រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានច្រានចោលការដកសមាជិកភាពរបស់ស៊ីរីក្នុងអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម ហៅកាត់ថា OIC។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីភ្នាក់ងាររបស់សារព័ត៌មានដែលបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ទី១៤ ខែសីហាម្សិលមិញ។
យោងតាមទីភ្នាក់ងារព័ត៌មានមួយចុះថ្ងៃទី១៥ ខែសីហានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសប្រចាំអង្គការ OIC បានចេញសេចក្តីស្នើសុំការផ្អាកសមាជិកភាពរបស់ប្រទេសស៊ីរីពីអង្គការមួយនេះក្នុងកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ ទី១៣ ខែសីហាកន្លងទៅ ហើយសេចក្តីសម្រេចនេះនឹងត្រូវអនុម័ត្តជាផ្លូវការនៅថ្ងៃពុធ ទី១៥ ខែសីហានេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រួបនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា បណ្តាប្រទេសជាសមាជិករបស់ OIC គួរតែជួយគាំទ្រប្រទេសស៊ីរីក្នុងការដោះស្រាយបញ្ហាព្រមទាំងបង្កើននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទើបជាការប្រសើរជាង៕

































