វប្បធម៌ និង ប្រវត្តិសាស្រ្ត

​ជំនឿ​លើ​​ខ្មោច​​ដូនតា មេបា​ក្នុង​សង្គម​ខ្មែរ​

ជំនឿ​ចំពោះ​ខ្មោច​មេបា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម ចាប់តាំងពី​រាប់​ពាន់​ឆ្នាំ មុន​ការហូរចូល​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​ម្ល៉េះ​។ ឪពុកម្តាយ មេបា ឬ​ជីដូន ជីតា​ជាទូទៅ​តែងតែ​ចង់​ឲ្យ​កូនចៅ​រស់នៅ​បាន​សេចក្តីសុខ សប្បាយ និង​មាន​សុភមង្គល​។

តើ​ហេតុអ្វីបាន​ជា​ខ្មោច​ដូនតា មេបាបែរជា​ធ្វើឲ្យ​កូនចៅ​ឈឺ ឬ​បង្ក​គ្រោះភ័យ​ទៅវិញ​? ជា​បន្ត​សូម​​ស្តាប់​​ខន ចំ​ប៉ា​!

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ប្រភព​​កំណើត​​នៃ​ការ​​សាក់​​របស់​​មនុស្ស​​ខ្មែរ​

ការ​សាក់​ខ្លួន​មាន​សារៈសំខាន់​ណាស់ កាលពី​សម័យ​បុរាណ ហើយ​នៅ​ពេល​ប​ច្ច​ប្បន្ន​ក៏​នៅ​មាន​ការនិយម​សាក់​នេះ មួយ ចំនួន​ដែរ ដែល​សាក់​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា​។

កាលពី​សម័យមុន​កា​សាក់​ខ្លួនប្រាណ​ត្រូវបាន​មេទ័ព​ធំៗ​និយម ព្រោះ​វា​ជា​វប្បធម៌​ប្រជា​ព្រៃ ដើម្បី​រក្សា​ទប់ស្កាត់​កុំឲ្យ​អាវុធស​ត្រូវ​ប៉ះពាល់​គេ​។ ក៏​ប៉ុន្តែ​ការ​សាក់​នេះ ក៏​ជា​មធ្យោបាយ​មួយ បង្ហាញ​នូវ​វីរភាព​អង់អាច​ក្លាហាន តាមរយៈ​សញ្ញា ឬ​រូបភាព​ផ្សេងៗ ដែល​ជា​សញ្ញា​និមិត្ត​ផងដែរ​។

មួយ​វិញ​ទៀត​សាក់​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជំនឿ​សាសនា ប្រហែល​ដោយ​គេ​ចង់​បញ្ចៀស​នូវ​រាល់​ឧបទ្រពចង្រៃ​។ តើ​សា​ក់មាន​ប្រភព​កំណើត​​តាំង​ពី​ពេល​ណា​? ជា​បន្ត​សូម​​ស្តាប់​​ខន ចំ​ប៉ាៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ពិធី​​បូជា​ក្របី​នៅក្នុង​​ជំនឿ​មន​-​ខ្មែរ ​និង​ខ្មែរ​ដើម​

ការបូជា​ក្របី​ជា​ពិធី​មួយ​យ៉ាង​ធំ​បំផុត​ដែល​មនុស្ស​ខ្មែរ​សម័យបុរាណ​ជាពិសេស​សម្រាប់​មេទ័ព ប្រារព្ធ​ឡើង​នៅមុន​ពេល​ចេញ​ទៅ​ទៅ​ច្បាំង និង​ដើម្បី​ឧទ្ទិ​សជូន​ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស ដើម្បី​សុំ​នូវ​សិរី​មង្គល និង​ជ័យជំនះ​ទៅលើ​បច្ចាមិត្ត​។

ភស្តុតាង​នៃ​ពិធី​បូជា​ក្របី​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​ដែល​ព្រះបាទ​ជ័យ​វ័រ្មន​ទី​៧ បាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អវលោកេស្វរៈ​ដែល​ជា​​ព្រះ​​ពោធិ​សត្វ​​ដ៏​​សំខាន់​​បំផុត​​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន នៅ​ចុង​ស​.​វ​ទី​១៣ នៃ​គ​.​ស​។ ជា​បន្ត​សូម​ស្តាប់​ ខន ចំ​ប៉ា​!

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ប្រវត្តិ និង​ដើម​ចម​​នៃ​សិល្បះ​​កំប្លែង​

​ការ​កំប្លែង​​ជា​ទម្រង់​សិល្បៈ​មួយបែប​ដែល​អាច​នាំ​ឲ្យ​មនុស្ស​អាច​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​បាន និង​អាច​ធ្វើ​ឲ្យ​មិត្តភាព​របស់​មនុស្ស​​កាន់​តែ​ល្អប្រសើរ​ឡើង​។

ហើយ​វា​ក៏​អាច​ធ្វើឲ្យ​អ្នក​ដែល​មាន​និស្ស័យ​ខាង​​កំប្លែង​​អាច​ចែក​រំលែក​​នូវ​ភាព​សប្បាយ​​រីករាយ​​ដល់ អ្នក​​ដទៃ​​ដែល​​ខ្លួន​​ស្រលាញ់​​ទៀត​ផង​។ តើ​ការ​​កំប្លែង​មាន​ប្រភព និង​ដើមកំណើត​តាំងពី​ពេលណា​? ជា​បន្ត​សូម​ស្តាប់ ខន ចំ​ប៉ាៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ប្រវត្តិ​នៃ​​​ពិធី​​បុណ្យ​​អ៊ុំ​ទូក​បណ្តែត​​​ប្រទីប​អកអំបុក​​និង​​សំពះ​​ព្រះ​ខែ​

​ព្រះរាជ​ពិធី​​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ខ្មែរ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ១៥​កើត និង​​១​រោច​​ ខែ​កត្តិក​។

ព្រះរាជ​ពិធី​បុណ្យ​នេះ​មាន​តាំងពីរ​បុរាណកាល​ដ៏​យូរលង់​ណាស់​មកហើយ ដែល​មានចែង​នៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​វិទូ​ខ្មែរ និង​បរទេស​ដ៏​ដូច​ជា​​មាន​​ឆ្លាក់​​នៅ​តាម​​សិលាចារឹក​​ប្រាសាទអង្គរវត្ត​ថែមទៀត​ផង​។ ជា​បន្ត​សូម​ស្តាប់​ខន ចំ​ប៉ាៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.



​របៀប​​រស់នៅ​​របស់​ជ​ន​​ជាតិ​​ភាគតិច​​ព្នង​

ព្នង​គឺ ជា​កុលសម្ព័ន្ធ​មួយ​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​។ ភាគច្រើន​ជនជាតិភាគតិចព្នង​រស់​នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។

កុលសម្ព័ន្ធ​នេះ​រស់នៅ​ស្ថិត​ស្នាល​នឹង​ធម្មជាតិ​ដោយ​អាស្រ័យ​ផល​ពី​ធម្មជាតិ និង​ប្រកាន់​ទំនៀមទម្លាប់​ខុស​ពី​ខ្មែរ​កណ្តាល​យើង​។

តើ​ពួក​កុលសម្ព័ន្ធ​មួយរស់នៅ​ដោយ​អាស្រ័យ​ផល​ពី​ធម្មជាតិ​បែបណា និង​មាន​ប្រពៃណី​ទំនៀមទម្លាប់​យ៉ាងណា​?

ជា​បន្ត​សូម​ស្តាប់​ខន ចំ​ប៉ាៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ជំនឿ​របស់​ប្រជាជន​ខ្មែរ លើ​ដើម​ចេក​ជ្វា​

នៅក្នុង​នាទី​វប្បធម៌ និង​ប្រវត្ដិសាស្ដ្រ ក្នុង​សប្ហាហ៍​នេះ ឃួន សុភ័​ក្រ នឹង​លើកឡើង អំពី​ជំនឿ​របស់​ប្រជាជន​ខ្មែរ លើ​ដើម​ចេក​ជ្វា​។ ជា​បន្ដ​សូម​ស្ដាប់ ឃួន សុភ័​ក្រ ដូចតទៅ​។​

​ភាព​កតញ្ញូតាធម៌​របស់​​ព្រះបាទ​​ជ័យវរ្ម័ន​​ទី​៧ ​ចំពោះ​បុព្វ​ការី​ជន​

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ស្ដេច​មួយ​អង្គ​ដែល​បាន​ធ្វើឲ្យ​សង្គម​ខ្មែរ​មាន​ការរីកចំរើន​ស្ទើរ​គ្រប់​វិស័យ នៅពេលដែល​ព្រះអង្គ​ដឹកនាំ​ប្រទេស​ខ្មែរ​ក្នុង​អំ​ឡុង​ឆ្នាំ​១១៨១​​នៃ​គ្រិស្តសករាជ​។

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​កសាង​ប្រាសាទ​ជាច្រើន និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ខ្មែរ​នា​សម័យ​នោះ​មាន​ការរីកចំរើន​ខ្លាំង​ដែល​គួរ​នឹកស្មាន​​ដល់ ហើយ​ការ​កសាង​ប្រាសាទ​នានា​​នោះ​សុទ្ធ​តែ​បង្ហាញ ពី​ភាព​កតញ្ញូតាធម៌​របស់​ព្រះអង្គ ចំពោះ​បុព្វការី​ជន​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ប្រទេស​ជាតិ​។

ជា​បន្ដ​សូម​ស្ដាប់ ឃួន សុភ័​ក្រៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​របាំ​​អប្សរា​មាន​​ប្រវត្តិ​​យ៉ាង​ដូច​ម្ដេច​?

