Monday, May 20th

Last update03:24:22 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ

នយោបាយអន្តរជាតិ

លោក​ថេន សេន​ ជា​​ប្រធានាធិបតី​​ភូមា​ទី​១​ ដែល​​ជាន់​​សេត​វិមាន​​អាមេរិក​

សករាជ​ថ្មី​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ជាន់​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​​បាន​​កើត​ឡើង​​វិញ ហើយ​បន្ទាប់​ពី​អវត្តមាន​នៅក្នុង​ទឹកដី​អាមេរិក​ជាង​ពាក់កណ្តាល​សតវត្ស​​មកនេះ​។ សក​រាជ​ថ្មី ​គឺ​ត្រូវ​បាន​គាស់​រំលើង​ឡើង​ដោយ​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ថេន សេន​។

លោក​ថេន សេន ដែល​បច្ចុប្បន្ន​កំពុងតែ​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​លើកដំបូង​នៅ​អាមេរិក​។ ដំណើរ​ទស្សនកិច្ច​របស់លោក​ថេន សេន នៅ​ទឹកដី​អាមេរិក​​បាន​ចាប់ផ្តើម​ឡើង តាំងពី​ថ្ងៃ​សៅ​រិ៍ម​ក លោក​បាន​ជួបពិភាក្សា​ជាមួយ​អ្នកជំនួញ​ល្បីៗ​របស់​អាមេរិក​ជាច្រើន​នាក់ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​នឹង​ជួបពិភាក្សា​ការ​ងា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា​។

ក្នុងជំនួប​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បញ្ហា​​សេដ្ឋ​កិច្ច ជាពិសេស​ គឺ​ភាពចម្រូងចម្រាស់​ដោយសា​រ​តែ​អំពើហឹង្សា​ប្រឆាំង​នឹង​ពួក​រ៉ូ​ហ៊ីង​យ៉ា ដែល​ជា​ក្រុម​ជនជាតិដើម​ភាគតិច​មិន​ត្រូវបាន​ចាត់ទុក​ជា​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​។​

ពីព្រោះ​តែ​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​Human Right Watch ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ញូយ៉ក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ប្រទេស​នេះ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការសម្លាប់​ជនជាតិ​ភាគ តិច​រ៉ូ​ហីន​យ៉ា​។​

​គួរកត់សម្គាល់​ថា​មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​របប​យោធា​ចាប់តាំងពី​ឆ្នាំ ១៩៦៦​មក​ប្រទេស​នេះ​បាន​បិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​យ៉ាង​តឹងរឹង​និង​ជា​ប្រទេស​មួយ​ដែល​ត្រូវបាន​ពិភពលោក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​។​

ក៏​ប៉ុន្តែ​ប្រទេស​នេះ​ក្នុង​ការគ្រប់គ្រង​ដោយ​លោក​ថេន​សេន​បច្ចុប្បន្ន​កំពុងតែ​ធ្វើកំណែទម្រង់​គួរឲ្យ​កោតសរសើ​រហើយ​ទាក់ទាញ​នូវ​ការចាប់​អារម្ភ​និង​ឈាន​ដល់​ការលើកលែង​ការដាក់ទណ្ឌកម្ម​ពី​​សំណាក់​​អង្គការ​សហប្រជាជាតិ​​និង​​ប្រទេស​​លោក​ខាង​លិច​​ជា​​ពិសេស​​ គឺ​សហរដ្ឋ​អាមេរិក​​តែ​​ម្តង​។​

​គ្រាន់តែ​មី​យ៉ាន​ម៉ា​ធ្វើការ​កែ​ទម្រ​ង​នយោបាយ​មន្ត្រី​ធំៗ​របស់​អាមេរិក​ជាច្រើន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​លោកស្រី​Hillary Clinton និង​លោក​អូ​បា​ម៉ា​ជាដើម​។

​លោក​អូ​បា​ម៉ា ដែល​បាន​ចំណាយ​លុយ​ផ្ទាល់​របស់​ខ្លួន​ក្នុងការ​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មកកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី ខែវិច្ឆិកា​ឆ្នាំ​២០១២​កន្លង​ទៅ​ដោយ​លោក​បាន​កោតសរសើរ​ប្រទេសជាតិ​នេះ​សម្រាប់​ការផ្លាស់ប្តូរ​របស់ខ្លួន​៕(ដោយៈ​ជា ធីរិទ្ធ​)

ចិន​-​ឥណ្ឌា​ ប្តេជ្ញា​​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​ដោយ​​សន្តិវិធី​

ការប្តេជ្ញា​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​អំឡុងពេល​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នាយក​​រដ្ឋ ​មន្ត្រី​ចិន​ លោក Li Keqiang ទៅកាន់​ប្រទេស​ឥណ្ឌា​។ លោក Li Keqiang ដែល​បាន​ទៅដល់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ទីមួយ​នៅក្នុងដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ចាប់តាំងពី​លោក ​Li Keqiang ឡើងកាន់តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ចិន​។ ក្នុង​ដំណើរ​ជាន់​ទឹកដី​ឥណ្ឌា​ជា​លើកដំបូង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ​Li Keqiang ​ត្រូវបាន​ប្រជាជន​ឥណ្ឌា​មួយចំនួន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​នេះ។

​​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Manmohan Singh លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ​បាន​សន្យា​កសាង​នូវ​ការជឿ​ទុកចិត្ត​ជា​មួយ​​ប្រទេស​ឥណ្ឌា​នៅ​រឿង​ព្រំដែន​។​

លោក Li បាន​និយាយ​បន្តថា គោលបំណង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ឥណ្ឌា​នេះ គឺ​ដើម្បី​បង្កើន​នូវ​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​និង​កិច្ច​សហ​ប្រតិបត្ដិការ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​អនាគត​រវាង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។​ លោក​ថា ពិភព​លោក​មាន​សន្តិភាព​មិន​អាច​គ្មាន​កិច្ច​សហ​ប្រតិបត្ដិ​ការ​​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​បានទេ​។​

​សូមបញ្ជាក់​ថា ជម្លោះ​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​បាន​កើតឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៥០មក​ម្លេះ ហើយ​កាលពី​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ វិវាទ​បានកើត​ឡើង​ជា​ថ្មី​ដោយ​ឥណ្ឌា​បាន​ចោទប្រកាន់​ថា​កងទ័ពរ​បស់​ចិន​បាន​ឈ្លានពាន​ចូល​ក្នុង​តំបន់​ហិ​មាល័យា​ដែល​ជា​ទឹកដី​របស់​ឥណ្ឌា​។

ចំណែក​ចិន​វិញ​បាន​បដិសេធថា ទ័ព​របស់​ខ្លួន​មិន​ដែល​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ទឹកដី​ឥណ្ឌា​ទេ​។​ ​យ៉ាង​ណា​ក៏​ដោយ​ ចិន​​គឺ​​ជា​​ប្រទេស​​ដៃគូ​​ធំ​ទី​​ពីរ​​របស់​​ឥណ្ឌា​។​​ទំហំ​​ទឹក​ប្រាក់​​ដោះ​ដូរ​​ពាណិជ្ជ​កម្ម​​រវាង​​ប្រទេស​​ទាំង​ពី​​មាន​​តម្លៃ​​សរុប​​ប្រមាណ​​៥០​ពាន់​លាន​អឺរ៉ូ​។

​គួរកត់សម្គាល់​ថា បន្ទាប់​ពី​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣ថ្ងៃ នៅ​ឥណ្ឌា​រួច​លោក Li Keqiang នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកា់ន​ប្រទេស​ប៉ា​គី​ស្ថាន​ប្រទេ​ស​ស្វី​​ស​និ​ង​អា​ល្លឺម៉ង់​៕(ដោយៈ​ជា ធីរិទ្ធ)​

​ហ្វីលីពីន​​ច្រានចោល​ការប្រកាន់​​របស់​​តៃវ៉ាន់​លើ​ករណី​​បាញ់​អ្នក​នេសាទ​

ការច្រានចោល​អំពី​ការចោទប្រកាន់​របស់​តៃវ៉ាន​នេះ​ធ្វើឡើង​ដោយ​មន្ដ្រី​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បេនី​ក​ណូ អា​គីណូ គឺ​លោក​រីក​ឃី កា​រ៉ា​ន់​ដាង​។

ដោយ​មន្ដ្រី​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​រូបនោះ​បាន​ប្រាប់​សារព័ត៌មាន AFP ថា ការស៊ើបអង្កេត​មួយ​កំពុង​ប្រព្រឹត្តទៅ​ដូច្នេះ​រាល់​សេចក្តីថ្លែងការណ៍​លឿន​ពេក​ណាមួយ ដែល​នាំ​​ដល់​​ការ​យល់​ច្រឡំ​ និង​បញ្ឆេះ​កំហឹង​គួរ​ចៀសវាង​។​

​ការច្រានចោល​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​តៃវ៉ាន់ លោកស្រី​ចេន វេន​-​ជី បាន​និយាយ នៅក្នុង​សន្និសីទ​កាសែត​មួយ នៅ​ទីក្រុង​ម៉ានីលដែលថា ក្បាល​គ្រាប់​ភាគច្រើន​ត្រូវ​ចំ​កន្លែង​បើកបរ​របស់​ទូកកន្លែង​ដែល​ពួក​នាវិក​ទូក​ពួន​លាក់ខ្លួន​។

តាមរយៈ​ការបូកបញ្ចូល​ភស្តុតាង​វា​បង្ហាញ​ច្បាស់​ថា​ពួក​អ្នក​អនុវត្តន៍​ច្បាប់​ហ្វីលីពីន​មានបំណង​បាញ់​សមាជិក​ទូក​Guang Ta Hsin ២៨​ដែល​បង្ហាញ​អំពី​ចេតនា​របស់​គេ​ក្នុង​ការសម្លាប់​មនុស្ស​។​

​ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល ក៏បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​៨៧.០០០​នាក់​ដែល​ធ្វើការ​នៅ​តៃវ៉ាន់​អោយ​សម្ងំ​តែ​ក្នុង​បន្ទប់​បន្ទាប់ពី​បុរស​ហ្វីលីពីន​ម្នាក់​ត្រូវ​ជនជាតិ​ចិន​វាយ​ដល់​ដេកពេទ្យ​នៅ​ទីក្រុង​កាវ​ស្យុង​។​

