ក្រុមអាជ្ញាធរនៃប្រទេសម៉ិចស៊ិចបានធ្វើការបំផ្លាញសត្វមាន់ចំនួន៨លានក្បាល ហើយចំនួន៦៦លានក្បាលទៀតត្រូវបានផ្តល់វ៉ាក់ស៊ាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងជំងឺគ្រុនផ្តាសាយបក្សីនៅភាគខាងលិចនៃប្រទេសនេះ។
ក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅអំឡុងដំណើរការផ្តល់វ៉ាក់ស៊ាំងក្នុងតំបន់ឡូសអាលតូសនៃរដ្ឋចាលីស្កូ ប្រទេសម៉ិចស៊ិក សត្វមាន់ដែលមានជំងឺជាច្រើនក្បាលត្រូវបានរកឃើញហើយនាំយកទៅបំផ្លាញនោះ គឺជាប្រភេទសត្វបក្សីចិញ្ចឹមយកស៊ុតដែលផ្ទុកជំងឺគ្រុនផ្តាសាយ៕

































