បច្ចេកវិទ្យា និង វិទ្យាសាស្រ្ត

ចង់​​មើល​រូបជាង​៩០០០០រូប​ នៅតំបន់អង្គរកម្រិត​​៣៦០​ដឺក្រេ ​​ក្នុង​Google​ Street​ View ​អត់?​

បន្ទាប់​ពី​ ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​​​លើ​ពិភពលោក​Google ​បានផ្តិត​រូបភាព​ នៅ​តំបន់​​ប្រាសាទ​អង្គរ និង​ប្រាសាទ​នានា​របស់​ខ្មែរ​​ប្រមាណ​ជាង​៩​០​០​០​​០រូប​ ដាក់​ចូល​ក្នុងកម្មវិធី​ Google Street View ​រួចមក បានធ្វើ​ឲ្យប្រទេស​កម្ពុជា​កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ ​បោះ​សម្លេង​លើឆាក​អន្តរ​​ជាតិ​ និងសាកសម​ជាប្រទេស​អច្ឆរិយៈ​។​

តើ​​លោក​អ្នកចង់​ឃើញ​រូបភាព​ ប្រាង្គប្រាសាទដ៏ស្រស់បំព្រង របស់ខ្មែរនៅលើ Google Street View នេះដែរឬទេ? ​ជាបន្ត​សូម​​ស្តាប់​សៅ វិសាល៖

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Samsung​​​​ និង​LG ​បង្អួត​ដាក់​គ្នា​នូវ ​បច្ចេក​វិទ្យា​ថ្មី​អស្ចារ្យ​ នៃ​ការគ្រប់​គ្រង​សម្ភារៈ​ក្នុង​ផ្ទះ​

ក្រុម​ហ៊ុន​ បច្ចេក​វិទ្យា​ល្បីល្បាញ​របស់កូរ៉េខាង​ត្បូង​ចំនួន​២ ​គឺ​Samsung​ និង​LG បាន​ដាក់​បង្អួត​គ្នា​នូវ​របកគំហើញ​ថ្មីៗ​អស្ចារ្យ​របស់​ខ្លួន ​ទាក់ទង​នឹង​សេវាកម្ម ​គ្រប់​គ្រង​លើសម្ភារៈ​ក្នុងផ្ទះ ​ដោយ​ប្រើប្រាស់​នូវប្រព័ន្ធ​បច្ចេកវិទ្យា​​។

ការបង្ហាញ​ នូវបច្ចេក​​វិទ្យាថ្មី ចុងក្រោយរបស់​ក្រុមហ៊ុនទាំង​២នេះ ​បានធ្វើ​ឡើង​នៅក្នុងពិព័រណ៍​CES ​នៅទីក្រុង​ Las Vegas សហ​រដ្ឋអាមេរិក។​ តើសេវាកម្ម​ បច្ចេកវិទ្យា​​គ្រប់គ្រងសម្ភារៈ​ក្នុងផ្ទះ ​របស់ Samsung និងLGនេះ ​​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?​​ ជាបន្តសូ​មស្តាប់សៅ វិសាល នៅក្នុងនាទីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ៖

សម្លេង​

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ការ​ស្រាវ​ជ្រាវ​៖ ​សំបកទូរស័ព្ទ​ដៃ​ប្លាស្ទិច ​​​ផ្ទុក​សារ​ធាតុគីមី ​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​

ការិយាល័យ​​ត្រួតពិនិត្យ​​បច្ចេក​ទេស​ ​និង​គុណភាព​ របស់​ទីក្រុង​សៀងហៃ ​ឬហៅ​ថា​ SQTSB​ បាន​រក​ឃើញ​ថា សំបក​ទូរ​ស័ព្ទ​​ដៃ​ប្លាស្ទិច​មួយ​ចំនួន​ បាន​ផ្ទុក​នូវ​សារធាតុគីមី ​ដែល​បណ្តាល​ឲ្យពុល ​និង​មាន​គ្រោះថ្នាក់​ដល់ជីវិត​មនុស្ស​ទៀត​​​ផង។

តើ​អ្វី​ទៅ​ជា​សារធាតុ​គីមី​ ដែល​មាន​នៅ​លើ​សំបក​ទូរស័ព្ទ​ដៃផ្លាស្ទិចនេះ?​ សូមស្តាប់​សៅ វិសាល បកស្រាយ​លម្អិត​នៅក្នុង​នាទី​​​​បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ៖

