Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ​លោកស្រី ក្លីន​តុ​ន ​ទៅ​​ទស្សន​កិច្ច​​នៅ​​ប្រទេស​​ទីម័​រ​ខាង​កើត

​លោកស្រី ក្លីន​តុ​ន ​ទៅ​​ទស្សន​កិច្ច​​នៅ​​ប្រទេស​​ទីម័​រ​ខាង​កើត

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រី្តការបរទេស​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​​ទីម័​រ​ខាង​​កើត​​នេះ​បាន​​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការបោះឆ្នោត​នៅក្នុង​ប្រទេស​នេះ​​រួច​មក​។

លោក​ស្រីក្លីន​តុ​ន ត្រូវ​បាន​គេ​ចាត់ទុកថា គឺជា​ប្រមុខ​ការ​ទួត​​សហ​រដ្ឋ​អាមេរិក​​ដំបូង​គេ​មួយរូប​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅក្នុង​​​ប្រទេស​​ទីម័​រ​ខាង​​កើត​ចាប់​​តាំង​ពី​ប្រទេស​​នេះ​​បាន​​ទ​ទូល​​ឯករាជ្យ​​ពី​​ប្រទេស​​ឥណ្ឌូ​នេស៊ី​​​ក្នុង​​ឆ្នាំ​​២០០២​កន្លងមក​។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​បាន​ទៅ​ដល់​រដ្ឋធានី Di0li នៃ​ប្រទេស​ទី​ម័រហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែ​កញ្ញា​បន្ទាប់​ពី​លោកស្រី​បានបញ្ចប់​ដំណើរ​ទស្សន​កិច្ច​​នៅ​​រដ្ឋធានី​ប៉ែ​កាំ​ង​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា​ម្សិលមិញ​នេះ​ដោយបាន​ជួបប្រជុំ​ជាមួយ​លោក​ហ៊ូ ជិន​តាវ ប្រធានាធិបតី​ចិន​ជិត​ផុត​អាណត្តិ​​ផង​​​ដែរ​។ នៅក្នុង​ជំនួប​នោះ​ត្រូវបាន​គេ​សន្និដ្ឋាន​ថា បាន​ផ្តោត​ជា​សំខាន់​ទៅលើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

គួរបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ស្រី​គ្លី​ន​តុ​ន នឹង​ត្រូវ​ចំណាយពេល​១១ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​៦​នៅក្នុង​អាស៊ី ដើម្បី​សំរបសំរួល​ពី​បញ្ហា​ជំលោះ​នៅ​ក្នុង​តំបន់​ពោល​គឺ ​នៅ​មុន​ពេល​​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាស៊ី​បូព៌ា​នៅក្នុង​ខែ វិច្ឆិការ​ខាង​មុខ​នេះ​។

ក្នុង​ដំណើ​ទស្សនកិច្ច​នៅ​ទី​ម័រនោះ​លោកស្រី​ក៍មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​លោក​Taur Matan Ruak និង​លោក​នាយករដ្ឋមន្ត្រី Xanana Gusmao នៃ​ប្រ​ទេស​​​ទី​ម័រ​ផងដែរ​។

មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​និយាយថា ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​រដ្ឋ​មន្ត្រី​ការបរទេស​រូប​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជួយ​ជ្រោ​ម​ជ្រែង​អោយមាន​ស្ថេរភាព និង​មាន​ការ​អភិ​វ​ឌ្ឃ​ជឿនលឿន​នៅក្នុង​ប្រទេស​ទីម័​រខាង​កើត​ដែល​ជា​ប្រទេស​មួយ​ដែល​ក្រ​បំផុត​ក្នុង​អាស៊ី​។

លោក​ស្រីក្លីន​តុន​ត្រូវ​បាន​គេ​រំពឹង ផងដែរ​ថា​នឹង​ប្រកាស​អំពី​មូលនិធិ​ចំនួន​៦.៥​លាន​ដុល្លា សហរដ្ឋអាមេរិក​សម្រាប់​អាហារ​រូបករណ៍​ដែល​អាច​អោយ​សិស្ស​ក្នុង​​ប្រទេស​ទី​ម័រ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us