Thursday, May 23rd

Last update07:56:09 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ ក្រុមអ្នកច្បាប់​​ពិភាក្សា​គ្នា​​ស្តី​ពី​​ការ​លើក​កម្ពស់​​កិច្ច​សហការ​​រវាង​​ស្ថាប័ន​​តុលាការ​អយ្យការ​និង​ពន្ធនាគារ​

ក្រុមអ្នកច្បាប់​​ពិភាក្សា​គ្នា​​ស្តី​ពី​​ការ​លើក​កម្ពស់​​កិច្ច​សហការ​​រវាង​​ស្ថាប័ន​​តុលាការ​អយ្យការ​និង​ពន្ធនាគារ​

  • PDF

កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ​រៀបចំឡើង​ដោយ​សាលាឧទ្ធរណ៍ ដែល​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​ការិយាល័យ​ឧត្តមស្នងកា​រ​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ​​យូ​នី​​សេ​ហ្វ​នៅ​សណ្ឋាគារ​សាន់វ៉េ​ក្នុង​រាជធានី​ភ្នំពេញ​។

កិច្ចពិភាក្សា​នេះ គឺជា​ផ្នែក​មួយដើម្បី​កែលំអ​នូវ​ដំណើរការ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ជាពិសេស​គឺ​កិច្ចសហប្រតិបត្តិកា​ររ​វាង​តុលាការ ព្រះរាជអាជ្ញា និង​ពន្ធនាគារ​។ នោះ​គឺ​ការ​រិះរក​វិធី​ដើម្បី​បង្កើន​ការ​ជំនុំជម្រះ​ក្តី​ដែល​កំពុងតែ​កកស្ទះ​នៅ​តុលាការ​សាលាឧទ្ធរណ៍​នា​ពេល​សព្វថ្ងៃ​។

បទ​បង្ហាញ​របស់​តំណាង​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លើកឡើងថា ការធ្វើជំរឿន​នៅ​តុលាការ​សាលាឧទ្ធរណ៍ គិត​​ត្រឹម​ចុងឆ្នាំ​២០០៩ មាន​សំណុំរឿង​កកស្ទះ​មាន​ជិត​ដល់​ ៣.៤០០​សំណុំរឿង ទាំង​រឿង​រដ្ឋប្បវេណី​និង​ទាំង​រឿង​ក្តី​ព្រហ្មទណ្ឌ​។ ក្នុងនោះ​សវនាការ​របស់​សាលា​ឧទ្ធរណ៍​ក្នុង​ល្បឿន​ដូច​សព្វថ្ងៃ គឺ​ការជម្រះ​សំណុំរឿង​កកស្ទះ​អាច​នឹង​ប្រើ​ពេល​រហូតដល់​ទៅ៩ឆ្នាំ​។

បទ​បង្ហាញ​ដដែល​ក៏​បាន​លើក​ឡើង​ថា រយៈពេល​នៃ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍ ដែល​មិន​ទាន់​ទទួលបាន​ការជំនុំជម្រះ​មាន​លើស​ពី​៥ឆ្នាំ ទៅ ៧ឆ្នាំ និង​មាន​រឿង​ខ្លះ​រហូតដល់​១០ឆ្នាំ​។

លោក James Heenan តំណាង​ស្តីទី នៃ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ( OHCHR-Cambodia ) បាន​លើកឡើង​ថា ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ជន​ជាប់​ឃុំ​ទាំងឡាយ​មាន​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ក្នុង​រយៈពេល​សមស្រប​ដោយ​តុលាការ​គ្រប់​ជាន់ថ្នាក់​។

ពួកគេ​ពុំ​គួរ​រង់ចាំ​បណ្តឹង​ឧទ្ធរណ៍​ដោយ​ប្រើ​រយៈពេល​យូរ​ឡើយ​។ លោក James បាន​បន្ថែមថា ចំនួន​ជន​ជាប់​ឃុំ​កើនឡើង​១៥.០០០នាក់ ទូទាំង​ប្រទេស​។ នេះ​ស​ឲ្យឃើញថា ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​វិបត្តិ​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​។

មួយវិញទៀត​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​នៅ​កម្ពុជា​មាន​កង្វល់​អំពី​ករណី​​ឃុំ​លើស​រយៈ​ពេល​​កំណត់​ដោយ​ច្បាប់​ព្រោះថា មាន​ជនជាប់ចោទ​ជាច្រើន​ទាំង​ទណ្ឌិត និង​ពិរុទ្ធជន​បាន​និង​កំពុង​រង់ចាំ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​​រយៈ​ពេល​​យូរ​។

សូមបញ្ជាក់​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១២ បើ​តាម​របាយការណ៍​ការិយាល័យ​ឧត្តមស្នងកា​រ​​អង្គការ​សហ​ប្រជា​ជាតិ​​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​បាន​បង្ហាញ​​ថា​ មាន​​អ្នក​ជាប់​ឃុំឃាំង​​ដែល​​រង់​ចាំ​​សវនា​ការ​​លើ​​បណ្តឹង​​ឧទ្ធរណ៍​មាន​ចំនួន១.៤៣៧នាក់។

ដែល​ក្នុងនោះ​អ្នកជាប់ឃុំឃាំង​ដែល​មាន​សំណុំរឿង​តែមួយ​មាន​ចំនួន ១.១៩១នាក់ និង​អ្នកជាប់ឃុំឃាំង​ដែល​មាន​សំណុំរឿង​ច្រើនមាន​ចំនួន២៤៦នាក់​។ ចំណែក​ចំនួន​សរុប​នៃ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​មាន​ចំនួន ១.៩១៧៕​(​អត្ថបទ​ដោយលោក ជា ធីរិទ្ធ​)

    About Us
    Khana

Activities

Find us at Facebook

Contact Us