​គួរបញ្ជាក់ថា អ្នកនេសាទ​តៃវ៉ាន់ អាយុ​៦៥​ឆ្នាំ ត្រូវ​ឆ្មាំ​យាម​សមុទ្រ​ហ្វីលីពីន​សម្លាប់ កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា​នៅពេល​ដែល​អ្នកនេសាទ​រូបនោះ​បើក​នាវា​ចូល​ក្នុង​ដែនទឹករបស់​ហ្វីលី​ភីន​។

ក្រោយ​ហេតុការណ៍​នោះ រដ្ឋាភិបាល​ក្រុង​ម៉ានីលបាន​អះអាងថា ការបាញ់ប្រហារបាន​កើតឡើង​ក្នុង​ដែនទឹក​ហ្វីលីពីន​។

ប៉ុន្ដែ​អាជ្ញាធរ​តៃវ៉ាន់បាន​និយាយថា ការបាញ់ប្រហារ​នោះ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ ​កាល​ពី​ពុធ​កន្លងទៅនេះ​ប្រទេស​ហ្វីលីពីន បាន​ធ្វើ​ការ​​សុំ​ទោស​ទៅ​កាន់​​ភាគី​តៃវ៉ាន់​ចំពោះ​ហេតុ​ការណ៏​​ដែល​​បាន​​កើត​ឡើង​ដោយ​សារ​​ឆ្មាំ​សមុទ្រ​ហ្វីលីពីន បាន​បាញ់ប្រហា​ទៅលើ​អ្នកនេសាទ​ជនជាតិ​តៃវ៉ាន់​ស្លាប់​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បត៏​សប្តាហ៏​មុន​។ ប៉ុន្ដែ​រដ្ឋាភិបាល​តៃវ៉ាន់បាន​ចាត់​ចោល​នូវ​ការ​សុំទោស​នោះ​៕

អាមេរិក​​ដក​​ទណ្ឌ​កម្ម​​ពី​​ធនាគារ​​អ៊ីរ៉ាក់​ស្រប​​ពេល​​មាន​​ការ​​បំផ្ទុះ​​គ្រាប់​បែក​​សម្លាប់​​មនុស្ស​​១៧៣​នាក់​

រតនាគារជាតិ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា​ថា​ខ្លួន​បាន​ដក​ទណ្ឌកម្មពីធនាគារ Elaf Islam Bank ដែល​ជា​ធនាគារ​របស់​ប្រទេស​អ៊ីរ៉ាក់​ហើយ បន្ទាប់​ពី​ធនាគារ​នេះបាន​ផ្លាស់ប្តូរ​ឥរិយាបទរួចមក​។​

​ការដក​ទណ្ឌកម្ម​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ធនាគារ​មួយ​នេះ បាន​ផ្អាក​ដំណើរការ​ជាមួយ​គណនី​យ​ធនាគារ DEBI របស់​អ៊ីរ៉ង់ នឹង​បាន​កាត់បន្ថយ​ផលប៉ះ​ពាល់​​របស់ខ្លួន​ទៅលើ​វិស័យហិរញ្ញវត្ថុ​អ៊ីរ៉ង់​។​

ជាមួយគ្នា​នោះអនុរដ្ឋមន្ត្រី​ក្រសួង​ប្រឆាំង​ភេរវកម្ម​និង​ចារកម្ម​ផ្នែក​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក លោកដេវីដ ខូហិន បាន​និយាយ​ថា​សហរដ្ឋអាមេរិក​បាន​សូម​ស្វាគមន៍​​ជា​ថ្មី​ចំពោះ​ធនាគារ Elaf Islamic Bank នេះនិង​បាន​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​និង​អង្គការ​ជុំវិញ​ពិភពលោក​មាន​ការសហកា​រ​ជាថ្មី​ជាមួយ​ធនាគារ​អារ៉ាប់​មួយ​នេះ​។​

​គួរ​រំលឹក​ផងដែរ​ថា​ធនាគារ Elaf Islamic Bank ជា​ស្ថាប័ន​ហិរញ្ញវត្ថុកម្ម​សិទ្ធ​ឯកជនមួយ​របស់​អ៊ីរ៉ាក់​ត្រូវបាន​រតនាគារជាតិអាមេរិកដាក់ទណ្ឌកម្ម​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១២​បន្ទាប់ពី​ដឹង​ថា ធនាគារ​នេះ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ធនាគារ​ក្នុងប្រទេស អ៊ីរ៉ង់ EDBI​។​

គួរបញ្ជាក់​ថា ស្របពេល​នៃ​ការដក​ទណ្ឌកម្ម​នេះ មាន​មនុស្ស​ប្រមាណ​៧៣​នាក់​បាន​ស្លាប់​និង​១៤៨​នាក់​បាន​រងរបួស នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​ពីរលើក​ដែល​បាន​កើតឡើង​តំណាលគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​សុក្រ​ម្សិញ​ម៉ិញ​នេះ​ផង​ដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ប្រចាំ​តំបន់​បានឲ្យដឹងថា ការបំ​ផ្ទះទី​១​បាន​សម្លាប់​មនុស្ស ៤១​នាក់ស្លាប់ និង​៥៦​នាក់​ទៀត​រងរបួសនៅក្នុង​ទីក្រុងបា​គូ​បា ភាគ​ខាងកើត​ខេត្ត ឌីយ៉ាឡា​ប្រទេស​អ៊ីរ៉ាក់​ ​និង​ករណី​មួយទៀត​បាន​សម្លាប់​មនុស្ស​១៩​នាក់ និង​របួស​៣២​នាក់​ទៀត​នៅ​ភាគ​ខាងលិច​ទីក្រុង​បា​ដា​ដ​៕(ដោយៈសៅ វិសាល)​

​អ្នកទោស​​២៣​នាក់ទៀត ត្រូវ​ភូមា​ប្រកាស​ដោះ​លែង

​អ្នកទោស​ចំនួន​២៣​នាក់​​ផ្សេង​​ទៀត​​ហើយ ត្រូវបាន​ប្រធានាធិបតី​ភូមា លោក U Thein Sein បញ្ជាឲ្យ​ដោះលែងឲ្យមាន​សេរីភាព កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា​​ម្សិលមិញ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​ភ្នាក់ងារ​សារ​ព័ត៌មាន​។

អ្នកទោស​ទាំងនោះនឹង​ត្រូវបាន​ដោះលែង​មុនពេល​លោក U Thein Sein បំពេញដំណើរ​ទស្សនកិច្ច​ជា​លើកដំបូងនៅ​សហរដ្ឋអាមេរិក​។

គួរបញ្ជាក់​ថា កាលពី​ខែ​មេសា ឆ្នាំ​២០១៣ កន្លងទៅ​មាន​អ្នកទោស​ចំនួន​៩៣​នាក់ ត្រូវបាន​ដោះលែង​និង​អ្នកទោស​ចំនួន​៥១៣​នាក់​ផ្សេង​ទៀត ត្រូវបាន​ដោះ លែង​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​។

ស​រុម​មក​មាន​អ្នកទោស​ចំនួន ២៩.៦៩១​នាក់ ហើយត្រូវបាន​ដោះលែង បន្ទាប់​ពី​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ចូល​កាន់​អំណាច​​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​២០១១​។​

នាយក​រដ្ឋ​មន្ត្រី​​ចិន​​ផ្តើម​​ដំណើរ​​ទស្សន​កិច្ច​​លើក​​ទី​មួយ​​ទៅ​​ក្រៅ​ប្រទេស

លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ដែល​ទើបតែ​ឡើងកាន់​តំណែង​គ្រោង​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើក​ទី​១ បន្ទាប់ពី​លោក​បាន​ឡើងកាន់​តំណែង​នេះ​បាន​ប៉ុន្មាន​ខែ​មកនេះ​។

លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ឥណ្ឌា ប្រទេស​ប៉ា​គី​ស្ថាន ស្វីស និង​អាឡឺម៉ង នៅ​ចុង​សប្តាហ៏​នេះ ដោយ​ផ្តោត​ទៅលើ​បញ្ហា​សន្តិសុខ​និង​សេដ្ឋកិច្ច​។

វា​ជា​ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើឡើង​ក្រោយពេល​ដែល​ប្រធានាធិបតី​របស់​ប្រទេស​ចិន​គឺ​លោក​Xi Jinping​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី និង ប្រទេស​នៅ​តំបន់​អា​ព្រិច​ចំនួន​៣​ទៀត​កាលពីរ​ពេល​ថ្មីៗ​នេះ​។

បើ​តាម​មន្ត្រី​របស់​ចិន ដំណើរ​ទស្សនកិច្ច​នេះ គឺ​ធ្វើឡើង​ដើម្បី​បង្ហាញ​ទៅ​ដល់​ពិភពលោក​ថា ប្រទេស​ចិន​កំពុង​តែ​ព្យាយាម​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ​ន៏​ប្រកប​ដោយ​សន្តិភាព​។

លោក Li Keqiang នឹង​ទៅ​ដល់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខនេះ ហើយ​នៅ​ទី​នោះ​លោក​នឹង​លើកឡើង​អំពីរ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ចិន និង​ឥណ្ឌា​​ដែល​ជម្លោះ​នេះ​គេ​ស្គាល់​ថា​បាន​កើតឡើង​ជា​យូរណាស់​មកហើយ​។​

លោក​លី​ក៍​នឹង​លើកឡើង​ពី​បញ្ហា​សេដ្ឋកិច្ច​ដែល​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ផងដែរ​។​ ខាង​ភាគី​ចិន​បញ្ជាក់ថា បញ្ហា​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​លក្ខណៈ​​ធូរស្រាល​វិញ តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​នឹង​គ្នា​។​

​សូមបញ្ជាក់​ថា​ប្រទេស​ចិន និង ឥណ្ឌា​គឺជា​ប្រទេស​ដែល​ធំ​ក្នុង​តំបន់​អាស៊ី ហើយ​ប្រជាជន​នៃ​ប្រទេស​នី​មួយៗ​ក៏​មាន​ចំនួន​ច្រើន​លើសលប់ ពោល​គឺ​ចំនួន​ប្រជា​ជន​​នៃ​ប្រទេស​ទាំង​ពីរ​ស្មើ​និង​១​ភាគ​៣​នៃ​ប្រជាជន​សរុប​នៅលើ​ពិភពលោក​។

