Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ​អតីត​​នាយក​រដ្ឋមន្ត្រី​​ស៊ី​រី​ជំរុញ​ឲ្យ​​កង​យោធា​និង​មន្ត្រី​​នានា​ចាកចេញ​​ពី​​លោក​អា​ស្សាដ

​អតីត​​នាយក​រដ្ឋមន្ត្រី​​ស៊ី​រី​ជំរុញ​ឲ្យ​​កង​យោធា​និង​មន្ត្រី​​នានា​ចាកចេញ​​ពី​​លោក​អា​ស្សាដ

លោក Riyad Hijab  អតីត​នាយករដ្ឋមន្ត្រី​ស៊ី​រី​ដែល​បាន​លាលែង​ពី​តំណែង​បាន​និយាយថា របប​នយោបាយស៊ី​រី​ដែល​ដឹកនាំ​ដោយ​លោក​បា​ស្សា អាល់​អា​ស្សាដ​​កំពុង​ឈានទៅរក​ការដូ​ល​រលំ​ទាំង​ផ្នែក​មនោ​គម និង​ផ្នែក​សេដ្ឋកិច្ច ហើយ​អតីត​នាយក​រដ្ឋមន្ត្រី​រួប​នេះ​បាន​ជំរុញ​ឲ្យ​បណ្តា​មន្ត្រីនានា​លាលែង​ពី​តំណែង ហើយ​ចុះចូល​ជាមួយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​។

យោងតាម​ទីភ្នាក់ងារ ព័ត៌មាន​មួយ ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា​​​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុងពេល​បង្ហាញ​វត្ថ​មាន​នៅ​ចំពោះ​មុខ​មហាជន​នៅ​រដ្ឋធានី​មួយ​នៃ​ប្រទេស ហ្ស៊ក​ដានី កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​​សីហា​ម្សិលមិញ។

អតីត​នាយក​រដ្ឋមន្ត្រី​ស៊ី​រី​រួប​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​ស៊ី​រី បាន​​កាន់កាប់​ដែនដី​នៃ​ប្រទេស​ស៊ី​រី មិន​ដល់​៣០​ភាគរយ​ឡើយ​។

គួរបញ្ជាក់​ថា លោក Riyad Hijab បាន​លាលែង​ពី​តំណែង​ដោយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្ស៊កដានី កាលពីថ្ងៃទី​៨ ខែ​សីហា កន្លងទៅនេះ​ជាមួយ​សមា​ជិក​​គ្រួសារ​​របស់​ខ្លួន​មួយ​ចំនូ​ន​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us