​ក្នុង​នាទី​វប្បធម៌ និង​ប្រវត្តិសាស្ដ្រ​នា​សប្ហាហ៍​ដំបូង​នេះ ឃួន សុភ័​ក្រ នឹង​លើកយក​អំពី​ប្រវត្តិ​នៃ​ការកកើតឡើង​នៃ​របាំ​អប្សរា​។

តើ​របាំ​អប្សរា​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច ហើយ​គេ​លេង​របាំ​នេះ​នៅពេលណា​? ជា​បន្ត​សូម​ស្ដាប់ ឃួន សុភ័​ក្រៈ

សំលេងៈ

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ខេត្ត​​ព្រះ​សីហនុ​ត្រៀម​ខ្លួន​​ជា​​ស្រ​ច​នៅ​ថ្ងៃ​​ឆ្លង​​ឆ្នាំ​​សកល

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​បាន​ត្រៀម​ខ្លួនរួចជាស្រេច​ទាំង​ការ​ធ្វើ​អនាម័យ​និង​រក្សា​សណ្តាប់ធ្នាប់ ដើម្បី​ទទួល​ភ្ងៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​នៅ​ថ្ងៃ​ឆ្លង​​ឆ្នាំ​សាកល ដែល​​នឹង​​ឈាន​ចូល​មក​ដល់​នៅ​រយះពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ជា​រៀងរាល់ឆ្នាំ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ នាំគ្នា​មក​ជួបជុំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកលនៅ​តាម​តំបន់​ឆ្នេរសមុទ្រ ដើម្បី​ជម្រះ​ភាព​សៅហ្មង​ដែល​កើតមាន​ក្នុង​​ឆ្នាំ​ចាស់ ឲ្យ​រួចផុត​ពី​អារម្មណ៍​របស់​ពួកគេ​ទទួលយក​នូវ​អ្វី​ដែល​ថ្មីៗ ហើយ​ដាក់​អារម្មណ៍​ឲ្យ​​​រសាត់​អណ្តែត​​តាម​​ជំនោរ​សមុទ្រ និង​ជា​ឳ​កាស​ពិសេស​សម្រាប់​ជួបជុំ​ក្រុម គ្រួសារ​​ក៏​អាច​បង្កើន​មិត្តភាព​ក្រុមគ្រួសារ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។​

សម្រាប់​ឆ្នាំ​នេះ​ដែរ សម្រាប់​ខេត្ត​ព្រះសីហនុ ក៏​សង្ឃឹម​ថា នឹង​ទទួលបាន​ភ្ងៀវ​ជាតិ​និង​អន្តរជាតិ​នឹង​មក​​ប្រារព្ធបុណ្យ​ឆ្លង​កាន់តែ​ច្រើន​ថែមទៀត​។​

ប្រាសាទ​ភ្នំ​​ជើងព្រៃ

ភ្នំ​ជើងព្រៃ​ដែល​មាន​ប្រវត្តិ​ពី​យូរលង់​ណាស់​មកហើយ​នោះ ឥឡូវនេះ​បាន​ក្លាយទៅជា រមណីដ្ឋាន​មួយដ៏​សែន​មនោរម្យ​សម្រាប់​បបោស​អង្អែល​​អារម្មណ៍​​ភ្ញៀវ​ទេសចរ​។

អាស្រ័យ​ដោយ លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល ភ្នំ​ជើងព្រៃ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​២​គ​.​ម ប៉ុណ្ណោះ​ពី​ផ្លូវជាតិ លេខ​៧ ជា​ប្រភេទ​ផ្លូវ​គ្រួស​ក្រហម និង​៥៦​គ​.​ម ពី​ទី​រួម​ខេត្តកំពង់ចាម​ស្ថិតនៅក្នុង​ភូមិ​រវៀង ឃុំ​រវៀង ស្រុក​ជើងព្រៃ​។

ប្រសិនបើ​គេ​ចង់​ទៅ​ទីនោះ អ្នកទេសចរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ធុន​តូច ដោយ​ប្រើ​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ពី​ក្រុង​កំពង់ចាម​។ ស្ទើរតែ​គ្រប់​គ្នា អ្នក​ដែល​បាន​ទៅ​ដល់ ភ្នំ​ជើងព្រៃ​គេ​មាន​ជំនឿ​ថា​ភ្នំ​នេះ​មាន​វត្ថុ​សក្តិ​សិទ្ធិ និង​ទេសភាព​ដ៏​ត្រកាល​។ ប៉ុន្តែ​ចំពោះ​អ្នកស្រុក​នៅ​តំបន់​នោះ​ពួក​គេ​​មាន​​ជំនឿ​ស៊ប់​គោរពបូជា​ដោយ​ការ​បន់ស្រន់ ហើយ​និង​ធ្វើ​ពិធី​លាបំណន់​ជា​ញឹក​ញាប់​។

ទោះ​បើ​មាន​ការប្រកាន់​ជាប់​នូវ​ជំនឿ​ដូច្នេះ​ដ៏​ដោយ ក៏​បច្ចុប្បន្ន​ភ្នំ​ជើងព្រៃ​នៅតែ​ជា​រមណីដ្ឋាន​ទេសចរណ៍​មួយ​ដែល​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​តែង​ទៅ​កំសាន្ត​សប្បាយ​ពេល​មាន​ពិធី​បុណ្យទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង​ជាដើម​។

តាម​ប្រសាសន៍​លោក​អ៊ុច អ៊ី​ម ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​ជើងព្រៃ​បានឲ្យដឹងថា សព្វថ្ងៃនេះ​ភ្នំ​ជើងព្រៃ​បាន​ក្លាយទៅជា​រមណីដ្ឋាន​មួយដ៏​សែន​មនោរម្យ​​ព្រោះ មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​។

លោក​បាន​បន្ថែមទៀតថា តាម​ការ​ឲ្យដឹង​ពីចាស់ៗ​ជំនាន់​មុន​អ្នក​ដែល​ចង់​ឡើង​ភ្នំ​ជើងព្រៃ​នេះ​ពួកគេ​ត្រូវ​សួរ​ឡើង​តាម​វល្លិ៍​ដែល​ដុះ​វារ​ព័ទ្ធជុំវិញ​ភ្នំ​។ លុះ​អំ​ណឹះ​​​ត​មក​ពោល​គឺ​ នៅ​ឆ្នាំ​១៩៩៣ភ្នំ​នេះ​ក៏​បាន​ទទួល​ការរៀបចំ​កែលំអរ​ជាថ្មី​ឡើងវិញ​គិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​អស់​ទឹកប្រាក់​ប្រមាណ​ជី​១០០​លាន​រៀល​។

លោក​មឿន មេ​ត​ អាយុ​៤០​ឆ្នាំ អ្នក​មើល​ថែរក្សា​ភ្នំ និង​ជា​គ្រូ​ទស្សន៍ទាយ និង​ព្យាបាល​ជម្ងឺ​ដែល​ល្បី​ថា​ឆុតឆាប​នោះ​បាន​ឲ្យដឹងថា តាម​ការកត់សម្គាល់​អ្នក​ដែ​ល​មកដ​ល់​ភ្នំ​នេះ ភាគច្រើន​ពួកគេ​ច្រើន​មកពី​ភ្នំពេញ​ហើយ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មកពី​ទី​រួម​ខេត្ត​កំពង់ចាម និង​ស្រុក​ក្បែរៗ​។ ភាគច្រើន​នៃ​អ្នក​ទាំងនេះ​មក​ដើម្បី​ស្វះស្វែង​មើល​ជម្ងឺ ហើយ​និង​ធ្វើការ​បន់ស្រន់​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ជា​ច្រើន​ដូច​តា​ក្រហ​មក​ជា​ដើម​។

