Thursday, May 23rd

Last update10:51:27 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សុខភាព កុមារ​​បៅ​ទឹកដោះ​​ម្ដាយ​​កាត់​បន្ថយ​​ជំងឺ​​ទឹក​នោម​​ផ្អែម

កុមារ​​បៅ​ទឹកដោះ​​ម្ដាយ​​កាត់​បន្ថយ​​ជំងឺ​​ទឹក​នោម​​ផ្អែម

ទឹកដោះ​ម្ដាយ គឺ​ពិតជា​មាន​ប្រយោជន៍​ច្រើន​ណាស់ដែល​ពេល​​នេះ​ក្រុម​​អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញថា ការ​បំបៅកូន​ដោយ​ទឹកដោះ​អាច​ជួយ​ការពារ​កុមារ​ពី​ការវិវឌ្ឍ​ទៅរក​ជំងឺ​ទឹកនោម​ផ្អែម និង​ការ​ធាត់​លើស​ទម្ងន់​នៅ​ពេល​ពួកគេ​ចាស់​ទៅ​។

ទារក​ដែល​បោះ​ទឺកដោះ​ម្ដាយ គឺ​មាន​ការរីកលូតលាស់​ខុសគ្នា បើ​ប្រៀបធៀប​ជាមួយ​កុមារ​ដែល​បៅ​ទឹកដោះគោ​។ ភាពខុស​គ្នា គឺ​មិនមែន​តែ​ចំពោះ​សុខភាព​នាពេល​កុមារភាព​នោះទេ ប៉ុន្ដែ​គឺ​រហូត​ដល់​ពេល​ពួកគេ​ធំ​ដឹងក្ដី​រហូត​ចាស់​ផងដែរ​។

ការ​បំបៅកូន​ដោយ​ទឹកដោះ​នឹង​ជួយ​កាត់បន្ថយ​កម្រិត​រីកលូតលាស់​នៃ​អ័រម៉ូន និង​ជាតិ​អ៊ី​ន​សូ​លីន​នៅក្នុង​ឈាម​របស់​កុមារ​ដែល​អាច​ជួយ​ពន្យឺត​ការឡើង​ទម្ងន់​​ជ្រុល​បាន​ទៀត​ផង​។ ផ្ទុយ​មកវិញ​កុមារ​ដែល​បៅ​ទឹកដោះគោ គឺ​បាន​បង្កើន​នូវ​ផលិតកម្ម​នៃ​កោសិកា​ធា​ត់ ដែល​ធ្វើឲ្យ​ពួកគេ​ធា​ត់​ជ្រុល​។

ការ​បំបៅកូន​ដោយ​ទឹកដោះ​កាន់តែ​យូរ​នោះ​ភាគ​ឡើង​ទម្ងន់​របស់​កុមារ​ក្នុង​រយៈពេល ១៨​ខែ​ដំបូង​ក៏​កាន់តែ​យឺត​តាម​នោះដែរ​។ ​មិន​ត្រឹមតែ​ជួយ​កុមារ​មិន​ឲ្យ​ធាត់​ជ្រុល​នោះទេ ទឹកដោះ​ម្ដាយ​ក៏​អាច​ការពារ​កុមារ​ពី​ជំងឺ​ជា​ច្រើន​ទៀត​ផង​ដែរ ហើយ​ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​នាពេល​អនាគត​។

រឹតតែ​ពិសេស​ជាងនេះទៀត ប្រយោជន៍​មិនមែន​មាន​សម្រាប់តែ​ទារក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អ្នក​ម្ដាយ​ក៏​​ទទួល​​ប្រយោជន៍​​​ពី​​ការ​​បំបៅ​ដោះ​កូន​នោះដែរ​។ ការ​បំ​បៅ​​ទឹកដោះ​កូន​នឹង​ធ្វើ​ឲ្យ​ម្ដាយ​ដុតបំផ្លាញ​កាឡូរី​អស់​៥០០​កាឡូរី​ក្នុង​មួយថ្ងៃ​ដែល​អាច​ជួយ​ឲ្យ​ម្ដាយ​មាន​រាង​ស្វ៊ែល​ស្អាត​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us