កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ ប្រទេស​​កូរ៉េ​ខាងជើង​បាន​រងគ្រោះ ដោយ​សារ​គ្រោះ​ទុរភិក្ស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ពេលនោះ​បាន​បណ្តាល់​ឲ្យ​ប្រជាជន​រាប់​រយ​ពាន់​នាក់​បាន​ស្លាប់​៕​(​ដោយ លោក អ៊ុន រស្មី​)

    About Us
    Khana

Activities

Find us at Facebook

Contact Us