សុខភាព

​វិធី​​សង្កេត​និង​​ការពារ​​កូន​ប្រតិកម្ម​​អាហារ​

ការសប្បាយ​រីករាយ​បំផុត​របស់​ឪពុកម្តាយ​គឺ​ការ​កត់​សម្គាល់​ការវិវឌ្ឍ​ន៍​របស់​កូន​តាមរយៈ​ដំណាក់កាល​នៃ​ការ​ធំធាត់ ប៉ុន្តែ​នៅពេល​ឈាន​ដល់​វ័យ​ដែល​ត្រូវ​ទទួល​ទាន​អាហារ​បន្ថែម​វា​អាច​ជា​បញ្ហា​មួយ​សម្រាប់​ឪពុកម្តាយ​ដែល​បារម្ភ​ខ្លាច​កូន​ប្រតិកម្ម​អាហារ​។

ទោះជា​យ៉ាងណាខាង​ក្រោម គឺជា​តិច​និកមួយចំនួន​របស់​អ្នកជំនាញ​ ដែល​បាន​ណែនាំ​អំពី​វិធី​ដើម្បី​កត់សម្គាល់ និង​ការពារ​កូន​ពី​អាការ​ប្រតិ​កម្ម​​អាហារ​...។​

+​ចាប់ផ្តើម​ណែនាំ​អាហារ​ថ្មី​ម្តង​មួយ នោះ​អ្នកនឹង​អាច​សម្គាល់​ឃើញ​ប្រតិកម្ម​របស់​កូន​ចំពោះ​អាហារ​ណាមួយ​បាន​ច្បាស់​។ បន្ទាប់មក​រង់ចាំ​ប្រហែល ៣-៥​ថ្ងៃ មុន​ពេល​បន្ថែម​អាហារ​ផ្សេង​មួយទៀត ដើម្បី​ឱ្យ​អ្នក​អាច​ប៉ាន់ស្មាន​រោគសញ្ញា​នៃ​ប្រតិកម្ម​ណាមួយ​។​

+​អាការ​ប្រតិកម្ម​អាហារ នឹង​បង្ហាញ​ឃើញ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ដល់​២-៣​ម៉ោង ដោយ​មាន​រោគសញ្ញា​ដូចខាងក្រោម​៖

-​ស្បែក​ឡើង​ក្រហម និងរ​មាស់​,-​ហើម​មុខ អណ្តាត និង​បបូរមាត់​,-​ក្អួត ឬ​រាក​,-​ក្អក និង​ដកដង្ហើម​តឹង​,-​ពិបាក​ដកដង្ហើម​,-​សន្លប់​បាត់ស្មារតី​។

ទោះយ៉ាងណា មិនមែន​គ្រប់​រោគសញ្ញា មានន័យ​ថា កូន​របស់​អ្នក មានប្រតិកម្ម​អាហារ​ឡើយ ដូចជា ការ​ក្អួត ឬ​រាក អាចមកពី​ពុល​អាហារ ខណៈ ដែល​ការ​រមាស់​ស្បែក អាច​បណ្តាលមកពី​អាស៊ីដ​ក្នុង​អាហារ ដូចជា ទឹកក្រូច​ស្រស់ ឬ​ផលិតផល​ធ្វើ​ពី​ប៉េង​ប៉ោះ​។​

+​អាហារ​ដែល​រកឃើញ​ថា មានប្រតិកម្ម​ញឹកញាប់​បំផុត​គឺ​៖

-​ទឹកដោះគោ​ស្រស់​,-​ស៊ុត​,-​សណ្តែកដី​,-​សណ្តែកសៀង​,-​សណ្តែក​វ៉​ល​ណាត់ និង​គ្រាប់ស្វាយចន្ទី​,-​ត្រី​ដូចជា ធូ​ណា សាល់​ម៉ន -​គ្រំ ខ្យង បង្កង ប​ង្គា​...​។​

​មាន​ភ័ស្តុតាង​មួយចំនួន​បានបង្ហាញ​ថា ការ​ឱ្យ​កូន​ទទួលទាន​អាហា​រទាំង​នោះតាំងពី​ដំបូង​អាច​ផ្តល់​ប្រយោជន៍ និង​ការពារ​ប្រតិកម្ម​អាហារ ចំពោះ​​ក្មេង​បាន​។ ប៉ុន្តែ​ទោះយ៉ាងណា​អ្នកជំនាញ​មួយចំនួន​នៅតែ​ណែនាំ​ឱ្យ​រង់ចាំ​រហូតដល់​ក្មេង​ធំ​បន្តិច គឺ​ពី​១០​ខែ ដល់​អាយុ​៣​ឆ្នាំ មុន​ពេល​ណែនាំ​ពួកគេ​ញ៉ាំ​អាហារ​ដែល អាច​ប្រឈម​នឹង​ប្រតិកម្ម ដូចជា សណ្តែកដី និង​អាហារ​ប្រភេទ​គ្រំ ខ្យង​។​

+​ក្មេង​អាយុ​តិចជាង​១២ ខែ មិនគួរ​ញ៉ាំ​ទឹកដោះគោ​ស្រស់​ឡើយ ព្រោះ​ប្រូតេអ៊ីន អាច​ធ្វើឱ្យរ​មាស់​ក្រហាយ​ក្រពះ​បាន​។​

+​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ ប្រសិន​បើ​កូន​មាន​បញ្ហា​ពិបាក​ដកដង្ហើម ហើម​ខ្លួន ក្អួត និង​រាក​ខ្លាំង បន្ទាប់​ពី​ញ៉ាំ​អាហារ​ទាំងនោះ​។​

+​វិធី​ល្អ​បំផុត​មួយ ដើម្បី​ការពារ​ប្រតិកម្ម​អាហារ​ចំពោះ​ទារក គឺ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ៕

វិធី​ដ៏​​ងាយ​ក្នុង​​ការ​បំបាត់​អាការៈ​​ហ៊ឹង​ត្រចៀក

ភាគច្រើន​នៃ​មនុស្ស​ទាំងអស់គ្នា​សុទ្ធ​ធ្លាប់​ជួប​ប្រទះ​​បញ្ហា​​ហ៊ឹង​​ត្រចៀក​ ហើយ​ពួក​យើង​ក៏មិន​បានដឹងថា វា​កើត​ឡើង​ដោយសារ​អ្វី និង​ពី​វិធី​ធ្វើ​អោយ​បាត់​ពី​​អាការៈ​​នេះដែរ​។​ ថ្មីៗ​នេះ​មាន​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ផល​ប៉ះពាល់​នៃ​អាការៈ​មួយនេះ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការវិភាគ​ទៅលើ​ស្ត្រី​ចំនួន​៧០,០០០​នាក់ ដែល​លើកឡើង​ថា សារជាតិ​កាហ្វេ​អ៊ី​ន​អាច​ការពារ​ប្រឆាំងនឹង​ឥទ្ធិពល​នៃ​អាការៈ​​បែបនេះ ហើយ​ការ​ឮសូរ​ហ៊ឹង​ត្រចៀក​ដោយ​ឥតឈប់ឈរ​នោះ​អាច​បង្ខំ​អោយ​ជនរងគ្រោះ​ដាច់ចិត្ត​សម្លាប់ខ្លួន​ដោយសារ​ពិបាក​នឹង​ប្រឈម​មុខ​ចំពោះ​អាការៈ​បែបនេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ប្រទេស​កាណាដា​បាន​តាមដាន​ទម្លាប់​ស្ត្រី​​ដែល​មាន​វ័យ​កណ្តាល ហើយ​បាន​រកឃើញថា អ្នក​ដែល​ផឹក​កាហ្វេ ​៣​ទៅ​៤​ពែ​ង ក្នុង​១​ថ្ងៃ​គឺ​​មិន​មាន​ការ​ប្រឈមមុខ​នឹង​អាការៈ​ហ៊ឹង​ត្រចៀក​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អាការៈ​ហ៊ឹងត្រចៀកកើតឡើង​ដោយសារតែ​ការប៉ះទង្គិច​យ៉ាងខ្លាំង​ទៅលើ​សរសៃប្រសាទ​នៅ​ខាងក្នុង​ត្រចៀក ហើយ​វា​ក៏​អាច​​បណ្តាលមកពី​ស្តាប់​សម្លេង​ចម្រៀង​ថ្លង់​ពេក និង​អាចមកពី​ជំងឺ​ផ្តាសាយ​។​ ​អ្នកស្រាវជ្រាវក៏​បាន​រំឭកថា ជាតិ​កាហ្វេ​អ៊ី​ន​ដែលមាន​ផ្ទុក​នៅក្នុង​កាហ្វេ​ជា​សារជាតិ​​មួយ​ដែល​អាច​ជួយ​បំបាត់​អាការៈ​ហ៊ឹង​ត្រចៀក​នេះ​បាន​។​

​វិធី​បង្ការ​​កុំឲ្យ​មាន​​ស្នាម​សង្វារ​​ចំពោះ​ស្ត្រី​​ពេល​មាន​​ផ្ទៃពោះ​

​តើ​មាន​វិធីសាស្ត្រ​បែប​ណា ដើម្បី​កុំឱ្យ​មាន​សង្វ​ពេល​មាន​ផ្ទៃពោះ​? វិធី​បង្ការ​កុំឲ្យ​មាន​ស្នាម​សង្វារ​នៅពេល​មាន​ផ្ទៃពោះ គឺ​មិនមែន​ជា​រឿង​ងាយ​ស្រួល​​ប៉ុន្មាន​ទេ ប្រសិនបើ​មិន​យកចិត្តទុកដាក់​ថែរក្សា​ខ្លួន​នោះ​។ ខាងក្រោម​នេះ​ជា​ប្រការ​មួយចំនួន​ដើម្បី​បង្ការ​កុំឱ្យ​មាន​សង្វារ​ពេល​មាន ផ្ទៃ​ពោះ​៖

​ប្រការ​ទី​១ : អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ ជាពិសេស​អាហារ​សម្រាប់​ជំនួយ​ដល់​ស្បែក និង​សុខភាព​របស់​កូន​ដែល​នៅ​ក្នុង​​ផ្ទៃ​។ អ្នក​ត្រូវ​ទទួល​ទាន វីតាមីន កំឡុង​ពេល​ពពោះ​មុន​ពេល​សម្រាលកូន ហើយ​ទទួលទាន​អាហារ​ដែល​មាន​កម្រិត កា​ឡូរី ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ព្រមទាំង​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ វីតាមីន បន្លែ និង​ផ្លែឈើ​ជាដើម​។

​ប្រការ​ទី​២ : អ្នក​ត្រូវ​ពិសារ​ទឹក ឱ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ អ្នក​គួរ​ពិសា​ទឹក​យ៉ាងតិចណាស់ ៨ កែវ ឬ ច្រើន​ជាង​នេះ​កាន់តែ​ប្រសើរ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ឱ្យ​រាងកាយ​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ សម្រាប់​ជា​ជំនួយ​ដល់​ស្បែក​របស់​អ្នក ឱ្យ​មើលទៅ​ឃើញ​មាន​សំណើម​ទន់​ភ្លឺរលោង មិន​មាន​សង្វារ​។

​ប្រការ​ទី​៣ : អ្នក​ត្រូវ​ថែរក្សា ការឡើង ឬ​ចុះ​ទម្ងន់​ទៅ​តាម​ការណែនាំ​។ ជាធម្មតា​ស្ដ្រី​មាន​ផ្ទៃពោះ​តែងតែ​ឡើង​ទម្ងន់ គឺជា​រឿង​ធម្មតា ក៏ប៉ុន្ដែ​ចូរ​អ្នក​ធ្វើយ៉ាងណា​កុំ​ឱ្យ​ឡើង ឬ​ចុះ​ទម្ងន់​លឿន​ពេក ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​សង្វារ​នៅលើ​ស្បែក​របស់​អ្នក​។ ដូចគ្នានេះដែរ ក្រោយ​ពេល​សម្រាល​កូន​ចូរ​អ្នក​ធ្វើ​យ៉ាងណា កុំឱ្យ​ខ្លួនឯង​ចុះ​ទម្ងន់​លឿន​ពេក វា​ផ្ដល់​ផល​អាក្រក់​ដល់​ស្បែក​របស់​អ្នក​យ៉ាងខ្លាំង ដូចជា​ធ្វើឱ្យ​ស្បែក​យារ​ធ្លាក់​មាន​ស​ភាព​​ជ្រីវ​ជ្រួញ​មាន​លេចចេញ​ស្នាម​សង្វារ​។

