អាមេរិក​​ប្រកាស​​ថ្កោល​ទោស​​ការ​សម្លាប់​​ឯកអគ្គ​រដ្ឋទូត​​អាមេរិក​​នៅ​​លី​ប៊ី​

លោក​បា​រ៉ា​អូ​ប៉ា​ម៉ា ប្រធានាធបតី​សហរដ្ឋ​អាមេរិក​បាន​ចេញមុខ​មក​ប្រកាស​ថ្កោលទោស​ចំពោះ​ការសម្លាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​និង​មន្ត្រី​ទូត​បី​រូប​ផ្សេងទៀត​នៅ​​លី​ប៊ីបន្ទាប់​បី​ហេតុ​ការណ៏ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ក្នុងនោះដែរ នេះលោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក៏​បាន​ថ្កោល​ទោស​​ផងដែរ​ចំពោះ​អំពើ​ឃោរឃៅ​នេះ​។

ហេតុ​ការណ៏នៃ​ការសម្លាប់​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក​និង​មន្ត្រី​ទូត​បី​រូបនេះ​បាន​កើតឡើង​ដោយសារ​តែ​ក្រុមអ្នកតវ៉ា​ខឹងសម្បារ​នឹង​ខ្សែភាពយន្ត​អាមេរិក​មួយ​ដែល​បង្ហោះ​​តាម​អ៊ីនធឺណិត​ដែល​ពួក​គេ​ចាត់ទុកថា​ជា​ភាពយន្ត​នោះ​ប្រមាថមើលងាយ ដល់​មេដឹកនាំ​សាសនា​អ៊ីស្លាម​របស់​ពួកគេ​។​ ក្រុមអ្នកតវ៉ា​ទាំងនេះ​បាន​ថ្កោល​​ទោស​​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​និយាយថា​ជា​ការ​មិន​គោរព​ចំពោះ​មេដឹកនាំ​សាសនា​អ៊ីស្លាម​របស់​ពួកគេ​។

គួរកត់សំគាល់​ថា ខ្សែភាពយន្ត​ដែល​មាន​រយៈពេល​១៣​នាទី​ នោះ​មាន​ចំណងជើង​ថា​ភាព​គ្មាន​ទោស​នៃ​សាសនា​មូស្លីម​។​ ក្នុង​ខ្សែភាពយន្ត​នោះ​មាន​តួ​សំ​ដែង​​មិន​​ច្រើន​​នោះ​ទេ​។​ អ្នក​ផលិត​រឿងនេះ គឺជា​ជនជាតិ​អ៊ី​ស្រា​អ៊ែល​-​អាមេរិកកាំង​មានឈ្មោះ​ថា សាំ​បា​ស៊ី​ល​។

ក្នុង​សាច់​រឿង​នេះ​បង្ហាញ​ពី​មេ​សាសនាមូ​ហា​មេ​ដ ប្រើប្រាស់​សាសនា​សំរាប់ធ្វើ​បាបកម្ម​ជា​សាសនា​គ្មាន​សីលធម៌​ថោកទាប និង​ប្រើ​អំពើហិង្សា​សម្លាប់​មនុស្ស​។​ មាន​ឈុត​មួយ​បាន​បង្ហាញ​ពី​លោកយាយ​ម្នាក់​ដែល​មិន​ពេញចិត្ត​នឹង​មហា​មេ​ត​។

រីឯ​បរិវារ​មហា​មេ​ត​ក៏បាន​ចង​ជើង​លោកយាយ​ម្នាក់​នោះ​ទៅ​នឹង​សត្វ​អូដ​ម្ខាង​មួយ​ចំហៀង​ហើយ​ក៏​ទាញ​ហែក​ស្លាប់។ ​ក្នុងនោះដែរ​ក៏​មាន​ឈុត​មួយទៀត​គឺ​មហា​មេ​ត​បាន​ចាប់​ប្រពន្ធ​របស់​គេ ហើយ​ក៏​សម្លាប់​ប្តី​របស់​គេ​ទៀត​។​ ភាពយន្ត​នោះ​ក៏​បង្ហាញថា​មហា​មេ​ត​ជា​មនុស្ស​ល្មោភ​ស្រី​។

ក្រោយ​ពី​រួមរស់​ជាមួយ​ស្រីៗ​ទាំងអស់​នោះ​ហើយ ត្រូវ​ពួកនាងៗ​យក​ស្បែកជើង​ដេញ​វាយ​ពេញ​បន្ទប់​។ ​នេះ​អាច​ដើមហេតុ​ដែល​ធ្វើឲ្យ​ក្រុម​ស​កម្មប្រយុទ្ធ​អ៊ីស្លាម​ទាំងនោះ​ខឹងសម្បារ ហើយ​បាន​នាំគ្នា​ចូល​ទៅ​ដុត​អាគារ​នៃ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​ប៊េន​កា​ហ្ស៊ី ក្នុង​ប្រទេស​លី​ប៊ី​បណ្តាល​ឲ្យ​ឆេះ​សន្ធោស​ន្ធៅ​។

ក្នុង​ហេតុ​ការណ៏​នោះ​ផង​ដែរ​ពួកគេ​បាន​វាយប្រហារ​ដោយ​បាញ់រះ​និង​ចោល​គ្រាប់បែកដៃ​ជា​ច្រើន​គ្រាប់​ទៅលើ​បរិវេណ​នៃ​អាគារ​នៃ​ស្ថាន​កុងស៊ុល​នេះ​។ ជា​ហេតុ​​ការណ៏ដ៏​អាក្រក់​មូយ​ក្នុង​ព្រឹត្តិាករណ៏​នោះ​បាន​បណ្តាលឲ្យ ឯកអគ្គរដ្ឋទូត​អាមេរិកម្នាក់ និង​មន្ត្រី​ទូត​៣​នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​។

បញ្ហា​ជម្លោះ​សាសន​គឺ​បញ្ហា​ដ៏​ក្តៅគគុក​មួយ​ដែល​ជា​ទូទាំង​តែង​កើត​ឡើង​គួរឲ្យកត់សំគាល់​ជាក់ស្តែង​ដូចជា នៅ​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​នេ​ប៉ាល់​ជា​ដើម​។ ​នៅពេល​ដែល​កើតមាន​ជម្លោះសាសនា​ម្តងៗ គឺ​តែង​មាន​​ព្រឹត្តិ​ការណ៏​​កាប់​សម្លាប់​បង្ហូរឈាម​គ្នា​បណ្តាល​មនុស្ស​ជាច្រើន​នាក់​ស្លាប់​បាត់បង់​ជីវិត​៕

Vayo FM Song Request