សម្លេង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ការ​ទិញ​លក់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​និង​កម្មវិធីដ៏ធំ​ នៅ​ទូទាំង​ពិភព​លោក​

បន្ទាប់​ពី​មាន​ព័ត៌មាន ​ស្តី​ពី​ក្រុម​ហ៊ុន ​Facebook ​បាន​សម្រេច​ចិត្ត​ទិញ​ WhatsApp​ដែល​ជាកម្មវិធី​ទំនាក់​ទំនង​អេឡិច​ត្រូនិច​(chat) ​នាពេល​កន្លង​​ទៅ នេះ​​​បាន​​ធ្វើ​ឲ្យ​មាន​ភាព ​​​​កក្រើក​យ៉ាងខ្លាំង​ដល់​បណ្តាញអ្នកលេង​អ៊ិន​ធើ​ណែត​។ ទន្ទឹម​នឹង​នេះ​ពួកគេ​​​ក៏​បាន​ចាប់​អារម្មណ៍​ ចំពោះការលក់​ និង​ទិញយក​ក្រុមហ៊ុន ​និង​កម្មវិធីដទៃទៀត​ផងដែរ​។ ចង់ដឹងថា ​តើចាប់​ពីឆ្នាំ​២០០៩​ ដល់​ឆ្នាំ២០១៤នេះ ​មាន​ក្រុមហ៊ុន​ណាខ្លះ​បាន​ទិញ​យក​កម្មវិធី​ និង​ក្រុមហ៊ុន​អេឡិចត្រូនិច​​ដទៃ​ទៀត​? ចង់ដឹង​ឲ្យកាន់​តែ​ច្បាស់សូម​ស្តាប់សៅ វិសាល ​នៅក្នុងនាទី​បច្ចេកវិទ្យា ​និងវិទ្យា​សាស្ត្រ៖

សម្លេង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

អស្ចចារ្យ​! ឥណ្ឌា​យក​រថភ្លើង​ ធ្វើ​ជាសាលា​រៀន​ចល័ត​ធំជាង​គេលើ​ពិភពលោក​

រដ្ឋាភិបាល​​នៃ​ប្រទេស​ឥណ្ឌា ​បាន​នឹង​កំពុង​តែ​ប្រើ​ប្រាស់​នូវប្រព័ន្ធ​ផ្លូវ​ដែក​អយស្ម័យ​យាន​មួយ​ធំជាង​គេបង្អស់​ នៅ​លើ​ពិភព​លោក ដើម្បី​ផ្តល់​ឲ្យ​សិស្សា​នុសិស្ស​នៅតាម​តំបន់ដាច់​ស្រយាល​ ធ្វើជាថ្នាក់រៀន​ចល័ត​។ ​លោក​អ្នក​ប្រាកដ​ជាងឿង​ឆ្ងល់ថា តើ​មូល​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​​​ឥណ្ឌា ​យក​​រថភ្លើង ​​​​ធ្វើ​ជា​សាលារៀន​​ចល័ត​ទៅវិញ​?​ ​សូមស្តាប់សៅ វិសាល​​ នៅ​ក្នុង​នាទី​បច្ចេកវិទ្យា​​ និង​វិទ្យាសាស្ត្រ​៖​​

សម្លេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

មាន​​ឆ្ងល់​ទេ​ហេតុអ្វី​ Facebook​ ទិញ​យក​WhatsApp?​

ក្រុម​ហ៊ុន​ Facebook ​បាន​សម្រេច​​ទិញ​កម្មវីធី​ WhatsApp​ នៅ​ក្នុង​តំលៃ​ប្រមាណ១៩ ​ពាន់​លានដុល្លារ ​បន្ទាប់​ពី​ WhatsApp​ ទទួល​បាន​អតិថិជន​ ប្រើ​ប្រាស់​ប្រមាណ​ ៤៥០ ​លាន​នាក់​។ ​តើ​មាន​មូលហេតុអ្វី​បានជាក្រុមហ៊ុន​ Facebook​ សម្រេចទិញយក​ WhatsApp?​​សូម​ស្តាប់សៅ​ វិសាល​ បកស្រាយ​៖​

