Saturday, May 18th

Last update09:02:46 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ ​សម្តេច​ហ៊ុន សែនៈ​ការ​ដោះ​ដូរ​ដី​រ​វាង​​កម្ពុជា ​និង​​វៀតណាម​​ពិត​ជា​​មាន​​សារៈ​សំខាន់

​សម្តេច​ហ៊ុន សែនៈ​ការ​ដោះ​ដូរ​ដី​រ​វាង​​កម្ពុជា ​និង​​វៀតណាម​​ពិត​ជា​​មាន​​សារៈ​សំខាន់

  • PDF

ថ្លែង​នៅក្នុង​បទ​បង្ហាញ​ផ្ទាល់មាត់​ស្តីពី​បញ្ហា​ព្រំដែន​គោក និង​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម​នៅក្នុង​រដ្ឋសភា​កាលពី​ព្រឹក​មិញ​នេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ភាពចាំបាច់​នៃ​ការសម្រួល​ព្រំដែន​តាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​។​សម្តេច​បាន​អះអាង​ថា ការ​ធ្វើ​ដូចនេះ​នឹង​មិន​មាន​ការបាត់បង់​ទេ​។ ​សម្តេច​បាន​ពន្យល់ថាៈ

សំលេងៈ

គួរកត់សំគាល់​ថា ការដោះដូរ​ដី​ភូមិគឺ​ត្រូវធ្វើ​នៅក្នុង​ខេត្ត​ដែល​ជាប់​គ្នា​មុន​នឹង​ការដោះដូរ​ត្រូវ​ធ្វើ​ទៅ​ខេត្ត​ផ្សេង​។​ ទាក់ទង​ទៅនឹង​ការដោះដូរ​ភូមិ​នេះដែរ​សម្តេច ហ៊ុន​សែន​បាន​ជ្រើសរើស​យក​វិធីសាស្ត្រ​ទី​៣​គឺ​ រក្សា​ការ​កាន់កាប់​ដី​របស់​ប្រជាជន​។

សម្តេច​ហ៊ុន សែន​យល់ឃើញថា វិធីសាស្ត្រ​នោះ​គឺជា​វិធីសាស្ត្រ​ដែល​គោរព​ទៅតាម​អនុសារណៈ​រវាង​វៀតណាម និង​កម្ពុជា​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៣ មេសា​ឆ្នាំ ២០១១​មកម្ល៉េះ​។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា មុននឹង​ធ្វើ​ការដោះដូរ​ភូមិ ឬ​ដី​ដែល​លយ​ត្រូវមាន​ការសិក្សា​ច្បាស់លាស់ និង​សម្រួល​ដល់​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ​។

រីឯ​ការដោះដូរ​នោះ​សោត​ត្រូវ​ធ្វើ​ការដោះដូរ​ស្មើ​ទៅ​ស្មើ​មក​គ្មាន​ភាគី​ណា​ខាតបង់​នោះទេ​។​ នេះ​បើ​តាម​បញ្ជាក់​ឲ្យដឹង​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us