តើ​សក់​អ្នក​​ស្អាត​​និង​​សុខភាព​​ល្អ​ហើយ​​ឬ​នៅ​?

សក់​មាន​សុខភាព​ល្អ​បាន​ឆ្លុះបញ្ចាំង​នូវ​សម្រស់​និង​សុខភាព​ក្នុង​ខ្លួន​។ ដើម្បីឲ្យស​ក់​មាន​សុខភាព​ល្អ​វា​ទា​ក់​​ទង​​ទៅ​​នឹង​​ការ​ប្រតិបត្តិ​​សកម្មភាព​​ប្រចាំ​ថ្ងៃ​​ការ​ប្រើ​ប្រាស់​​ផលិត​​ផល​ និង​ការ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​។

ប្រសិនបើ​យុវវ័យ​ចង់​ឲ្យ​ស​ក់មាន​សុខភាព​ សូម​អនុវត្តន៍​នូវ​វិធីសាស្ត្រ​ដូចខាងក្រោម​៖

១. ញ៉ាំ​អាហារ​ដែល​ផ្ដល់​ប្រយោជន៍​ខ្លាំង ដូច​ជា​បន្លែ​បៃតង ផ្លែឈើ និង​ពន្លក​រុក្ខជាតិ​។​

២. ជៀសវាង​កុំ​ប្រើ​សាប៊ូកក់សក់​ឲ្យបាន​យូរ​តាម​ដែល​អាច​ធ្វើទៅបាន​។​

៣. ពេល​សិតសក់ ត្រូវ​ប្រើ​ក្រាស​ដែលមាន​ធ្មេញ​ធំ ហើយ​កុំ​សិត​នៅពេល​សក់​ទទឹក​ឲ្យសោះ​។​ ជៀសវាង​ការប្រើ​ប្រដាប់​សំងួ​តសក់ ដើម្បី​ធ្វើឲ្យ​សក់​ស្ងួត​។ ម្យ៉ាង​ទៀត​កុំ​ក្រង់​សក់​តឹង​ពេក​។​

៤. កម្ដៅ​ប្រេងដូង ហើយ​ទុក​ឲ្យ​ត្រជាក់ បន្ទាបមក​លាប​ឲ្យបាន​ញឹកញាប់​ដើម្បី​ការពារ​អ​ង្គែ​។​

៥. កិន​ម្រេច​លាយ​ជាមួយ​ទឹកដោះគោ​ហើយ​កម្ដៅ​វា​បន្តិច​ជា​ការ​ស្រេច​។ លាប​វា​លើ​លលា​ក្បាល ហើយ​ទុក​ប្រហែស​១៥​នាទី។ ធ្វើបែបនេះ​១​ដង​ក្នុង​១​សប្ដាហ៍​នឹង​អស់​បញ្ហា​អ​ង្គែ​។​

៦. យក​ទឹកខ្មេះ​លាយ​ទឹក​បន្តិច ហើយ​លាប​ឲ្យ​សព្វ​លលា​ក្បាល ទុក​១៥​នាទី​។ វិធី​នេះ​ក៏​អាច​ព្យាបាល​អង្គែ​និង​អស់​បញ្ហា​ចៃ​។​

៧. លាយ​ទឹកដោះគោ​ជូរ​បន្តិច​ជាមួយនឹង​ក្រូចឆ្មារ ព្រមទាំង​ស៊ុត​។ យក​វា​មក​លាប​ឲ្យ​ពេញ​ស្បែកក្បាល ហើយ​ទុក​២០​នាទី នោះ​អង្គែ​នឹង​ជ្រុះ​អស់​គ្មាន​សល់​។​

៨. ពេល​ធ្វើដំណើរ​ទៅ​ណា​មក​ណា​ឆ្ងាយ គួរតែ​យក​អ្វី​ឃ្លុំ​សក់​ឲ្យ​ជិត​។​

៩. ជៀសវាង​នូវ​ការព្យាបាល​សក់​ឬ​ស្បែក​ក្បាល​ដោយ​ប្រើ​សារធាតុ​គីមី​។​

១០. ពេល​កក់សក់ គួរតែ​យក​សាប៊ូកក់សក់​មក​លា​យ​ជាមួយ​ទឹក​សិន ទើប​យក​ទៅ​កក់សក់​ទទឹក​ស្រាប់​។​

១១. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ប្រចាំថ្ងៃ​។​

១២. បើ​សក់​ជ្រុះ យក​ផ្នែក​ស​នៃ​ស៊ុត​មក​លាប​ឲ្យ​សព្វ​ជើងសក់ ហើយ​ទុក​១៥​នាទី​។​

១៣. ចង់​ឲ្យ​ស​ក់មាន​សុខភាព​ល្អ គួរតែ​ញ៉ាំ​អាហារ​ដែល​ពោរពេញ​ដោយ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក ស័ង្កសី វីតាមីន​E C និង​B​។​

១៤. ហាត់ប្រាណ​៥​ថ្ងៃ​ក្នុង​១​សប្ដាហ៍ ដើម្បី​ឲ្យ​សរសៃឈាម​ស្បែកក្បាល​ដើរ​បាន​ល្អ​។​

Vayo FM Song Request