សម្លេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Samsung​ គ្រោង​បង្កើត​វ៉ែន​តា​ពិសេស​ Galaxy ​Glass​


ក្រុមហ៊ុន​​បច្ចេកវិទ្យា​​ដ៏ល្បី​ល្បាញ​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​ Samsung ​គ្រោង​នឹងបង្កើត​ វ៉ែនតាម៉្យាង​ ដែលឱ្យ​ឈ្មោះថា ​«Galaxy Glass»​​ ដែល​អាច​មាន​សមត្ថភាព ​ភ្ជាប់ទាក់​ទង​ជាមួយទូរស័ព្ទ​ Smartphone​ កម្មវិធី​ប្រកាស​ដំណឹង​ជាមុន​ ​និង​ព័ត៌មាន​ជាច្រើន​ទៀតតាម​​រយៈ កញ្ចក់​ដ៏​ភ្លឺ​ថ្លា​របស់​វា។​ នេះបើតាម​ការ​ចុះផ្សាយ នៅលើទំព័រ​​សារព័ត៌មាន​ Korea Time ​កាលពី​ពេល​ថ្មីៗ​នេះ​។​ តើ Galaxy Glass​ របស់ក្រុមហ៊ុន​​​Samsung នេះ ​មានលក្ខណៈ​ពិសេសអ្វីខ្លះ?​ ជាបន្តសូមស្តាប់​ សៅ វិសាល​ នៅក្នុងនាទីបច្ចេកវិទ្យា​ និងវិទ្យាសាស្ត្រ៖​​

សម្លេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ជិត​៥០%​ផ្ញើ​សារ​​ទំនាក់​ទំនង​​ផ្លូវភេទ​​តាម​ទូរស័ព្ទ​

McAfee ជា​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​មួយ បានបង្ហាញ​របាយការណ៍​ថា មាន​មនុស្ស​ជិត​៥០% បាន​ឆ្លើយឆ្លង​ស្នេហា និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​គ្នា តាម​រយៈ​ទូរ​សព្ទ័​ក្រៅ​ពី​ទំនាក់ទំនង​រឿង​ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ​។

​របាយការណ៍​នេះ​បាន​ធ្វើឡើង​ក្រោយ​ពី​សង្កេតឃើញថា ស្នេហា​តាម​ប្រពន្ធ័​អ៊ីនធើណែត​​កំពុង​ពេញនិយម​សម្រាប់​មនុស្ស​សម័យ​ថ្មី​។ ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ​ដែល​រៀបរៀង​ដោយ សៅ វិសាលៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Samsung និង​Google ​នឹង​ស្ថិត​ក្រោម​​ដំបូល​ផ្ទះ​​តែ​មួយ​រយៈ​ពេល​​១០​ឆ្នាំ​

​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េ​ខាងត្បូង Samsung និង​ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​ធំ​របស់​អាមេរិក Google កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​យោគយល់​គ្នា​ក្នុង​ការ​ប្រើ ប្រាស់​​កម្ម​សិទ្ធិ​​បញ្ញា​​រួមគ្នា​​រយៈ​ពេល​​​១០​ឆ្នាំ​។

នេះ គឺ​ជា​ដំណឹង​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន​។ តើ​ការចុះ​កិច្ចព្រមព្រាង​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​២​នេះ​នឹង​ផ្តល់​​អត្ថប្រយោជន៍​អ្វីខ្លះ​?

ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Galaxy Grand​ជំនាន់​ថ្មី​បំពាក់​ភាសា​ខ្មែរ​​ស្វ័យប្រវត្តិ​​ដំបូងបង្អស់​​នៅ​កម្ពុជា​

​​ក្រុមហ៊ុន​ចែកចាយ​Samsung នៅ​កម្ពុជា​បាន​ប្រកាស​ចេញ​លក់​នូវ​ទូរស័ព្ទ Samsung Galaxy Grand 2 ដែល​ជា​ស៊េរី​ថ្មី​របស់​ខ្លួន​មួយ​ទៀត​លើ​ទី​ផ្សារ​​កម្ពុជា​។

Samsung Galaxy Grand 2 ជា​ស៊េរី​ទូរស័ព្ទ​ទំនើប​មួយ ដែល​អាច​ឱ្យ​ប្រើប្រាស់​ស៊ីម​២ ក្នុងពេល​ដំណាលគ្នា និង​ជា​ពិសេស​វា​ជា​ទូរស័ព្ទ​Samsung ដំបូងបង្អស់​ដែល​បំពាក់​ភាសា​ខ្មែរ​ស្វ័យប្រវត្តិ​។​