​ប្រការ​ទី​៤ : អ្នក​ត្រូវ​លាបឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​របស់ខ្លួន​។ អ្នកគួ​រលាប​នៅ​ត្រង់​ម្ដុំ​សុដន់ ក្បាលពោះ ចង្កេះ ខ្នង ភ្លៅ និង​ជើង ជា​រៀង​រាល់​ពេល​ព្រឹក និង​ពេលយប់​។ អ្នក​ត្រូវ​ជ្រើសរើស​ឡេ​ប្រភេទ​ណា​ដែល​ផ្ដល់​ជាតិ​សំណើម​ច្រើន ដើម្បី​កាត់បន្ថយ​ស្បែក​ស្ងួត​ដែល​ជាហេតុ​ធ្វើឱ្យ​រមាស់ និង​កើត​សង្វា​រ​។ ឡេ​ប្រភេទ​នេះ ជួយ​ចិញ្ចឹម​កោសិកា​ស្បែក និង​បណ្ដុះ​ស្បែក​កោសិកា​ស្បែក​ថ្មីៗ​។ អ្នក​គួរ​ប្រើឡេ​ណា​ដែល​ផ្សំ​ឡើង​ពី បឺរ​កាកាវ ប្រេង​អាល់​ម៉ុន និង​បឺរ Shea ដែល​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​លាប​ស្បែក​ការពារ​កុំឱ្យ​កើត​សង្វារ។

​ប្រការ​ទី​៥ : បន្ដ​ថែទាំ​ស្បែក​បន្ទាប់​ពី​សម្រាលកូន​រួច ជាមួយ​ការ​លាបឡេ​ផ្ដល់សំណើម​ពិសា​ទឹក​ឱ្យបាន​ច្រើន​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ព្រមទាំង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ ដើម្បី​ស្បែក​របស់​អ្នក​មាន​សភាព​ហាប់​ណែន​ស្រស់ថ្លា ភ្លឺរលោង ស្អាត​គ្មាន​ស្នាម​សង្វា​រ​៕

លំ​ហាត់​ប្រាណ​​ធ្វើឲ្យ​​សុដន់​​ស្រស់ស្អាត​ដោយ​មិន​​ចាំបាច់​​ធ្វើការ​វះកាត់​

សព្វថ្ងៃ​នេះ​ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នក​មាន​សុដន់​ដ៏​ស្រស់​ស្អាត​នោះ គឺ​សុដន់​ដែល​មាន​ទ្រទ្រង់​ស័ក្តិសម​នឹង​ដងខ្លួន​​កម្រើក​​ចលនា​​ម្យ៉ាង​វិញ​ទៀត​​សុដន់​ ​គួរតែ​មាន​សភាព​មូល​ក្បំ ជាមួយ​ភាពរ​លាស់​នឹង​មាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់​គឺ​ទ្រទ្រង់​របស់​វា​។​

កីឡា​ដែល​អាច​ជួយ​ធ្វើឲ្យ​សុដន់​ស្អាត គឺ​កីឡាហែលទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ហែល​ទឹក​ក៏​មិន​ថ្វី​ដែរ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​​វិញ ប្រកបដោយ​ប្រសិទ្ធិភាព​ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូច​ខាងក្រោម ៖

១.លំ​ហាត់ប្រាណ​រុញច្រាន​៖​ ​ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់​ទល់មុខ​នឹង​ជញ្ជាំង​រួច​យក​ដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង​តាម​ដែល​អាច​ធ្វើបាន​១០វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក​ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ដង ដដែលៗ​ដូចគ្នា​។​

២.លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​៖​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅ​ក្រោយ​ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក​(​បាត​ដៃ​​ឆ្វេង​​ប៉ះ​កែង​ដៃស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក​អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យ​បាន​១០​ ទៅ ១៥​វិនាទី​ធ្វើ​យ៉ាង​ដូច្នេះ៨ដង​។​

៣.លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​៖​ស៊ក​ម្រាមដៃ​ចូលគ្នា​ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូល​គ្នា​ធ្វើ​យ៉ាង​នេះ​ពី៣ ទៅ ៥វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀតឱ្យបាន៨ ទៅ ១០ដង​។​

៤.ការបញ្ចប់​លំ​ហាត់ប្រាណ៖​ ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ មួយចំនួន​​​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការបញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្អាត គឺ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម​ដូច​ជា យក​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​មួយ​ក្បាល​ដាក់​លើ​ក្បាល​របស់​អ្នក​រួច​ដើរ​ចុះ​ឡើង​ក្នុង​ផ្ទះ​អ្នក​ឱ្យ​បាន​២ ទៅ ៣​នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។​

​គួរបញ្ជាក់​ថា ធ្វើ​យ៉ាង​ដូចនេះ​វា​អាច​ជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក​មាន​សភាព​ធូរស្រាល​យ៉ាង​​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន យ៉ាង​ហោច​ណាស់អ្នក​គួរតែ​ព្យាយាម​​ឈរ​ឱ្យ​ត្រង់​ជាមួយ​ការ​ដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ​៕

ខ្ទឹម​ស​មាន​​គុណប្រយោជន៏​ច្រើន​​ ប៉ុន្តែ​វា​ក៏​​មាន​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​​ដែរ​

-​ខ្ទឹមស​មាន​សារធាតុ​អាល់​លី​ស៊ីន (Allicin) ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់​​​ដំណើរការ​បាន​ល្អ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បម្រុង​នឹង​ចូល​វះកាត់​ឬ​មាន​​ជម្ងឺ​ឈាម​កក​ត្រូវ​​ផ្អាក​​​ទទួលទាន​​ខ្ទឹមស​​នេះ​​ជា​បណ្តាំ​​របស់​​គ្រូពេទ្យ​។​

- អ្នក​ដែល​មាន​ជម្ងឺ​ក្រពះ​មិន​គួរ​ទទួល​ទាន​ខ្ទឹមស​ស្រស់ បើ​មិន​ដូច្នេះ​ទេ​នឹង​អាច​កើតជា​​​ដំបៅ​ក្រពះ​។​

- មុន​នឹង​យក​ខ្ទឹមស​ទៅធ្វើ​ម្ហូប គួរតែ​ដំ​ខ្ទឹមស​អោយ​បែក​ទុក​១៥​នាទី​សិន ដើម្បី​វា​បញ្ចេញ​​​ជាតិ​អង់ស៊ីម​ដែល​មាន​ប្រយោជន៍​ចេញ​ឱ្យ​បាន​ច្រើន បើ​មិន​បាន​ដំ​វា​ទេ ហើយ​យក​ទៅ​ឱ្យ​​​ត្រូវ​កម្តៅ​នោះទេ នឹង​មិន​បាន​ទទួល​អ្វី​ដែល​មាន​ប្រយោជន៍​ឡើយ​។​

- អ្នកខ្លះ​មាន​ប្រតិកម្ម​ជាមួយនឹង​ខ្ទឹមស ប្រសិនបើ​ក្រោយពេល​ទទួល​ទាន​ខ្ទឹមស​ហើយ​​​នោះ​មាន​អាការ​ក្អួតចង្អោរ​បេះដូង​លោត​ញាប់​នោះ​ជា​អាការ​​ប្រតិកម្ម​ខ្ទឹមស​ហើយ​។ ប៉ុន្តែ​​​បើ​ប្តូរ​មក​ទទួល​ទាន​ដែល​ឆ្លងកាត់​កម្តៅ ហើយ​អាការ​នឹង​មាន​តិចតួច​។​

- ចំពោះ​អ្នក​មាន​ក្លិន​មាត់​មិនល្អ គួរ​កុំ​ទទួលទាន​ខ្ទឹមស​ឱ្យសោះ អាច​ធ្វើឱ្យ​ក្លិន​មាត់​របស់​​​អ្នក​កាន់តែ​មាន​ក្លិន​មិនល្អ​៕​ ដូច្នេះ​សូម​គិត​ដល់​ចំណុច​ទាំង​អស់​នេះ​​មុននឹង​​ទទួល​ទាន​​ខ្ទឹមស​។​

​ម្តាយ​មាន​​ជំងឺ​អ្វី​ខ្លះ​មិនគួរ​​បំបៅ​​ដោះកូន?

ទឹកដោះ​ម្តាយ​ជា​អាហារ​ចាំបាច់​សម្រាប់​កូនតូច​​ជួយ​ឱ្យ​មាន​ការលូតលាស់​ធំធាត់​បានល្អ មាន​សារធាតុ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ផ្សេងៗ ជា​ច្រើន​។ ប៉ុន្តែ​ម្តាយ​ខ្លះ​មិន​អាច​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​បានទេ នៅពេល​មាន​ជំងឺ​ប្រចាំកាយ​មួយចំនួន​...​។​

​ម្តាយ​មាន​ជំងឺ​មិនគួរ​បំបៅ​ដោះកូន៖

-​ឆ្លង​មេរោ​គអេច​ធី​អិល​វី​-១​(HTLV-1)​៖ ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទឹករងៃ មហារីក​គ្រាប់​ឈាម (Levkemia) ហើយ​មេរោគ​វីរុស​នេះអាច​ឆ្លងទៅ​កូន​តាមរយៈ​ទឹកដោះ​។​

-​ជំងឺរបេង​៖ ម្តាយ​កើត​ជំងឺរបេង​ដែល​ពុំ​ទាន់​បាន​ទទួល​ការព្យាបាល ឬ​កំពុង​ទទួល​ការព្យាបាល​មិនគួរ​បំបៅ​ទឹកដោះ​ឱ្យ​កូន​តូច​ទេ​។ ប៉ុន្តែ ចំពោះ​​ម្តាយ​ដែល​ព្យាបាល រហូត​ដល់​លែងមាន​អាការ​ជំងឺ​ហើយ គឺ​អាច​បំបៅ​ដោះ​កូនបាន​។​

-​ជំងឺ​រើម ៖ ជា​ការឆ្លង​មេរោគ​វីរុស ដែល​មានឈ្មោះ​ថា Herpes Simplex ដែល​អាច​ឆ្លង​បាន​នៅតាម​សរីរាង្គ​ជាច្រើន​លើ​រាងកាយ​។ បរិវេណ​ដែល​កើតឡើង​ញឹកញាប់ គឺ​បរិវេណ​បបូរមាត់​ក្រោម ចុង​មាត់ និង​ប្រដាប់បន្តពូជ មាន​លក្ខណៈ​ជា​កន្ទួលៗ​ថ្លា​។ បើ​អ្នក​ឆ្លង​មេរោគ​រើ​ម នៅ​បរិវេណ​ទាំងនោះ​អាច​បំបៅ​ដោះ​កូនបាន ប៉ុន្តែបើ​ឆ្លង​មេរោគ​រើម​នៅ​បរិវេណ​សុដន់ ឬ​ក្បាល​សុដន់​មិនគួរ​- បំបៅ​ដោះ​កូន​ទេ​។​

-​ជំងឺ​អុតស្វាយ ៖ បើ​អ្នក​ធ្លាប់​កើត​និង​ជា​សះស្បើយ​ក្រៀម​ក្រម៉រ​​ទៅហើយ អាច​បំបៅ​ដោះ​កូនបាន ប៉ុន្តែបើកំពុង​កើត​អុត​ស្វាយ​នៅឡើយ មិន​គួរ​​បំបៅ​ដោះកូន​ទេ និង​មិនគួរ​នៅក្បែរ​កូន ព​ឬ​បី​កៀកកិ​តនឹង​កូន​ឡើយ ព្រោះ​កូនតូច បើ​ឆ្លង​អុត​ស្វាយ​នឹង​មាន​អាការ​ធ្ងន់ធ្ងរ​ជាង​រហូត​ដល់​អាច​​បាត់បង់​ជីវិត​បាន​។ ត្រូវ​រង់ចាំ​ឱ្យ​អ្នក​បាន​ជាសះស្បើយ​ដាច់ស្រឡះ​សិន ក្រៀម​ក្រម៉រ​ដំបៅ​អុត​ស្វាយទាំង​- នោះ​ហើយ និង​ប្រាកដ​ក្នុង​ចិត្ត​ថា គ្មាន​មេរោគ​អុត​ស្វាយ នៅ​សេសសល់ ទើប​អាច​បំបៅ​ដោះ​កូន​បាន​។​

