Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម កង​​ពល​​​ដឹក​ជញ្ជូនលេខ​៩៩​និង​កម្លាំង​អ​.​ហ​ធ្វើ​​សម​យុទ្ធ​​ជួយ​សង្គ្រោះ​​ពេល​​មានគ្រោះ​ទឹកជំនន់

កង​​ពល​​​ដឹក​ជញ្ជូនលេខ​៩៩​និង​កម្លាំង​អ​.​ហ​ធ្វើ​​សម​យុទ្ធ​​ជួយ​សង្គ្រោះ​​ពេល​​មានគ្រោះ​ទឹកជំនន់

  • PDF

កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ និង​កម្លាំង​កង​រាជ​អាវុធ(​អ​.​ហ​)​ប្រមាណ​ជា​៣០០​នាក់ បាន​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជិត​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​​ប្រជា​ពលរដ្ឋ​ដែល​ជួប​​នូវ​​គ្រោះ​ទឹក​ជំនន់។

ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ស៊ុម​ សំណាង ​អគ្គ​នាយក​នៃ​​អគ្គនា​យកដ្ឋាន​​ភ័ស្តុភា​។ លោក​ឧត្តមសេនីយ៍ទោ​ហ៊ុល សំ​អ៊ុន ប្រធាន​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩​បាន​ប្រាប់ឲ្យដឹង​ថា ការធ្វើ​សមយុទ្ធ​នេះធ្វើឡើង ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​គ្រា​ដែល​ជួប​នូវ​គ្រោះ ទឹក​ជំនន់​។

សម្ភារៈ​ដែល​ធ្វើ​សមយុទ្ធ​ដើម្បី​ជួយសង្គ្រោះបន្ទាន់​នេះរួមមានអូ​របរ​ចំនួន ២៦​គ្រឿង រថយន្ត​សង្គ្រោះចំនួន ១៧​គ្រឿង រថយន្ត​ដឹក​ជញ្ចូន​១៦​គ្រឿង​តង់​សម្រាប់​​​បោះ​ជំរុំចំនួន ២៣ជំរុំ និង​ប្រុង​ការ​ចំនួន៣០៕

    About Us
    Khana

Activities

Find us at Facebook

Contact Us