ចង់ដឹងថា​តើ​Galaxy Grand2 ដែល​ជា​ទូរស័ព្ទ​ជំនាន់​ថ្មី​ចុងក្រោយ​របស់​​Samsung​​នេះ​មាន​លក្ខណៈ​អ​ស្ច​ចារ្យ​យ៉ាងណាខ្លះ​នោះ​? ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ទុក​ទូរស័ព្ទ​ដៃ​ក្បែរ​​ខ្លួន​​ពេល​​គេង​នឹង​ប៉ះពាល់​​ដល់​សុខ​ភាព​ធ្ងន់ធ្ងរ​

​មនុស្ស​ភាគច្រើន​មិន​បាន​ស្វែងយល់​អំពី​ផលប៉ះ​ពាល់​​ដែល​​កើតចេញ​ពី​ទូរស័ព្ទដៃ នៅពេល​ដែល​ទុក​នៅ​ក្បែរ​ខ្លួន​ពេល​ចូល​គេង​នោះឡើយ​។ បើ​តាម​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា ការ​ទុក​ទូរស័ព្ទ​ដៃ​នៅ​ខ្លួន​ពេល​លោក​អ្នក​ចូល​សម្រាក​​​នោះ​​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់​លោក​អ្នក​​បាន​​តាមរយៈ​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ពី​ទូរស័ព្ទដៃ​ទាំងនោះ​។

តើ​ផលប៉ះពាល់​អ្វីខ្លះ​ដែល​កើតចេញ​ពី​ការ​ទុក​ទូរស័ព្ទ​ដៃ​នៅ​ក្បែរ​ដំណេក​នេះ​? ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា​និង​វិទ្យា​សាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

លេច​លឺ​ថា​ Iphone ​6 ​ជំនាន់​ថ្មី ​ចេញ​ទំហំ​អេ​ក្រង់​ធំ​ជាង​ជំនាន់​មុនៗ​ ជិត​២​អ៊ីញ​

នេះ​ជា​រឿង​មួយ​ដែល​ថ្មី ​និងប្លែក​ទៀត​​ហើយ​ សម្រាប់​អ្នក​និយម​​​​​ប្រើ​ប្រាស់​ផលិត​ផល​APPle ​ពិសេស​គឺ​ត្រកូល​Iphone​។ បើ​តាម​ព័ត៌មាន​ដែល​​បាន​​បង្ហើប​ចេញ​ពី​ក្រុម​ហ៊ុន ​Fox​coon ​ដែល​ជា​ក្រុមហ៊ុន​ទទួល​បន្ទុក​ដំឡើង​iPhone​ ឱ្យ​ Apple ​បាន​ឲ្យ​ដឹង​ថា​ iPhone​ ជំនាន់​ក្រោយ​ដែល​មាន​ឈ្មោះ​ថា​ iPhone 6 ​អាច​នឹង​ចេញ​មក​ជាមួយ​ ទំហំ​អេក្រង់​ធំជាង​Iphone​ ជំនាន់មុនៗ​រហូតដល់​ជិត២​អ៊ីញ​។ ​មានន័យថា​ Iphone ជំនាន់​ក្រោយ​នេះ​អាចមាន​ទំហំអេក្រង់​រហូតដល់​ ៥,៧អ៊ីញ​។ ​ចង់ដឹងថា ​តើការពង្រីក​នូវទំហំ​អេក្រង់​សម្រាប់​Iphone 6 ​នេះ​អាច​នឹង​ទទួល​ការ​ចាប់​អារម្មណ៍ពី​សំណាក់​​​អ្នកប្រើប្រាស់​​បាន​កំរិត​ណា?​ ជា​បន្ត​សូម​ស្តាប់​សៅ វិសាល ​នៅក្នុង​នាទី​បច្ចេកវិទ្យា ​និងវិទ្យាសាស្ត្រ៖​

សម្លេង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

គ្រាន់​​តែ​រថយន្ត​ ឬ​​អ្នក​​ថ្មើរ​ជើង​ធ្វើ​ដំណើរ​​លើ​​ផ្លូវ​ ក៏​​អាច​​បង្កើត​​អគ្គិសនី​​បា​ន​​ដែរ​​