​ប្រទេស​ចិន​គឺជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​ឥណ្ឌា ដែល​កាលពី​ឆ្នាំ ២០១២​កន្លង​ទៅ​ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​យក្ស​ទាំងពីរ​មាន​ចំនួន​រហូត​ដល់​ជាង ៦៦​ពាន់​លាន​ដុល្លា​អាមេរិក ហើយ​ចំនួន​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​រហូត​ដល់​១០០​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ ២០១៥​។

​គួរបញ្ជាក់​ថា​ប្រទេស​ចិន​កំពុងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​គោលនយោបាយ​ការ​បរទេស​ដើម្បី​ទទួលបាន​នូវ​ប្រយោជន៏ដ៏​ច្រើន​៕(ដោយ​​អ៊ុន រស្មី​)

សារព័ត៌មាន​​កូរ៉េខាងត្បូង​​រិះគន់​​រូបថត​​របស់​​មេ​ដឹក​នាំ​ជប៉ុន​

តាមរយៈ​រូប​ភាព​​របស់​លោក​ Shinzo Abe​ នាយករដ្ឋមន្ត្រី​​ជប៉ុន​​ញញឹម​​និង​លើក​មេដៃ​ជា​សញ្ញា​ក្នុង​ពេល​​ជិះ​​យន្ត​ហោះ​​ចម្បាំង​​នៅ​​មូល​ដ្ឋាន​ទ័ព​​ជប៉ុន​​មួយ​​បាន​​ធ្វើ​​ឲ្យ​​​បណ្តាញ​សារព៍ត៌មាន​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​​កូរ៉េ​ខាងត្បូង​​បាន​​នាំ​គ្នា​​សរសេរ​​រិះគន់​​មិន​​សម្ចី​ទៅលើ​រូបភាព​នោះ​។​

បើ​តាម​ការរិះគន់​របស់​បណ្តាញសារព័ត៌មា​ន​កូរ៉េ​ខាង​ត្បូង​​លើក​ឡើង​ថា​រូបភាព​លោក ​Shinzo Abe​ នោះ​គឺជា​ការ​​រំលឹក​​ឡើង​វិញ​នូវ​​សកម្ម​ភាព​ឃោ​ឃៅ​រ​បស់​​ជប៉ុន​​​ក្នុង​​សម័យ​​អាណា​​និគម​ន៏​​ដែល​​បាន​​ត្រួត​ត្រា​​ទៅ​លើ​​បណ្តា​​ប្រទេស​មួយចំនួន​ក្នុងនោះ​ក៏​មាន​កូរ៉េខាងត្បូង​ផងដែរ​។​

មូលហេតុ​ដែល​កូរ៉េខាងត្បូង​មានប្រត្តិកម្ម​យ៉ាង​ដូច្នោះក៏​ដោយសារតែ​ប្រទេស​មួយ​នេះ​គឺជា​ជនរងគ្រោះ​មួយ​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​ទៀត​ដែល​រង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ជប៉ុន​កាលពី​ជំនាន់​មុន​។​

​យ៉ាងណាក៏ដោយ​ក្រសួងការពារជាតិ​របស់​ជប៉ុនក៏​បាន​បកស្រាយ​ថា​រូបថត​របស់​មេដឹកនាំ​ខ្លួន​នោះ​គឺ​មិន​បាន​បង្ហាញ​ពីរ​ន័យ​អាក្រក់​នោះទេ​។​

​ជាទូទៅ​រាល់ដង​ដែល​មាន​មន្ត្រីជាន់ខ្ពស់​ឬ​មេដឹកនាំ​របស់​ជប៉ុន​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​យោធា ឬអ្វីៗ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​សម័យ​សង្គ្រាម​​ពី​មុន​នោះ ប្រទេស​ចិន និង​ពិសេស​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ធ្លាប់​រង​ការឈឺចាប់​យ៉ាង​ខ្លាំងខ្លា​ពី​សំណាក់​មេដឹកនាំ​របស់​ជ​ប៉ុន​កាលពីរ​សម័យ​មុន​នោះ​តែង​បញ្ចេញ​នូវ​ប្រត្តិកម្ម​ទៅ​លើ​ប្រទេស​ជប៉ុន​ជានិច្ច​។​

​នេះ​ គឺ​ជា​ប្រត្តិកម្ម​ថ្មី​មួយ​ផ្សេង​ទៀត​ក្រោយពេល​ដែល​ក្រុម​មន្ត្រីជាន់ខ្ពស់​និង​សមាជិក​សភា​របស់​ជប៉ុន​បាន​ទៅ​គោរព​នូវ​ទី​សក្ការៈបូជា​ Yasukuni​ ដែល​ជា​កន្លែង​បញ្ចុះ​សព​អ្នក​ស្នេហារ​ជាតិ​របស់​ជប៉ុន​ប្រមាណ​ជាង​២​លាន​នាក់​​ ក្នុង​សម័យ​សង្គ្រាម​ដែល​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ក៏​មាន​មួយ​ចំនូ​ន​គឺ​ជា​មេដឹកនាំ​ដែល​ត្រូត​ត្រា​​ប្រទេស​​កូរ៉េ​ និង​ ចិន​យ៉ាងឃោ​ឃៅ​ផងដែរ​។​ ពេល​នោះ​រដ្ឋមន្ត្រី​ការបរទេស​របស់​កូរ៉េ​ខាងត្បូង​ក៏​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ផង​​ដែរ​៕(ដោយៈ​អ៊ុន​រស្មី​)

ហ្វីលីពីន​​សុំទោស​​ចំពោះ​​ការបាញ់​​អ្នកនេសាទ​​តៃវ៉ាន់​ស្លាប់​ ដើម្បី​បន្ថយ​​ភាព​​តានតឹង​

ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ពុធ​នេះ បានធ្វើការ​សុំទោស​ទៅកាន់​ភាគី​តៃវ៉ាន់​ចំពោះ​ហេតុ​ការណ៏​ដែល​បាន​កើតឡើង​ដោយ​សារ​ឆ្មាំសមុទ្រ​ហ្វីលីពីន​បាន​បាញ់ប្រហា​ទៅលើ​អ្នកនេសាទ​ជនជាតិ​តៃវ៉ាន់​ស្លាប់​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បត៏​សប្តាហ៏​មុន​។

ការសម្រេច​សុំទោស​នេះ គឺ​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​នូវ​ភាព​តានតឹង​ជាមួយ​នឹង​កោះ​តៃវ៉ាន់​ ព្រោះថា​តៃវ៉ាន់​បាន​ប្រត្តិកម្ម​យ៉ាងខ្លាំង​ចំពោះ​អ្វី​ដែល​បា​ន​កើតឡើង​នៅ​តំបន់​សមុទ្រ​នោះ​។

​ដើម្បី​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​ជាមួយនឹង​កោះ​តៃវ៉ាន់ រដ្ឋាភិបាល​ហ្វីលីពីន​ក៏បាន​សម្រេច​ចិត្ត​ធ្វើការ​សុំទោស​ចំពោះ​ទង្វើ​ដែល​ឆ្មាំ​សមុទ្រ​របស់ខ្លួន​បាន​បាញ់ប្រហារ​ទៅលើ​អ្នកនេសាទ​តៃវ៉ាន់​នោះ​។

នេះ​បើ​តាម​ការបញ្ជាក់​ពីរ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​កោះ​តៃវ៉ាន់ គឺ​លោក David Lin ក្រោយ​ពេល​លោក ជួប​ពិភាក្សា​ដោយ​បិទទ្វា​ជាមួយនឹង​មន្ត្រី​ការទូត​របស់​ហ្វីលីពីន​ក្នុង​ទីក្រុង​Taipei​។

លោក David Lin  បានបញ្ជាក់ ខាង​រដ្ឋាភិបាល​របស់​ប្រទេស​ហ្វីលីពីន​បានបង្ហាញ់​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​កាលពី​រ​សប្តាហ៏​មុន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខាង​ហ្វីលីពីន​នឹង​ផ្តល់ជូន​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គ្រូ​សារ​ជនរងគ្រោះ​ផងដែរ​។

សូមបញ្ជាក់​ថា​ប្រទេស​ហ្វីលីពីន នឹង​បញ្ជូន​ប្រសិត​ពិសេស​របស់​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​បង្ហាញ់​ពីរ​ការសោកស្តាយ​និង ចូល​រូ​ម​រំលែក​ទុក​ដ៏​គ្រៀម​ក្រំ​របស់​គ្រួសារ​ជនរងគ្រោះ​។

ជា​ការកត់សំគាល់​ការ​សុំ​ទោស​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​យ៉ាង​ដូច្នោះ គឺ​ក្រោយពេល​ដែល​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​បាន​ទាមទា​យ៉ាងខ្លាំង​ដើម្បីឲ្យ​ហ្វីលីពីន​ធ្វើ​ការសុំទោស ហើយ​និយាយ​ថា​បើ​មិន​ដូច្នោះ​ទេ​តៃវ៉ាន់​នឹង​បើក​ធ្វើ​សមយុទ្ធ​ក្នុង​ដែន​សមុទ្រ​ក្បែប្រទេស​ហ្វីលីពីន​ជាមិនខាន​។

មុន​នេះ​បន្តិច​ពោលគឺ​កាលពី​ថ្ងៃ​ចន្ទ មាន​ក្រុម​អ្នកនេសាទ​តៃវ៉ាន់​រាប់រយ​នាក់​បាន​ធ្វើ​ការតវ៉ា ប្រឆាំង​នឹង​ហ្វីលីពីន​យ៉ាងខ្លាំង​ដោយ​មាន​ទាំង​ដុតចោល​នូវ​ទង់ជាតិ​របស់​ហ្វីលីពីន​ទៀត​ផង​ដែរ​។

ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នេះ រដ្ឋមន្ត្រី​ក្រ​សូង​ការបរទេស​របស់​តៃវ៉ាន់​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បត៏ ស្របពេល​ដែល​អ្នក​អង្កេត​ការ​ពិសេស​ហ្វីលីនពីន​ចុះ​ទៅ​ធ្វើ​ស្រាវជ្រាវ​បន្ថែម​ចំពោះ​ហេតុ​ការណ៏​ដែល​បាន​កើតឡើង​។

