Saturday, May 25th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ ថាក់ស៊ីន​​បញ្ចប់​​ដំណើរ​​នៅ​អាមេរិក​​និង​​បន្ត​ទៅ​​កូរ៉េខាងត្បូង

ថាក់ស៊ីន​​បញ្ចប់​​ដំណើរ​​នៅ​អាមេរិក​​និង​​បន្ត​ទៅ​​កូរ៉េខាងត្បូង

លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​បាន​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​បន្ទាប់ពី​ប្រឈម​ជា​មួយ​ពួក​អាវ​លឿង​និង​សំណួរ​អំពី​ទិដ្ឋាការ​ចូល​អាមេរិក​​របស់​លោក​។ ការអនុញ្ញាត​របស់​អា​មេរិក​អោយ​ថាក់ស៊ីន​ចូល​ប្រទេស​របស់​ខ្លួន​បាន​បណ្តាល​អោយ​កិច្ច​ការទូត​របស់​មហា​អំណាច​ព​ភព​លោក​ស្ថិត​ក្រោម​ការតាមដាន​ត្រួត​ពិនិត្យ​។

ពួក​អ្នក​រិះគន់​បាន​ចង្អុល​ទៅកាន់​ឯកសារ​ដែល​បញ្ចេញ​ដោយ​វេប​សាយ WikiLeaks ដែល​បាន​បង្ហាញថា​ស្ថានទូត​អាមេរិក​ប្រចាំ​ថៃ​ធ្លាប់​ពិចារណា​ថា​ថាក់​ស៊ីន​​ជា​មនុស្ស​មិន​សម​សំរាប់​ទិដ្ឋាការ​អាមេរិក​។

ពួកប្រឆាំង​ថាក់ស៊ីន​បាន​ធ្វើ​ការប្រឆាំង​តវ៉ា​ទាំង​នៅក្នុង​ប្រទេស​ថៃ​និង​អាមេរិក​។ ​លិខិតតវ៉ា​ត្រូវ​បាន​សរសេរ​ផ្ញើ​ទៅ​អាជ្ញាធរ​អាមេរិក​រួមទាំង​រដ្ឋមន្ត្រី​ការ​បរទេស​​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ផងដែរ​។

ការរិះគន់​ចំពោះ​ការផ្តល់​ទិដ្ឋាការ​ដល់​ថាក់ស៊ីន​នេះ​ក៏​មាន​ធ្វើ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ជាហេតុ​នាំ​អោយ​អាមេរិក​ចាត់វិធានការ​ចេញ​សេចក្តីថ្លែងការណ៍​សាធារណៈ​មួយ​អំពី​ការសំរេចចិត្ត​របស់​ខ្លួន​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us