បើ​និយាយ​ពី​​បង្កើត​​ថាមពល​​អគ្គិសនី ​អ្នក​​ប្រាកដ​ជា​​ធ្លាប់​​ឃើញ​​​​តាម​រយៈ​​ការ​ប្រើ​​រហាត់​ទឹក​ ​(​វា​រី​​អគ្គី​សនី​​) ​ឬ​​ការ​ទាញ​យក​​ថាម​ពល​អគ្គី​សនី​ពី​ពន្លឺ​ព្រះ​អាទិត្យ​​។ ​ដោយ​ឡែក​​សម្រាប់​​បច្ចេក​វិទ្យា​​ថ្មី​​នេះ​​វិញ​ គឺ​​រឹត​តែ​​​អ​ស្ច​ចារ្យ ​ពោល​​គឺ​​ទាញ​យក​​អគ្គិសនី​​ពី​ការ​ធ្វើ​ដំណើ​រ​របស់​រថយន្ត ឬ​អ្នក​​ថ្មើរ​ជើងនៅលើផ្លូវតែប៉ុណ្ណោះ​។​ តើ​​ការ​ទាញ​យក​​អគ្គីសនី​​តាមរយៈ​​ការប្រើប្រាស់​​ផ្លូវ​ដោយ​​គ្រាន់​តែ​ឲ្យ​​រថយន្ត​បើកបរ ​ឬ​ដោយ​អ្នក​ថ្មើរ​ជើង​​ដើរ​ឆ្លងកាត់​ អាច​បង្កើត​​ថាមពល​​អគ្គិសនី​​បាន​​យ៉ាង​ដូច​ម្តេច​ទៅ​?​​​សូម​ស្តាប់​ សៅ ​វិសាល ​នៅក្នុង​​នាទី​​បច្ចេក​វិទ្យា ​និង​​វិទ្យាសាស្ត្រ​​៖​

សម្លេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Youtube​ ភាសា​​ខ្មែរ​ ផ្តល់​​ភាព​ងាយ​ស្រួល​​សម្រាប់​​អ្នក​​មិន​​ចេះ​​ភាសា​​អង់​គ្លេស​​

បន្ទាប់​ពី​​មាន​​ការ​បង្កើត​​Google ​ជា​​ភាសា​​ខ្មែរ​​រួច​មក​ ឥឡូវ​​នេះ​​រឹត​តែ​​អស្ចារ្យ​​ដោយ​សារ​តែ ​គេហទំព័រ​​Youtube​​ក៏​​មាន​ដាក់​បញ្ចូល​​នូវ​​ភាសា​ខ្មែរ​​ផង​​ដែរ​​។​​នេះ​ស្នារ​ដៃ​​ដ៏​ពិសេស​​របស់​យុវជន​​ខ្មែរ​​មួយ​ក្រុម​ ដែល​​បាន​​ខិតខំ​​ប្រឹងប្រែង​​ដើម្បី​​ជួយ​សម្រួល ​ក្នុង​ការ​ចូល​​ឆែក​​មើល​​ព័ត៌មាន​កម្សាន្ត​​ផ្សេងៗ​​ដែល​​មាន​​នៅ​ក្នុង​​Video Youtube​​ដ៏​ល្បីល្បាញ​​បំផុត​លើ​ពិភពលោក​​មួយ​នេះ​។​​

តើ​ការ​បក​ប្រែ​ភាសា​ជាតិ ​នៅលើ​គេហទំព័រ​​Youtube​​នេះ​​នឹង​ផ្តល់​​ភាពងាយ​ស្រួល​​អ្វីខ្លះ​?​​ជា​បន្ត​សូម​ស្តាប់​ សៅ​ វិសាល ​នៅក្នុង​នាទី​បច្ចេក​វិទ្យា​ និង​​វិទ្យាសាស្ត្រៈ​​

​សម្លេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​CooTel​​០៣៨​​ចូល​ប្រជែង​​ទីផ្សារ​​​ទូរគមនាគមន៍​​​​នៅ​កម្ពុជា​