នា​ពេល​ឆាប់ៗ​ខាងមុខ​ភាគី​ទាំងពីរ​នឹង​ធ្វើការ​បើក​កិច្ច​ពិភាក្សា​ស្តី​អំពីរ​ការនេសាទ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​បែប​នេះ​កុំឲ្យ​កើត​ឡើង​នា​ពេល​អ​នា​គត់​ខាងមុខ​។​ ​បើ​តាម​គម្រោង​កោះ​តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​តំបន់​សមុទ្រ​ក្បែរ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បត៏​។

ក្នុងនោះ បើតាម​បណ្តាញសារព័ត៌មាន​រដ្ឋ​របស់​តៃវ៉ាន់​បង្ហាញ់ថា នឹង​មាន​វត្តមាន​នាវាចម្បាំង​ជាច្រើន​ប្រភេទ​ចូលរួម​ក្នុងនោះ​ក៏​មាន​យន្តហោះ​ចម្បាំង​ចូលរួម​ផង​ដែរ​។

ប៉ុន្តែ​គេ​មិន​ទាន់​ប្រាកដ​ថា តើ​តៃវ៉ាន់​នឹង​នៅតែ​អនុវត្ត​ន៏​គម្រោង​ធ្វើ​សមយុទ្ធ​នេះ​ឬ​យ៉ាងណា​ឡើយ​ក្រោយពេល​មាន​ការ​សុំទោស​ពីរ​រដ្ឋាភិបាល​ហ្វីលីពីន​បែប​នេះ​៕​(​ដោយៈអ៊ុន រស្មី​)

អតីត​​ប្រធានា​ធិបតី​​ហ្វីលីពីន​​ក្លាយ​ជា​អ្នក​​គ្រប់គ្រង​​ក្រុង​​ម៉ានីល​​បន្ទាប់ពី​​ការ​បោះ​ឆ្នោត

បន្ទាប់​ពី​មានការ​រាប់​សន្លឹកឆ្នោត​សំរាប់​កៅអី​ចៅហ្វាយក្រុង​ម៉ានីល នៅ​ថ្ងៃ​អង្គារ​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​បាន​ធ្លាក់​ទៅលើ​អតីត​ប្រធានា​ធិបតី​ហ្វីលីពីន លោក​ចូសេ​ហ្វ អេ​ស្ត្រា​ដា ​ដែល​កំពុង​មាន​សម្លេង​នាំមុខ​នៅក្នុង​ការបោះឆ្នោត​នេះ​។

​អតីត​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​នៅក្នុង​ការបះបោរ​មហាជន​នៅ​ឆ្នាំ​២០០១​ដើម្បី​ប្រឆាំង​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​លោក​។​

​ដោយឡែក​នៅក្នុង​លទ្ធផល​មួយ​ផ្នែក​ផ្សេង​ទៀត​បន្ទាប់ពី​ការ​បោះ​ឆ្នោត​​សភា​​និង​​តំណាង​​មូល​ដ្ឋាន​​កាល​ពី​ថ្ងៃ​​ចន្ទ​​ បេក្ខជន​ព្រឹទ្ធសភា​៩​នាក់​ដែល​​គាំទ្រ​ដោយ​ប្រធានាធិបតី បេនិ​ក​ណូ អាគីណូ​បាន​ទទួល​សម្លេ​ង​នាំមុខ​គូប្រជែង​បីនាក់​ដែល​គាំទ្រ​ដោយ​ក្រុមប្រឆាំង​។ ​នេះ​បើ​តាម​ការ​អះ​អាង​​របស់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ហ្វីលីពីន​។​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នេះ​បាន​និយាយថា​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​មាន​ចំនួន​ប្រមាណ​៧០​ភាគរយ​។​ ក្នុង​នោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៥២​លាន​នាក់​បាន​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​១៨.០០០​រូប​​រួម​មាន​ពាក់កណ្តាល​នៃ​សមាជិក​ព្រឹទ្ធសភា​ចំនួន​២៤​រូប​សមា​ជិក​សភា​ជិត​៣០០​រូប​និង​មេដឹកនាំ​តំបន់​ខាងត្បូង​ជា​កន្លែង​ដែល​ពួក​បះបោរ​អ៊ីស្លាម​រស់នៅ​។​

​គួរ​រំលឹក​ផងដែរ​ថា​នៅក្នុង​អំឡុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​អភិបាលខេត្ត​-​ក្រុង របស់​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​​ ឧសភា​ ក៏​មាន​ការវាយប្រហារ​មួយ​ពី​សំណាក់​ក្រុម​សកម្មជន​ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​៧​នាក់​ផង​ដែរ​។

​ដូច្នេះ​ចាប់តាំងពី​មាន​ការឃោសនា​បោះឆ្នោត​កន្លងមក​គឺ​មាន​មនុស្ស​ជាង​៣០​នាក់​ហើយ​បាន​ស្លាប់​នៅក្នុង​អំពើ​ហិង្សា​នេះ​៕(​ដោយៈសៅ វិសាល​)

លោក​ថេន សេន ត្រៀម​​ធ្វើ​​ទស្សន​កិច្ច​​ផ្លូវ​​រដ្ឋ​ជា​​លើក​ដំបូង​​ទៅកាន់​​ទឹកដី​​អាមេរិក​

​ក្នុង​ចំណោម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​មានតែ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មី​យ៉ាម៉ា​ទេ ដែល​ជាង​ពាក់កណ្តាល​សតវត្ស៍​មក​នេះ មិនដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទឹក​ដី​សហរដ្ឋ​អា​មេរិក​ឡើយ​។

ក៏ប៉ុន្តែ​ព័ត៌មាន​ថ្មីៗ ដែល​បាន​បង្ហាញ​ឲ្យដឹង​នៅ​ដើមខែ​នេះ​ពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក​ថេន សេន បានបញ្ជាក់​ថា លោក​ប្រធានាធិបតី​មី​យ៉ាម៉ា​រូបនេះ​នឹង​ធ្វើ​ដំណើ​រ​​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​។ យ៉ាងណា​ក៏​ដោយ​មន្ត្រី​រូប​នោះមិន​អាច​បញ្ជាក់​បានទេ អំពី​កាលបរិច្ឆេទ​ច្បាស់​លាស់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។

​គួរកត់សម្គាល់​ថា មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​របប​យោធា​ចាប់តាំងពី​ឆ្នាំ​១៩៦៦ មក​ប្រទេស​នេះ បាន​បិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​យ៉ាង​តឹងរឹង​និង​ជា​ប្រទេស​មួយ​ដែល​ត្រូវបាន​ពិភពលោក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​។

ក៏​ប៉ុន្តែ​ប្រទេស​នេះ ក្នុង​ការគ្រប់គ្រង​ដោយ​លោក​ថេន សេន បច្ចុប្បន្ន​កំពុងតែ​ធ្វើកំណែទម្រង់​គួរ​ឲ្យ​កោតសរសើរ ហើយ​ទាក់ទាញ​នូវ​ការចាប់​អារ​ម្ភ និង​ឈាន​ដល់​ការលើកលែង​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ និង​​ប្រទេស​​លោក​ខាង​លិច ​ជាពិសេស​​គឺ​សហរដ្ឋ​​អា​មេ​រិ​ក​​​តែម្តង​។​

​គ្រាន់តែ​មី​យ៉ាន​ម៉ា​ធ្វើការ​កែ​ទម្រ​ង​នយោបាយ មន្ត្រី​ធំៗ​របស់​អាមេរិក​ជាច្រើន​បាន​ធ្វើដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​បន្ត​បន្ទាប់ ក្នុងនោះ​មាន​លោកស្រី Hillary Clinton និងលោក​អូ​បា​ម៉ា ជាដើម​។

លោក​អូ​បា​ម៉ា ដែល​បាន​ចំណាយ​លុយ​ផ្ទាល់​របស់​ខ្លួន​ក្នុងការ​ធ្វើដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លង​ទៅ​ដោយ​លោក​បាន​កោតសរសើរ​ប្រទេសជាតិ​នេះ សម្រាប់​ការផ្លាស់ប្តូរ​របស់ខ្លួន​។

​តែ​យ៉ាងណាក៏ដោយ​ដំណើរ​ទស្សនកិច្ច​របស់លោក Thein Sein ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន នាពេលខាងមុខ​ត្រូវបាន​គេ​រំពឹងថា នឹង​មាន​ភាព​ចម្រូង​ចម្រាស់​ដោយសារតែ អំពើហឹង្សា​ប្រឆាំងនឹង​ពួក​រ៉ូ​ហ៊ីង​យ៉ា ដែល​ជា​ក្រុម​ជនជាតិដើម​ភាគតិច មិន​ត្រូវបាន​ចាត់ទុក​ជា​ប្រជា​ពល​រដ្ឋ​មី​យ៉ាន់​​ម៉ា​។

ពីព្រោះ​តែ​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ Human Right Watch ដែលមាន​ទីតាំង​នៅ​ទីក្រុង​ញូយ៉ក ​បាន​​ចោទ​ប្រកាន់​​រដ្ឋាភិបាល​​ប្រទេស​​នេះ​​ថា ​ជា​អ្នក​​នៅ​ពី​ក្រោយ​​ខ្នង​​នៃ​​ការ​សម្លាប់​​ជនជាតិ​ភាគតិច​​រ៉ូ​ហីន​​យ៉ា​៕(ដោយៈជា ធីរិទ្ធ​)

កងទ័ព​ជើងទឹក​​កូរ៉េ​​ខាងត្បូង​​និង​​​អាមេរិក​​​​ធ្វើ​សមយុទ្ធ​​រួម​​គ្នា​​រយៈ​ពេល​​២​ថ្ងៃ​

សមយុទ្ធ​នេះ​ចាប់ផ្តើម​ដោយ​មាន​ការចូលរួម​ជាមួយ​នឹង​កង​នាវា​ជើង​ទឹក ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅតាម​ដែនសមុទ្រ ហើយ​ក្នុងនោះ​ក៏​មាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់សហរដ្ឋអាមេរិក​ផងដែរ​។​