តាម​ការស្រាវជ្រាវ​ប្រវត្តិ​ភ្នំ​ជើងព្រៃ​នេះ អ្នកស្រុក​មួយចំនួន​បាន​តំណាល​តៗ​គ្នា​ថា ភ្នំ​នេះ​ចែក ចេញ​ជា​ពីរ​ដាច់​ពីគ្នា​។ មួយ​ស្ថិតនៅ​ទិស​ខាងកើត​ហៅថា​ភ្នំ​ស្រី ឬ​ភ្នំ​ធំ រីឯ​ខាង​លិច​ហៅថា​ភ្នំ​ប្រុស ឬ​ភ្នំ​ព្រះបាទ​។

នៅលើ​ភ្នំ​ស្រី​មាន​ប្រាសាទបុរាណ​ធ្វើ​អំពី​ថ្មបាយក្រៀម ដែល​គេ​គ្រប់​គ្នា​ដឹងថា​ជា​ប្រាសាទភ្នំ ជើងព្រៃ កសាង​ក្នុង​ស​.​វ​ទី​១២ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​បំផ្លិច​បំផ្លាញ​​បាក់បែក​នៅ​សល់​ប្រហែល​៣០%​។ តាមរយៈ​ចម្លាក់​នៅលើ​ផ្តែរ ប្រាសាទភ្នំ​ជើងព្រៃ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ​មាន​ទ្វា​ចូល​ចំនួន​ពីរ គឺ​ខាងលិច និង​ខាង​ខាងកើត​។

ប្រាសាទ​នេះ​ពុំ​មាន​ទ្វារបញ្ឆោទ​នោះទេ​តែ​មាន​បង្អួច​ពីរ​នៅ​សងខាង​ទ្វារ​ចូល​ខាងកើត​។ នៅខាងមុខ​ទ្វារ​ចូល​ខាងកើត​យើង​ឃើញ​មាន​ជញ្ជាំង​ឥដ្ឋ​បែប​ជា​សរសរ​​អម​សងខាង​ទំនង​ជា​សាងសង់​សម័យ​ក្រោយមក​ទេ​?​។

តាម​ការប៉ាន់ស្មាន​របស់​ខ្ញុំបាទ​គិតថា ប្រាសាទភ្នំ​ជើងព្រៃ​នេះ​មាន​លក្ខណៈ​ជា​ប្រាសាទ​មាន​​រោង​ដូច​ដែល​ឃើញ​នាពេល​បច្ចុប្បន្ននេះ តែ​រោង​នោះ​ទំនងជា​សាងសង់​ពី​ថ្មបាយក្រៀម​ដូចជា​ប្រាសាទ និង​មាន​ខ្លោង​ទ្វារ​​ប្រកប​ដោយ​​​សរសរ​​ពេជ្រ​ និង​ផ្តែរ​ចូល​ដ៏​ស្រស់ស្អាត នេះ​បើ​តាម​ការសង្កេត​ឃើញ​មាន​សរសរ និង​ផ្តែរ​នៅ​សេសសល់​នៅ​លើ​នោះ​។

ទោះបីជា​ប្រាសាទ​នេះ​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​ក៏ពិតមែន ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្នុង​ប្រាសាទ​មាន​ដំកល់​នូវ​ព្រះ​ពុទ្ធរូប​ជាទី​គោរព​សក្ការៈ​របស់​ពុទ្ធ​បរិ​ស័ទ្ធ​​គ្រប់ទិសទី ដែល​មក​កាន់​ទីដ្ឋា​ន​ដ៏​ពិសិ​ទ្ធនេះ​។

នៅលើ​ភ្នំ​ស្រី​នេះ ពី​ខាង​មុខ​មាន​ដាន​ជើងមនុស្ស​លើ​ផែន​ថ្ម អ្នកស្រុក​ហៅថា ដានជើង​តា​ព្រេង​។ ចំណែក​ត្រង់​ទិសឥសាន​មាន​ដី​រាបស្មើរ​ធេង គេ​ហៅ​ថា​កន្លែង ឃុន​ឆាង​។ ទិស​បច្ចឹ​មគុក​គុហា មាន​រន្ធ​ថ្ម​មួយ​ប៉ុន​ប្រាក់រៀល គេ​ហៅ​ថា​រន្ធ​ឡូ​តា​ព្រេង​។

ម្យ៉ាងវិញទៀត ជុំវិញ​បរិវេណ​ភ្នំ​នោះ​មាន​កំពែង​ធ្វើ​ដោយ​ថ្មបាយក្រៀម​ដែល​មួយ​ដុំៗ​មាន​ទំហំ ៤​ម​x៦​ម​។ តាម​ចាស់ បុរាណ កំពែង​ថ្ម​នេះ​លោក​ថា​មាន​ដល់​ទៅ​៧​ជាន់ ដែល​ជា​ស្នាដៃ​បុព្វបុរស​យើង​កសាង​។ សព្វថ្ងៃនេះ កំពែង​បែកបាក់​អស់​នៅសល់តែ​ដុំៗ​តែប៉ុណ្ណោះ​។

ភ្នំ​ស្រី ឬ​ភ្នំ​ធំ​នេះ​មាន​ជណ្តើរ​ឡើង​៣ ពី​ទិស​ខាងជើង ខាងត្បូង និង​ខាងកើត ដែលមាន កំពស់ ប្រមាណ​៤០​ម​។ ចំណែក​ខាង​ភ្នំ​ប្រុស ឬ​ភ្នំ​ព្រះបាទ​មាន​កំពស់​៣០​ម រថយន្ត​អាច​ឡើង​ដល់​កំពូល ភ្នំ​បាន មូលហេតុ​ដែល​គេ​ហៅ​ថា​ភ្នំ​ព្រះបាទ​គឺ​ដោយសារ​មាន​ពុទ្ធបាទ​ដែល​បាន​បន្សល់​ដល់​បច្ចុប្បន្ន​នេះ​។

គួរ​ឲ្យ​ឆ្ងល់​ណាស់​ថា នៅលើ​ភ្នំ​ស្រី​មាន​ប្រាសាទ​បុរាណ​ដែល​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ប៉ុន្តែ នៅលើ​ភ្នំ​ស្រី​បែរជា​មាន​ពុទ្ធបាទ​តាំងពី​បុរាណ​បាន​បន្សល់​នៅលើ​ភ្នំ​ប្រុស​នោះ​ទៅវិញ ម្យ៉ាងវិញទៀត គេ​សង្កេតឃើញថា​មាន​ផ្តែរ​ប្រាសាទ​នៅ​លើ​ភ្នំ​ប្រុស​នោះ​ផង​ដែរ ដូច្នេះ​មានន័យថា នៅលើ​ភ្នំ​ប្រុសក៏​មាន​ប្រាសាទ​​មួយ​ផង​ដែរ​។

តាម​ការសន្និដ្ឋាន​របស់ខ្ញុំ​បាទគិត​ថា ប្រាសាទ​នៅ​លើ​ភ្នំ​ប្រុស​នោះ​ក៏​ទំនង​ជា​សាងសង់​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​ផងដែរ តែ​ដោយសារ​ការ​បាក់​បែក​​ខ្ទេច​ខ្ទាំ រឺ​ដោយសារ​វិវាទ​សាសនា​? ធ្វើឲ្យ​ពុទ្ធបរិស័ទ​កសាង​ព្រះវិហារ​នៅ​លើ​ភ្នំ​នោះ​វិញ ហើយ​កសាង​ពុទ្ធបាទ​ជាទីគោរពបូជា​។ យ៉ាងណាមិញ​ពុទ្ធ​បាទ​​នោះ​មិនមែន​ទើបតែ​កសាង​នោះទេ តែ​ប្រហែលជា​កសាង​នៅក្នុង​សម័យ អង្គរ រឺ​ក្រោយ​អង្គរ​មក​ម្លេះ​(​សម័យ​លង្វែក​?)​។

ដោយសារ​ការខ្វះខាត​នូវ​ចំណេះដឹង និង​ឯកសារ​ធ្វើឲ្យ​ការសន្និដ្ឋាន​របស់​ខ្ញុំបាទ​ពុំ​ប្រាកដថា​ត្រឹមត្រូវ​នោះ​ឡើយ ប្រសិន​មាន​ឳ​កាស ឬ​មាន​អ្នកស្រាវជ្រាវ ណា បាន​ស្វែងរក​ឬ​សគល់ នៃ​ប្រាសាទ​នេះ​ប្រាកដ​ជា​ល្អ​ជាក់​ជាពុំខាន ត្បិត​សមត្ថភាព​របស់​ខ្ញុំបាទ​នៅ​មាន​កម្រិត​នៅឡើយ​។ ក្នុងនោះដែរ​​រវាត​ភ្នំ​ទាំងពីរ​នេះ​មាន​ចម្ងាយ​ពីគ្នា​៥០០​ម​។

