
អ្នកជិតខាងដែលបានទទួលរងខូតខាតផ្ទះសម្បែងដោយសារអគ្គិភ័យបង្កឡើងពីផ្ទះលក់ហ្គាសនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្តឹងទារសំណងសរុប ៣២ ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍នោះ ប៉ូលិសបានឃាត់ខ្លួនស្រីម្ចាស់ផ្ទះលក់ហ្គាស និងកម្មករ ២នាក់ ពីបទបង្កអគ្គិភ័យ។ ប៉ុន្តែបុរសជាប្តីបានគេចខ្លួនបាត់។ ជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងមាន៤នាក់ដែលទាមទារសំណងខុសៗគ្នាទៅតាមទំហំនៃការខូចខាត។
គួររំលឹកថា កាលពីម៉ោង៥ និង ១០នាទី ល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ មានអគ្គិភ័យ ឆាបឆេះផ្ទះ ដែលផ្តើមចេញពីផ្ទះលក់ហ្គាស មួយកន្លែង នៅចំណុច ក្រុមទី២៧ ភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត បណ្តាលឲ្យរាលដាល ឆេះដល់ផ្ទះអ្នកជិតខាងមួយចំនួន។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះលក់ហ្គាសដែលភ្លើងឆេះនោះ ឈ្មោះ វ៉ុន វ៉ន អាយុ ២៧ឆ្នាំ និងប្រពន្ធ ឈ្មោះ យិន សុខគា អាយុ ៣៧ឆ្នាំ ៕





