បន្ទាប់ពី​មាន​ក្រុមហ៊ុន​ទូ​រគ​មាគ​មន៍​មួយចំនួន​នៅក្នុង​ប្រទេស​ក​ម្ពជា​បាន​ដួលរលំ និង​មួយចំនួន​ទៀត​បាន​រួម​បញ្ចូល​គ្នា​រួចមក​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ក្រុម​ហ៊ុន​​ទូ​រគ​មាគ​មន៍​ថ្មី​មួយទៀត បាន​លេចមុខ​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​។

ក្រុមហ៊ុន​ថ្មី​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ស៊ីន​វៃ ធេលី​ខម ខូ​អិល​ធី​ឌី ដែល​ស្ថិតនៅក្រោម​ស្លាក​សញ្ញា CooTel ឬ ប្រព័ន្ធ​ទូរស័ព្ទ​០៣៨​។

​ចង់​ដឹងថា​តើ​ក្រុមហ៊ុនទូរស័ព្ទ​​ថ្មី​នៅ​​កម្ពុជា​​នេះ​​នឹង​មាន​​សេវាកម្ម​​ថ្មីៗ​អ្វីខ្លះ ​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា​?​

ជា​បន្ត​សូម​ស្តាប់​សៅ វិសាល ក្នុង​នាទី​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

LG បញ្ចេញ​​Smartphone ​អេក្រង់​កោង​​លើកដំបូង​

​បន្ទាប់​ពី Samsung​ បាន​ផលិត​ប្រភេទ​ទូរស័ព្ទ​អេក្រង់​កោង​ដែល​មានឈ្មោះ​ថា Galaxy Round រួចមក ស្រាប់តែ​ពេល​នេះ​ក្រុមហ៊ុន LG ក៏​បាន​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ផងដែរ​គឺ LG G Flex ដែល​មាន​រាង​កោង​ប្លែក​គួរឲ្យ​ចាប់អារម្មណ៍​។​

ចង់ដឹងថា តើ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ដែល​មាន​អេក្រង់​កោង​មួយ​នេះ នឹង​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន​យ៉ាងណា​ខ្លះ​នោះ​?

ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​មនុស្ស​ឆ្លាត​លេង​ហ្គេម​​ណា​ដែល​​ផ្តល់​​ផល​ប្រយោជន៍​ដល់​សុខភាព​

មជ្ឈដ្ឋាន​ភាគច្រើន​បាន​យល់ឃើញថា ការលេង​ហ្គេម​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​ខាតបង់​ពេលវេលា​។​

ក៏​​ប៉ុន្តែ​​កាល​ពី​ពេល​​ថ្មីៗ​នេះ​​អ្នក​​វិទ្យា​សាស្ត្រ​​មក​​​ពី​សក​វិទ្យាល័យ​ផ្សេងៗ​ជុំវិញ​ពិភពលោក បាន​សិក្សា​ស្រាវជ្រាវ​រកឃើញ​ថា ការលេង​ហ្គេម​ផ្តល់​នូវ​​អត្ថ​ប្រយោជន៍​ជាច្រើន​​ដល់​​កុមារ និង​មនុស្ស​ចាស់​ដែល​ធ្វើឲ្យ​ពួកគេ​មាន​ភាពរហ័ស​រហូន ឆ្លាត​វៃ និង​មាន​អារម្មណ៍​វិជ្ជមាន​ជា​និច្ច​។​

តើ​រាល់​ប្រភេទ​ហ្គេម​ទាំងអស់ សុទ្ធតែ​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​មែន​ទេ​? ​តើ​ប្រភេទ​ហ្គេម​ណាខ្លះ​ដែល​យើង​គួរ​លេង​និង​មិន​គួរ​លេង​? ​

ចង់ដឹង​កាន់តែច្បាស់​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ក្រុមហ៊ុន​​Ford ​បំពាក់​​ប្រព័ន្ធ​រ៉ា​ដា​​លើ​រថយន្ត គេចចេញ​​ពី​ឧបសគ្គ​​ដោយ​​ស្វ័យ​ប្រវត្តិ​

Ford ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បី​មួយ​ដែល​កំពុង​មាន​ការប្រើប្រាស់​ច្រើន បន្ទាប់ពី​ក្រុមហ៊ុន​Toyota។​