ឧបាសក ឧបាសិកា​ដែលមាន​ជំនឿ​មុតមាំ​លើ​ផ្លូវ​ព្រះពុទ្ធសាសនា តែងតែ​នាំ​យក​ទឹក​ទៅ​ចាក់​ត្រង់​ស្នាម​ព្រះបាទ នៅលើ​ផ្ទាំងសិលា​ធំ លុះ​ទឹក​នោះ​ហូរហៀរ​មកវិញ គេ​យក​ផ្តិល ឬ​ចាន​ត្រង់​យក​ទៅ​ផ្ទះ​ទុក​ផ្ញើរ​កូនចៅ គ្រាន់​បាន​លុប​មុខ និង​ទទួលទាន​។

គេ​បាន​និយាយថា កាលដើមឡើយ​មនុស្ស​ស្រី​និង​ប្រុស​បាន​ភ្នាល់​គ្នា​លើក​ភ្នំ​នេះ ដូច​រឿង ភ្នំ​ប្រុស ភ្នំ​ស្រី​នៅ​កំពង់សៀម​ដែរ ប្លែក​តែ​ខាង​ភ្នំ​ជើងព្រៃ​នេះ​រណ្តៅ​ដី​នៅ​ភ្នំ​ស្រី ដែល​ស្រីៗ​ជីក​យកមក ធ្វើ​ភ្នំ​ក្លាយទៅជា​ស្រះ​ធំ​មួយ​មានទឹក​ខួបប្រាំងខួបវស្សា ហៅ​ថា​ស្រះ​ទឹក​ព្រះ​។

រីឯ​រណ្តៅ​នៅ​ជិត​ភ្នំ​ប្រុស ដែល​ខាង​ប្រុស​ជីក​យក​ដី​មក​ធ្វើជា​ភ្នំ​ក្លាយទៅជា​ស្រះ​ធំ​មួយ​ដែរ ប៉ុន្តែ​គ្មាន​​ទឹក​​ខួបប្រាំង​ខួប​វស្សា​​ឡើយ ​ហើយ​​គេ​​ឲ្យ​ឈ្មោះ​​ថា​ស្រះ​កំពែង​ស្ងួត​។

សព្វថ្ងៃ​នេះ​ស្រះ​ទឹក​ព្រះ​នៅ​ល្អ​ដូចដើម និង​មាន​ទឹក​ថ្លាឆ្វេង​ជាទី​អាស្រ័យ​នៃ​ពួក​មច្ឆា​ជាតិ និង មាន​ផ្កាឈូក​ដុះ​រីក​ស្គុះស្គាយ​ដេរដាស ប្រៀប​បាន​នឹង​បឹង​តូច​មួយ​គួរ​ជាទី​គយគន់​ក្រៃលែង​។

រីឯ​រណ្តៅ ដី​ដែល​ប៉ែក​ខាង​បុរស ជីក​យកមក​ធ្វើ​ភ្នំ​ហើយ​ក្លាយទៅជា​ស្រះ​មួយ​ធំ ឈ្មោះ​កំពែង​ស្ងួត​នោះ មាន​ទំហំ ប្រមាណ​១០០​ម បួន​ជ្រុង​ស្មើ​មិន​ដែល​មាន​ទឹក​ទេ ទោះបី​ខែវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​ក៏ ដោយ​។

គួរ​ឲ្យ​ឆ្ងល់​ណាស់​ស្រះ​ទាំងពីរ​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​មិន​ដល់​១០០​ម ផង ម៉េច​ក៏​ស្រះ​មួយ​មាន ទឹក​មិន​ចេះ​រី​ង ឯ​ស្រះ​មួយទៀត​រីង​មិនចេះ​មានទឹក​ដូច្នេះ​។ ប៉ុន្តែ​តាម​ការ​ដំណាល​របស់​តាៗ បានឲ្យដឹង ថា​ការ​ដែល​ស្រះ​ខាង​ប្រុស​ស្ងួត​ដូច្នេះ ព្រោះ​ត្រូវ​បណ្តាសា​របស់​ពួក​ស្រីៗ​។

នៅ​ខាង​ទិសពាយ័ព្យ ជិត​ស្រះ​ទឹក​ព្រះ មានកូន​ស្រះ​មួយ​តូច​ទំហំ​៥០​ម បួន​ជ្រុង ជម្រៅ​៤​ម គេ​ហៅថា​ស្រះ​លាង​ជើង ព្រោះ មុនពេល​ឡើង​ភ្នំ គេ​តែង​ទៅ​លាង​ជើង​នៅ​ស្រះ​នោះ​។

​ប្រាសាទ​បន្ទាយ​​គុក

លោកអ្នក​នាង​ជា​ទី​មេត្រី​ប្រាសាទបន្ទាយ​គុក​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចម្កា​រគ ឃុំស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ពី​ព្រំប្រទល់​ប្រទេសសៀម ២គីឡូម៉ែត្រ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ប្រមាណ​ជា​៤៥​គីឡូម៉ែត្រ​ ពោលគឺ​យើង​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ​លេខ​៦៩A​ឆ្ពោះ​ទៅ​ទីរួមស្រុក​ស្វាយចេក​។

បន្ទាប់មកទៀត​យើង​ធ្វើ​ដំណើរ​បន្ត​កាត់​ភូមិ​ចម្កា​រគ​ពេលនោះ​យើង​នឹង​បាន​ឃើញ​ប្រាសាទ​មួយ​ដែល​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​ជ្រក​ក្រោម​កណ្តាល​ទ្រូងព្រៃ​គួរឱ្យ​អាណិតអាសូរ​យ៉ាង​ពន់ពេក​ព្រោះ​ប្រាសាទ​នេះ​នៅ​ដាច់ស្រយាល​ពី​ទីប្រជុំជន​ធ្វើឱ្យ​ក្រុម​ទមិឡ​មានឱកាស​ជីក​កកាយ​រុករក​វត្ថុ​បុរាណ​មាន​តម្លៃ​ផ្សេងៗ​នៅក្នុង​តួ ប្រាសាទ​គ្មាន​សេសសល់ ។

ប្រាសាទបន្ទាយ​គុក​ឬ​ប្រាសាទ​គុក​នេះ​កសាងឡើង​អំពី​ថ្មបាយក្រៀម​និង​ថ្មភក់​ជា​រចនាបថ​សម្បូណ៌​ព្រៃគុហ៍​ហើយ​ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ដល់​​​ទេវរូប​និង​ដួងវិញ្ញាណ​ព្រះមហាក្សត្រ​ដែល​ជា​ស្តេច​បានធ្វើ​ចម្បាំង​ឈ្នះ​អស់​សត្រូវ​មារ​ទាំងពួង​។

តាំងពី​ឆ្នាំ​២០០២​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​បាន​ទៅ​សង់​លំ​នៅ​ស្ថាន​នៅក្បែរ​ប្រាសាទ​ព្រមទាំង​បាន​កាប់ឆ្ការ​ព្រៃ​វល្លិ​ដែល​រុំ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ក៏​បាន​ប្រទះឃើញ​ខ្នោះជើង​បុរាណ​ដែល​បុព្វ​ដូនតា​យើង​បាន​បន្សល់​ទុក​ក្នុង​​បាត​ប្រាសាទ​ទើប​អ្នកស្រុក​នៅ​ក្បែរ​ប្រាសាទ​នេះ​ដាក់​នាម​ឱ្យ​ប្រាសាទ​នេះ​ថា​ជា​“​ប្រាសាទបន្ទាយ​គុក​” ឬ “​ប្រាសាទ​គុក​”​ត​មក​ដល់​សព្វថ្ងៃនេះ។​

ប្រាសាទបន្ទាយ​គុក ឬ ប្រាសាទ​គុក​កសាង​ឡើង​នា​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី៧ ដើមឆ្នាំ១១៨១​នៃ​គ​.​ស​.​ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​មាន​ទំហំ៧០០ x ៣០០​ម៉ែត្រ ប៉ុន្តែ​សព្វថ្ងៃនេះ​ដួលរលំ​ស្ទើរ​ទាំងស្រុង ព្រោះ​ប្រាសាទ​នេះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ជាពិសេស​ទៅទៀត​នោះ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋ​កម្ពុ​ជា និង ពួក​ទ័ពព្រៃ​ខ្មែរក្រហម។​

ប្រាសាទ​នាង​ខ្មៅ

លោក​អ្នក​នាង​ជា​ទី​មេត្រី ប្រាសាទ​នាងខ្មៅ​ជា​ប្រាសាទ​បុរាណ​ខ្មែរ​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​អំពី​ថ្មភក់ និង​ ឥដ្ឋ តាម​រចនាបទ​កោះកែវ  ក្នុង​សម័យ​អង្គរ​សតវត្ស​ទី​១០​ រាជ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៤ នៃ​គ្រឹស្គ​សករាជ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ ក្នុង​ព្រហ្មមញ្ញ​សាសនា។

ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរ​ផ្លូវជាតិ​លេខ២ ចំងាយ​ប្រមាណ​៥២​គីឡូម៉ែត្រ ពី​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ ២៧​គីឡូម៉ែត្រ​​ ពី​ទីរួម​ខេត្តតាកែវ និង ៣​គីឡូម៉ែត្រ​​ពី​ភ្នំ​ជីសូរ។

ក្រៅពីប្រាសាទនាងខ្មៅ ក៏​មាន​វត្ដប្រាសាទនាងខ្មៅ​ផង​ដែរ។ ក្នុង​វត្ដ​នោះ​មាន​ប្រាសាទ​បុរាណ​ពីរ​ឈ្មោះ​ប្រាសាទ​នាងខ្មៅ នៅ​ខាង​លិច​វិហារ ចំក្លោង​ទ្វារ​វត្ដ​ទិស​បស្ចឹម។ ប្រាសាទ​​ទាំង​ពីរ​នោះ​ធ្វើ​ពី​ថ្មផង អិដ្ឋផង ទំហំ៤​ម៉ែត្រ​៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូល​ស្រួច ដូច​ចេតិយ​ខ្ពស់​ត្រដែត។

ប្រាសាទ​នាគព័ន្ធ

ប្រិយមិត្ត​ជា​ទី​មេត្រី  ប្រាសាទ​​នាគព័ន្ធ​ ត្រូវបាន​សាង​សង់​ឡើង ​នៅ​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧​ នាឆ្នាំ​១១៩១​ ដើម្បី​ឧទ្ទិស​ថ្វាយ​ ព្រះពុទ្ធ​​សាសនា​មហាយាន។ ប្រាសាទ​នេះ​ត្រូវ​បាន​គេ​សាង​សង់ នៅ​លើ​កោះ​ទំហំ ៣៥០ម បួនជ្រុង ដែល​មាន​ស្រះ​សន្សំ​ទឹក​បរិសុទ្ធ​៨ ដោយ​រៀបចំ​អោយ​មាន ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​ នៃ​សញ្ញា​មន្ទីពេទ្យ។

មានរូបចំលាក់ ទាំង៤ទិស សំរាប់​ជា​តំនាង​អោយ​ធាតុ​ទាំង​៤ គឺ ធាតុដី​ តំនាងដោយ រូបចំលាក់​ក្បាលមនុស្ស​ ស្ថិតនៅ​ទិសខាងកើត​ធាតុភ្លើង​តំនាង​ដោយ​រូប​ចំលាក់​ក្បាល​តោ ​ដែលស្ថិត​​នៅ​ទិស​ខាងត្បូង​ ធាតុខ្យល់ ​តំនាងដោយ​រូបចំលាក់​ ក្បាលសេះ​ ស្ថិតនៅ​ ទិសខាងលិច ​ធាតុទឹកតំនាង​ដោយ​រូបចំលាក់​ក្បាលដំរី ស្ថិត​នៅ​ទិស​ខាងជើង។

រូបកាយ​នៃ​សត្វ​លោក​ផ្សំ​ឡើង​ដោយ​ធាតុ​៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយ​សត្វលោក​ដែល​មាន​ជំងឺ តែង​បាត់បង់​នូវ ធាតុ​ណាមួយ​នៃ ធាតុ​ទាំង​៤​ កាល​បើ​ពិនិត្យ​ឃើញ​ថា អ្នក​ជំងឺ​ខ្វះ​ធាតុ​ណាមួយ នៃ​ធាតុ​ទាំង​៤​ គេ​តំរូវ​អោយ​អ្នក​ជំងឺ​នោះ ទៅ​ធ្វើការ​​រក្សា​រោគ​ ទៅ​តាម​ធាតុ​នៃ​ទិស​ទាំង៤។

បើឃើញមាន ចំលាក់សេះថ្ម អោបព័ទ្ធ​ដោយ​មនុស្ស ជាច្រើន មានរឿង​តំនាលថា​ មានហ្វូង​មនុស្សប្រុស​មួយក្រុម​ បានជិះ​សំពៅ ​ឆ្លង​មហាសាគរ​ហើយ​បាន​ជួបនឹង​យក្ខិនី​កំនាចមួយ​ បាន​បង្កព្យុះ​ភ្លៀង​ ធ្វើអោយ​សំពៅ​លិចលង់​ ពេលនោះ​នាយសំពៅ​ឈ្មោះ​សេមហៈ​​ ក៏បាន​បន់ស្រន់​​អស់ទេព្ដា​​​អោយ​ជួយ។​ ដោយ​​បារមី​ព្រះពោធិ​សត្វ​លោកកេស្វរៈ ព្រះអង្គ​បាន​ប្រមើ​មើល​ ឃើញ​មនុស្ស ​កំពុង​ជួប​ភ័យ​អន្ដរាយ ហើយ​ទ្រង់ក៏​ប្រើ​អោយ​អាមាត្យ​មួយអង្គ​ ក្លែង​ជា​សេះបាលហៈ​ ទៅជួយ​ដល់​អ្នក​លិចលង់​សំពៅ​នោះ អ្នក​លិច​លង់​ទាំងឡាយ ក៏​បាន​តោង​ជើង​កន្ទុយ​សេះ​ នាំ​មក​ដល់​ត្រើយ​បាន​សុខ​សាន្ដ​ទៅ​។

ប្រាសាទគោករមៀត

លោក​អ្នក​នាង​ជាទី​មេត្រី ប្រាសាទ​បុរាណ​មួយ​ត្រូវ​បាន​ប្រជាជន ប្រទះ​ឃើញ​នៅ ក្នុង​ព្រៃ​ឫស្សី​នា​ប៉ុន្មាន​ឆ្នាំ មុននេះ​ក្រោយ​ពេល​ធ្វើសមាហរណកម្ម រវាងទ័ពខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញ ។ ប្រាសាទ​នេះមាន ហ៊ុមព័ទ្ធទៅដោយ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់ ប្រទេស​សៀម​ប្រមាណជា ១០ គីឡូម៉ែត្រ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រាសាទនេះហាក់បីដូចជានៅ ឯកោខ្វះការថែទាំដោយមានព្រៃឫស្សីរុំទ័ឰជុំវិញសឹង មើលមិនយល់តួប្រាសាទ ។ ប្រាសាទ​បុរាណ​នេះសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។

លោកតា សំ សាមឿន ព្រឹទ្ធាចារ្យនៅ ក្នុងភូមិគោករមៀតបាននិយាយប្រាប់អ្នកយក ព័ត៌មានយើងឱ្យដឹងថា ប្រាសាទ​បុរាណនេះ​កសាងឡើង​ដោយ​ឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់ ពិសេស​ប្រាសាទ​គោក​រមៀត​នេះ ហាក់បីដូចជាត្រូវគេបំភ្លេចចោលទៅហើយ ។ នៅបរិវេណ ប្រាសាទ​ មាន​គ្រាប់មីន​ យ៉ាងច្រើន ដែលមិនទាន់​ មាន​ការ​ដោះចេញ​ ពី​ប្រាសាទ​នោះ នៅ​ឡើយ ។ លោកតា សំ សាមឿន បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យ ប្រាសាទបុរាណ មួយនេះរងការបាក់បែក និង ខូចខាតស្ទើរ គ្មាន សល់​នោះ ព្រោះក្រុមជនខិលខូច និង ពួក ទមិឡមួយចំនួន បានគាស់កកាយប្រាង្គ ប្រាសាទ បុរាណរុករក វត្ថុមានតម្លៃ ដែល​បុព្វដូនតា​ យើងកប់​ទុក​ក្រោម បាតនៃតួ ប្រាសាទ ។

លោក សោម សារួន អនុប្រធាន មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មាន ឱ្យដឹងថា​ប្រាសាទ គោក រមៀតនេះ គឺបុព្វដូនតាខ្មែរ យើងបានកសាងតាំងពីឆ្នាំ ៧០០ មកម៉្លេះ រាល់ស្ថាបត្យកម្ម សម័យនោះច្រើន កសាងអំពីឥដ្ឋនោះ វាមានអាយុកាល ច្រើនជាង ប្រាសាទ ដែលកសាងពីថ្ម ព្រោះថាអ្នកប្រាជ្ញ សម័យមុន នៅពុំទាន់បានរកឃើញ រូបមន្តធ្វើពីថ្មនៅឡើយ ។ ប្រភេទប្រាសាទ ដែល ធ្វើពីឥដ្ឋពុំសូវ មានធំទេ ភាគច្រើន ជាប្រាសាទមានរាងតូច ដូចជាចេតិយ ដើម្បីតម្កល់សព មេទ័ព ក៏ដូចជាសែរាជវង្ស ដែលបានសុគត ក្នុងសមរភូមិ ។