-​វីរុស​រលាក​ថ្លើម​A និង B​៖ ប្រសិនបើ​លទ្ធផល​ការ​ពិនិត្យ​ឈាម​រកឃើញថា អ្នក​មាន​វីរុស​រលាក​ថ្លើម​ប្រភេទ B កូនតូច​របស់​អ្នក​ត្រូវតែ​បាន​ទទួល​​ការការពារ​២​យ៉ាង គឺ ថ្នាំ​ប្រឆាំង​វីរុស (Hepatotis B Immuglobulin-HBIG) និង​បាន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​រលាក​ថ្លើម​ប្រភេទ B បន្ទាប់​ពី​សម្រាល​ភ្លាមៗ​។ បើ​ធ្វើ​បាន ដូច្នេះ ទើប​អ្នក​អាច បំបៅ​ដោះ​កូន​បាន​។ ចំណែក​អ្នក​ដែល​មាន​វីរុស​រលាក​ថ្លើម​នឹង​អាច​បំបៅ​ដោះ​កូន​បាន លុះត្រា តែ​ព្យាបាល​ឱ្យ​ជា​ដាច់ស្រឡះ​សិន​។​

-​ឆ្លង​មេរោគ​ស៊ី​អឹម​វី (CMV) ៖ ជា​ការឆ្លង​មេរោគ​វីរុស (Cytomegalovirus​/CMV) ដែល​កូនតូច​អាចទទួល​វីរុស​នេះ តាំងពី​នៅក្នុង​ផ្ទៃ ឬ​ក្នុង​រយៈ​ពេល​​សម្រាល ឬ​ក្នុង​រយៈពេល​បំបៅ​ដោះ​កូន ដោយ​ម្តាយ​មិន​មាន​អាការ​អ្វី​។ ការឆ្លង​មេរោគ​នេះ​បណ្តាល​ឱ្យ​កូន​មាន​ទំហំ​ខ្លួន​តូច ឬ មាន​ភាពខុសប្រក្រតី​មួយចំនួន​នៃ​សរីរាង្គ និង​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ ដូច្នេះ​ប្រសិនបើ​រកឃើញថា អ្នក​ឆ្លង​វីរុស​នេះ​មិនគួរ​បំបៅកូន​ដោយ​ទឹកដោះ​របស់​ខ្លួន​ទេ​។​

-​ជំងឺ​អេសអិល​អ៊ី (SLE: Systemeic Lupus Erythematousus) ជា​ក្រុម​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ជាលិកា​សន្ធាន ត្រូវ​ព្យាបាល​ដោយ​ការផ្តល់​ថ្នាំ​ប្រភេទ​​គីមី​បំបាត់​។ បច្ចុប្បន្ន​មាន​ម្តាយ​ដែល​កើត​ជំងឺ​នេះ​ច្រើន អ្នកខ្លះ​កើត​ជំងឺ នេះ​មុនពេល​មាន​ផ្ទៃពោះ និង​ត្រូវ​ព្យាបាល​ដោយ​ការផ្តល់ ថ្នាំ​គីមី​បំបាត់​។ ដូច្នេះ​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ប្តូរ​ប្រភេទ​ថ្នាំមក​ជា​ប្រភេទ​ស្តេ​រ៉ូ​អ៊ីដ​វិញ​។ ស្ត្រី​ខ្លះ​មិន​បាន​ដឹងខ្លួន​ជា​មុន​ថា កើត​ជំងឺ​អេសអិល​អ៊ី រួច​មាន​អាការ​ធ្វើទុក្ខ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ តែងតែ​កើតឡើង​នៅពេល​ផ្ទៃពោះ​មាន​អាយុ ៤​ខែ​ឡើង​ទៅ មាន​អាការ​ហើម​តាម​ខ្លួន សម្ពាធ​ឈាម​ខ្ពស់ ក្រោយ​ការ​សម្រាល ត្រូវ​ប្តូរ​ថ្នាំ​ដែល​មាន​សុវត្ថិភាព​ជាង មិន​អាច​ប្រើ ថ្នាំ​គីមី​បំបាត់​បាន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​កូន​។​

-​ជំងឺអេដស៍​៖ ស្ត្រី​ដែល​មាន​មេរោគ​ហ៊ី​វ (HIV) អាច​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើនយ៉ាង ដែល​មេរោគ​នៅក្នុង​ខ្លួន​អ្នក អាច​បញ្ជូន​ទៅ​កាន់​កូនតូច តាមរយៈ​ទឹកដោះ​បាន​។ ដូច្នេះ ម្តាយ​ក្រុម​នេះ ក៏​មិន​គួរ​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​។​

ម្តាយ​ទទួល​ថ្នាំ មិនគួរ​បំបៅ​ដោះកូន៖

-​ថ្នាំ​ព្យាបាល​តាម​បែប​គីមី៖ ម្តាយ​ដែល​មាន​ជំងឺមហារីក និង​មាន​ការប្រើប្រាស់​ថ្នាំ​គីមី​បំបាត់​មិន​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​របស់​ខ្លួន​បាន​ទេ ព្រោះ​ភាគច្រើន​ថ្នាំ​ប្រភេទ​នេះ​នឹង​ឆ្លង​តាមរយៈ​ទឹក​ដោះ​មាន​ឥទ្ធិពល​ចំពោះ​យន្តការ​កោសិកា​ផ្សេងៗ​របស់​កូន​។​

-​ថ្នាំញៀន៖ ដូចជា​កូកាអ៊ីន ហេ​រ៉ូ​អ៊ីន​ដែល​តែងតែជួប​ច្រើន គឺ​អំ​ហ្វេ​តា​មីន​។ ករណី​ម្តាយ​សេព​សារធាតុ​ទាំងនេះ​ចូល​ទៅ​ច្រើន​នឹង​បញ្ជូន​បន្ត​ទៅ​​ឱ្យ​​កូន​តាម​រយៈ​​ទឹកដោះ បើ​កូន​បាន​ទទួល​សារធាតុ​នេះ​ច្រើន នឹង​មាន​ឥទ្ធិពល​ខាង​ផ្នែក​អារម្មណ៍​ឆាប់​ឆេវឆាវ​អារម្មណ៍​ងាយ​ប្រែប្រួល គេង​ ឆាប់​ភ្ញាក់ គេង​លក់​បាន​តែ​រយៈពេល​ខ្លីៗ ជាដើម​។​

-​សារធាតុ​វិទ្យុសកម្ម ឬ​កាំរស្មី៖ បើ​ម្តាយ​បាន​ទទួល​សារធាតុ​នេះហើយ មិន​អាច​បំបៅកូន​ដោយ​ទឹកដោះ​បានទេ ភាគច្រើន​ជា​ក្រុម​ម្តាយ​ដែល​មាន​ជំងឺ​ប្រចាំកាយ​មួយចំនួន និង​ត្រូវ​ទទួល​សារធាតុ​វិទ្យុសកម្ម​ក្នុង​ការព្យាបាល ឬ​ត្រូវ​វិនិច្ឆ័យ​ជំងឺ​តាមរយៈ​ការថត​ឆ្លុះ​ដោយ​កាំរស្មី​។​

-​បាន​ទទួល​កាំរស្មី​អ៊ីយ៉ូដ ១៣១ ៖ សារធាតុ​នេះ ប្រើ​ក្នុង​ការវិនិច្ឆ័យ​ជំងឺ ឬ​ប្រើ​ក្នុង​ការព្យាបាល​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីដ ឬ​ជំងឺ​ពក​-​ក អ្នកជំងឺ​ក្រុម​នេះ មិន​អាច​បំបៅកូន ដោយ​ទឹកដោះ​របស់ខ្លួន​បានទេ​។​

-​សារធាតុ​នីកូទីន (Nicotine) ៖ ម្តាយ​ដែល​មាន​ការជក់បារី ឬ​ទទួលទាន​ស្រា​ជាប្រចាំ មាន​ឥទ្ធិពល​ចំពោះ​កូន ព្រោះ​កូន​តូច​អាច​ទទួល​សារ​ធាតុ​​នីកូទីន​ពី​ម្តាយ​ធ្វើឱ្យ​ងាយ នឹង​ឆ្លង​មេរោគ ចំពោះ​ប្រព័ន្ធ​ដង្ហើម​របស់​កូន​។ ចំណែក​ម្តាយ​ដែល​ទទួល​ទាន​ស្រា​ច្រើន មាន​ជាតិ​អាល់កុល​ក្នុង​​ទឹកដោះ​ច្រើន នឹង​ធ្វើឱ្យ​សង្កត់​សរសៃប្រសាទ​នឹង​ធ្វើ​ឱ្យ​កូន​ងាយ​ល្ហិតល្ហៃ​មាន​អាការ​ស្រពាប់​ស្រពោន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន គឺ​ទម្ងន់​ខ្លួន​កើនឡើង​តិច និង​មាន​ឥទ្ធិពល​ចំពោះ​ទឹក​ដោះ​ធ្វើឱ្យ​ទឹក​ដោះចេញ​យឺត និង​មិន​សូវ​មាន​ទឹកដោះ៕

ផ្សែង​បារី​​ធ្វើ​ឱ្យ​ក្មេង​​មាន​ជំងឺ​​សរសៃ​ឈាម​និង​ជំងឺ​​បេះដូង

ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ក្មេង​ជំទង់​ណា​ដែល​ហិត​ផ្សែង​បារី​ទំនង​ដូចជា​មាន​ការផ្លាស់ប្តូរ​ច្រើន ដល់​សរសៃឈាម​របស់​ពួកគេ​ដែល​អាច​នាំឲ្យ​មាន​ជំងឺ​បេះដូង​នៅពេល​ក្រោយ​។ ​ការសិក្សា​ក្មេង​ជំទង់​ដែល​បន្លាយពេល​ស្រាវជ្រាវ​ពី​មុន​បាន​រកឃើញថា មានការ​ខូច​សរសៃឈាម​បេះ​ដូង​នៅ​ក្នុង​ការ​ធំ​ដឹងក្តី​នៃ​ក្មេង​ដែល​បាន​ដកដង្ហើម​ផ្សែង​បារី​របស់​អ្នកដទៃ​។​

“​ពី​មុន​យើង​ដឹងថា វា​មាន​ការ​ខូច​សរសៃឈាម​បេះដូង​បែបនេះ​នៅក្នុង​បណ្តា​មនុស្ស​ពេញវ័យ ប៉ុន្តែ​យើង​មិន​បានដឹង​ទេ​ថា វា​មាន​នៅក្នុង​ចំ​ណោម​​មនុស្សពេញវ័យ​ជំទង់​ដែរនោះ​។ ដូច្នេះ​វា​ជា​ការភ្ញាក់ផ្អើល​មួយ​ដែលថា វា​មាន​ការផ្លាស់ប្តូរ​បែបនេះ​នៅក្នុង​ចំណោម​វ័យ​ជំទង់​ទៅ​ហើយ​នោះ​”​។​

​ការផ្លាស់ប្តូរ​មាន​នៅក្នុង​បំពង់​សរសៃឈាម​ក្រាស់ៗ​របស់​មនុស្ស​ក្មេងៗ​។ អ្នកនាំពាក្យ​នៃ​អង្គការ​សមាគម​បេះដូង​អាមេរិកាំង លោក​វេជ្ជបណ្ឌិត Donald La Van ពន្យល់​អំពី​ហេតុ ដែល​ការផ្លាស់ប្តូរ​នៅក្នុង​សរសៃឈាម​ក្រហម​នោះ​ថា ជា​រឿង​សំខាន់​។​ “​បំពង់​សរសៃឈាម នៅពេល​វា​ក្លាយ​ទៅ​ជា​ក្រាស់​ហើយ​រំខាន​ដល់​ស្រទាប់​ក្នុងនៃ​សរសៃឈាម​វា​ងាយ​​នឹង​ធ្វើ​ឲ្យ​ជា​តិខ្លាញ់ Cholesterol​ កក​។ ដូច្នេះ​កូនក្មេង​មាន​គ្រោះថ្នាក់​ខ្លាំង​​ក្នុង​​ការ​​កើត​​ក្រម​ក្នុង​​សរសៃ​ឈាម​នៅ​ពេល​ពួកគេ​ធំ​ឡើង​”​។​

​ក្រមរ​នៅក្នុង​សរសៃឈាម​ក្រហម​អាច​ធ្វើឲ្យ​ទើ​សដល់​ការឈាមរត់ និង​ធ្វើឲ្យ​មាន​ឈាម​កក​។ ឈាមកក​អាចធ្វើឲ្យ​ស្ទះ​សរសៃឈាម​ក្រហម​និង​បណ្តាល​ឲ្យ​គាំងបេះដូង​។​ លោកស្រី​វេជ្ជ​បណ្ឌិត ​Kallio យល់​ស្រប​ជាមួយ​លោក​វេជ្ជបណ្ឌិត La Van ថា​លទ្ធផល​ទាំងនោះ​គាំទ្រ​អនុសាសន៍​ដែល​​​ថា កូន​ក្មេង​ត្រូវ​ដាក់ឲ្យ​នៅ​ឆ្ងាយ​ពី​ផ្សែង​បារី​។​