​នាវា​ផ្ទុក​យន្តហោះ​នេះ​រួម​មាន​យន្តហោះ​សរុប​៦៨​គ្រឿង ក្នុងនោះ​មាន​យន្តហោះ​ប្រដេញ​ធុន F/A-18E/F យន្តហោះ​ស៊ើបការណ៍ HAWKEYE 2000 និង​ឧទ្ទម្ភាគចក្រ​វាយប្រហារ។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់ កងទ័ពជើងទឹក​អាមេរិក​បាន​និយាយថា ប្រតិបត្តិការ​នេះ រួម​មាន​ការហោះហើរ​រួមគ្នា​ការការពារ​ដែនអាកាស ការ​ហ្វឹកហាត់​លើ​ផ្ទៃ​ទឹក​ការបាញ់​គ្រាប់​មី​ស៊ី​ល​របស់​នាវា​និង​ការផ្លាស់ប្តូរ​ព័ត៌មាន ការិយាល័យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ការបំពាក់​កាំ​ជ្រួច​​បញ្ជា​លើ​នាវាជាដើម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការហ្វឹកហាត់​នេះ​ត្រូវបាន ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ លើកឡើងថា ដើម្បី រក្សា​សន្តិសុខ​ក្នុង តំបន់​ជាពិសេស​គឺ​ត្រៀម ទប់ទល់​ទៅនឹង​ការ បង្កហេតុ​នានា ដែល អាច​កើតឡើង ពី​សំណាក់​កូរ៉េខាងជើង​។​

​ដោយឡែក​កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ចំពោះ​សមយុទ្ធ​រួម​នេះ ដោយ​គណៈកម្មាធិការ​បង្រួបបង្រួម​មាតុភូមិ​ដោយ​សន្តិវិធី ហៅ​ការចូលរួម​ធ្វើ​​សមយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ប្រើ​ថាមពលនុយក្លេអ៊ែរ​នេះ​ថា ជា​អំពើ​បង្កហេតុ​ខាង​យោធា​ក្នុង​គោលបំណង​ធ្វើសង្គ្រាម​នុយ​ក្លេ អ៊ែរ​មួយ កើតឡើង​ខណៈ​ភាព​តានតឹង​កំពុងតែ​ធ្ងន់ធ្ងរ​ស្រាប់​នៅ​ឧបទ្វីបកូរ៉េ៕

ចិន​​បញ្ជូន​​នាវា​​៣​គ្រឿង​​ទៀត ​ចូល​​ដែន​​កោះ​មាន​​ជំលោះ​​ជាមួយ​​ជប៉ុន​

​ឆ្មាំ​ឃ្លាំ​មើល​របស់​ជប៉ុន​បាន​និយាយថា នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នាវា​របស់​រដ្ឋាភិបាល​ចិន​ចំនួន​៣​គ្រឿង​បាន​ចូល​មក​កាន់​កោះមាន​ជំលោះ សេន​​ហ្គា​គូ​ហៅ​តាម​ភាសា​ជប៉ុន និង ដាវ​យូ​ជា​ភាសា​ចិន​។ ឆ្មាំ​ជប៉ុន​បាន​និយាយថា នាវា​របស់​រដ្ឋាភិបាល​ចិន​ទាំង​បី​គ្រឿង បាន​ស្ថិតនៅ​ចំងាយ​១២​ម៉ា​យ ពី​កោះ​ជំលោះ​។​

វា​គឺជា​ការដុត​កំដៅ​ថ្មី​មួយទៀត បន្ទាប់​ពី​ស្ងប់ស្ងាត់​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​នាវា​មក​កាន់តែ​គៀក​នឹង​កោះ​ជំលោះ​ដែល​បានប្រកាស​អះអាង​ពី​សិទ្ធិ​គ្រប់គ្រង​លើ​កោះ​ជំលោះ​ទាំង​ពី​ភាគី ទៅ​លើ​កោះ​ដែល​សម្បូ​ទៅដោយ​ភោគទ្រព្យ​ធនធានធម្មជាតិ​មួយ​នេះ​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​រដ្ឋាភិបាល​ជប៉ុន​ក៍បាន​ប្រតិកម្ម​ទៅ​នឹង​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​បក្ស​ក​ម្មុនី​ស្ត​ចិន​ដែល​បាន​សរ​សេរថា ប្រទេស​ចិន​គួរតែ​គិត​គួរ​សើរើរ​ឡើង​វិញ​ចំពោះ​បញ្ហា​ដែន​កោះ Okinawa ដែល​បច្ចុប្បន្ន​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ជប៉ុន​ផង​ដែរ​។

ក្នុងន័យ​នោះ​អ្នកនិពន្ធ​ចិន​ចង់បង្ហាញ​ថា កោះ​អូ​គី​ណា​វ៉ា​គឺ​ធាតុ​ពិត​ជា​របស់​ចិន​។ តែ​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា វា​ជា​អត្ថបទ​ដែល​សរសេរ​ឡើង​ដោយ​មិនដឹង​ខុសត្រូវ​ព្រោះថា កោះ​នេះ​គឺជា​ទឹកដី​របស់​ជប៉ុន​។

កោះ Okinawa ជា​កោះ​ដែល​ជា​ទីតាំង​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​អាមេរិក​ដោយ​មាន​ប្រជាជន​ជប៉ុន​រស់នៅ​ប្រមាណ​ជាង ១​លាន​នាក់​។ នេះ​គឺជា​បញ្ហា​មួយ​ផ្សេង​ទៀត​រវាង​ជប៉ុន និង ចិន​ទាក់ទង​នឹង​ជម្លោះ​ដែន​កោះ​នា​ពេល​ថ្មីៗ​។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​​​ថា វា​ជា​សង្គ្រាមចិត្តសាស្ត្រ​របស់​ចិន​ប៉ុណ្ណោះ​។​

​ភាព​តានតឹង​រវាង ជប៉ុន និង ចិន​បាន​កើន​ឡើង​ខ្លាំង ជាពិសេស​នៅ​ដែន​កោះ​សេន​កា​គូរ ពោល​គឺ ចិន​តែងតែ​បញ្ជូន​នាវា​ជាច្រើន​គ្រឿង​ទៅ​កាន់​ទី​នោះ​ម្តង​ហើយ​ម្តង ដែល​ធ្វើឲ្យ​ជប៉ុន​មានការ​ខឹង​យ៉ាង​ខ្លាំង​។

បញ្ហា​នេះ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក៏​ធ្លាប់​គំរាម​ប្រើ​កម្លាំង​យោធា​ ​ដើម្បី​ការពារ​ពី​ការរំលោភបំពាន​ដោយ​បរទេស​។ ប៉ុន្តែ​គេ​មិន​ទាន់​​ឃើញ​​​មាន​ការប្រើប្រាស់​កម្លាំង​យោធា​ណាមួយ​គួរឲ្យ​កត់សម្គាល់​ទៅលើ​ភាគី​ចិន​ឡើយ​៕(ដោយៈ​វ៉ា សំណព្វ)

ស៊ី​រី​​បដិសេធ​ថា ​ខ្លួន​មិន​​ពាក់ព័ន្ធ​​ចំពោះ​​ការ​បំផ្ទុះ​​គ្រាប់​បែក​​នៅទួ​គី​​ឡើយ

ប្រទេស​ស៊ី​រី​បាន​បដិសេធថា ខ្លួន​មិន​ជាប់​ពាក់​ពន្ធ័​ទៅនឹង​ករណី​បំផ្ទុះ​គ្រាប់បែក ក្នុង​ប្រទេស​ទួ​គី​នោះ​ឡើយ​។

ការលើក​ឡើង​យ៉ាង​ដូច្នោះ គឺ​ធ្វើ​​ឡើង​​​ក្រោយ​ពេល​​ដែល​​មន្ត្រីជាន់​ខ្ពស់​​របស់​​ទួ​គី​​បាន​​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ស៊ី​រី​មាន​ជាប់​ពាក់​ពន្ធ​នឹង​ករណី​​បំផ្ទុះ​​គ្រាប់បែក​ក្នុង​រថយន្ត​ចំនួន​២ ដែល​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​៤៦នាក់​បាន​ស្លាប់​។

​ការ​បំផ្ទុះ​គ្រាប់បែក​គួរឲ្យ​រន្ធត់ បាន​កើតឡើង​កាលពីរ​ថ្ងៃ​សៅរ​ក្នុង​តំបន់​មួយ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​ទួ​គី និង​ប្រទេស​ស៊ី​រី​បណ្តាលឲ្យ​មនុស្ស​ប្រ​មាណ ៤៦​នាក់​ស្លាប់​និង ជាង៥០​រងរបួស​។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៤៦​នាក់​នោះ​ក៏​មាន​ជនភៀសខ្លួន​ស៊ី​រី​ផងដែរ​ព្រោះថា តំបន់​នោះ​ក៏​ត្រូវបាន​គេ​ដឹងថា ក៏​មាន​ជំរុំ​ជនភៀសខ្លួន​ស៊ី​រី​ដែល​​បាន​រត់​មក​ជ្រកកោន​ក្នុង​ប្រទេស​ទួ​គី​។

ក្រោយពីរ​បំផ្ទុះ​គ្រាប់បែក​នោះមក​ប៉ូលីស​បាន​ឃាត​ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​របស់​ទួ​គី​បាន​ចោទប្រកាន់ថា វា​មាន​​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ស៊ី​រី​ហើយ​​ថា ​សន្យា​ថា​​នឹង​​រក​​ការពិត​ឲ្យឃើញ​។ ចំណែក​រដ្ឋាភិបាល​ទួ​គី ក៏​បាន​ប្រកាស​ឲ្យមាន​ការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ​បន្ថែម​ទៀត​។

ជា​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​បែប​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​ស៊ី​រី​គឺ លោក Omran al-Zoubi បាន​និយាយ​ក្នុង​សន្និ​សីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​របស់​ខ្លួន​មិន​បាន​ជាប់​ពាកព័ន្ធ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ទួ​គី​ឡើយ ព្រោះថា ប្រទេស​ស៊ី​រី​មិន​អាច​ធ្វើ​រឿង​បែបនេះ​ទេ​។