ប្រាសាទគោក រមៀតនេះមានខ្នាតទំហំ ២ ម៉ែត្រ x ២ ម៉ែត្រ គឺយើងរាប់ពីតួប៉មប្រាសាទ។ ភាពដែលចម្លែក ជាងគេនោះប្រាសាទ​គោករមៀត​នេះពុំមាន​កសិណ ឬ ក៏ស្រះនៅពីមុខដូចប្រាសាទដទៃឡើយ ។ បច្ចុប្បន្ន ប្រាសាទ​គោករមៀតនេះ​នៅពុំទាន់មាន​គម្រោងធ្វើការ​ថែទាំឱ្យបាន​ត្រឹមត្រូវដូចប្រាសាទនានាដែល នៅក្នុងទីប្រជុំជននោះទេព្រោះស្ថានភាពដីនៅទីនោះនៅពុំទាន់បានដោះ មីននៅឡើយ ។

លោក សោម សារួន បាននិយាយ​ឱ្យដឹង​បន្ថែម​ទៀតថា ប្រាសាទ​គោករមៀត ​ក្រៅ​ពីមាន​ព្រៃឫស្សី ​ដ៏ក្រាស់នោះ​ ក៏មាន​គ្រាប់មីន រាប់ពាន់​គ្រាប់​នៅព័ទ្ធ​ ជុំវិញ​ដី ​បរិវេណប្រាសាទ ហើយ ​រាជរដ្ឋាភិបាល កម្ពុជា កំពុងរកវិធានការ​ ដើម្បីដោះមីនឱ្យអស់ នៅបរិវេណ ប្រាសាទនេះ ។ ប្រាសាទ ជាច្រើន​នៅ ក្នុង​ទឹកដី ខេត្តបន្ទាយមានជ័យ ភាគច្រើន ពុំទាន់បានធ្វើការ ស្រាវជ្រាវឱ្យ បានអស់នៅឡើយ ព្រោះប្រាសាទខ្លះ ស្ថិតនៅក្នុង ព្រៃជ្រៅ ដែលយើង​ ពិបាកនឹង​ រុករុលទៅដល់ ម៉្យាងវិញទៀត ​ប្រាសាទភាគច្រើ​ន ​បានលាក់​ខ្លួន​ពួន កប់នៅតំបន់ សង្គ្រាម រវាងរដ្ឋាភិបាល និង ពួកទ័ព ព្រៃខ្មែរ ក្រហម ។

ជាក់ស្តែង ប្រាសាទ គោករមៀតខាងលើ ស្រាប់ គឺសព្វថ្ងៃស្ថិតនៅក្នុង ទឹកដីស្រុកថ្មពួក ភូមិគោករមៀត ឃុំគោករមៀត នៅ ដាច់ស្រយាល​ ពី​មនុស្ស​ផង​ទាំងពួង ញេលគឺពុំសូវមានអ្នក ណាហ៊ានទៅដល់ ទីនោះឡើយ ព្រោះខ្លាចគ្រាប់មីនដែល កប់នៅក្នុងដីរាប់ពាន់គ្រាប់ ។ ក្នុងនាមលោក ជាអនុ ប្រធាន​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់រូបត្រូវ ចេះស្រឡាញ់ ប្រាង្គប្រាសាទ ឬ វត្ថុ​បុរាណដែល បុព្វដូនតាខ្មែរ បានបន្សល់ ទុកឱ្យកូនចៅជំនាន់ ក្រោយបានធ្វើការ គោរព បូជា ដូច្នេះ សូមរាល់ ពលរដ្ឋខ្មែរ គ្រប់រូបត្រូវ ចេះរក្សា និង អភិរក្ស ​ប្រាសាទ បុរាណឱ្យបានល្អ ដើម្បីជាគុណ ប្រយោជន៍ សម្រាប់ខ្មែរជំនាន់ ក្រោយអូសទាញ យកផលប្រយោជន៍ពី ប្រាសាទ​ដូចជា​ បម្រើឱ្យ​ដល់​វិស័យ​ ទេសចរណ៍ ក្នុងស្រុក និង ក្រៅស្រុក បានយ៉ាងប្រសើរ ទៀតផង ៕


ប្រាសាទ​បក្សី​ចាំ​ក្រុង

លោកអ្នក​នាង​ជា​ទី​មេត្រី​ប្រាសាទនេះ​ជា​ប្រាសាទ​បែប​ហិណ្ឌូ​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​សិវ ដោយមាន​តម្កល់​រូប​ព្រះអង្គ​ធ្វើ​អំពី​មាស​ផង និង​កសាង​ឡើង ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះបិតា​ព្រះនាម​យ​សោ​វរ្ម័ន ដោយ​ព្រះបាទ​ហស៌​វរ្ម័ន​(៩១០-៩៤៤) និង​បញ្ចប់​រួចរាល់​នៅ​ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២(៩៤៤-៩៦៨)​។

ប្រាសាទបក្សីចាំក្រុង​ឋិត​នៅ​ចំ​ពី​ខាង​ឆ្វេង​ដៃ​នៃ​ផ្លូវ​ពី​អង្គរវត្ត​ទៅកាន់​ខ្លោងទ្វារ​ខាងត្បូង​នៃ​ក្រុង​អង្គរ​ធំ ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ ពី​ខាង​ជើងភ្នំ​បាខែង។

ប្រាសាទ​នេះ ជា​ស្ថាបត្យកម្ម​ដំបូង​បំផុតដែល​សាងសង់​ឡើង​ជា​រាង​ពីរ៉ាមីដ​កម្ពស់ ២៧​ម៉ែត្រ ដោយ​ឥដ្ឋ​ថ្ម​បាយក្រៀម និង​ថ្មភក់​ដែល​នៅ​ជាប់​ល្អ​រហូត​មក​ដល់​​សព្វ​ថ្ងៃ​នេះ​។

មាន​ទ្វារបញ្ឆោត​ចំនួន​៣ នៅតាម​ទិស​ទាំង​៣​ផ្ទុយ​ពី​ច្រក​ទ្វារ​ដែល​បែរ​ទៅ​ទិស​ខាងកើត​។​ នៅលើ​ផ្តែរ​ទ្វារ​ទិស​ខាងកើត​មាន​ឆ្លាក់​ជា​រូប​ព្រះ​ឥន្ធគ​ង់​លើ​សត្វដំរី​ក្បាល​​៣ ជា​ជំនិះ​ផ្ទាល់​របស់​ទ្រង់​នៅ​ស្អាត​ល្អ​ដោយ​ផ្តែរ​នៅលើ​ទ្វារបញ្ឆោត​នី​មួយៗ​មាន​ការខូចខាត​ច្រើន​។

នៅ​ទ្វារ​ចូល​ផងដែរ​មាន​សិលា​ចារិក​មួយ​ផ្ទាំង​រៀបរាប់​ពី​ទេវ​កថា បែប​ព្រាហ្មណ៍ និង​ប្រាប់​ពី​កាល​បរិច្ឆេទ​​នៃ​​ការ​សាង​សង់​​ប្រាសាទ​។ សិលាចារឹក​ក៏​បាន​បង្ហាញ​ផងដែរ​ពី​វិសាលភាព​ទឹកដី​ខ្មែរ​នា​សម័យ​នោះដែល​ជា​កិច្ច​ប្រឹងប្រែង​របស់​ព្រះរាជា​ព្រមទាំង​បង្ហាញ​ពី​បារមី និង​ភាព​វៃឆ្លាត​របស់​ទ្រង់​។

លើសពីនេះ​ទៅទៀត​ក៏​មាន​រំលឹក​ឡើង​វិញ​បន្តិច​ផងដែរ​ពី​ប្រវត្តិ​នៃ​ការចងខ្សែលោហិត​គ្នា​រវាង​ស្រ​ឡាយ​សោម​វង្ស និង​សូរ្យ​វង្ស​នា​សម័យ​ចេនឡា​ន​មកម្ល៉េះ​។ ប្រសាទ​មាន​រាង​សាជី​៤​ជ្រុង​មាន​៤​ថ្នាក់ ​ដោយ​​ថ្នាក់​​ទាំង​​៣​​នៅ​ខាង​ក្រោម​​គ្មាន​​ការ​តុប​តែង​​អ្វី​​នោះ​​ទេ​៕

​រមនីយដ្ឋាន​​ទឹក​ធ្លាក់​​ហោង

ទឹកធ្លាក់​ហោង​គឺជា​តំបន់​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ដែល​មាន​ល្បាក់ទឹក​ហូរ​ធ្លាក់​រាប់​សិប​​ឆ្នាំ​មកហើយ​។​តាំងពីដើម​មក​ទី​នេះ​ពុំ​សូវ​មាន​មនុស្ស​បាន​ទៅ​ដល់​ឡើយ​។