“​ការដកដង្ហើម​ដោយ​ផ្សែង​បារី​ជា​កត្តា​គ្រោះថ្នាក់​សម្រាប់​ជំងឺ បេះដូង​ដែលមាន​រួច​ទៅ​ហើយ​នៅក្នុង​មនុស្សពេញវ័យ​ជំទង់  ដូច្នេះ​ហើយ​ការសិក្សា​នេះ​ស្នើថា កុមារ​និង​ក្មេង​ជំទង់​ត្រូវការ​បរិយាកាស​គ្មាន​ផ្សែង​»​។​

​ទោះជា​យ៉ាងណា ក៏​មាន​ភស្តុតាង​ខ្លះ​ដែល​ថា ការ​ខូច​សរសៃឈាម​ក្រហម​ដែល​បណ្តាល​មក​ពី​ការ​ហិត​ផ្សែង​បារី​ដោយ​មនុស្ស​ពេញវ័យ​អាច​នឹង​ប្តូរ​​បញ្ច្រាស​ទៅវិញ​បាន​។ លោក​វេជ្ជបណ្ឌិត La Van​និយាយថា វា​មិន​ច្បាស់​ទេ ថា​តើ​វា​ក៏​អាច​ពិតជា​មាន​ការ​ខូច​សរសៃឈាម​ក្រហម​នៅ​នឹង​ក្មេង​​ជំទង់​ដែរ​ឬ​យ៉ាងណា​។​

“​យើង​គិតថា ក្មេង​ទាំងនោះ​អាចមាន​។ យើង​ដឹង​ថា មនុស្ស​ណា​ដែល​ឈប់​ជក់បារី​មាន​ការធ្លាក់ចុះ​ច្បាស់លាស់​នៅ​ក្នុង​ការ​កើត​​ជំងឺ​​សរសៃ​​ឈាម​​​បេះដូង​។​ មាន​ការសិក្សា​ជា​ច្រើន​ដែល​បង្ហាញ​ថា វា​ជា​វិធានការណ៍​ការពារ​មួយ​នៅពេល​ណា​មនុស្សពេញវ័យ​ឈប់​ជក់បារី​”​។​ ​ការសិក្សា​នោះ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​Circulation:​Cardiovascular Quality and Outcomes​ដែល​បោះពុម្ព​ដោយ​សមាគម​American Heart​ Association៕

​ថើប​ក៏មាន​ប្រយោជន៍​ដល់​សុខភាព​

​តាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​បាន​អោយដឹងថា អ្នក​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍ ៨​យ៉ាង​ពី​ការ​ថើប​គ្នា​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំងនោះ​។​
1.​    ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​
2.​    ​បំបាត់​ការឈឺចាប់​បែប​រមួល និង​ឈឺក្បាល​
3.​    ​បំបាត់​ជំងឺ​ពុក​ធ្មេញ​
4.​    ​បង្កើន​អ័រម៉ូន​ធ្វើអោយ​សប្បាយចិត្ត​
5.​    ​រំលាយ​ជាតិ​ខ្លាញ់​
6.​    ​បង្កើន​ការស្រឡាញ់​ខ្លួនឯង​
7.​    ​អាច​ធ្វើអោយ​មុខ​នៅ​ក្មេង​
8.​    ​ការ​ថើប​គឺជា​ឧបករណ៍​វាស់វែង​ទៅលើ​ភាព​ចុះសម្រុង​ខាង​ផ្លូវភេទ​

​ការ​ថើប​ជួយ​ភ្ញោ​ច​ទៅលើ​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ធ្វើអោយមាន អារម្មណ៍ល្អ​ដូចជា Serotonin, Dopamin, និង​អុក​ស៊ី​តូ​ស៊ីន​។ ការ​ថើប​ជួយ​បង្កើន​ការស្រឡាញ់​ខ្លួនឯង​តាមរយៈ​ការធ្វើអោយ​អ្នកមាន សេចក្តីស្រឡាញ់ និង​ទំនាក់ទំនង​។ ការសិក្សារ​មួយ​បាន​រកឃើញថា បុរស​ដែល​ត្រូវបាន​ប្រពន្ធ​ខ្លួន​ថើប​មុនពេល​ទៅ​ធ្វើការ​អាច​រក​ប្រាក់ចំណូល បាន​កាន់តែ​ច្រើន​។

​ចំណែកឯ​ការ​អោប​គ្នា​ក៏​មាន​អត្ថប្រយោជន៍​របស់​វា​ផងដែរ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ឯ​សាកលវិទ្យាល័យ North Carolina បាន​រក​ឃើញ​ថា ការ​អោប​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​អស្ចារ្យ ព្រមទាំង​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជា​អ័រម៉ូន​ធ្វើអោយ​អារម្មណ៍ល្អ​តាមរយៈ​ការ​ថើប​ដែល​ជួយ​អោយ​មនុស្ស​បំបាត់​ភាព​គ្រុនក្តៅ​, សម្រួល​អារម្មណ៍​, បំបៅ​ដោះ​កូន និង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ​។

ស្ត្រី​ដែល​គេ​សិក្សា​នោះ​ត្រូវបាន​ប្តី​របស់​ខ្លួន​អោប​យ៉ាងច្រើន ហើយក៏​មាន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ចេញ​ច្រើន​ដែរ​។ ក្រោយមក​ទៀត​លទ្ធផល​សម្ពាធ​ឈាម Systolic របស់​ពួកគេ​ឃើញ​ថា​ចុះ​បាន ១០​មី​លី​ម៉ែត្រ​បា​រ៉​ត (mm/Hg) ដែល​វា​ច្រើនជាង​ស្ត្រី​ដែល​មាន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ទាប​៕

​ចូរ​គិត​គូ​អំពី​​ការ​ទទួល​ទាន​​អាហារ​​ដែល​​ធ្វើ​ឲ្យ​​អ្នក​ចាស់​មុន​​អាយុ​

​ជា​ការពិត​ណាស់​មនុស្ស​យើង​គ្រប់គ្នា​ប្រាកដ​ជា​ខ្លា​ចណាស់​ពាក្យ​ថា ចាស់​មុន​អាយុ​នេះ​។ ក៏ប៉ុន្តែ​យើង​ភ្លេច​គិត​ថា​អ្វី​ដែល​យើង​បរិភោគ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ចាស់ ឬ​ក្មេង​ដែរ​។ បើ​អ្នកខ្លាច​ចាស់​ចូរ​ចៀសវាង​អាហារ​ដូច​ខាងក្រោម​នេះ​:

1-​របប​អាហារ​ដែល​មាន​សារធាតុ​កាបូ​អ៊ី​ដ្រាត​​ច្រើន​ជាង​៤០% អាច​បណ្តាល​ឲ្យ​អាំង​សុយលី​ន​រេ​ស៊ី​ស្តង់​បាន​។ ជាមួយគ្នានេះដែរ​រាងកាយ​មាន​ដែន​​កំណត់​ក្នុងការ​ស្តុក​ជាតិ​កាបូ​អ៊ី​ដ្រាត​ក្នុង​ថ្លើម និង​សាច់ដុំ ហើយ​វា​នឹងធ្វើ​ឲ្យ​កើន​ច្រើន​ក្នុង​ជាលិកា​។​

2-​ស្ករ​គឺ ជា​ដើមហេតុ​នៃ​ការធ្វើ​ឲ្យ​រលាកក្នុង​រាងកាយ និង​ធ្វើឲ្យ​ស្បែក​ឆាប់​ចាស់​ដូច​អ្នក​ជក់បារី ឬ​ការដើរ​ហាលថ្ងៃ​ច្រើន​ដែរ​។ បើសិន​ជា​អ្នក​មិន​​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ក្នុងពេល​ហាត់ប្រាណ​ទេ វា​នឹង​ជួយ​បំបែក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ជំនួស​វិញ​។ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មាន​ដូចជា​នំ​បុ័ង នំ​ខេ​ក នំ​បី​ស្គុត ប្រភេទ​ស្ករ​គ្រាប់ និង​ទឹក​ផ្លែឈើ​សុទ្ធ។​

3-ចំពោះ​អាហារ​មាន​ជាតិ​ស្ករ សិប្ប​និមិត្ត​ក៏​ធ្វើឲ្យរាងកាយ​ពិបាក​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​​ដែរ។​

​4-អាហារ​ចៀន ឬ​ឆា​ដែល​មាន​ខ្លាញ់​ស្រស់ៗ​

5-ទឹក​ដែល​មាន​ជាតិគីមី អ័រម៉ូន អង់​ទី​បី​យ៉ូ​ទិច និង​ហ្ល័​រ​អ​រ៉ា​យ​អាច​កកកុញ​ច្រើន​ក្នុង​រាង​​កាយ​ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហា​ដល់​សុខភាព​ ប៉ុន្តែ​ទឹក​ចម្រោះ​ប្រហែលជា​មាន​​គុណភាព​ល្អ​ជាង​។​

6-កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ភេសជ្ជៈ​មាន​ជាតិ​ហ្គេស និង​ស្រា​។

7-កាត់បន្ថយ​ការ​ទទួលទាន​អាហារ ដែល​ធ្វើ​ពី​ទឹកដោះគោ និង​មាន​ជាតិ​ខ្លាញ់ សុទ្ធ​ខាងក្នុង​។

8-ចៀសវាង​ការ​ញ៉ាំ​អាហារ​ពពួ​កខ្ចង ព្រោះ​វា​សត្វ​ដែល​ត្រូវ បាន​បំពុល​ក្នុង​ទឹក​។

9-ចំពោះ​សាច់​ដែល​ខ្លោច ឬ​មាន​ផ្សែង​សុទ្ធ តែ​មាន​សារធាតុ​គីមី​បណ្តាលឲ្យ​មាន​ជំងឺមហារីក​។

10-ចៀសវាង​ការ​ញ៉ាំ​អាហារ​កំប៉ុង​។

11-ចៀសវាង​ញ៉ាំ​អាហារ​ធ្វើ ពី​រោងចក្រ​ដូចជា សាច់មាន់ ឬ​សុ​ត​។

12-កាត់បន្ថយ​សាច់ ក្រហម​អ​សារី​រាង្គ​។

13-​កាត់បន្ថយ​ការ​ញ៉ាំ​អំបិល មាន​ជាតិ​សូ​ដ្យូ​ម ដោយ​ប្តូរ​មក​ប្រើ​អំបិល ដែល​សម្បូរ​ទៅ​​ដោយ​សារធាតុ​រ៉ែ​វិញ​៕

ខ្ទឹម​ស​មាន​គុណ​ប្រយោជន៏​​ច្រើន​​ប៉ុន្តែ​​វា​ក៏​មាន​​គ្រោះថ្នាក់​​ដល់​សុខភាព​ដែរ​

ជា​ការពិត​ណាស់​ប្រិយមិត្ត​ជាទី​មេត្រី​ការ​ទទួលទាន​ខ្ទឹមស​គឺ​មាន​អត្ថប្រយោជន៏​សម្រាប់សុ​ខ​ភាព​ប៉ុន្តែ​វា​ក៏​ផ្ដល់​នូវ​គុណវិបត្តិ​សម្រាប់​សុខភាព​ដែរ​បើ​លោកអ្នក​ទទួលទាន​វា​មិន​បាន​ត្រឹមត្រូវ​។​ដូច្នេះ​សូម​អាន​ទាំងអស់គ្នា​ថា​តើ​ខ្ទឹមស​ផ្ដល់នូវ​គុណវិបត្តិ​អ្វីខ្លះ​នោះ​?