ឥឡូវនេះ​ក្រុមហ៊ុន Ford បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត ដែល​នឹក​ស្មាន​ដល់​ចំពោះ​រថយន្ត ​Ford ក្នុង​ការជួយ​អ្នកបើកបរ​ជៀសវាង​ការបើក​បុក​អ្នកធ្វើ​ដំណើរ​ថ្មើរ ជើង ក៏ដូចជា​យានយន្ត ឬ​វត្ថុ​ផ្សេងៗ​ដែល​នៅ​ខាង​មុខ​។​

ហើយ​អ្វី​រឹតតែ​អស្ចារ្យ​ទៅទៀត​នោះ គឺ​វា​អាច​ឈប់​ចត​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ចាប់​ហ្វ្រាំង ពេល​មាន​ឧបសគ្គ​នៅខាងមុខ​ផងដែរ​។ ​ចង់ដឹងថា រថយន្ត​បំពាក់​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​អាចជួយ​សម្រួល​ការបើក​បរ​យ៉ាងណា​ខ្លះ​នោះ​?​

សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ការស្រាវជ្រាវ​៖​ ឈាម​ត្រី​​ឆ្លាម​​អាច​​ព្យាបាល​​ជម្ងឺ​​មហារីក​​សុដន់​

តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ឈាម​ត្រី​ឆ្លាម​អាចជួយ​ទប់ស្កាត់ និង​ព្យាបាល​ជម្ងឺ​មហារីក​សុដន់​បាន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​សំណាក់ លោក​បណ្ឌិត Helen Dooley មកពី​មហាវិទ្យាល័យ Aberdeen ផ្នែក​សិក្សា​វិទ្យាសាស្ដ្រ ជីវៈវិទ្យា​នៃ​ប្រទេស​អង់គ្លេស​។

ការរកឃើញ​នេះ គឺ​ស្ថិត​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​ជា​ការសិក្សា​នេះ​ទទួលបាន​ជោគជ័យ​នោះ​ពួកគេ​នឹង​ផលិត​ថ្នាំ​សម្រាប់​​ព្យាបាល​ជំងឺមហារីក​សុដន់​នេះ​។​

ចង់ដឹងថា តើ​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឈាម​ត្រី​ឆ្លាម​សម្រាប់​ព្យាបាល​ជំងឺមហារីក​សុដន់​នេះ មាន​រយៈ​ពេល​យូរ​​ប៉ុនណា និង​ទទួលបាន​ជោគ​ជ័យ​ឬ​ក៏​អត់​?

តើ​អ្វី​ទៅ​ជា​ជំងឺ​មហារីក​សុដន់​?​ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នឹង​ជម្រាបជូន​លោកអ្នក​នាង​នៅ​ក្នុង​នាទី​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ប៊ិច​ផ្គុំ​ឡើង​​ពី​​មេ​​ដែក ​ត្រូវបាន​​ផលិត​ឡើង​​ដំបូង​​បង្អស់​​ក្នុង​​ពិភពលោក​

ភាព​រីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើឲ្យ​មាន​មនុស្ស​មាន​គំនិត​កែច្នៃ​នូវ​វត្ថុ​ធម្មតា​មួយចំនួន ឲ្យក្លាយ​ទៅ​ជា​វត្ថុ​ពិសេស​អស្ចារ្យ និង​មាន​​មុខងារ​ច្រើន​លើសពី អ្វី​ដែល​យើង​ស្មាន​មិន​ដល់​។​

ជាក់ស្តែង Polar ជា​ឈ្មោះ​របស់​ប៊ិច​ម្យ៉ាង ដែល​ត្រូវបាន​គេ​ផលិត​ឡើង​​ដោយ​​ការ​​ផ្គុំ​​ពី​​មេ​​ដែក​។ ​វា​ជា​គំនិត​ច្នៃប្រឌិត​ដំបូងបង្អស់​នៅក្នុង​ពិភពលោក​របស់​ជនជាតិ​កាណាដា​។​

ចង់ដឹងថា តើ​ប៊ិច​ដែល​ផ្គុំ​ឡើង​ដោយ​មេ​ដែក​(Polar)​នេះ​មាន​លក្ខណៈ​ទំនើប​អស្ចារ្យ​ជាង​ប៊ិច​ធម្មតា​យ៉ាងណា​ខ្លះ​នោះ​?

ជា​បន្ត​សូម​ស្តាប់​សៅ វិសាល នៅក្នុង​នាទី​​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​៖

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Vayo FM Song Request