ប៉ុន្តែ​ថ្មីៗ​នេះ​កន្លែង​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងុំ​នោះ​បាន​ក្លាយទៅជា​តំបន់់​ទេសចរណ៏​យ៉ាង​ប្រណិ​ត​របស់​ខេត្ត​កំពង់ចាម​។ ​ប្រហែលជា​គ្មាន​ទី​កន្លែង​ណា​ដូច​ទឹក​ធ្លាក់​​ហោង​ឡើយ​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ចាម​ដែល​ធ្វើអោយ​អ្នក​ព្រឺក្បាល​សំពោង​មុខ​នូវ​ភាព​ចម្លែក​របស់​ធម្មជាតិ​ទីនោះ​។

គ្រប់ៗ​គ្នា​មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ​កាលបើ​បាន​ទៅដល់​ហើយ​ពួកគេ​មិន​ភ្លេច​គយគន់​ទេសភាព​ព្រៃ​ក្រាស់ៗ​និង​ងូតទឹក​កំសាន្ត​ឡើយ​។​ មិនតែប៉ុណ្ណោះ​អ្នក​ដែល​​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ព្រះពុទ្ធសាសនា​ពួកគេ​តែងតែ​ចូលធ្វើ​គា​វរៈ​កិច្ច​គោរព​ចំពោះ​ព្រះពុទ្ធ​រូប​និង​ព្រះ​សង្ឍ​ដែល​គង់​ចាំ​ព្រះ​វស្សានៅ​ទីនោះ ដើម្បី​បន់​ស្រន់​​​សុំ​​សេច​ក្ដី​សុខ​ភាព​ចំរុងចំរើន និង​ការ​ខមាទោស​ផ្សេងៗ​។

យោងតាម​អាជ្ញាធរ​ដែនដី​ហោង​មាន​ផ្ទៃដី​1.800​ហិច​តា​ ដែល​សុទ្ធសឹងតែ​ជា​ព្រៃ​ក្រាស់ៗ​។​ បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​កាប់​ទន្ទ្រាន​រាន​យក​ដី​ដោយ​ប្រជា​ពល​រដ្ឋ​នៅ​​តំបន់​​ក្បែរ​នោះ​អស់​មួយចំនួន​។

ហោង​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​មេមត់​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​តំបែរ​។​ ពី​ទី​នេះ​ទៅដល់​ទី​រួម​ខេត្ត​កំពង់ចាម​មាន​ចម្ងាយ​ផ្លូវ​ជាង​៩០​គីឡូម៉ែត្រ​។

មិន​ថា​ផ្លូវ​ណា​ជា​ផ្លូវ​ណា​ទេ​គ្រប់​ផ្លូវ​ទាំងអស់​ដែល​ចូល​ទៅ​កាន់​ហោង​មាន​លក្ខណៈ​ស្ងាត់​បន្តិច​ហេតុ​នេះ​អ្នក​ដែល​ចង់​ទៅ​កំសាន្ត​នៅ​ទី​នោះ​យក​ល្អ​គួរ​មាន​គ្នីគ្នា​ច្រើន​បន្តិច​ទើប​សប្បាយ​។

តាម​ការ​ដំណាល​របស់​អ្នកស្រុក​នៅ​តំបន់​ក្បែរ​នោះ​បាន​អោយដឹងថា​ពី​មុនទី​នេះ​ពុំមែន​អ្វី​ក្រៅពី​ព្រៃ​ឡើយ​ប៉ុន្តែ​ក្រោយពី​ការ​មក​​ដល់​​​រ​បស់​​ព្រះ​តេជគុណ​ប្រាក់​មុនី​ទី​នេះ​ក៏​បាន​ប្រែ​មុខមាត់​ថ្មី​ដោយ​មាន​ការរីកដុះដាល​​នូវ​​សមិទ្ធិ​ផល​​ជា​ច្រើន​។​សព្វថ្ងៃ​នេះ​ព្រះ​សង្ឍ​គង់​ចាំ​ព្រះវស្សា​នៅទីនោះ និង​មាន​ការកសាង​ព្រះវិហារ​ថ្មី​មួយ​ផង​ដែរ​។

រំលឹក​ដល់​តំបន់​ហោង​ភ្ញៀវទេសចរណ៏​ទាំងឡាយ​មិន​អាច​បំភ្លេច​ចោល​ខ្សែទឹក​ដែល​ហូរ​ធ្លាក់​ត្រជាក់​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​នោះ​ទេ​។​ មិន​ថា​នរណា​ជា​នរណា​ឡើយ​អ្នក​ដែល​បាន​ធ្លាប់​មក​ទី​នេះ​ទោះបីជា​មួយ​នាទី​ឬ ក៏​រាប់​ម៉ោង​ក៏​ដោយ​ពួកគេ​សុទ្ធតែ​បាន​ទទួល​នូវ​អនុ​ស្សាវ​រីយ៏​ដ៏​សែន​មនោរ​ម្យពី​ទី​នេះ​​ទាំងអស់​។

​រមនីយដ្ឋាន​ចាំ​យាម​

រមនីយដ្ឋាន​ចាំ​យាម​មាន​ចំងាយ​១០​គ​.​ម ពី​ទី​រួម​ខេត្តកោះកុង​ជាប់​ព្រំដែន​កម្ពុជាថៃ​ក្នុង​ស្រី​មណ្ឌលសីមា​។​ តំបន់​នេះ​ជា​ប្រភេទ​រមនីយដ្ឋាន​ធម្មជាតិ​និង​កែឆ្នៃ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នក​ឧកញ្ញា​លី យ៉ុង​ផាត់ នៅ​ឆ្នាំ​១៩៩៧ មានឈ្មោះ​ថា koh kong international resort ។

បច្ចុប្បន្នចាំ​យាម​ត្រូវបាន​រៀបចំ​ឪ្យ​ទៅជា​តំបន់​រមនីយដ្ឋាន​ទេសចរណ៏​អន្តរជាតិ​មួយ​ដែល​មាន​ភ្ញៀវទេសចរ​ជាច្រើន​ធ្វើដំណើរ​មក​កំសាន្ត​ជាពិសេស​ភ្ញៀវ​ទេសចរ​​ថៃ​។

វា​មាន​លក្ខណៈ​ល្អ​ស្អាត​ជាង​តំបន់​ទេសចរណ៏​ដ៏​ទៃ​ទៀត​ព្រោះ​តំបន់​នេះ​មាន​សណ្ឋាគារ​ខ្នាត​ផ្កាយ​ប្រាំ រហូត​ដល់​ផ្ទះសំណាក់​ព្រមទាំង​មាន​កាស៊ីណូ​ល្បែង​កំ​សាន្ត​​ផ្សេងៗ​ជាច្រើន ឆ្នេរសមុទ្រ​មុជទឹក​និង​សួនសត្វ​អន្តរជាតិ koh kong safariworld​។

ឆ្នេរ​ចាំ​យាម​ត្រូវបាន​រៀបចំ​កែឆ្នៃ​ឪ្យ​ទៅជា​តំបន់​មួយ​ល្អ​ស្អាត​ដែល​មាន​​ដាំ​​ដើម​​ដូង​ជា​​ក្រឡាច​ត្រង់​ពេញ​លើ​ឆ្នេរ​ខ្សាច់​។​ ច្រកព្រំដែន​ចាំ​យាម​បើកទ្វារ​ពី​ម៉ោង​៨​:​00​ព្រឹក​ដល់​ម៉ោង​១៧​:00​ល្ងាច​និង​ពី​ម៉ោង​២២​:​00​ដល់​ម៉ោង​២២​:​៣០ម្ដងទៀត​។

ភូមិ​វ​ប្បធ​ម៏​

លោកអ្នក​នាង​ជា​ទី​មេត្រី​ភូមិ​វ​ប្បធ​ម៏​គឺជា​កូន​ភូមិ​គំរូ​មួយ​ដែល​មាន​សំណង់​ផ្ទះ​និង​អគារ​ប្រវត្តិសាស្ត្រ​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ​និង​ជីវភាព​របស់​ជនជាតិ​ទាំង​អស់​។

កន្លែង​នេះ​មាន​ទំហំ​២១០.០០០​ម៉ែត្រការ៉េ​ដែល​ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​។​មាន​ភូមិ​ចំនួន​១២​ដែល​ដំណាងអោយ​វ​ប្បធ​ម៏​ផ្សេងៗ​គ្នា​និង​ចរិក​លក្ខណៈ​របស់​ជន​​​ជាតិ​១៩​។