- ខ្ទឹមស​មាន​សារធាតុ​អាល់​លី​ស៊ីន (Allicin) ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​បាន​ល្អ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បម្រុង​នឹង​ចូល​វះកាត់​ឬ​មាន​ជម្ងឺ​ឈាម​កក​ត្រូវ​ផ្អាក​ទទួលទាន ខ្ទឹមស​មួយ​រយៈពេល​សិន​។​

- អ្នក​ដែល​មាន​ជម្ងឺ​ក្រពះ​មិន​គួរ​ទទួល​ទាន​ខ្ទឹមស​ស្រស់ បើ​មិន​ដូច្នេះ​ទេ​នឹង​អាច​កើត​ជា​ដំបៅ​ក្រពះ​។​

- មុន​នឹង​យក​ខ្ទឹមស​ទៅធ្វើ​ម្ហូប គួរតែ​ដំ​ខ្ទឹមស​អោយ​បែក​ទុក​១៥​នាទី​សិន ដើម្បី​វា​បញ្ចេញ​ជាតិ​អង់ស៊ីម​ដែល​មាន​ប្រយោជន៍​ចេញ​ឱ្យ​បាន​ច្រើន បើ​មិន​បាន​ដំ​វា​ទេ ហើយ​យក​ទៅ​ឱ្យ​ត្រូវ​កម្តៅ​នោះទេ នឹង​មិន​បាន​ទទួល​អ្វី​ដែល​មាន​ប្រយោជន៍​ឡើយ​។​

- អ្នកខ្លះ​មាន​ប្រតិកម្ម​ជាមួយនឹង​ខ្ទឹមស ប្រសិនបើ​ក្រោយពេល​ទទួល​ទាន​ខ្ទឹមស​ហើយ​​​នោះ​មាន​អាការ​ក្អួតចង្អោរ បេះដូង​លោត​ញាប់​នោះ​ជា​អា​ការ​ប្រតិកម្ម​ខ្ទឹមស​ហើយ​។ ប៉ុន្តែ​​​បើ​ប្តូរ​មក​ទទួល​ទាន​ដែល​ឆ្លងកាត់​កម្តៅ ហើយ​អាការ​នឹង​មាន​តិចតួច​។​

- ចំពោះ​អ្នក​មាន​ក្លិន​មាត់​មិនល្អ គួរ​កុំ​ទទួលទាន​ខ្ទឹមស​ឱ្យសោះ​អាច​ធ្វើឱ្យ​ក្លិន​មាត់​របស់​​អ្នក​កាន់តែ​មាន​ក្លិន​មិនល្អ​៕​ ដូច្នេះ​សូម​គិត​ដល់​ចំណុច​ទាំងអស់​នេះ​មុននឹង​ទទួលទាន​ខ្ទឹមស​។​

​ចង់អោយ​ខួរក្បាល​​ឆ្លាត​វៃ​​តើ​ត្រូវ​ទទួល​​ទាន​​អាហារ​អ្វីខ្លះ​?

​ប្រភេទ​អាហារ​មួយចំនួន​ត្រូវបាន​មនុស្ស​ដឹងថា វា​អាច​ជួយ​បង្កើន​ការចងចាំ និង​បង្កើន​មុខងារ​ខួរក្បាល​។​ ​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​៖​បញ្ហា​ដ៏​សាមញ្ញ​មួយ​មនុស្ស​ភាគច្រើន​តែង​ប្រឈម​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ ការព្យាយាម​ធ្វើ​កិច្ចការ​សាមញ្ញៗរាល់ថ្ងៃ​ដូច​ជា​ថា តើ​ការងារ​អ្វីខ្លះ​ដែល​អ្នក​ត្រូវធ្វើ​តើ​មនុស្ស​ណា​ដែល​អ្នក​ចង់​ឱ្យ​តេ​ទូរសព្ទ​មក​អ្នក តើ​អ្នក​គួរ​ទទួល​ទាន​អាហារ​អ្វី​សម្រាប់​អាហារ​ពេល​ល្ងាច​។

ហេតុដូច្នេះ​​ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​ចង់​បង្កើន​ការចងចាំ​នោះ​ចូរ​​ទទួល​ទាន​​ប្រភេទ​​ត្រី​​សម្បូរ​​ជាតិ​ខ្លាញ់​។ សំរាប់​អា​ស៊ីដ​​ធា​ត់ Omega3​ មាន​នៅ​ក្នុង​ប្រភេទ​ត្រី​ដូច​ជា​ត្រី​សា​ឌី​ន​ត្រី​សា​ម៉ុង​និង​ត្រី​ស្បែ​កា​គឺ​ ល្អប្រសើរ​ខ្លាំងណាស់​សម្រាប់​សុខភាព​ទាំង​ស្រុង​ជា​ពិ​សេស​​សុខ​ភាព​ខួរក្បាល​។ ចូរ​ដាក់បញ្ចូល​ត្រី​សម្បូរ​​ជាតិ​​ខ្លាញ់​​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​​យ៉ាងតិច​​២​ដង​​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ការពារ​ការ​ចុះ​ថយ​ការ​​ចងចាំ ។​

​ប្រភេទ​​បន្លែ​ស្លឹក​៖​មនុស្ស​យើង​ភាគច្រើន​ទំនងជា​ងាក​មុខ​ចេញ​និង​មិន​ចូល​ចិត្ដ​នៅ​ពេល​ទទួលទាន​បន្លែ​បៃតង​ប៉ុន្ដែ​អ្នកស្រាវជ្រាវ​និយាយ​ថា​បន្លែ​​ពណ៍​បៃតង​ល្អប្រសើរ​ខ្លាំងណាស់ សម្រាប់​ខួរក្បាល​របស់​អ្នក​។ ស្លឹក​ផ្ទី​ស្ទៃ​ពណ៍​បៃតង គឺ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីដ​កម្ម ដូច​ជា​ជីវជាតិ​C​ និង​​សារធាតុ ​Betacarotene​ ដែល​ត្រូវបាន​មនុស្ស​ដឹងថា ល្អ​ប្រសើរ​សម្រាប់​សុខភាព​រាងកាយ​។ ​ប្រភេទ​បន្លែ​ទាំងនេះ​ក៏​មាន​នូវ​អាស៊ី​ដ​Folic​ដែល​បង្កើន​ការទទួល​ព័ត៌មាន​បាន​រហ័ស និង​ងាយ​ក្នុង​ការចងចាំ​។​

​ស៊ុត៖ ស៊ុត​បាន​នាំមក​នូវ​សារធាតុ​រ៉ែ និង​ជីវជាតិ និង​ជា​អាហារ​ដ៏​ប្រសើរ​សម្រាប់​ខួរក្បាល​។​ដោយ​សម្បូរ​ដោយ​ជាតិ​ដែក​ ជាតិ​អ៊ីយ៉ូដ និង​ជីវ​ជាតិ​B12 ស៊ុត​គួរតែ​ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ជាតិ​អ៊ីយ៉ូដ​ត្រូវបាន​​​មនុស្ស​ដឹងថា​មាន​គុណប្រយោជន៍​ក្នុងការ​បង្កើន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ខណៈពេល​ជាតិ​ដែ​កមាន​ប្រសិទ្ធភា​ព​បង្កើត​កោសិកា​ឈាម​ក្រហម​ដែល​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​​ខួរ​​ក្បាល​​រប​ស់​​​អ្នក​​ដោយ​​ធ្វើឱ្យ​អ្នក​វាងវៃ​។​

តែ​បៃតង​៖ តើ​អ្នកដឹង​ទេ​ថា ខួរក្បាល​របស់​អ្នក​ត្រូវបាន​បង្កើតឡើង​ដោយ​ទឹក​ប្រមាណ​៨០%? នេះ​មានន័យ​ថា អ្នក​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ខួរក្បាល​ដំណើរការ​មុខងារ​បាន​ប្រសើរ​។ ​អ្នក​អាច​ទទួល​ទាន​ទឹកតែ​បៃតង​ឱ្យ​បាន​មួយ​ពែង​រាល់ថ្ងៃ​ហើយ​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យបាន​៨​កែវ​ក្នុង​មួយថ្ងៃ​។ ​អ្នកស្រាវជ្រាវ​និយាយថា​តែ​បៃតង​អាច​បង្កើន​ភាពវាងវៃរ​បស់​ចិត្ដ និង​បង្កើន​ការចងចាំ ខណៈពេល​សារ​ធាតុ​​ប្រឆាំង​នឹង​អុកស៊ីដកម្ម​អាច​កាត់បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង​។​

ស្ករ​សូកូឡា​៖ ស្ករ​សូកូឡា​សម្បូរ​ដោយ​សារធាតុ Flavonoids ជា​សារធាតុ​លើកស្ទួយ​សមត្ថភាព​ខួរក្បាល​។ ការ​ទទួលទាន​ស្ករ​សូកូឡា​ខ្មៅ​ក្នុង​កម្រិត​ល្មម​ត្រូវបាន​មនុស្ស​ដឹងថា​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើន​ជំនាញ​វិនិច្ឆ័យ​។​អ្នកជំនាញ​បន្ថែមថា សារធាតុ Flavonoids ធ្វើឱ្យ​សកម្ម​នូវ​ការ​​បង្កើត​ឡើង​នូវ​កោសិកា​សរសៃប្រសាទ​ថ្មី​នៅ​ក្នុង​ខួរក្បាល ដើម្បី​ពង្រឹង​ការចងចាំ និង​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​៕ ផ្លែ​ឈើ​ដែល​​មាន​​សំបក​ពណ៏​លឿង​៖​បង្កើន​ភាពវាងវៃ​របស់​ចិត្ដ និង​បង្កើន​ការចងចាំ​។​

​ការ​ទទួល​ទាន​អាហារ​ក្នុងអំឡុង​ពេលអ្នក​​ជិត​​សម្រាល​កូន​

​វិធី​ដ៏​ប្រសើរ ដើម្បី​ដោះស្រាយ​ការ​មិន​ស្រួល​ក្នុង​ខ្លួន​ទាក់ទង​នឹង​ការ​ឈឺពោះ​ជិត​សម្រាលកូន គឺ​ការ​ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ​។​ ការ​ទំ​ពារ​​អាហារសម្រន់​ដែល​អ្នក​ចូលចិត្ដ​អាច​ផ្ដល់​​ឱ្យ​អ្នក​នូវ​​ភាពវិជ្ជមាន​​ក្នុង​​ខ្លួន​​ពេល​​ឈឺពោះ​​ជិត​​សម្រាល​កូន​​ពោល​គឺ​ ​ជួយ​​ឱ្យ​​អ្នក​​​មាន​​សមត្ថភាព​​ដោះ​ស្រាយ​ការពិបាក​។ ​ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​សភាព​ឈឺពោះ​ជិត​សម្រាល​ដ៏​ស្មុគស្មាញ​អ្នក​អាច​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ទទួលទាន​អាហារ​រាវៗ​ប៉ុណ្ណោះ​។​

​ចំណុច​គួរ​ពិចារណា​ចំពោះ​ការ​ទទួលទាន​អាហារ​ក្នុងអំឡុងពេល​ឈឺពោះ​ជិត​សម្រាលកូនៈ

១.​ក្នុងករណី​អ្នក​ត្រូវ​ការបង្កើន​ថាមពល​រាងកាយ​បន្ថែម​ចូរ​ពិចារណា​ចំពោះ​អាហារសម្រន់​វេច​ខ្ចប់​រួចស្រេច​សម្បូរ​ដោយ​ថាមពល​ខ្ពស់​។ ជម្រើស​​អាហារ​មួយ​ចំនួន​នោះ​អាច​រួមមាន​នំ​ស្រួយ​ប៊ឺ​ចំណិ​តសាច់​មិន​មាន​ជាតិ​ខ្លាញ់ ផ្លែឈើ ប្រូ​មា​​(Cheese)​និង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត​។​

នៅ​ពេល​អ្នក​​មាន​គម្រោង​ទទួលទាន​អាហារ​ក្នុងអំឡុងពេល​ឈឺពោះ​ជិត​សម្រាលកូន​ចូរ​ចងចាំ​ជានិច្ច​ថា ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​របស់​អ្នក មាន​ដំណើរការ​យឺត​នា​រយៈ​​ពេលនេះ​។ ហេតុ​ដូច្នេះ​ចូរ​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិច​ដើម្បី​ឱ្យ​ការរំលាយ​អាហារ​ដំណើរការ​​​បាន​​ស្រួល​​៕

២.​ចំពោះ​ការ​ទទួលទាន​ភេ​ជ្ជៈ​អ្នកអាច​សាកល្បង​ទទួ​លទាន​ទឹក​ទឹក​ផ្លែឈើ​ស្រស់​ដោយ​មិន​មាន​លាយ​ជាតិ​ខាប់​និង​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ង​កីឡា​ភេសជ្ជៈ​មាន​ហ្គាស​ច្រើន ទឹកតែ ឬ​កាហ្វេ​ខ្មៅ​។​

៣. ប្រសិនបើ​លំ​ហាត់ប្រាណ​ដក​ដង្ហើមវែងៗ​ធ្វើឱ្យ​បំពង់ក​. របស់​អ្នក​ស្ងួត​ការ​បៀ​មដុំ​ទឹកកក​គឺជា​ដំណោះស្រាយ ដ៏​ប្រសើរ ។​ការ​បៀម​ដុំ​ទឹកកក​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​ធ្វើឱ្យ​បំពង់​ក​របស់​អ្នក​មាន​សំណើម​។​

