ចំណុច​​សម្រស់​ដែល​​អ្នក​​មើល​​រំលង​

តើ​លោក​អ្នក​ដែល​ធ្លាប់​គិតថា​ខ្លួនឯង​គិតតែ​ថែទាំ​ចំណុច​មួយចំនួន​ហើយ​ភ្លេច​នូវ​ចំណុច​មួយចំនួន​ទៀត​ដែរឬទេ​? ផ្នែក​ខ្លះ​លើ​រាងកាយ​ដែល​មិន​ត្រូវបាន​ចាប់អារម្មណ៍​ថែទាំ​ឲ្យបាន​ដិតដល់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ភាពស្រស់ស្អាត​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​...​។

១.​ខ្នង​:​ បរិវេណ​ខ្នង​ជា​កន្លែង​ដែល​អ្នក​អាច​មើល​រំលង​ព្រោះ​វា​នៅ​ឆ្ងាយ​ពី​ខ្សែ​ភ្នែក​។ ​ដូច្នេះ​គ្រប់ពេល​ងូតទឹក​ចូរ​កុំ​ភ្លេច​ដុស​ខាង​ស្បែក​ខ្នង​ជាប់​ជានិច្ច​រក​ច្រាស​ដង​វែង​អាច​លូក​ទៅ​គ្រ​ប់រិវេណ​នៃ​ដងខ្លួន​ដែល​មើលមិនឃើញ​។

ច្រាស​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ចេញ ដើម្បី​កោសិកា​ថ្មី​មក​ជំនួស​ជំរុញ​លំហូរ​ឈាម​ប្រៀប​ដូច​ការ​ម៉ាស្សា​ស្បែក​ឲ្យ​មាំមួន សម្អាតរ​ន្ធ​ញើស និង​ជួយ​ការ​ពារ​​កុំឲ្យ​មាំមួន​សម្អាតរ​ន្ធ​ញើស​និង ជួយ​ការពារ​កុំឲ្យ​កើតមុន​។​

២.​ភ្លៅ​និង​គូទ:​ កំប៉ះ​គូទ​ជា​ផ្នែក​មួយ​ដែល​យើង​មើលមិនឃើញ​ដូច​ខ្នង​ដែរ​តែ​ស្បែក​បរិវេណ​នេះ​ត្រូវ​ការថែទាំ​ជាពិសេស​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​ប្រើ​សរសៃ​សាញ​ននោង​ឬ​អេ​ប៉ុ​ង ដុសខាត់​បរិវេណ​គូទ កម្ចាត់​កោសិកា​ចាស់​ចេញ ខណៈ​ពេល​ងូតទឹក​ហើយ​ប្រើ​ក្រែម​ផ្ដល់សំណើម​ស្បែក​តាម​ក្រោយ​។​ ចំ​ណែ​ភ្លៅ​បញ្ហា​ភាគច្រើន គឺ​ខ្លាញ់​ដែល​ធ្វើឲ្យ​ស្បែក​​បរិវេណ​នេះ​មិន​រាបស្មើ​។ ​ការ​ម៉ាស្សា និង​ខាត់​ស្បែក​ជួយ​ឲ្យ​ចរន្តឈា​មរត់​ល្អ​ធ្វើ​ស្បែក​កាន់តែ​តឹង​ណែន​ល្អ​។

​៣.​ក្បាលជង្គង់ និង​កែងដៃ​:​បរិវេណ​ទាំងនេះ​ជា​កន្លែល​ស្ងួត​បំផុត​នៃ​ស្បែក​រាងកាយ ដោយសារ​វា​មាន​ក្រពេញ​ខ្លាញ់​តិច​ងាយ​នឹង​ជំ​ខ្មៅ​ក្រិន​ក្រោះ​អាក្រក់​ហើល​។

​គួរ​ដុសខាត់​ស្បែក​ជា​ប្រចាំ​រាល់ថ្ងៃ ខណៈ​ពេល​ងូតទឹក​ដោយ​ថ្ម​ឬ​សរសៃ​សាញ​ននោង​រួច​លាប​ក្រែម​​ផ្ដល់​សំណើម​។​ ប្រសិនបើ​បញ្ហា​ស្នាម​ជាំ​នៅ​បរិវេណ​ទាំងនេះ​មិន​បាត់​អ្នក​អាច​យក​ក្រូចឆ្មារ​ពុះ​ជា​ចំណិតៗ លាប​លើ​កែងដៃ និង​ក្បាលជង្គង់​។ ជាតិ​អាស៊ីដ​ស៊ី​ទ្រិក​នៃ​ផ្លែ​ក្រូចឆ្មារ​អាច​ជួយ​បក​ពណ៌​ស្បែក​បាន ហើយ​ជួយ​ឲ្យ​បាត់​អស់​ស្នាម​ជាំ​ខ្មៅ​។​

Vayo FM Song Request