សហរដ្ឋអាមេរិក ក៏​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ក្នុង​ប្រទេស​ទួ​គី​នោះ​ផង​ដែរ​។ សូមបញ្ជាក់​ថា​ប្រទេស​ទួ​គី​គឺ ជា​សមាជិក​របស់​អង្គការ NATO​។​

ការចោទប្រកាន់​ពី​រ​សំណាក់​ប្រទេស​ទួ​គី ទៅ​លើ​រដ្ឋាភិបាល​ស៊ី​រី​ថា ជា​អ្នក​នៅ​ពីរ​ក្រោយខ្នង​លើ​បញ្ហា​នេះ​យ៉ាង​ដូច្នោះ ដោយ​សារតែ​ប្រទេស​ទាំង​ពីរ​តែងតែមាន​ជម្លោះ​ជាមួយ​នឹង​គ្នា​។

អ្វី​ដែល​ជា​ការ​តត់​សម្គាល់នោះ រដ្ឋាភិបាល​របស់​ប្រទេស​ទួ​គី​គឺជា​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ទៅ​នឹង​ក្រុម​ប្រឆាំង​របស់​ស៊ី​រី ហើយ​តែងតែ​រិះគន់​មិន​សម្ចី​ទៅ​លើ​រដ្ឋាភិបាល​ផ្តាច់កា​រដែល​ដឹកនាំ​ដោយ លោក អាសា​ឌ​។

កាលពី​ឆ្នាំ ២០១២ កន្លងទៅ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ការវាយប្រហា​រដាក់​គ្នា​តាម​ព្រំ​ដែន​ផង​ដែរ ក្រោយពេល​ដែល​គ្រាប់ផ្លោង​របស់​រដ្ឋាភិបាល​ស៊ី​រី​បាន​ធ្លាក់​ចូល​ក្នុង​ទឹកដី​ទួ​គី​៕(​ដោយ អ៊ុន រស្មី​)

អតីត​​នាយក​រដ្ឋមន្ត្រី​​ប៉ា​គី​ស្ថាន​ ប្រកាស​​ពី​ជ័យ​ជំនះ​​របស់​​ខ្លួន​

​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ដែល​រង​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​កាលពី​ឆ្នាំ ១៩៩៩​នោះ បាន​ធ្វើ​ពិធី​អបអរ​សារ​ទ​ជាមួយនឹង​ក្រុម​អ្នក​គាំ​ទ្រ​​ជា​​ច្រើន​ចំពោះ​ជ័យជំនះ​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ​កន្លងទៅ​។

ការប្រកាស​ពីរ​ជ័យជំនះ​របស់​បក្សប្រឆាំង​នេះ គឺធ្វើឡើង​ក្នុង​​ស្ថាន​ភាព​​មួយ​​ដែល​​ប្រកប​ទៅ​ដោយ​​ភាព​អសន្តិសុខ​ផងដែរ ដោយសារ​តែ​ការ​បោះឆ្នោត​នោះ គឺ​មាន​ការវាយប្រហារ​ជាច្រើន​ពីរ​សំណាក់​ក្រុម​ភេរ​វករ​ដែល​ល​មិន​ពេញចិត្ត​ចំពោះ​ដំណើរ​ការ​​បោះ​ឆ្នោត​​នេះ​។

​គណបក្ស​សម្ព័ន​អ៊ីស្លាម​ប៉ាគី​ស្ថានដែល​ដឹកនាំ​ដោយ លោក Nawaz Sharif បាន​ប្រកាស​ពី​ជ័យជំនះ​របស់​ខ្លួន​ចំពោះ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​សៅរ​កន្លងទៅនេះ​។

បើ​យោង​តាម​របាយ​ការណ៏​មិន​ផ្លូវការ​បាន​ឲ្យដឹងថា តាម​លទ្ធផល​នៃ​ការបោះ​ឆ្នោត​គឺ មិន​មាន​បក្ស​ណាមួយ​អាច​ទទួលបាន​កៅអី​ក្នុង​សភា​ចំ​នួន​១៧២​ឡើយ​។

តាមច្បាប់​របស់​ប៉ា​គី​ស្ថាន ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន​លុះត្រាតែ​បក្ស​ដែល​ឈ្នះឆ្នោត​នោះ​មាន​កៅអី​ចំនួន​១៧២ ដូច្នេះ​គណបក្ស​សម្ព័ន​​អ៊ីស្លាម ប៉ា​គី​ស្ថាន​ដែល​ដឹកនាំ​ដោយ​លោក Nawaz Sharif នោះ​ចាំបាច់​ត្រូវតែ​បង្កើត​រដ្ឋាភិបាលចំរុះ​ជាមួយនឹង​បក្ស​ដទៃ​។

សូមបញ្ជាក់​ថា​ការបោះឆ្នោត​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នេះ​បាន​ទទួលរង​នូវ​ការវាយប្រហារ​យ៉ាងខ្លាំង​ពីរ​សំណាក់​ក្រុម​ភេរ​វករ​។ ក្នុង​នោះ​ក្រុម​ភេរ​វករ​បាន​ទៅ​វាយប្រហារ​នៅតាម​មណ្ឌល​បោះឆ្នោត​ជា​ច្រើន​។

ជា​សរុប​មនុស្ស​ប្រមាណ​ ២៤នាក់​​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​របួស​។ ការវាយប្រហារ​ជាច្រើន​បែបនេះ​ក៏​បាន​បណ្តាល​ឲ្យ​ប្រជា​ជន​​មិន​ហាន​ទៅ​ចូលរួម​បោះឆ្នោត​ផងដែរ​ដោយ​ខ្លាច​ពីរ​បញ្ហា​អសន្តិសុខ​។

ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​ពីរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ប៉ា​គី​ស្ថាន ថ្វីត្បិតតែ​មាន​​ការ​វាយ​ប្រហា​រ​​ជា​ច្រើន​​ក៏​​ដោយ​​ប្រជា​​ពល​​រដ្ឋ​​ប្រមាណ​ ៦០​ភាគរយ​​បាន​​ទៅ​​ចូល​រួម​​បោះ​ឆ្នោត ហើយ​ចំនួន​នេះ គឺជា​ចំនូ​ន​វិជ្ជមាន​មួយ ព្រោះ​វា​បាន​កើនឡើង​លើសពីរ​ការ​បោះ​​ឆ្នោត​​ពេល​មុនៗ​។

ដូច្នេះ​គេ​បាន​វាយ​តំលៃ​ថា ការបោះឆ្នោត​នេះ គឺជា​ជំហាន​ឆ្ពោះទៅ​កាន់​លទ្ធ​ប្រជាធិបតេយ្យ​។ បើ​និយាយ​អំពីរ លោក Nawaz Sharif ដែលជា​អ្នក​មាន​ប្រៀម​ក្នុង​ការបោះឆ្នោត​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ចាប់ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ១៩៩៣ និង​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ ១៩៩៩ ដែល​កាលនោះ​សុទ្ធតែ​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចុះ​ពីរ​តំណែង​។

ដូច្នេះ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ​នឹង​អាច​ឲ្យ​រូបលោក​អាច​ចូល​កាន់តំណែង​ជា​ថ្មី​ឡើងវិញ ដែល​គេ​សង្ឃឹមថា វត្តមាន​របស់​លោក​នឹង​អាច​ដោះស្រាយ​នូវ​បញ្ហា​ដ៏​ស្មុគស្មាញ់​របស់​ប៉ា​គី​ស្ថាន​នាពេល​បច្ចុប្បន្ន​នេះ​។

បើទោះបីជា លោក Nawaz Sharif អាច​ចូល​កាន់តំណែង​ជា​ថ្មី​ក៏​ដោយ​គេ​មិន​ទាន់​ប្រាកដថា លោក​អាច​គ្រង់​តំណែង​នេះ​រហូតដល់​ចប់​អណ​ត្តិ​ ឬ​យ៉ាង​ឡើយ ព្រោះ​តាម​បទពិសោធ​ន៏​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នា​ពេលកន្លងមក​តែងតែ​មាន​ការធ្វើ​រដ្ឋប្រហា​រ​ទំលាក​ជានិច្ច​។

ហើយ​បើ​មើល​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​អាច​គ្រប់គ្រង​សន្តិសុខ​បាន​ស្រួលបួល​នៅឡើយ​ជាក់ស្តែង​ការវាយប្រហារ​ពីរ​សំ​ណាក់​ក្រុម​ភេរ​វករ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​គឺជា​ឧទាហរណ៏​ស្រាប់​៕(​ដោយ អ៊ុន រស្មី​)

​តួ​គី​​​អះអាង​ថា ​ស៊ី​រី​​ប្រើប្រាស់​​អាវុធ​​គីមី​

មាន​កំទេចកំទី​មី​ស៊ី​ល​ជាច្រើន​ដែល​ត្រូវបាន​រកឃើញ និង​អ្នក​ជម្ងឺ​ជាច្រើន​បានបង្ហាញ​សញ្ញា​នៃ​របួស​របស់​ពួកគេ​ដែល​ត្រូវ​ដោយ​អាវុធ​គីមី​របស់​កងកម្លាំង​រដ្ឋាភិបាល Bachar al-Assad។

នេះ​ជា​ការបញ្ជាក់​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​តួ​គី លោក Recep Tayyip Erdogan កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ យ៉ាងណាក្តី​លោក​នា​យក​​​រដ្ឋមន្ត្រី​នៃ​ប្រទេស​តួ​គី នៅ​ពុំទាន់​បាន​បញ្ចាក់​ច្បាស់​នៅឡើយ​ទេ ពី​ប្រភេទ​នៃ​អាវុធ​គី​មីនោះ​។

ហើយ​លោក Erdogan ក៏​បាន​បដិសេធ​ចំពោះ​មតិ​ដែល​​​បាន​លើក​ឡើង​ ថា​អាវុធ​គី​មីនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​ឧទ​ទ្ទាម​ប្រដាប់​អាវុធ​នោះ​វិញ​ទេ។

​ទន្ទឹម​ហ្នឹង​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក John Kerry បាន​និយាយថា ឥឡូវ​នេះ​លោក​ជឿជាក់​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​សាក្សី និង​ភស្តុ​តាំង​ជាច្រើន​បាន​បង្ហាញ​ពី​ការប្រើប្រាស់​អាវុធ​គីមី​របស់​ប្រទេស​ស៊ី​រី​នេះ។

