ព័ត៌មានចុងក្រោយ:

៥​​វិធី​​សម្រាប់​​ថែទាំ​​សុខភាព​​ពេល​​ពពោះ​

១-​ស្ត្រី​ជា​មាតា​ចាំបាច់​ត្រូវ​ទទួល​ធាតុដែក​ដែល​បាន​ពី​សាច់សត្វ​យ៉ាងហោចណាស់ ១​សប្តាហ៍​៣​ដង ប៉ុន្តែ​កុំ​ទទួលទាន​ច្រើនពេក​គ្រាន់តែ​លៃ​ក្នុង​បរិមាណ​សមល្មម​ទៅ​និង​តម្រូវការ​នៃ​រាង​​​កាយ​បាន​ហើយ​។ ធាតុដែក​ដែល​មាន​នៅក្នុង​បន្លែ​ក៏​ជា​ប្រភេទ​មិនមែន​អ៊ី​ម៉ូកូ​ប៊ីន​ធ្វើអោយ​រាងកាយ​ស្រូបយ​កដោយពិ​បាកដែរ​។​

២-​ដើម្បី​ជួយ​ដល់​ខួរក្បាល​ទារក​ស្ត្រី​ជា​មាតា​ត្រូវ​ទទួល​ទាន​អាស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣​តែ​ណែនាំ​អោយ​ចៀសវាង​សត្វ​ទឹក​ដែល​មាន​សម្បក​ប្រភេទ​ខ្យង​​ ព្រោះ​​វា​បង្ក​គ្រោះ​ថ្នាក់​​ដល់​​ស្ត្រី​ជា​ម្តាយ​និង​ទារក​ធ្វើ​អោយ​ឆ្លង​មេរោគ​បាក់តេរី​លី​ស​ធី​រៀ​។

​៣-​ប្រសិន​បើ​ស្ត្រី​ជា​ម្តាយ​ប្រឈម​ជាមួយនិង​អាការ​ក្អួត​ណែនាំ​អោយ​ទទួលទាន​ខ្ញី​ព្រោះ​វា​អាច​ព្យាបាល​អាការ​នេះ​បាន​ដោយ​ប្រើ​វិធី​ហាន់​ខ្ញី​ស្រស់​ឆុង​ជាមួយ​ទឹក​ក្តៅ​ខ្លាំង ឬក៏​អាច​ទទួល​ទាន​ស្រា​បៀរ​ជំនួស​ក៏បាន​។​

៤-​ស្ត្រី​ជា​ម្តាយ​ត្រូវ​ទទួលបាន​ហ្វ្លរ​អ័​រ៉ៃ​អោយបាន​គ្រប់គ្រាន់ ព្រោះ​វា​មាន​សារសំខាន់​បំផុត​ក្នុងការ​សាង​ធ្មេញ​អោយ​ទារក​។

​៥-​ស្ត្រី​ជា​មាតា​គួរ​ទទួល​ទាន​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ​ស្រូវ​​សាលី​​និង​អាហារ​កាក​សរសៃ​អោយបាន​ច្រើន ដើម្បី​ចៀសវាង​អាការ​ក្តៀនលាមក​ព្រោះ​អ័រម៉ូន​ដែល​ប្រែ​ប្រួល​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ពោះវៀនធំ​របស់​ម្តាយ​ដែល​អាហារ​មាន​ជាតិ​កាក​សរសៃ​ច្រើន​អាច​ជួយ​បាន​៕

Vayo FM Song Request