ក្រោយពីព្យុះទីហ្វុងដែលហៅថា Bolaven បានបោកបក់វាយប្រហារយ៉ាងដំណំទៅលើកោះ Okinawa នៃប្រទេសជប៉ុនកាលពីថ្ងៃទី២៦សីហាមក នៅថ្ងៃច័ន្ទនេះ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។
ភ្នាក់ងារឧត្តុនិយមជប៉ុនបានប្រាប់អោយដឹងនៅថ្ងៃច័ន្ទ ទី២៧ ខែសីហានេះថា ព្យុះមួយក្នុងចំណោមព្យុះទីហ្វុងដែលមានឈ្មោះថា Bolaven គឺជាព្យុះដែលមានឥទ្ធិពលបំផុតក្នុងមួយទស្សវត្សន៍ហើយដែលវាយប្រហាយ៉ាងសាហាវទៅលើប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។
ខ្យល់ព្យុះ Bolaven នេះបានបោកបក់យ៉ាងខ្លាំងដែលមានកម្ពស់២៥២គីឡូម៉េត្រទៅលើ ហើយមានល្បឿន ១៥៧មីលក្នុងមួយម៉ោង។ ព្យុះនេះត្រូវបានគេព្យាករណ៍ថា ប្រហែលជានៅបោកបក់ជាច្រើនម៉ោងទៀតទៅលើកោះ Okinawa ដែលជាកោះសំខាន់របស់ប្រទេសជប៉ុន។
អ្នកស្រុកនៃទីក្រុង ណា ហា ត្រូវបានគេនែនាំអោយស្នាក់នៅផ្ទះព្រោះប្រពន្ធផ្សព្វផ្សាយ NHK បានបង្ហាញថា ប្រវែងផ្លូវជាច្រើនត្រូវបានដើមឈើរជាច្រើនដើមបានដូលរលំបិទផ្លួវដោយសារមានខ្យល់ខ្លាំង។
ប្រជាជនជាង៣០០នាក់ ត្រូវបានគេជម្លៀសចេញទៅកាន់ការិយាល័យក្រុងហើយមនុស្សដទៃផ្សេងទៀតនៅក្នុងអគារឬរោងចក្រសាធារណៈលំនៅស្ថានជាងបីពាន់ខ្នង់នៅលើកោះ Okinawa និងលំនៅស្ថានជាងមួយមឺនខ្នងនៅលើកោះ Amami ត្រួវទទូលរងការដាច់ភ្លើងងងឹតស្លុង។
ជាមួយគ្នានោះដែរភ្នាក់ងារសារពត៏មានមួយបានរាយការណ៍ថា ប្រព័ន្ធចរាចរណ៍ត្រូវបានបង្អាក់ព្រមទាំងជើងយន្តហោះនៅអកាសយានដ្ឋានណាហា ហើយនិងកាប៉ាលដែលភ្ចាប់ទំនាក់ទំនងទៅកាន់តំបន់មួយចំនួនត្រូវបានផ្តាច់និងលុបចោលផងដែ៕


