៤.​ប្រសិនបើ​គ្រូពេទ្យ​អនុញ្ញាតិ​ឱ្យ​អ្នក​ទទួល​ទាន​អាហារ​រឹង​ចូរ​ពិចារណា​ចំពោះ​ប្រភេទ​អាហារ​មាន​រសជាតិ​ស្រាល​។​ចូរ​កុំ​ភ្លេច​ដាក់បញ្ចូល​ប្រភេទ​អាហារ ដែល​អ្នក​ចូល​ចិត្ដ​ផង​។​ជម្រើស​អាហារ​មួយ​ចំនួន​អាច​ដូចជា​សង់ខ្យា​មាន​រសជាតិ​ស្រាល នំ​បុ័ង​អាំង​លាប​ជាមួយ​​Jam​​ធញ្ញ​ជាតិ​​និង​ចា​ហួយ​​ជាដើម​។ ​ចូរ​ចៀសវាង​ការ​ទទួលទាន​អាហារសម្រន់​មាន​ខ្លាញ់​ច្រើន​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នក​ស្ពឹក​និង​ទន់​ល្ហិតល្ហៃ​។​

៥.​ប្រសិនបើ​វេជ្ជបណ្ឌិត​ផ្ដល់​អនុសាសន៍​ឱ្យ​អ្នក​ទទួល​ទាន​អាហារ​រាវ​វា​គួរតែ​ជា​រឿង​ដ៏​ប្រសើរ​ក្នុង​ការ​ទទួលទាន​ស៊ុប​ផ្សេងៗ​ដែល​ធ្វើ​ដោយ​ដៃ​អ្នក​នៅ​ផ្ទះ​។​ ចូរ​គិតដល់​ស៊ុប​មាន់​ឬ​ស៊ុប​បន្លែ​ដែល​ត្រូវបាន​រៀបចំ​រួចរាល់​នៅ​ឯ​ផ្ទះ​ ប៉ុន្ដែ​អ្នក​ត្រូវ​ឱ្យ​ប្រាកដថា​ស៊ុប​នោះ​មិន​មាន​រសជាតិ​ប្រៃ​ពេក​នោះ​ទេ​។​

​ការ​ញ៉ាំ​​ទឹកកក​​អាច​នាំ​​ឲ្យ​ធាត់​ និង​កើត​​ទឹកនោម​ផ្អែម

​ការ​ញ៉ាំ​ភេសជ្ជៈ​ក្លាស្សេ គ្រឿង​ត្រជាក់ និង​អាហា​រដាក់​ទឹកកក​អាចជា​មូលហេតុ​នាំឲ្យ​មាន​អត្រា​កើនឡើង​នៃ​ជំងឺ​ធា​ត់ និង​ទឹកនោមផ្អែម​។ សីតុណ្ហ​ភាព​ត្រជាក់​ធ្វើឲ្យ​អណ្ដា​តរបស់​យើង​ស្ពឹក មិន​ងាយ​សម្គាល់​នូវ​រសជាតិ​ផ្អែម​។ ដូច្នេះហើយ​ទើប​យើង​ងាយ​នឹង​ញ៉ាំ​ស្ករ​លើស​ចំណុះ នៅពេល​ដែល​ទទួលទាន​អាហារ​ត្រជាក់ ឬ​ភេសជ្ជៈ​ដាក់​ទឹកកក​។​

​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​អា​ខាន​សាស សហរដ្ឋអាមេរិក​បាន​ធ្វើ​តេស្ត​ពិសោធន៍​ដោយ​ផ្ដល់​ទឹក​ក្នុង​សីតុណ្ហភាព ខុសៗ​ដល់​មនុស្ស​រាប់រយ​នាក់​។ បន្ទាប់​មក​អ្នក​ទាំងនោះ​តម្រូវ​ឲ្យ​ភ្លក្ស​ស្ករ​សូកូឡា​។ អ្នក​ដែល​ញ៉ាំ​ទឹក​ត្រជាក់​ដាក់​ទឹកកក​ទទួល​អារម្មណ៍​ថា​ស្ករ​សូកូឡា​នោះ​មិន​សូវ​​ផ្អែម រីឯ​អ្នក​ដែល​ញ៉ាំ​ទឹក​កម្ដៅ​ធម្មតា​ទទួល​អារម្មណ៍​ថា ស្ករ​សូកូឡា​នោះ​មាន​រសជាតិ​ផ្អែម​។​

​អ្នកស្រាវជ្រាវ​ជឿថា ភេសជ្ជៈ​ក្លាស្សេ ឬ​ដាក់​ទឹកកក​អាច​ធ្វើឲ្យ​មាន​មនុស្ស​ទទួលបាន​រស​ជាតិ​សាប​ពី​អាហារ​។​ ​ពួកគេ​បាន​សន្និដ្ឋានថា អ្នក​ដែល​ញ៉ាំ​ទឹកកក និង​ភេសជ្ជៈ​ក្លាសេ​ញឹកញាប់​ទំនងជា​មាន​ទំនោរ​ញ៉ាំ​ផ្អែម ដែល​ធ្វើឲ្យ​ពួកគេ​ងាយឡើង​ទម្ងន់ និង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​៕

​អាហារ​ប្រាំ​​ប្រភេទ​​ដែល​​ទទួលទាន​​ហើយ​ធ្វើ​អោយ​​ងងុយ​គេង​

​អាហារ​ដែល​អ្នក​គិតថា ទទួលទាន ដើម្បី​សុខភាព ឬ​ឱ្យ​មាន​ស្មារតី​រឹងមាំ​ល្អ​ជួនកាល​អាច​ជះឥទ្ធិពល​មិនល្អ ដល់​រាងកាយ​ធ្វើឱ្យ​អ្នក​ងងុយ​គេង​​បាន​។ ខាងក្រោម​នេះ គឺជា​អាហា​រទាំង ៥​ប្រភេទ នៅពេល​ដែល​កាន់តែ​ទទួលបាន​ធ្វើឱ្យ​កាន់តែ​ងងុយគេង​...​។​

១.​កាហ្វេ៖ តាម​ធម្មតា នៅពេល​ទទួលទាន​កាហ្វេ នឹង​ធ្វើឱ្យ​រាងកាយ​អ្នក​ស្វាហាប់​ជាង​មុន ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួល​ទាន​វា​នៅពេល​ពោះ​ទទេ​វា​អាច​បង្ក​ជា​ទុក្ខទោស ដល់​រាងកាយ​បាន​។ មូលហេតុ​គឺ ក្រពះ​មិនមាន​អាហារ​នៅក្នុង​នោះ​ធ្វើឱ្យ​សារធាតុ​កាហ្វេ​អីន អាច​ជ្រាប​ចូលទៅ ក្នុង​សរសៃឈាម រួច​ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​ខួរក្បាល​ធ្វើឱ្យ​វា​បង្អាក់​អុកស៊ីហ្សែន មិន​ឱ្យ​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​ពេញលេញ ទើប​វា​ធ្វើឱ្យ​អ្នក​ងងុយគេង​ខ្លាំង​។​

២.នំ​ផ្សេងៗ៖ ​នំ​ផ្សេងៗ​ដូចជា នំគ្រ័រ​ស្សង់ នំប៉័ង​និង​ពពួក​នំ​ផ្សេងៗ ធ្វើ​ឡើង​ពី​ម្សៅ​ខាត់​ឱ្យ​ស ជាតិ​ខ្លាញ់ និង​ស្ករ​ដែល​សុទ្ធតែ​ជា​អាហារ​ពិ​បាក​រំលាយ​ទាំងអស់​។ ហេតុនេះហើយ ទើប​រាងកាយ​ត្រូវ​ការប្រើ​ឈាម​ទៅកាន់​ក្រពះ​ច្រើន​ជាង​ធម្មតា ដើម្បី​ជួយ​ដល់​ការរំលាយ​នំ​ដែល​អ្នក​ទទួល​​ទាន​ជាហេតុ​ធ្វើឱ្យ​ខួរក្បាល​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម និង​ធ្វើឱ្យ​ងងុយ​គេង​កាន់តែ​ខ្លាំង​ជាង​មុន​។​

៣.​សូកូឡា៖​ សូកូឡា​ត្រូវបាន​ចាត់ទុក​ថា ជា​ថ្នាំ​ព្យាបាល​ជំងឺ​គេង​មិន​លក់ ព្រោះ​វា​មាន​សារធាតុ​ភ​ហ​នេ​យល​តេ​ហយ​លា​មិនេ ដែល​ជួយ​ធ្វើ​ឱ្យ​​ងងុយគេង​រហូត​បើកភ្នែក​មិន​រួច​។​

៤.​ផ្លែ​ចេក៖ ​អ័រម៉ូន​សេរ៉ូ​ថូនី​ន (Serotin) និង​ណ​រេ​ភី​ណេ​ហ្វ្រ៊ី​ន (Norepinephrine) នៅក្នុង​ផ្លែ​ចេក អាច​ជួយ​ជំរុញ ឱ្យ​រាងកាយ​បញ្ចោ​ញ​អ័រម៉ូន​នៃ​សេចក្តីសុខ រួម​ទាំង​ធ្វើឱ្យ​មាន​អារម្មណ៍​មិន​ចង់​ធ្វើ​កិច្ចការ​អ្វី និង​ងងុយគេង​។​

៥.សណ្តែក​សំបក​រឹង៖ ដូចជាគ្រាប់ស្វាយចន្ទី សណ្តែក​អាល់​ម៉ន​ដ៍ជាដើម ព្រោះ​សណ្តែក​ព​ពួកនេះ​មាន​កាក​អាហារ​យ៉ាងច្រើន​រួម​ទាំង​អា​ស៊ីដ​​ខ្លាញ់​ប្រភេទ​ល្អ​ផង​ដែរ​។

ម្យ៉ាងទៀត សមស្រប​បំផុត​សម្រាប់​ការ​ទទួលទាន​ជា​អាហារសម្រន់ សម្រាប់​អ្នក​ស្រឡាញ់​សុខភាព ប៉ុន្តែ​វា​អាច​​ធ្វើឱ្យ​អ្នក​ឆ្អល់ពោះ និង​ងងុយគេង​បាន​៕

ដើម្បី​​កុំអោយ​​ឆ្លង​ទៅ​​អ្នកដទៃ

ប្រសិនបើ​អ្នក​ជា​ពី​ជំងឺ​គ្រុនពោះវៀន​ហើយ​ការធ្វើ​ដូច​ខាងក្រោម​នេះ​អាច​ជួយ​ការពារ​អ្នកដទៃ​បាន​៖

-​លាងដៃ​ជា​ញឹកញាប់​៖​នេះ គឺជា​ចំនុច​ដ៏​សំខាន់​មួយ​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​ទៅ​អ្នកដទៃ​។ ចូរ​ប្រើប្រាស់​ទឹ​កក្តៅ ទឹក​សាប៊ូ និង​លាង​​សម្អាត​​អោយបាន​យ៉ាងហោចណាស់​៣០​វិនាទី ជាពិសេស​មុន​​ពេល​​បរិភោគ​​អាហារ និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក។

-​ចូរ​សម្អាត​សម្ភារៈ​ក្នុង​ផ្ទះ​ជា​ប្រចាំ​៖​ ចូរ​សម្អាត់​បន្ទប់​ទឹក​​ កន្លែង​​​បើកទ្វា ទូរស័ព្ទ និង​ក្បាល​រ៉ូមី​ណេ​​ទឹក​យ៉ាងហោចណាស់​អោយ​បាន​ម្តង់​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ប្រដាប់​ជូត​ផ្ទះ និង​ក្រដាស់អនាម័យ ឬ​សម្លៀក​បំពាក់​​ដែល​​ប្រើ​​ហើយ​​បោះ​ចោល៕

​វិធីសាស្ត្រ​​បង្ការ​​ជំងឺ​​គ្រុន​ពោះវៀន​

​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ច្រើន​គោលបំណង​សុខភាព​សាធារណៈ​ដែល​អាច​ជួយ​ការពារ និង​គ្រប់គ្រង​ជំងឺគ្រុនឈាម​តាមរយៈ​ការ​ទទួល​ទាន​​ស្អាត​មាន​អនាម័យ​ និង​​ពិនិត្យ​​សុខភាព​អោយ​ញឹកញាប់​ប្រហែល​ជា​ប្រការ​មួយ​ពិបាក​នឹងធ្វើ។