ភ្ញៀវទេសចរ​អាច​រីក​រាយ​ជាមួយនឹង​ការសម្ដែង​របាំ​អប្សរា​និង​របាំ​ជនជាតិភាគតិច​នៅ​កម្ពុជា​និង​អាច​ទស្សនា​ការសំដែង​លើ​ប្រពៃណី​រៀប​អាពាហ៏ពិពាហ៏​របស់ជ​ន​ជាតិ​ខ្មែរ​។​ នៅ​តាម​ភូមិ​និមួយៗ អ្នក​ទេស​ចរ​​ក៏​អាច​មើលឃើញ​ការបង្ហាញ​ពី​របៀប​ឆ្លាក់​លើ​ថ្ម លើ​ឈើ ដំ​គ្រឿងប្រាក់ និង​ឆ្នៃត្បូង​។

នៅ​ទីនោះ​ក៏​មាន​សារៈមន្ទី​ក្រមួន​ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ផសេងៗ​តាំង​ពី​របៀប​សាងសង់​ប្រាសាទអង្គរវត្ត​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ខ្មែរ​នៅ​សមយ័​ចេន​ឡា​​ និង ​រូប​ដំណាងឪ្យ​មនុស្ស​ដែល​មាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀត​។

លើសពីនេះ​ទៀត នៅ​ទីនោះ​មាន​រូប​គំរូ​១/២០​នៃ​ផ្សារ​ធំថ្មី​ព្រះបរមរាជវាំង​នៅ​ភ្នំពេញ ភ្នំ​ឧត្តុង្គ និង​សំណង់​ស្ថាបត្យកម្ម​គំរូ​នៃ​ខ្ទម និង​ផ្ទះ​ខ្មែរ ផ្ទះ​ជនជាតិ វត្ត​និង​​វិហារ​ឥស្លាម​។ ​ដំណើរ​កំសាន្ត​នៅ​ភូមិ​វ​ប្បធ​ម៏​ខ្មែរ​ជា​ដំណើរ​ទេសចរណ៏​ដែល​មិនអាច​បំភ្លេច​បាន​។

​ភ្នំ​គូ​លេន​

លោកអ្នក​នាង​ជា​ទី​មេត្រី ភ្នំ​គូ​លេន​គឺ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​ស្វាយ​លើ​និង​ស្រុក​វ៉ារិន​ចំងាយ៦០​គីឡូម៉ែត្រ ​ពី​ក្រុង​សៀមរាប​និង​ប្រហែល ២៥​គីឡូម៉ែត្រ ​ពី​ប្រាសាទ​បន្ទាយ​ស្រី​។

ភ្នំ​គូ​លេន​មានឈ្មោះ​ដើម​ថា​ម​ហិន្ទ្រព៌ត​ជា​កន្លែង​ដែល​ព្រះបាទ​​ជ័យ​វរ្ម័ន​​ទី​២​​ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២​ដែល​ជា​ពេល​ដែល​សម័យ​អង្គរ​​កើត​ឡើង​។

ភ្នំ​នេះ​ជា​ទីក្រុង​របស់​ចក្រ​ខ្មែរ (​អាណាចក្រ​ខ្មែរ​)​ដំបូង​គេ​ជិត​កន្លះ​សតវត្ស​មុន​ពេល​ប្តូរ​ទៅ​ហិហ​រាល័យ​ដែល​ឥឡូងនេះ​ហៅ​ថា​រលួស​។ មាន​ប្រាសាទ​ប្រហែល ២០​ត្រូវបាន​រកឃើញ​នៅលើ​ភ្នំ​នេះ​។

ភ្នំ​គូ​លេន​មាន​ចំងាយ​៤៨​គីឡូម៉ែត្រ​តាម​ផ្លូវ​កាត់​និង​៥០​គីឡូម៉ែត្រ​កាត់​តាមផ្លូវ​សាល់​ឌឺ​ហ្គោល​, វង់​តូច​, វង់​ធំ​, ព្រះ​ដាក់​, A៦៦, និង​បត់​ផ្លូវ​អ​វិវឌ្ឍន៍​ម៉ាឡេ ។​តំបន់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន។

នៅ​តំបន់​នេះ​គេ​អាច​ឡើង​ទៅ​ដល់​តាម​ថ្មើរជើង និង​តាម​រថយន្ត ។​នៅលើ​ភ្នំ​ភ្ញៀវទេសចរ​អាច​ទស្សនា​កន្លែង :

•​ជប់​ព្រះ : ជា​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចង្កេះភ្នំ​ជាទី​រាប​ស្មី​មានទឹក​ហូរ​ចេញ​តាម​ថ្ម​យ៉ាង​ត្រជាក់​អាច​ផ្តល់​កំលាំង​ដល់​ភ្ញៀវទេសចរ​យក​លុបលាង​មុខ និង​បន្តដំណើរ​ទៅមុខទៀត។​ ក្បែ​ព្រះ​ជប់​មាន​ដើម​ចំប៉ា​មួយ​យ៉ាង​ធំ​ដែល​យើង​កំរ​ឃើញ​មាន​ដែល​មាន​មុខកាត់​ប្រមាណ ០,៧​ម៉ែត្រ និង​កំពស់​១៥ ម៉ែត្រ​។ ​ជប់​ព្រះ​មាន​រូបសំណាក់​ព្រះ​អង្គ​​មួយ​អង្គ​ធំ​និង​តូចៗ​ជាច្រើន​ទៀត​ដែល​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១៦ ។

•​លឹង្គ​១០០០​: មាន​ទីតាំង​ស្ថិតនៅ​លើ​ខ្នងភ្នំ​តាម​បណ្តោយ​ទឹកស្ទឹង​សៀមរាប។ ​ចំលាក់​នេះ​មាន​រូប​យោនី និង​លឹង្គ​ជាច្រើន​នៅពាស​ពេញ​ផ្ទៃ​បាត​ស្ទឹង​ដែល​មាន​ទឹក​ហូ​កាត់​ខួបប្រាំងខួបវស្សា ។

•​ព្រះ​លាន​ស្តាច់​គំលង់: ដែល​មាន​ផ្ទៃ​រាបស្មើ​ប្រៀប​បី​ដូច​ជា​កន្លែង​ចាក់​បេតុង​នៅ​ចំ​កណ្តាល​មានកូន​ប្រាសាទ​បាក់បែក​មួយ​ដែល​កសាងឡើង​ពី​ឥដ្ឋ​តាន់​។​ តំបន់​នេះ​បើ​តាម​​ការសិក្សា​គឺជា​កំអែល​បន្ទុ​ភ្នំ​ភ្លឺង​ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ​មកហើយ ។

•​ព្រះអង្គ​ធំ​: ស្ថិត​នៅលើ​កំពូលភ្នំ​ដែល​កសាងឡើង​នៅក្នុង​សតវត្ស​ទី​១៦​នៅ​ចំ​លើ​ថ្មដុះ​មួយ​ដុំ​យ៉ាង​ធំ​ដែល​មាន​កំពស់​៧,៥០​រូប​ព្រះ​ចូល​និព្វាន​ដែល​មាន​បណ្តោយ​៨ ម៉ែត្រ ។​ព្រះអង្គ​ធំ​ជាទី​សក្ការៈ​និង​ជាបរ​មី​យ៉ាង​ស័ក​សិទ្ធ​ប្រចាំ​ភ្នំ​គូ​លេន​។ នៅ​ជិត​នោះ​ក៏​មាន​ដើម​ចំប៉ា​ពីរ​ដើម​ធំៗ​ដែរ ។

•​ក្រៅ​ពី​រូប​ព្រះអង្គ​ធំ​: គេ​សង្កេតឃើញ​មាន ឆ័ត​រួត​, បាតជើង​ព្រះបាទ​ជាន់​ទុក្ខ​, ពើង​ឆ័ត​, ពើង​ឥសូ​, ពើង​ឥសី ជាច្រើន​ទៀត ។

•​ទឹក​ធ្លាក់​: នៅលើ​ភ្នំ​គូ​លេន​មាន​ទឹកធ្លាក់​ពីរ​ដំណាក់​នៅ​ដំណាក់​ទី​មួយ​មាន​កំពស់​ពី​៤-៦ ម៉ែត្រ ដែល​មាន​មុន​កាត់​ពី​១០-១៥​ម៉ែត្រ​ទៅ​តាម​រដូវប្រាំង​ឬ​រដូវវស្សា​។ ដំណាក់​ទី​ពីរ​ទឹក​មាន​កំពស់​ពី​១៥-២០ ម៉ែត្រ​ដែល​មាន​មុខកាត់​ពី​៦-៨​ម៉ែត្រ​ទៅ​តាម​រដូវប្រាំង​ឬ​រដូវវស្សា​។ នៅក្បែ​ទឹកធ្លាក់​គេ​សង្កេតឃើញ​មាន​ប្រាសាទ​បាក់បែក​មួយ​ដែល​កសាង​​​អំពី​ថ្ម​​បាយ​​គ្រៀម ។

Vayo FM Song Request