នៅ​មុន​នេះ​ដែរ សេត​វិមាន​អាមេរិក​បាន​និយាយថា នឹង​មាន​កម្រិត​ប្រែប្រួល​ណាមួយដោយ​ជឿរ​ជា​ក់ថា ស៊ី​រី​បាន​លួច​បញ្ចេញ​នូវ​ឧស្ម័ន​ជាតិគីមី​ដ៏​សែន​អាថ៌កំបាំង​នេះ​។

បញ្ហារ​នេះ មេដឹកនាំ​តួ​គី​ក៏​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ាក់ អូ​ម៉ា ដែរ​នៅ​សប្តាហ៍​ក្រោយនេះ ដើម្បី​អំពាវនាវ​អោយ​អាមេរិក​បន្ត​​ទទួលបន្ទុក​កិច្ចការ​ដ៏​ធ្ងន់​នេះ និង​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​កំចាត់​ចោល​នូវ​សកម្មភាព​នោះ។​

គួរបញ្ជាក់​ថា រហូតមក​ទល់​នឹង​ពេលនេះ​អំពើរ​ហិង្សា​ក្នុង​ប្រទេស​ស៊ី​រី​បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​បណ្តាលឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រត់​ភៀស​ខ្លូន​ទៅកាន់​បរទេស។(ដោយ ថា ថៃ)

កូរ៉េ​ខាង​ជើង​​រិះគន់​​ដំណើរ​​ទស្សន​កិច្ច​​របស់​​មេដឹកនាំ​​កូរ៉េ​ខាងត្បូង​​ទៅកាន់​​អាមេរិក

​អ្នកនាំពាក្យ​របស់​កូរ៉េខាងជើង​ទទួលបន្ទុក​ផ្នែក​ការបង្រួបបង្រួម​សន្តិភាព​កូរ៉េ​បាន​រិះគន់​ថា ជំនួប​រវាង​លោក​ស្រី​ Park Geun-Hye ប្រធានាធិបតី​កូរ៉េខាងត្បូង និងលោកបា​រ៉ាក់ អូ​បា​ម៉ា​ថា ជា​ជំនួប​រវាង​ចៅហ្វាយ និង អ្នកបំរើ​ហើយ​បាន​បញ្ជាក់​វា​ថា ជា​រឿង​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​។

អ្នកនាំពាក្យ​ដដែល​បន្តថា ដំណើ​ររ​ទស្សនកិច្ច​នោះ គឺជា​ការ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ភាព​តានតឹង​កាន់តែ​ផ្ទុះ​ឡើង​ក្នុង​ឧបទ្វិប​កូរ៉េ​។ នេះ​គឺជា​ប្រតិកម្ម​លើក​ទី​មួយ​របស់​កូរ៉េខាងជើង​ចំពោះ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោកស្រី Park Geun-Hye ទៅកាន់​អាមេរិក​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​៦ ហើយ​បញ្ចប់​កាលពីរ​ថ្ងៃ​ទី ៩​ឧសភា​កន្លង​ទៅនេះ​។

គេ​ចាំ​បាន​ថា ក្នុង​ជំនួប​រវាង​លោក​អូ​បា​ម៉ា និងលោក​ស្រី Park Geun-Hye មេដឹកនាំ​នៃ​ប្រទេស​សម្ព័នមិត្ត​ទាំងពីរ​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​កូរ៉េខាងជើង​ជាពិសេស​លើ​កម្មវិធី​នុយក្លេអ៊ែរ​តែម្តង​។

ហើយ​កាលនោះ​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សន្យាថា នឹង​មិន​បន្ត​ផ្តល់​ជំនួយ​ផ្សេងៗ​សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​កូរ៉េខាងជើង​ទៀត​នោះ​ឡើយ​។

សូមបញ្ជាក់​ថា អាមេរិក​និង កូរ៉េខាងត្បូង​តែងតែ​ផ្តល់​ជំនួយ​ផ្សេងៗ​ទៅដល់​កូរ៉េខាងជើង​ ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ឃ្លាត​របស់​កូរ៉េខាងជើង ព្រោះថា ជា​រៀងរាល់ឆ្នាំ​មាន​មនុស្ស​ជាច្រើន​រងគ្រោះ​ដោយសារតែ​ការ​អត់​ឃ្លាត់ និង បណ្តាលឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ផងដែ​រ​។​

​មូលហេតុ​ដែល​បាន​បង្ក​ឲ្យ​បញ្ហា​ស្មុគស្មាញ់​ក្នុង​ឧបទ្វិ​ប​កូរ៉េ​គឺ​បណ្តាលមកពីរ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៣​របស់​កូរ៉េ​ខាង​ជើង​ដែល​ជា​ការ​បំពាន​ទៅ​នឹង​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​។

ប៉ុន្តែ​ភាព​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​ហាក់ដូចជា​ធូរស្រាល​បន្តិច​ក្រោយពេល​មី​ស៊ី​ល​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​កូរ៉េខាង​ជើង​​ដក​​ចេញ​ពីរ​​តំបន់​ឆ្នេរ​​ភាគ​​ខាង​កើត​​របស់​ខ្លួន​៕(ដោយៈ​អ៊ុន រស្មី​)

ប្រមុខ​​ការ​ទូត​​អាមេរិក​​ព្រមាន​​រុស្ស៊ី​​ចំពោះ​​គម្រោង​​លក់​មី​ស៊ី​ល​​ទៅ​ឲ្យ​​ស៊ីរី​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក កាលពីរ​ថ្ងៃ​ព្រហស្បត៏​បាន​ព្រមាន​ទៅកាន់​ប្រទេស​រុស្ស៊ី​ស្តីពីរ​គម្រោង​លក់​មី​ស៊ី​ល​ទៅកាន់​ស៊ី​រី ដែល​វា​អាច​នឹង​បង្ក​បញ្ហា​កាន់តែ​ស្មុគស្មាញ់​ថែមទៀត​។

សូម​បញ្ជាក់ថា ប្រទេស​រុស្ស៊ី គឺជា​ប្រទេស​ដែល​តែងតែ​លក់​គ្រឿង​សព្វាវុធ​ជាច្រើន​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី ដែល​ប្រការ​នេះ​ធ្វើឲ្យ​ក្រុម​ឧទាម​មិន​ងាយ​នឹង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​បាន​ដោយ​ងាយ​ឡើយ​។

​ការព្រមាន​ពីរ​សំណាក់ លោក John Kerry រដ្ឋមន្ត្រីការបរទេស​អាមេរិក​យ៉ាង​ដូច្នោះ គឺ​ក្រោយពេល​ប្រទេស​រុស្ស៊ី​គ្រោង​នឹង​លក់​មី​ស៊ី​ល​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ដែល​គម្រោង​នោះ​មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៩០០ លាន​ដុល្លា​អាមេរិក​។

បើ​តាម​ការអះអាង​របស់ លោក John  Kerry ការលក់​មី​ស៊ី​ល​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​អញ្ចឹង​នឹង​ធ្វើឲ្យ​មាន​ភាពវឹកវរ​កាន់តែខ្លាំ​ង​នៅក្នុង​តំបន់ ខណៈ​ពេល​​ដែល​បច្ចុប្បន្ន​នេះ អំពើរ​ហិង្សា​កំពុងតែ​កើតមាន​ពាសពេញ​ប្រទេស​ស៊ី​រី។

គួរបញ្ជាក់​ថា រហូតមក​ទល់​នឹង​ពេលនេះ​អំពើរ​ហិង្សា​ក្នុង​ប្រទេស​ស៊ី​រី​បាន​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​បណ្តាលឲ្យ​មនុស្ស​ជាច្រើន​ទៀត​ទៀត​បានរ​ត់​ភៀ​ខ្លូន​ទៅកាន់​បរទេស​។

​កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​អ៊ី​ស្រា​អ៊ែល​បាន​ធ្វើ​ការវាយប្រហារ​ក្នុង​ទឹកដី​ស៊ី​រី​ដោយ​អះអាង​ថា ស៊ី​រី​បាន​ដឹក​ជញ្ជូន​អាវុធ​ជា​ច្រើន​ទៅឲ្យ​ក្រុម​សកម្មប្រយុទ្ធ​Hezbollah​។

ចំណែកឯ​រដ្ឋាភិបាល​ស៊ី​រី​ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ធ្វើការ​វាយតប​ទៅកាន់​ប្រទេស​អ៊ី​ស្រា​អ៊ែល​វិញ​ជាមិនខាន​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​កន្លងមក​។

ដូច្នេះ​ប្រសិនបើ​ស៊ី​រី​ទទួលបាន​គ្រាប់​មី​ស៊ី​លពីរ​រុស្ស៊ី ប្រាកដ​មែន​នោះ វា​នឹង​ធ្វើឲ្យ​មាន​ភាព​បញ្ហា​កាន់តែខ្លាំង​ថែម​ជាមួយនឹង​ប្រទេស​អ៊ី​ស្រា​អ៊ែល​។ សូមបញ្ជាក់​ថា​ប្រទេស​រុស្ស៊ី​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​ទទួល​ផល​ប្រយោជន៏​យ៉ាងច្រើន​ក្នុង​ការលក់អាវុធ​ទៅឲ្យ​ប្រទេស​ស៊ីរី​។

ដូច្នេះ​រុស្ស៊ី​តែងតែ​ការពារ​រដ្ឋាភិបាល​ស៊ី​រី​ជានិច្ច​​ ជាក់ស្តែង​រុស្ស៊ី​តែងតែ​ធ្វើការ​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុ​ខ​នៃ​អង្គការសហប្រជាជាតិ​ដាក់ចេញ​នូវ​សេចក្តីសម្រេច​ដើម្បី​ធ្វើ​អន្តរា​គម​ន៏​ក្នុងប្រទេស​ស៊ី​រី​នោះឡើយ​។(​ដោយៈ​អ៊ុន​ រស្មី​)

​ជប៉ុន​​តវ៉ា​​ចំពោះ​​សារ​ព័ត៌មាន​​បក្ស​កុំ​ម្មុនី​ស្ត​​ចិន​​ជុំវិញ​​បញ្ហា​​ដែន​​កោះ​​អូ​គី​​ណា​វ៉ា​

