រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនតែបើលោកអ្នកតាំងចិត្តធ្វើការនិងមានចិត្តត្រជាក់នោះភាពជោគជ័យក៏មានដូចថ្ងៃធម្មតាផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេហើយបញ្ហាជម្លោះក៏មានច្រើន៕
រាសីខ្ពស់ត្រដែត។ ក្នុងពេលនេះដួងរាសីរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខសន្សឹមៗតែប្រយ័ត្នការកើតជម្លោះវិវាទណាមួយព្រោះតែសម្តីច្រំដែលឥតបានការ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើមានចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
រាសីល្អជាមធ្យម។ លោកអ្នកអាចទទួលរងទាំងការឈឺចាប់ផ្លូវកាយនិងផ្លូវចិត្ត។ សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំដុំច្រើនបោលហួសជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់កុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្ននាំរឿងរាវអំពលទុក្ខនៅពេលក្រោយ៕
រាសីស្រុតចុះ។ ក្នុងសប្តាហ៍នេះសម្រាប់លោកអ្នកកើតឆ្នាំទន្សាយមិនមានអ្វីប៉ះពាល់យាយីឬមានអ្វីលេចធ្លោគួរកត់សម្គាល់ទេគឺដំណើរជីវិតមានភាពលូតលាស់សន្សឹមៗទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
រាសីខ្ពស់ត្រដែត។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីនៅតែខ្ពស់ត្រដែតដូចនេះបើលោកអ្នកចង់ធ្វើអ្វីក៏តែងសមដូចប្រកបជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយហើយត្រូវមកខ្លោចផ្សាឥតអំពើ ៕
រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំម្សាញ់ក្នុងសប្តាហ៍នេះបើមានអ្វីៗធ្លាប់តែតានតឹងនឹងប្រែមកធូរស្បើយពិសេសបុរសដែលធ្លាប់តែជួបបញ្ហាក៏តែងផ្លាស់ប្តូរមកល្អប្រសើរវិញដែរ។ សម្រាប់ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកត្រូវបើចិត្តទូលាយហើយធ្វើអ្វីត្រូវមើលគេឯងនោះផលល្អៗនឹងឆ្លើយតបមកវិញដូចជាទីពេញចិត្តពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើហើយបើទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំសេះចាប់តាំងតែពីដើមខែនេះមកដំណើរជីវិតរបស់លោកអ្នកមិនបានទទួរងផលលំបាកអ្វីធ្ងន់ធ្ងរទេគឺមានការរីកលូតលាស់សន្សឹមផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតក៏កើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យកើតបញ្ហាចំពោះគ្នាច្រើន៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រៀបដូចអុំទូកបញ្ច្រាសខ្សែទឹកដែលពិបាករុលទៅមុខតែងាយថយក្រោយណាស់។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ទប់ទល់ការចាយវាយក្នុងគ្រួសារទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបគ្មានបញ្ហាកើតឡើង៕
រាសីខ្ពស់ត្រដែត។ សម្រាប់ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏តែងឆាប់ចប់និងទទួលផលល្អៗមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃត្រឡប់មកផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាកំលោះក្រមុំនៅពេលឈានដល់ចេញវស្សានេះបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយក៏ជាឱកាសល្អក្នុងការផ្សំផ្គុំគ្រួសារផងដែរ៕
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះការប្រកបការងារមិនសូវផ្តល់ផលល្អប៉ុន្មានទេគឺតែង ខកបំណងជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិន គប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយមកដាក់ខ្លួន។ ចំពោះស្ត្រីនៅផ្ទះសម្បែងចូរប្រយ័ត្នកូនតូចៗកើតរោគជំងឺឬដួល ធ្លាក់ដោយប្រការណាមួយ។ ចំណែកការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយី។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រចែប្រច័ណ្ឌនិងមើលផ្លូវ អាក្រក់ចំពោះគ្នាមិនតិចនោះឡើយ ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះលោកអ្នកកើតឆ្នាំចឱ្យប្រយ័ត្នបញ្ហាអារម្មណ៍និងគំនិតដែលនាំឱ្យបរាជ័យឬចាញ់ប្រៀបគេក្នុងរឿងអ្វីមួយ។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
រាសីស្រុតចុះ។ លោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើនដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មតើធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕



































