​តិច​និច​​ថែរក្សា​​សុដន់​​របស់​អ្នក​​កុំអោយ​​យា​រធ្លាក់​

ការ​យារ​ធ្លាក់​សុដន់ គឺជា​បញ្ហា​មួយ​ដែល​ស្ត្រី​រាល់​រូប តែងតែ​ត្រូវ​ប្រឈម​នឹង​វា​ក្នុងដំណាក់កាល​ណាមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ការ​យារ​ធ្លាក់​សុដន់ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង​។ មូលហេតុ​មួយចំនួន គឺ​បណ្តាលមកពី​កត្តា​ធម្មជាតិ​ខណៈពេលដែល​កត្តា​មួយចំនួន​ទៀត យើង​អាច​ធ្វើ​ការបង្ការ​បាន​។

ការ​យារ​ធ្លាក់ អាច​បណ្តាលមកពី​សភាព​នៃ​ការ​មាន​ផ្ទៃពោះ​, អាយុកាល​, ការជក់បារី​និង ការធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ជ្រុល​។ ជាធម្មតា​វា​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​កើត​មាន​ចំពោះ​ស្ត្រី​វ័យ​ចំណាស់ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ប្រឈម​នឹង​បញ្ហា​នេះ​ផងដែរ ដោយសារ​តែ​កត្តា​មួយចំនួន​ដែល​បាន​លើកឡើង​ខាងលើនេះ​។

មាន​គន្លឹះ​ដើម្បី​ដោះស្រាយ​បាន​ដូច​ខាងក្រោម៖

•​ធ្វើ​លំ​ហាត់ប្រាណៈ ​មិន​ថា​អ្នក​រវល់​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​ឆ្លៀត​ពេល​វេលា​ខ្លះ​ដើម្បី​ធ្វើការ​ហាត់ប្រាណ​។ វិធី​នេះ​អាច​នឹង​ជួយ​លៃ​តម្រូវ​ចរន្តឈាម​នៅក្នុង​រាងកាយ​អោយបាន​ត្រឹមត្រូវ​។

ការធ្វើ​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ​មួយ​អាច​នឹង​ត្រូវ​ធ្វើ​បាន ដោយ​ការដាក់​បាតដៃ​ទាំងពីរ របស់​អ្នក​ទល់​គ្នា​នៅ​ពីមុខ​ទ្រូង​របស់​អ្នក​ក្នុង​រយៈពេល ១០​​វិនាទី បន្ទាប់មក ធ្វើ​ការ​​សម្រាក​២​វិនាទី រួចមក​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត អោយបាន​ប្រហែលជា១០​ទៅ ១៥​ដង​ក្នុង​មួយថ្ងៃ៕

•​ត្រូវ​ជ្រើសរើស​អាវទ្រនាប់​សម្រាប់​លេង​កីឡា​នៅពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ហាត់ប្រាណៈ ​អាវទ្រនាប់​សម្រាប់​ពាក់ ពេល​លេង​កីឡា គឺ​អាច​ជួយ​ទ្រទ្រង់​សុដន់​របស់​អ្នក​បាន​យ៉ាង​ពិសេស និង ជួយ​អោយ​អ្នក​ស្ថិតក្នុង​ភាព​សុខ​ស្រួល ខណៈពេល​ដែល​អ្នក​ត្រូវ​ធ្វើ​សកម្មភាព​ផ្សេងៗជាច្រើន។

ពួកវា​អាច​ជួយ​លើក​សុដន់​របស់​អ្នក​ហើយ​ដរាបណា ដែល​ពួក​វា​អាច​ស្ថិត​នៅក្នុង​ស្ថានភាព​ដូចនេះ​បាន នោះ​ពួក​វា​នឹង​អាច​ពើង​ឡើង​បាន​ដោយ​មិន​ចាំ​ប្រើ​អាវទ្រនាប់​ទៀត​នោះទេ​។​ ការពាក់​អាវទ្រនាប់​ដែល​មិន​ត្រូវ​នឹង​ទំហំ​សុដន់​បានល្អ​ក្នុងអំឡុងពេល​នៃ​ការហាត់​ប្រាណ គឺជា​ចំណុច​ដ៏​អាក្រក់​បំផុត​ដែល​អាច​បំផ្លាញ​ដល់​សម្រស់​ដើម​ទ្រូង​របស់​អ្នក ។​

•ត្រូវ​ចេះ​ថែរក្សា​សុដន់​អោយបាន​ល្អ​​នៅ​ពេល​អ្នក​ធ្វើការ​បំបៅ​ដោះកូនៈ ​ការ​បំបៅ​ដោះកូន​គឺជា​មូលហេតុដ៏​ចម្បង​មួយ​ដែល​បណ្តាល​អោយ​សុដន់​អ្នក​យារ​ធ្លាក់​បាន​។​

ខណៈពេល ដែល​អ្នក​កំពុង​បំបៅ​ដោះ​កូន​ទឹកដោះ​ដែល​ស្តុក​ទុក​នៅ​ក្នុង​សុដន់​និង ការ​ជញ្ជក់​របស់​កូន​អ្នក​អាចធ្វើអោយ​ស្បែក​របស់​សុដន់​ទាញ​សន្ធឹង​ជាង​មុន​បាន។ ដូច្នេះ​ការដាក់​ស្ថាន​ភាព​បំបៅ​ដោះកូន​អោយបាន​ត្រឹមត្រូ​វ គឺជា​កត្តា​ចាំបាច់​បំផុត​ដែល​អ្នក​អាច​ការពារ​សម្រស់​របស់​សុដន់​អ្នក​បាន។​

•ការដាក់​ដងខ្លួន​អោយបាន​ត្រឹមត្រូវៈ ការ​ស្ថិតក្នុង​ស្ថានភាព​ដងខ្លួន​មិនបាន​ត្រឹមត្រូវ​ល្អ គឺ​ក៏​អាច​ធ្វើអោយ​សុដន់​អ្នក​យារ​ធ្លាក់​បាន​ផងដែរ​។ អ្នក​ត្រូវតែ​ក្រោកឈរ​ឡើង​ដោយ​​​ដាក់​ដងខ្លួន​អោយ​ត្រង់ ឬ មិនត្រូវ​កោង​ខ្នងនៅពេល​កំពុង​អង្គុយ ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ​នោះទេ​។​ ​ចំណុច​ដែល​បាន​បង្ហាញ​ខាងលើ​នេះ​សុ​ទ​តែ​វិធីសាស្ដ្រ​ល្អ​សម្រាប់​អ្នក​​ដែល​ចង់បាន​សុដន់​ស្អាត​មូលក្លំ​មិនយា​ធ្លាក់។​

Vayo FM Song Request