បើ​តាម​ការចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ របស់​បណ្តាញសារព័ត៌មាន​បក្ស​ក​ម្មុនី​ស្ត​ចិន ដែល​មានឈ្មោះ​ថា People's Daily បានសរសេរថា ប្រទេស​ចិន​គួរតែ​គិត​គួរ​សើរើរ​ឡើង​វិញ​ចំពោះ​បញ្ហា​ដែន​កោះ Okinawa ដែល​បច្ចុប្បន្ន​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ជប៉ុន​នោះ​។

ក្នុងន័យ​នោះ​អ្នកនិពន្ធ​ចង់បង្ហាញ​ថា កោះ​អូ​គី​ណា​វ៉ា​គឺ​ធាតុ​ពិត​ជា​របស់​ចិន​។ អត្ថបទ​នេះ​សរសេរ​ដោយ​អ្នកស្រាវជ្រាវ​ពីរ​រូប​របស់​ចិន​។

ជា​ការ​ឆ្លើយតប​ប្រទេស​ជប៉ុន​បានប្រត្តិក​ម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​អត្ថបទ​នៃ​សារព័ត៌មាន​នេះ ដោយ​បាន​ទាមទា​ឲ្យ​រដ្ឋាភិបាល​ចិនធ្វើការ​បកស្រាយ​ផង​ដែរ​។

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា វា​ជា​អត្ថបទ​ដែល​សរសេរ​ឡើង​ដោយ​មិនដឹង​ខុសត្រូវ​ព្រោះថា កោះ​នេះ គឺជា​ទឹកដី​របស់​ជប៉ុន ហើយ​សហគម​ន៏​អន្តរជាតិ​ក៏​បាន​ទទួលស្គាល់​ដែរ​។ កោះ Okinawa ជា​កោះ​ដែល​ជា​ទីតាំង​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​អាមេរិក ដោយ​មាន​ប្រជាជន​ជប៉ុន​រស់នៅ​ទីនោះ​ប្រមាណ​ជាង ១​លាន​នាក់​។

នេះ​គឺជា​បញ្ហា​មួយ​ផ្សេង​ទៀត​រវាង​ជប៉ុន និង ចិន​ទាក់ទង​នឹង​ជម្លោះ​ដែន​កោះ​នា​ពេល​ថ្មីៗ​។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​​ថា វា​ជា​សង្គ្រាមចិត្តសាស្ត្រ​របស់​ចិន​ប៉ុណ្ណោះ​។​

​ភាព​តានតឹង​រវាង​ជប៉ុន និង ចិន​បាន​កើន​ឡើង​ខ្លាំង​ជាពិសេស​នៅ​ដែន​កោះ​សេន​កា​គូរ​តែម្តង ពោល​គឺ ចិន​តែងតែ​បញ្ជូន​នាវា​ជាច្រើន​គ្រឿង​ទៅ​​កាន់​ទី​នោះ​ម្តង​ហើយ​ម្តងទៀត ដែល​ធ្វើឲ្យ​ជប៉ុន​មានការ​ខឹង​យ៉ាង​ខ្លាំង​។

បញ្ហា​នេះ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន  Shinzo Abe ក៏​ធ្លាប់​គំរាម​ប្រើ​កម្លាំងយោធា ​ដើម្បី​ការពារ​ពីរ​ការរំលោភបំពាន​ដោយ​បរទេស​។ ប៉ុន្តែ​គេ​មិន​ទាន់​​ឃើញ​មាន​ការប្រើប្រាស់​កម្លាំង​យោធា​ណាមួយ​គួរឲ្យ​កត់សម្គាល់​ទៅលើ​ភាគី​ចិន​ឡើយ​៕​(ដោយៈ​អ៊ុន រស្មី)

​រដ្ឋមន្ត្រី​ការ​បរទេស​​ឥណ្ឌា​ធ្វើ​​ទស្សន​កិច្ច​ទៅ​កាន់​​ប្រទេស​​ចិន​​បន្ទាប់​ពី​​បញ្ចប់​​ជម្លោះ​​ព្រំដែន

ក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា​ជាមួយនឹង​តំណាង​របស់​រដ្ឋាភិបាល​ចិន​នា​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ប្រទេស​ទាំង​២​បាន​លើកឡើង​អំពី ការរីក​ចំរើន​​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ចំនួន​៦៩.០០០​លាន​ដុល្លារ និង​ការ​រឹត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​រឹងមាំ បន្ទាប់​ពី​មាន​ការ​​យល់​ច្រឡំ​​អំពី​ជម្លោះ​ព្រំដែន​តំបន់​ហេមពាន្ត​ដែល​បន្សល់ទុក​តាំងពី​សង្គ្រាម ឆ្នាំ​១៩៦២​មក​ម្លេះ​។

​គួរបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ភាព​ប្រទាញប្រទង់​អស់​ពេល​៣​សប្តាហ៍​អំពី​ព្រំដែន​នៅ​តំបន់​​ហេមពាន្ត​។

​ជម្លោះ​នេះ​បាន​ចាប់ផ្តើម​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូ​ដែលី​បានចោទប្រកាន់​ថា​ទាហាន​ចិន​ប្រមាណ​ជា​៥០​នាក់ បាន​ឆ្លងកាត់​ព្រំដែន​ប្រ​ទេស​​ទាំង​២​ដោយ​ចូល​ក្នុង​ទឹកដី​ឥណ្ឌា ដោយ​មាន​ការ​បោះជំរំ​នៅ​ជ្រលង​ភ្នំ​ដេ​បសាង​ក្នុងរ​ដ្ឋកា​ស្មៀ​កាលពី​ថ្ងៃ​១៥​មេសា​កន្លងទៅនេះ​។​

តែ​ទោះជា​យ៉ាងណា​ចិន​បាន​ច្រានចោល​ការចោទប្រកាន់​អំពី​ការ​ជ្រៀតចូល​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា​នេះ​។​ ដោយឡែក​បន្ទាប់ពី​មាន​ការ​ជួប​​ប្រជុំ​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឥណ្ឌា​និង​ចិន​បាន​យល់ព្រម​ដក​ទាហាន​ចេញ​ពី​ទីតាំង​ឈរជើង​ដើម​របស់​គេ​ និង​ ដក​ជម្រក​តង់​​ដែល​​ត្រូវបាន​ដំឡើង​លើ​តំបន់​ជម្លោះ​ផងដែរ​៕(ដោយៈ​​សៅ វិសាល)​

មេ​គណ​បក្សប្រឆាំង​​ម៉ាឡេស៊ី​​អំពាវ​នាវ​​ឲ្យ​​ពលរដ្ឋ​​គ្រប់​​ពូជសាសន៍​​ក្រោក​​តវ៉ា

​បន្ទាប់ពី​​បាន​​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​​បាតុ​កម្ម​​រាប់ម៉ឺន​​នាក់​​នៅ​ក្នុង​​​ពហុ​កីឡា​ដ្ឋាន​ កាល​ពី​​យប់​​ថ្ងៃ​​ពុធ​ ដើម្បី​​ប្រឆាំង​​ទៅ​​នឹង​​លទ្ធផល​​បោះ​ឆ្នោត​​រួច​មក​។​

នៅ​ថ្ង​ព្រហស្បតិ៍​នេះ លោក Anwar Ibrahim មេដឹកនាំ​​គណ​បក្ស​ប្រឆាំង​​ដ៏​ធំ​​នៅ​​ម៉ាឡេស៊ី​ បាន​ប្រកាស​​អំពាវ​នាវ​​ឲ្យ​​ប្រជាពល​រដ្ឋ​​គ្រប់​រូប​​ចំរុះ​ ពូជ​សាសន៍​​ដែល​​រស់​នៅ​​ក្នុង​​ទឹក​​ម៉ាឡេស៊ី​​ក្រោក​ឈរ​​ឡើង​​នាំ​គ្នា​​ធ្វើ​បាតុកម្ម​តវ៉ា​ង​ឲ្យមាន​ការ​ដោះស្រាយ​ចំពោះ​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​ដោយ​មិន​​ទទួល​ស្គាល់​នូវ​ការជាប់ឆ្នោត​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

លោក​អ៊ីប្រាហ៊ីម បាន​ពន្យល់​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ការបោះឆ្នោត​នា​ពេលកន្លងមក គឺជា​ការស្លាប់​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី​។

ដូច្នេះ​ប្រជា​ម៉ាឡេស៊ី​ត្រូវតែ​ក្រោកឈរ​ឡើង ដើម្បី​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​បែប​ក្លែងក្លាយ​នេះ​ដោយ​មិន​ទទួលយក​នូវ​គណបក្ស​កាន់​អំណាច​​ដែល​បាន​គ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​៥៦ឆ្នាំ​មកហើយ​។

​គួរ​រំលឹក​ឡើងវិញ​ថា បក្ស​ប្រឆាំង​ដែល​មានឈ្មោះ​ថា Pakatan Rayak​ បាន​ទទួល​បរាជ័យ​ក្នុង​ការបោះឆ្នោត​សភា​ដោយ​ទទួលបាន​អាសនៈ​៨៩​អាសនៈ ហើយ​គណបក្សកាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី Najib Razak​ ទទួលបាន​អាសនៈ​ចំនួន១៣៣ ក្នុងចំណោម​អាសនៈ​សរុប​នៅ​សភា​ចំនួន ២២២​។​

បក្ស​ប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឡើយ​។ ដូច្នេះ​បក្សប្រឆាំង​ត្រូវតែ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​ដើម្បី​លើក​តំកើង​អោយ​មាន​​កំណែ​ទម្រង់​ក្នុង​ការបោះឆ្នោត ក្នុងប្រទេស​។​

ដោយឡែក នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak​ អាយុ​៥៩​ឆ្នាំ​ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ប្រកាស​ជោគជ័យ​របស់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ចន្ទ​​ដើម​សប្តាហ៍​រួចមក​បាន​ឡើងកាន់​តំណែង​ជា​ផ្លូវការ​ដើម្បី​បន្ត​អណត្តិ​របស់​ខ្លួន​បន្តទៀត​៕(ដោយៈជា ធីរិទ្ធ)

    About Us
    Khana

Activities

Find us at Facebook

Contact Us