រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងលោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេសជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសហ្វីលីពីនជំនួសលោកហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជា។
ការផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនត្រូវបានធ្វើឡើងភ្លាមៗ ក្រោយពីកម្ពុជានិងហ្វីលីពីនកើតមានជម្លោះតាមរយៈលិខិតក្នុងរឿងសមុទ្រចិនខាងត្បូង។
បញ្ហាសមុទ្រចិនភាគខាងត្បូងដែលកន្លងមកប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានវាយប្រហារមកលើកម្ពុជាក្នុងនាមជាម្ចាស់នៃកិច្ចប្រជុំអាស៊ាន ថាបានធ្វើអោយបរាជ័យដល់ការចេញសចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ភ្លាមៗនោះលោកហើស សិរីធន បានប្រតិកម្មទៅនឹងការចុះផ្សាយនេះហើយថា ហ្វីលីពីនទេដែលបានយកសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនោះជាចំណាត់ខ្មាំងដោយសារតែបញ្ហាជំលោះនៅសមុទ្រចិនភាគខាងត្បូង។
ក៏ប៉ុន្តែលោកកុយ គួង អ្នកនាំពាក្យការបរទេសកម្ពុជាបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១៦សីហា ថាការផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីននៅពេលនេះជារឿងធម្មតាប៉ុណ្ណោះមិនមែនមកពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនោះឡើយហើយសម្រាប់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូតគឺ មិនមានរយៈពេលកំណត់អាណត្តិឆ្នាំទេទៅតាមភាពចាំបាច់និងការតែងតាំងរបស់រាជរដ្ឋាភិបាលឬក្រសួងការបរទេស៕




