អ្នក​ឯកទេស​មួយចំនួន​ជឿជាក់ថា ការចាក់​វាក់​សាំង​សម្រាប់​អ្នក​ដែល​ប្រឈមមុខ​ខ្ពស់​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ជំងឺ​គ្រុន​ពោះវៀន។ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​ជំងឺ​គ្រុន​ពោះវៀន​ត្រូវតែ​ចាក់​វ៉ាកសាំង។ ប៉ុន្តែ​ដោយសារ​តែ​វ៉ាក់សាំង​មិនអាច​ផ្តល់​ការពារ​បាន​១០០% ត្រូវតែ​ធ្វើ​តាម​ក្បួន​ដូចខាងក្រោម​៖

-លាងដៃ​អោយ​ស្អាត​៖​​ការ​លាងដៃ​ញឹកញាប់​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ជំងឺ។ ចូរ​លាងដៃ​របស់​អ្នក​ជាមួយ​ទឹ​កក្តៅ ទឹកសាប៊ូ​ជា​ពិសេស​​មុន​ពេល​បរិភោគ​អាហារ ឬ​រៀបចំ​ចំណីអាហារ និង​ក្រោយ​ចេញពី​បន្ទប់ទឹក។ ត្រូវ​មាន​ទឹក​សម្រាប់​លាងដៃ​ពិសេស​នៅតាម​ខ្លួន​នៅ​ពេល​មិន​មាន​ទឹក​ប្រើប្រាស់ ។

- ចៀសវា​ស​ការទទួលទាន​ទឹក​មិន​ស្អាត​៖​ការទទួល​ទាន​ទឹក​ដែល​មាន​មេរោគ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​ឆ្លង​ជំងឺ​គ្រុន​ពោះវៀន។ ការ​ទទួល​ទាន​​ទឹក​សុទ្ធ ឬ​ទឹកដប​កាបូន​ណាត គឺជា​ជម្រើស​ដ៏​ល្អ។ ទឹកដប​កាបូន​ណាត​គឺជា​ទឹក​ដ៏​មាន​សុ​វត្តិភាព​មួយ​ដែល​ល្អ​ជាង​ទឹក​ដែល មិន​មាន​ជាតិ​កាបូន​ណាត។ ចូរ​ជូត​សម្អាត​ផ្នែក​ខាង​ក្រៅ​របស់​ដប​ទឹក និង​កំប៉ុង​មុនពេល​បើក​ផឹក។ ចូរ​ទទួលទាន​ដោយ​មិនបាច​ដាក់​ទឹកកក​ទេ​។ ចូរ​ប្រើ​ទឹក​ដប​​ដើម្បី​ដុះ​​ធ្មេញ និង​ព្យាយាម​កុំ​លេបទឹក​ផ្កាឈូក។

- ចៀសវាង​ការ​ទទួលទាន​ផ្លែ​ឈឺ និង​បន្លែ​ឆៅ​៖ ដោយសារ​តែ​របស់​ឆៅ​ប្រហែលជា​មិន​បាន​លាង​ដោយ​ទឹកស្អាត ដូច្នេះ​ចូរ​ចៀសវាង​ផ្លែ​ឈឺ និង​បន្លែ​ដែល​មិន​ទាន់​បកសម្បក។ ដើម្បី​សុ​វត្តិភាព​ត្រឹមត្រូវ​អ្នក​ប្រហែលជា​ត្រូវ​ចៀសវាង​ការ​ទទួលទាន​អាហារ​ឆៅ​គ្រប់​ប្រភេទ។

- ជ្រើសរើស​អាហារ​ក្តៅៗ​៖​ ចូរ​ចៀសវាង​អាហារ​ដែល​ទុក​យូរ ឬ​ទុក​ក្នុង​កន្លែង​មិនមាន​សីតុណ្ហភាព​គ្រប់គ្រាន់។ ការ​កំដៅ​អាហារ​អោយបាន​ក្តៅ​ល្អ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត។ ហើយ​ថ្វីបើ​មិន​មាន​ការធានា​លើ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ទាំងអស់​មាន​សុវត្តិភាព​វា​គឺ ជា​វី​ធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចៀសវាង​​អាហារ​ដែល​លក់​នៅ​តាម​ផ្លូវ ព្រោះ​វា​គឺជា​ប្រភព​នៃ​មេរោគ។

ជម្ងឺ​ប្រាំ​​យ៉ាង​ដែល​​អ្នកគួតែ​ពិនិត្យ​​ឲ្យ​ទៀង​ទាត់​

១.លើស​ទម្ងន់ ឬ​ធាត់​

​ការ​លើស​ទម្ងន់ ឬ​ធាត់​អាច​បង្កើន​ហានិភ័យ​ដែល​បង្ក​ឲ្យមាន​ជម្ងឺ​ជាច្រើន​ដូចជា​រលាក​សន្លាក់ ទឹកនោម​ផ្អែម មហារីក និង​ជម្ងឺ​បេះ​ដូច​ជា​ដើម​។ ចូល​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត អំពី​របរ​អាហារ ការ​ហាត់ប្រាណ និង​ការរក្សា​ទម្ងន់​ដើម្បី​សុខភាព​របស់​លោក​អ្នក​។​

២.លើសឈាម​

​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​បេះ​ដូង​កាន់តែ​ពិបាក​ក្នុង​ការធ្វើ​ចលនា និង​ធ្វើឲ្យ​មាន​ជម្ងឺ​បេះដូង​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​គ្រោះ​​ក្នុង​​តំរង​​នោម​​បាត់​បង​​នូវ​​ចក្ខុ​វិស័យ។ សូម​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​ទទួលយក​យោបល់​ល្អ និង​ផ្លាស់ប្តូរ​ពី​របៀប​រស់នៅ​ព្រមទាំង​ប្រើប្រាស់​ថ្នាំ​ ដើម្បី​ឲ្យ​សម្ពាធ​​ឈាម​​ចុះ​​ទាប ប្រសិនបើ​ស​ន្ទ​ស្សន៍​នេះ​ខ្ពស់​ពេក​។​

៣.កូលេ​ស្តេ​រ៉ុល​ខ្ពស់​

​លក្ខណ​នេះ​ក៏​អាច​បង្ក​ឲ្យមាន​ហានិភ័យ​ដល់​ជម្ងឺ​គាំងបេះដូង និង​ជម្ងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​។ សមាគមន៍​ខាង​បេះ​ដូច​សហរដ្ឋអាមេរិក​បាន​ផ្តល់​អនុសាសន៍​ដល់​ម​នុស្ស​ចាប់ពី អាយុ ២០ ឆ្នាំ ឡើង​ទៅ​គួរតែ​តម​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​។​

៤.​ជម្ងឺមហារីក​ស្បែក​

​មហារីក​ស្បែក​ជា​ជម្ងឺ​ទូទៅ​បំផុត​ដែល​អាច​ឆ្លង​រាលដាល​យ៉ាង​លឿន​និង​អាច​គំរាម​គំហែង​ដល់​ជីវិត​របស់​អ្នក​ជ​ម្ងឹ​បាន​។ សមាគមន៍​មូលនិធិ​ខាង​រោគ​ស្បែក​បាន​ផ្តល់​អនុសាសន៍​មនុស្សពេញវ័យ​គួរតែ ពិនិត្យមើល​សុខភាព​ស្បែក​ជា​រៀងរាល់ឆ្នាំ​។​

៥.មហា​រី​ក្រពេញប្រូ​ស្តាត

​ជម្ងឺមហារីក​ក្រពេញប្រូ​ស្តា​ត​ភាគច្រើន​កើតឡើង​នៅលើ​បុរស​ក្នុង​សហរដ្ឋអាមេរិក​ហើយក៏​ជា​ករណី​ប្រឈមមុខ​និង​ការស្លាប់​ដែរ​។ ដូច្នេះ​ហើយ​អ្នក​គួរតែ ពិភាក្សា​ជាមួយ​វេជ្ជៈបណ្ឌិត​អំពី​ហានិភ័យ​ដែល​បណ្តាលឲ្យ​កើតមាន និង​ពេលវេលា​ដែល​រោគសញ្ញា​នេះ​បង្ហាញឡើង​។ ប៉ុន្តែ​ភាគ​ច្រើន​​នៃ​​ជម្ងឺ​ក្រពេញប្រូ​ស្តាត​មាន​ការវិវត្តយឺ​តៗ​មិន​មាន​រោគ​​​សញ្ញា​​រហូត​ដល់​ជម្ងឺ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​៕

​​សញ្ញា​បង្ហាញថា​​អ្នក​កំពុង​​ទ្រុឌទ្រោម​​សុខភាព​

-​បែក​ញើស​ ប្រសិន​ញើស​ចេញ​ច្រើនជាង​ធម្មតា​ក្នុង​១​រយៈពេល អាច​ដោយសារ​​ការ​ច្របូក​ច្របល់​​ខ្សែ​​សរសៃ​ប្រសាទ​​រុក្ខជាតិ ប្រសិន​ការ​ព្យាបាល​ដោយ​ថ្នាំ​រំងាប់​អារម្មណ៍​គ្មាន​ប្រសិទ្ធភាព នោះ​ត្រូវ​ទៅ​ពេទ្យ​ត្រួតពិនិត្យ ។​

-​ហើម​ជើង​ ​ជើង​ត្រូវ​ហើម​ជាប្រចាំ​មិនតែប៉ុណ្ណោះ​ម្តង​ម្កាល​នៅ​ត្រូវ​ស្ពឹក​ជើង​នេះ​​ជា​​រោគ​សញ្ញា​​ឆាប់​​របស់​ជំងឺ​ខ្សោយ​សរសៃពួរ​រ៉ាំរ៉ៃ។ អ្នក​ត្រូវ​ទទួល​ទាន​ច្រើន​បន្លែ​បៃតង ព្រោះ​វា​ផ្ទុក​ជាតិ​សរសៃ​ជួយ​បង្កើន​គែម​សរសៃ​ពួរ។ ក្រៅពីនេះ​ត្រូវ​ហាត់ពត់​ជើង​រាល់ថ្ងៃ ដើម្បី​បង្ការ​ហើម​ជើង។​

-​រមួល​ក្រពើ​ ដៃជើង​ជាប្រចាំ​ត្រូវ​រមួលក្រពើ អាច​បណ្តាល​ពី​សរីរាង្គ​របស់​អ្នក​ខ្វះ​កាល់ស្យូម និង​វីតាមីន​D អង្គ​ធាតុ​២​នេះ​កំណត់​កម្រិត​រឹង​របស់​ឆ្អឹង និង​ការ​កន្ត្រាក់​សាច់ដុំ។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ថមថយ​សុខភាព​បណ្តាល​ឲ្យ​រមួលក្រពើ ចូរ​ទទួលទាន​ច្រើន​បណ្តា​ផលិតផល​ពី​ទឹកដោះ​គោ ថ្លើម គ្រឿង សមុទ្រ។​

-​ឧស្សាហ៍​ស្រេកទឹក និង​ចង់ទៅ​បន្ទោ​របង់​​ជាប្រចាំ​មាន​អារម្មណ៍​ស្រេកទឹក ស្រក​ទម្ងន់ និង​ចង់ទៅ​បន្ទប់ទឹក​ញឹក រោគសញ្ញា​ទាំងនេះ​ស្រដៀង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ប្រសិន​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ប្រសិន​លទ្ធផល​ធម្មតា អ្នក​ក៏​ត្រូវ​យកចិត្តទុកដាក់​កំហិត​ការ​ទទួលទាន ឬ​អាច​មិន​ទទួល​ទាន​របស់​ផ្អែម និង​អាហារ​មាន​ប្រេង​ខ្លាញ់​ច្រើន៕

​វិធី​​ហាត់​ប្រាណ​សម្រក​​ក្បាល​ពោះ​

ការ​បរិភោគ​អាហារ​ជា​ប្រចាំ​ថ្ងៃ ដោយ​មិន​មាន​ការ​ហាត់ប្រាណ​អាច​ធ្វើឱ្យ​ក្បាលពោះ​របស់​លោកអ្នក​សម្បូរ​ទៅដោយ​សារជាតិ​ខ្លាញ់​ជាច្រើន​។​ប្រសិន​បើ​លោក​អ្នក​ចេះ​តែ​​បណ្ដែត​បណ្ដោយ​​មិន​​រវីរ​វល់​​នោះ​​អាច​​ងាយ​​មាន​​ជម្ងឺ​ត​ម្កាត់​​ផ្សេងៗ​​និង​រូបរាង​មិន​ស្អាត​ថែមទៀត​។

