Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: បទសម្ភាសន៏ នាទីសុខភាព

នាទីសុខភាព

ស្ត្រេ​ស​​ជា​អ្វី​?

  • PDF

ស្ត្រេ​ស​គឺ ជា​អាការៈ​មួយ​ប្រភេទ​ដែល​កើតលើ​មនុស្ស​គ្រប់​វ័យ​គ្រប់​កាលៈទេសៈ​នៅក្នុង​សង្គម​ជាក់ស្ដែង​។

បើ​តាម​អ្នកជំនាញ​អា​ការៈស្ត្រេស​កើតមាន​គ្រប់​រូបភាព​តាំងពី​កុមាររភា​ពរហូតដ​ល់​វ័យ​ជរា​។

ក៏​ប៉ុន្តែ​ស្ត្រេ​សមិន​ជា​ជំងឺ​​នោះ​ទេ​គ្រាន់តែ​ជា​អាការៈ​មួយ​ប្រភេទ​ប៉ុណ្ណោះ​នៅក្នុងអារម្មណ៍​តប់​ប្រមុល​របស់​មនុស្ស​។

ជា​បន្ត​​សូម​ស្ដាប់​ការពន្យល់​របស់​អេង គឹមហុង ដូចតទៅ​!

សំលេងៈ

គ្រោះថ្នាក់​​នៃ​ការ​ប្រើប្រាស់​​ឪ​សថ​​ក្លែង​ក្លាយ​

  • PDF

ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​នៅតែ​កើតមាន​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​យល់​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​។

បើ​តាម​អ្នកជំនាញ​បាន​អះអាង​ថា ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​ធ្វើឲ្យ​ស្ថានភាព​សុខភាព​អ្នកជំងឺ​សាំ​និង​សារជាតិ​ថ្នាំ​និង​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។

តែ​យ៉ាងណាក៏ដោយ​ដើម្បី​ជៀសវាង​ការប្រើប្រាស់​ឪ​សថ​ក្លែងក្លាយ​ដែល​នាំឲ្យ មាន​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ប្រជាពលរដ្ឋ​រក​ទិញ​ថ្នាំ​នៅតាម​ឪ​សថ​ស្ថាន​ណា​ដែរ​មាន​ចុះ​បញ្ចី​ត្រឹមត្រូវ​នៅ​ក្រសួង​សុខាភិបាល​។

ជា​បន្ត​ទៅ​ទៀត​សូម​ស្ដាប់​បទសំភាសន៍​របស់​អេង គឹមហុង ជាមួយ​លោក​វេជ្ជបណ្ឌិត លី ចេង ហ៊ុយ នាយក​ទស្សនាវដ្ដី​សុខភាព​យើង​និង​ជា​ប្រធាន​អង្គការ​ពន្លឺ​សុខភាព​ដូចតទៅៈ

សំលេងៈ

ជម្ងឺ​​ឬ​ស​​ដូង​​បាត​

  • PDF

​ជម្ងឺ​ឬ​ស​ដូង​បាត​អាច​កើតមាន​ចំពោះ​មនុស្ស​រាល់​រូប ប្រសិនបើ​មិន​បាន​យល់ដឹង​ពី​វា​ដើម្បី​បង្ការ​នោះទេ​។

ជម្ងឺ​ឬ​ស​ដូង​បាត​ជា​ជម្ងឺ​មួយ​ដែល​សម្បូរ​កើតមាន​នៅ​លើ​ពិភពលោក​។ ចំណែក​ប្រទេស​កម្ពុជា​វិញក៏​កើត​មាន​ច្រើន​ផង​ដែរ​។

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់កញ្ញា ជួប វត្ដី និង លោក​វេជ្ជបណ្ឌិត អ៊ុច ចាន់​ពិសិទ្ឋ ដែល​លោក​វេជ្ជបណ្ឌិត អ៊ុច​ចាន់​ពិសិទ្ឋ ជា​គ្រូពេទ្យ​បំរើ​ការងា​នៅ​បន្ទី​ពេទ្យ​សុខាភិបាល​ខេត្ត​កំពុងស្ពឺ ក្នុង​ការិយាល័យ​បច្ចេកទេស។

សំលេងៈ

​បញ្ហា​​ភ្នែក​​ម​ញ៉ូប​

  • PDF

ជា​ការពិត​ណាស់​បច្ចុប្បន្ន​នេះ​យើង​ឃើញថា​មាន​ប្រជាជន​ជាច្រើន​បាន​ជួប​បញ្ហា​ភ្នែក​ម​ញ៉ូប​។​ ​បញ្ហា​ម​ញ៉ូប​ភ្នែក​គឺជា​អ្វី​ដែល​ភ្នែក​យើង​មើល​មិន​ច្បាស់ ដោយសារ​តែ​ក​កាំរស្មី ឬ​ដោយសារ​សុំណុំ​រូបភាព​និង​នៅខាងមុខស​សៃ​រេ​ទីន​របស់​ភ្នែក។​

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់ បទ​សំភាស​ន៏ ដែល​រៀបចំឡើង​ដោយ​កញ្ញា ជួប វត្ដី និង លោក​វេជ្ជបណ្ឌិត អេង គឹម​បូរ៉ារិ​ទ្ឋ ដែល​ជា​វេជ្ជបណ្ឌិត​បំរើ​ការ​ងារ​នៅ​មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​ជា​គ្រូពេទ្យ​ឯកទេស​ភ្នែក​។​

សំលេងៈ

ភ្នែក​ស្រលៀង​

  • PDF

​ភ្នែក​​ស្រលៀង​​ជា​បញ្ហា​​ដែល​​តែង​តែ​​ប្រទះ​ឃើញ​​កើត​មាន​​លើ​​ប្រជា​ពលរដ្ឋ​​គ្រប់​​ពូជ​សាសន៍​។

ប៉ុន្ដែ​នៅ​ប្រទេស​ក្រីក្រ​និង កំពុង​អភិវឌ្ឍ​អត្រា​​ស្រលៀង​​ភ្នែកមាន​​ច្រើន ព្រោះ​​ប្រជា​ពលរដ្ឋ​​ខ្វះ​ចំណេះ​ដឹង​ពាក់ព័ន្ធ​​នឹង​ការ​ថែរក្សា​​ភ្នែក​​ឯ​បច្ចេក​ទេស​វេជ្ជ​សាស្ដ្រ​ក៏​នៅមានកម្រិត​។

សម្រាប់​កម្ពុជា​បច្ចុប្បន្ន​ភ្នែក​ស្រលៀង​នៅតែ​បន្ដ​កើត​មាន​ញឹកញាប់​ដូច​ជម្ងឺ​ភ្នែក​ដទៃទៀត​ដែរ​ពិសេស​ភ្នែក​ស្រលៀង​បាន​ផ្ដល់​ផលវិបាក​ចុងក្រោយ​គឺ​គំហើញ​​ថយចុះ​។​

​ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ស្ដាប់​កញ្ញា ជួប វត្ដី ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊េង គឹម​ប៉ូ​រ៉ារិ​ទ្ឋ ដែល​លោក​វេជ្ជបណ្ឌិត​អេង គឹម​បូរ៉ារិ​ទ្ឋ ជា​លោក​វេជ្ជបណ្ឌិត​ដែល​បំរើ​ការងារ​នៅ​មន្ទី​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​ជា​គ្រូពេទ្យេ​ឯក​ទេសភ្នែក។

សំលេងៈ

 

    About Us
    Khana

Activities

Find us at Facebook

Contact Us