Tuesday, Jun 18th

Last update09:44:02 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សម្រស់ លក្ខណះ​​ល្អ​​នៃ​​ការ​​ផាត់ម្សៅ​​ដោយ​​ប្រើ​​ម្រាមដៃ

លក្ខណះ​​ល្អ​​នៃ​​ការ​​ផាត់ម្សៅ​​ដោយ​​ប្រើ​​ម្រាមដៃ

ការ​ផាត់ម្សៅ​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​អាចជួយ​ធ្វើឱ្យ​ផ្ទៃមុខ​មើល​ទៅ​មាន​លក្ខណៈ​បែប​ធម្មជាតិ​និង​មាន​ភាពស្រស់ស្អាត​ទៀតផង​។​ មាន​គ្រឿងសម្អាង​ផ្ដល់​គុណប្រយោជន៍​ខុសប្លែក​គ្នា​ជា​ច្រើន​ដែល​ធ្វើឱ្យ​អ្នក​មាន​ភាព​មមាញឹ​ក្នុង​កា​រលាបផាត់​ដើម្បី​ឱ្យ​មាន​​ភាព​​ទាក់​ទាញ​​ពេញ​​មួយ​ថ្ងៃ​។

ការ​លាប​ឱ្យ​ម្សៅ​ជាប់​នៅ​បាន​យូរ​ដូច​ធម្មជាតិ​តាម​ដែល​​អាច​​ធ្វើ​ទៅ​បាន​​គឺ ជា​វិធិ​សាស្ដ្រ​ដ៏​ល្អ​បំផុត​ពី​ព្រោះ​ការ​ផាត់ម្សៅ​ក្រាស់​ខ្លាំងពេក​​ធ្វើ​ឱ្យ​រូប​សម្រស់​អ្នក​គ្មាន​ភាព​ហ្វែ​ហ្សិន​បន្ដិច​ទាល់តែសោះ​ជាពិសេ​ស​នៅពេល​ថ្ងៃ​ឬ​ថ្ងៃ​មាន​អាកាសធាតុក្ដៅ​។

១.​លាបម្សៅ​បំបាត់​ស្នាម ៖ លាបម្សៅ​បំបាត់​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​ជុំវិញ​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ឬ​នៅត្រង់​ស្នាម​ជាំ​ណាមួយ​។​ ប៉ាត​ម្សៅ​នោះ​ស្រាលៗ​នៅលើ​ស្បែក​​ហើយ​ប្រើ​ម្រាមដៃ​នាង​ឈ្លី​នៅត្រង់​បរិវេណ​នោះ​។​ ការ​លាប​នៅត្រង់ចំណុច​នេះ​និង​បង្ការ​កុំឱ្យ​ស្បែក​ឆាប់​ខូច​ដោយ​កាត់បន្ថយ​ស្នាម​ជាំខ្មៅ​នៅលើ​ផ្ទៃ​មុខ​។​ ត្រូវ​ចង​ចាំ​ថា​ឱ្យ​ម្សៅ​បំបាត់​ស្នាម​ជាំ​នោះ​ស្ងួត​សិន​មុន​នឹង​លាបម្សៅ​ទ្រនាប់​។

២.​លាបម្សៅ​ទ្រនាប់៖ ​ចាក់ ម្សៅ​ទ្រនាប់​បន្ដិច​ដាក់​ដៃ​ហើយ​បន្ត​ប៉ាត​ម្សៅ​ទ្រនាប់់​នោះ​នៅ​លើ ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​លាប​។ ត្រូវ​ចាំ​ថា​ត្រូវ​លាប​នៅត្រង់​ច្រមុះ ថ្ពាល់ ចង្ការ និង​ថ្ងាស ហើយ​លាប​ឈ្លឺ​ឱ្យ​សព្វ​ដោយ​ប្រើ​ម្រាម​ពីរ​។ ដើម្បី​លាបម្សៅ​ទ្រនាប់​ឱ្យ​ជាប់​ស្រាលៗ​ត្រូវ​យក​ម្រាមដៃ​ពីរ​នោះ​ជ្រលក់​ទឹក​ឱ្យ​សើម​បន្ដិច​ ដើម្បី​លាយ​ឱ្យ​ចូល​សព្វ​សាច់​ល្អ​មុន​លាប​ពីលើ​ផ្ទៃមុខ​នោះ​។​ លាយ​ម្សៅ​ទ្រនាប់​នោះ​ឱ្យ​សព្វ​នៅ​លើ​ផ្ទៃមុខ​ហើយ​ត្រូវ​កុំ​លាប​ច្រើនពេក​នៅក្បែ​រសក់​។

៣.​លាបម្សៅ​ឬ​ក្រែម​ពណ៌​ផ្កាឈូក៖ ជា​ការចាំបាច់​នៅ​ពេល​ដែល​ម្សៅ​ទ្រនាប់​លាប​សព្វ​ល្អ​ហើយ​ត្រូវ​លាប​ក្រែម​ពណ៌​ផ្កាឈូ​កនោះរាង​ស្នាម​អុ​ចៗ​នៅត្រង់​ឆ្អឹង​ថ្ពាល់​ឆ្ពោះទៅ​ត្រង់​សៀតផ្កា​។​ ប្រើ​ចុង​ម្រាមដៃ​លាប​ឱ្យ​សព្វ​ទាល់តែ​មើល​ឃើញ​ផ្ទៃមុខ​លេច​។​

៤.​លាប​ក្រែម​ត្របកភ្នែក ៖ ​បន្សែម​ពណ៌​ភ្នែក​ចាំង​ព្រឹ​មៗ​ដោយ​លាប​ក្រែម​ត្របកភ្នែក​។​ ក្រែម​ទាំងនេះ​អាច​លាបទៅ​ចេញ​ស្ដាយ​ច្រើន​ដែល​មាន​ដូចជា​ក្រែម​បំពង់​ឬ​កូន​ដបដោយ​អ្នកអាចទុក​ក្នុង​កាបូបដៃ ឬ​ដាក់​ជាប់​តាម​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន​។​ មាន​គ្រឿងសម្អាង​ជាច្រើន​ដែល​ប្រើប្រាស់​បានន​ច្រើន​របៀប​សម្រាប់​លាប​​ភ្នែក​ថ្ពាល់​និង​បបូរមាត់​ហើយ​ងាយស្រួល​ប្រើ​នៅ​កន្លែង​ធ្វើ​ការងារ​ឬ​ប្រសិនបើ​អ្នក​ចង់​លាប​ក្រែម​ម្សៅ​តិចតួច​នោះ​នៅ​ពេល​ណាមួយ​។ ​ដើម្បី​បន្ថែម​ពណ៌​ភ្នែក​ចាំង​ព្រឹមៗ​ប្រើ​ម្រាមដៃ​នាង​លាប​និង​ឈ្លី​ក្រែម​ឱ្យ​សព្វ​ហើយ​លាប​នៅត្រង​ត្របកភ្នែក​។

៥.​លាប​ក្រែម​បបូរមាត់៖ ​នៅ​ទីបញ្ចប់​បង្កើន​សម្រស់​ដោយ​លាប​ក្រែម​បបូរមាត់​ដើម្បី​លើក​ពណ៌​សម្បុ​ណ៌​ស្បែក​។

    About Us
    Khana

Activities

Find us at Facebook

Contact Us