ដើម្បី​កាត់​បន្ថយ​​ជាតិ​ខ្លាញ់​​ទាំងនោះ​បាន​ដោយ​មិន​ឱ្យ​ប៉ះពាល់​ដល់​សុខភាព លោកអ្នក​អាច​ធ្វើ​កាយវិកា​រហាត់​ប្រាណ​បែប​ងាយៗ​ជាប្រចាំ និង​ទៀង​ទាត់​​ពេល​វេលា​។​

​របៀប​ហាត់ប្រាណ​សម្រក​ក្បាលពោះ​

​ហាត់ប្រាណ​សម្រក​ក្បាលពោះ​មាន​ច្រើន​របៀប​ប៉ុន្ដែ​សម្រាប់​ពេល​នេះ​យើងខ្ញុំ​សូម​លើកយក​ចំណុច​មួយចំនួន​ជូន​លោកអ្នក អនុវត្ដ​ន៍​ជាប្រចាំ ដើម្បី​សម្រក​ក្បាលពោះ​ដ៏​សម្បូរ​ខ្លាញ់​។​

1. លោកអ្នក​ត្រូវ​ដេក​ផ្ងារ​បញ្ឈរ​ក្បាលជង្គង់ បាតជើង​ជាន់​លើ​កម្រាល ហើយ​រក្សា​លំនឹង​មួយកន្លែង​។ រីឯ​ប្រអប់ដៃ​ចាក់ ស្រេះ​គ្នា​ទ្រ​កញ្ចឹងក​។ លោក​អ្នក​ធ្វើ​ចលនា​ងើបក្បាលឡើង​លើក​ស្មា​ចង្កោង​ដងខ្លួន​បង្ខិត​ទៅរក​ក្បាលជង្គង់​ជា​២​ដំណាក់ ដោយ​ដក ដង្ហើមចេញ​ចំនួន​៨​ដង​។​

2. លោក​អ្នក​អង្គុយ​លើ​កៅអី ហើយ​បញ្ឈរ​ដងខ្លួន​ឱ្យ​ត្រង់ ដោយ​រក្សា​លំនឹង​ដងខ្លួន​ត្រង់​ក្បាលពោះ​។ បន្ទាប់មក​លោក អ្នក​លើកជើង​ឱ្យ​ត្រង់​ទៅ​មុខ ហើយ​រាប់​ចំនួន​៨​ដង សូម​ដាក់​ចុះ​រួច​ទើប​លើក​បន្ដទៀត​។​

3. សូម​ដេក​ផ្ងារ​លើ​កម្រាល ជើង​និង​ដៃ​ទាំង​២​លើកឡើង ទៅលើ​ត្រង់​ចង្អុល​ដៃ និង​ចុងជើង​ស្របគ្នា​។​រីឯ​ប្រអប់ជើង​សូម បន្ដឹង​ឱ្យ​ត្រង់​ឡើង​ទៅលើ​ហើយ​សូម​ផ្លាស់ប្ដូរ​ជើង​ទៅ​មក​ចំនួន​៨​ដង​។​លោកអ្នក​ត្រូវ​ប្រតិ​ប​ត្ដិ​បែប​នេះ​ចំនួន​១៥​ទៅ​២០​នាទី​។​

ពេលវេលា​ហាត់​សម្រក​ក្បាលពោះ​

​ការ​ហាត់ប្រាណ​សម្រក​ក្បាល ពោះ​អាច​ហាត់​បាន​គ្រប់​វ័យ​។ ពេលវេលា​សមស្រប​សម្រាប់​ការហាត់​គឺ ពេល​ព្រឹក​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច​។​ប៉ុន្ដែ​ដោយសារ​ពេលវេលា​មិន​សូវ​គ្រប់គ្រាន់​ហើយ​ម្នាក់ៗ​សុទ្ធតែ​ជាប់​ភារកិច្ច​ទើប​អ្នក​​ហាត់​​ចូល​​ចិត្ដហាត់​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។ ការ​ហាត់​ប្រាណ​​អាស្រ័យ​​លើ​ពេលវេលា​ត្រឹមត្រូវ​មិនមែន​ចេះតែ​ហាត់​ឡើយ​។​

​ផលប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​សម្រក​ក្បាលពោះ​

​ការហាត់​ដ៏​ត្រឹមត្រូវ​លោកអ្នក​ចាំបាច់​ត្រូវតែ​កម្ដៅ​សាច់ដុំ​ជាមុនសិន​ដោយ​កាយវិការ​ជាច្រើន​ដូចជា​ពត់​ខ្លួន​រត់​មួយ​កន្លែង​បង្វិល​ក បង្វិល​ដៃ​ជាដើម​។ លោកអ្នក​គួរតែ​ហាត់​កម្ដៅ​សាច់ដុំ ដោយ​ចលនា​មួយៗ​ដើម្បី​ឱ្យ​សរសៃ​នៅក្នុង​សព៌ាង្គ​កាយ​មាន​ដំណើរការ​ល្អ​មិន​មាន​ប៉ះពាល់​ដល់​សុខភាព​។​ការ​កម្ដៅ​សាច់ដុំ​ជាធម្មតា​ត្រូវ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ទើប​ល្អ​។

បន្ទាប់មក​លោក​អ្នក ហាត់ប្រាណ​សម្រក​ក្បាល ពោះ​ដោយ​វិធីសាស្ដ្រ​បែប​ណាមួយ​ក៏​បាន​ឱ្យតែ លោកអ្នក​ពេញចិត្ដ​ហើយ​ផល ប្រយោជន៍​នៃ​ការហាត់​កីឡា មាន​ច្រើន​ចំពោះ​សុខភាព​សព៌ាង្គកាយ និង​សម្រស់​។ កីឡា​ជួយ​ឱ្យ​សុខភាព​មាំមួន​ជួយ​សម្រួល​សរសៃឈាម កាត់បន្ថយ​ជម្ងឺ​ផ្សេងៗ​។ ចំណែកឯ​សម្រស់​អាចជួយ​ឱ្យ​ផ្ទៃមុខ​ស្រស់ថ្លា បំបាត់​ភាព​ជ្រីវជ្រួញ​ជាដើម​។​

ការ​ទទួលទាន​អាហារ​សម្រាប់​អ្នក​សម្រក​ក្បាលពោះ​

​ការ​ទទួលទាន​ចំណី​ឬ​អាហារ​អ្វីមួយ​មុនពេល​ហាត់ប្រាណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជា​ជំនួយ​ឱ្យ​ខ្លាញ់​ពោះ​ស្រ​កបាន លឿន​។ ការ​ទទួលទាន​អាហារ​មានកំណត់ និង​ទៀង​ពេលវេលា ជា​បច្ច័យ​មួយ​យ៉ាង​ប្រសើរ​។ ទន្ទឹម​នឹង​នោះ​ផង​ដែរ គួរ​ទទួល​ទាន​ចំណី អាហារ​ក្នុង​បរិមាណ​សមរម្យ ដើម្បី​ជួយ​ទ្រទ្រង់​ក្រពះ ធ្វើឱ្យ​រាងកាយ​មិនសូវ​អស់កម្លាំង​។

ចំណី​អាហារ​ដែល​ត្រូវ​ទទួល​ទាន​មុនពេល​ហាត់​មានដូចជា​ផ្លែឈើ​បន្លែ​នំប៉័ង​ទឹកដោះគោ​ហើយ​គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​។ តែ​លោក​​​អ្នក​មិន​ត្រូវ​ទទួល​ទាន​ឱ្យ​ឆ្អែត​ពេក​ទេ ព្រោះ​អាច​បណ្ដាល​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។

ចំណែក​ការ​ទទួលទាន​ប្រចាំថ្ងៃ​មិន​គួរ​ទទួល​ទាន​​ច្រើនដង​ឡើយ ព្រោះ​ក្រពះ​មិន​អាច​ធ្វើ​ចលនា​ទាន់ពេល​ហើយ បណ្ដាល​ទៅជា​ឈឺក្រពះ​បាន​។ សម្រាប់​ពេល​យប់​លោកអ្នក​មិន​គួរ​ទទួល​ទាន​ចំណីអាហារ​ទេ ព្រោះ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​ហាត់​សម្រក​ក្បាលពោះ​ឡើយ​។​

​ផលប៉ះពាល់​នៃ​ការ ហាត់ប្រាណ​សម្រក​ក្បាលពោះ​

​កីឡា​បើ​លោកអ្នក​ហាត់​តាម​ក្បួន​ខ្នាត​នោះ​គ្មាន​ផលប៉ះពាល់​ឡើយ តែបើ​ហាត់​មិន​បាន​ត្រឹមត្រូវ​លោកអ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​ថែមទាំង​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​សុខភាព​ទៀតផង​។

ផលប៉ះពាល់​រួមមាន​បាក់​កម្លាំង​ក្រោយពេលហា​ត់​ការ​ទទួលទាន​ច្រើនជាង​មុន​ទម្ងន់​ដងខ្លួន​មិន​ព្រម​ស្រ​ក ឬ​ឡើង​ជាង​មុន​។ ម្យ៉ាងទៀត​បើ​លោក​អ្នក​មិន​បាន​កម្ដៅ​សាច់ដុំ​មុនពេល​ហាត់​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​។​

​ជម្ងឺ​​រលាក​​ស្បែក​​ដោយ​សារ​​ខោ​ទឹក​នោម​​មាន​ផល​ប៉ះពាល់​​អ្វីខ្លះ​?

​ប្រសិនបើ​កុមារ​ឬ​ទារក​ដែល​មាន​អាការ​រលាក​​ស្បែក​​ដោយ​សារ​​ខោ​​ទឹក​នោម​ព្យាបាល​មិន​ទទួលបាន​នូវ​លទ្ធផល​ល្អ​ទេ​នោះ​វា​អាច​ទៅ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ​អាច​បណ្ដាលឱ្យ​មាន​ដំបៅ​រីក​ធំ​ទៅៗ ហើយ​ទារក​ឬ​កុមារ​អាច​វិវឌ្ឍន៍​ទៅរក​ភាពគ្រោះថ្នាក់​ផងដែរ​។​

​ឪពុក​ម្ដាយ​គ្រប់រូប​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ថែរក្សា ស្បែក​កូន​ឱ្យ​ស្ងួត ឱ្យ​ស្អាត ឱ្យបាន​ញឹកញាប់ និង​ឧស្សាហ៍​យក​ក្រណាត់​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗ​យក​មក​ជូត កន្លៀត​ផ្សេងៗ​របស់​ទារក​ឬ​កុមារ​ឱ្យបាន​ត្រឹមត្រូវ​។​

​បន្ទាប់មក​ត្រូវ​ឱ្យ​កុមារ​ឬ​ទារក​នៅ​ខ្លួន​ទទេ​ដោយ​ប្រើ​រយៈពេល​មួយ​សមស្រប ដើម្បី​ឱ្យ​មាន​ខ្យល់​បរិសុទ្ធ​ចេញចូល​។ លើសពីនេះ​ត្រូវ​ចេះ​បោស​សម្អាត​កម្រាល​ក្រាល​ខ្នង​ទារក​ឱ្យបាន​ល្អ​ស្អាត​​ដើម្បី​ការពារ​មេរោគ​ផ្សេងៗ ព្រោះ​បញ្ហា​នេះ​ក៏​អាច​ជំរុញ​ឱ្យ​ស្បែក​ទារ​កមាន​ជម្ងឺ​បានដែរ ប្រសិន​បើ​​មិន​​​យក​ចិត្ដ​ទុក​ដាក់​​ទេ​​នោះ​។​

​ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហារ​លា​កដោយ​សារ​ខោ​ទឹកនោម ត្រូវ​ផ្លាស់ប្ដូរ​ខោ​ទឹកនោម​ឱ្យបាន​ញឹកញាប់​ដែល​អាច​ធ្វើទៅបាន​។ ម្យ៉ាង​ទៀត​ត្រូវតែ​ផ្លាស់​ចេញ​ភ្លាមៗ​ផងដែរ ប្រសិនបើ​យើង​មើលឃើញថា​វា​សើ​ម​។

លាង​សម្អាត​ទារក ឬ​កុមារ​ដែល​ប្រើប្រាស់​ខោ​ទឹកនោម​ជាមួយនឹង​ក្រណាត់​ស្ដើង​ស​ស្អាត ដោយ​ជ្រលក់​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​យក​ទៅ​ជូត​គូទ​ទារក​គ្រប់​ពេល​ដែល​ទារក​បត់ជើង​តូច​ឬ​ធំ ព្រោះ​វា​អាច​កាត់បន្ថយ​នូវ​ការ​រលាក​ស្បែក​បាន​មួយចំនួន​ផង​ដែរ​៕

Vayo FM Song Request