នយោបាយ

ជប៉ុន​និង​អាមេរិក​នឹង​រួម​គ្នា​ជួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ស្តីពីសុវត្ថិភាព​ដែនសមុទ្រ​ ​

ប្រធានាធិបតី​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក នឹង​រួមគ្នា ជួយ​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន ទាក់ទង​ទៅនឹង ការបង្កើន​សមត្ថភាព​ឃ្លាំមើលតំបន់​សមុទ្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ ប្រទេស​ទាំង​ពីរ បាន​ផ្តោត សំខាន់ លើ​ភាព​តានតឹង នៃ​ម្លោះ​ដែនសមុទ្រ នៅ​ភាគ​ខាង​កើត និង​ភាគខាងត្បូង ប្រទេស​ចិន​ផងដែរ​។  ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោក​បា​រ៉ាក់ អូ​បា​មា នឹង​ធ្វើដំណើរទៅកាន់​ប្រទេស​ប៉ុន នៅសប្តាហ៍​ក្រោយនេះ ដើម្បី​ពិភាក្សា  ជាមួយ​ប្រធា​នា​ធិបតី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ ។ ក្រោយ​ពី​កិច្ចពិភាក្សា​បញ្ចប់ លោក​អូ​បា​ម៉ា និង​លោក​អាបេ នឹង​​ចុះហត្ថលេខា ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ពិភាក្សា​នោះ ។​

​ពាក់ព័ន្ធ​ទៅ​និង​ការពិភាក្សា​នេះដែរ ប្រធានាធិបតី​ប្រទេស​ទាំង​ពីរ និង​ផ្តោត​សំខាន់ ទៅ​លើ​ការអភិវឌ្ឍន៍​ប្រព័ន្ធ ចែករំលែកព័ត៌មាន ប្រឆាំង​ទៅនឹងចោរ​សមុទ្រ និង​នាវា​គួរឲ្យ​សង្ស័យ ខណៈ​ ​ធ្វើដំណើរ​ឆ្លងកាត់ នៅលើ​សមុទ្រ​តំបន់​អាស៊ី​អាគ្នេយិ៍ ។ កា​ផ្តួចផ្តើម​គំនិត ពី​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក នៅ​ក្នុង​គោលបំណង ជួយ​ទៅ​ដល់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​នេះ មិនមែន​ត្រឹមតែ​ចាត់វិធានការ ឲ្យមាន ប្រសិទ្ធិភាព​ទៅលើ​ការ ប្រឆាំង​ទៅនឹង​ចោរ​សមុទ្រ​និង​គ្រោះធម្មជាតិ តែ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​បង្កើន​សមត្ថភាព​ការពារ​បណ្តឹង របស់​ប្រទេស​ដែល​ស្ថិតនៅ​ប៉ែក​អាស៊ីអាគ្នេយ៍ ទាក់ទង​ទៅ​និង​ជម្លោះ​ដែនទឹក នៅ​តំបន់​ភាគខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ជារឿយៗ​ចិន​បាន​អះអាង​ថា​វា​ជា​របស់​ខ្លួន ។

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​ទៅ​និង​ជម្លោះ​ដែនទឹក ប្រទេស​ចិន​និង​ជប៉ុន​បាន​ដណ្តើម​គ្នា​ធ្វើជា​ម្ចាស់​ទឹក​ដី នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងកើត ។ ចំណែក​នៅ​តំបន់​ភាគខាងត្បូង​សមុទ្រ​ចិន ក៍មាន​ការ​ប្រទាញប្រទុង​គ្នា រវាង​ចិន ហ្វីលីពីន និង​ប្រទេស​វៀតណាម​ផងដែរ​៕(ដោយៈ អ៊ុន សុខឡា)

​ប្រធានាធិបតី​រុស្ស៊ី​​យល់ព្រម​ដក​​កងទ័ព​​ចេញពី​​ព្រំដែន​​ប្រទេស​​អ៊ុ​យក្រែន​

​ក្រោយ​ពី​ការធ្វើ​កិច្ច​ពិភាក្សា​រវាង​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​លោក​ច​ន​ ឃែ​រី និង​ប្រធានាធិបតី​​រុស្ស៊ី លោក​វ្ល៉ា​ឌី​​មៀ ​ពូ​ទីន​ ដោយ​ជោគជ័យ​រួចមក​​នោះ ប្រធា​នាធិបតី​រុស្ស៊ី​​ បាន​បញ្ជា​ឱ្យ​កងទ័ព​ទាំងអស់​ដកចេញ​ពី​ព្រំដែន​អ៊ុយ​ក្រែន​ជាបន្ទាន់​។

ទាក់ទង​ទៅ​និង​កិច្ចប្រជុំ​នោះ​លោក​ច​ន​ឃែ​រីក៏​បាន​ព្រ​មាន​ប្រធានាធិបតី​រុស្ស៊ី ដែល​ទាក់ទង​ទៅ​​និង​ ការនាំ​ចេញ​អាជីវកម្ម​​រុស្ស៊ី ត្រូវតែ​មាន​តម្លៃ​ទាប​​ជាង​ប្រទេស​ដទៃ​ពីព្រោះ បច្ចុប្បន្ន​មើលឃើញថា ផលិត​ផល​​របស់​ប្រទេស​​រុស្ស៊ី​​នាំ​ចូល​ទៅ​​ប្រទេស​អ៊ុយ​ក្រែន​​មាន​តម្លៃ​​ថ្លៃ​ជាង​ការ​នាំ​ចូល​ទៅ​ប្រទេស​ដទៃ ជា​ពិសេស​​តម្លៃឧ​ស័​ន្ម​បាន​យក​​ថ្លៃ​ដូច​នាំចូល​ប្រទេស​អ៊ឺរ៉ុប ដែល​ជា​ហេតុ​នាំឱ្យ​ប្រទេស​អ៊ុ​យក្រែន​គ្នាន​លទ្ធភាព​និង​ទិញ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ដាក់​សម្ពាធ​អ៊ុ​យក្រែន​ទៅ​លើ​ការ​ជំពាក់​បំណុល​ថ្លៃ​​ឧស្ម័ន​​រុស្ស៊ី​​ ដោយ​រុស្ស៊ី​កំណត់​រយៈពេល​ផុត​កំណត់​​មុន​មួយ​ខែ​ដូចដែល​មានចែង​នៅ​ក្នុង​កិច្ចសន្យា​។ ​ស្រប​ពេល​នេះ​ដែល​សហភាព​អ៊ឺរ៉ុប​ក៏​បាន​ប្រកាស​ពី​ការជឿ​​ទុកចិត្ត​ប្រទេស​រុស្ស៊ី​ពី​ការ​នាំ​ចូល​​ឧស្ម័ន​មក​ប្រទេស​របស់​ខ្លួន​និង​ការដាក់ទុន​អាជីវកម្ម​ផ្សេងៗ​ផងដែរ​។

​សូមបញ្ជាក់​ថា ប្រធានា​ធិ​តី​រុស្ស៊ី​បានប្រកាស​ស្ដីបន្ទោស​ប្រធានាធិបតី​អ៊ុយ​ក្រែន​ថ្មី​ថា មិន​ចេះ​គ្រប់គ្រង​ផ្នែក​នយោបាយ និង​គ្រប់គ្រង​ប្រទេស ដូច​អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ិ​ចទ័​រ​យ៉ា​ណូ​កូ​វ៉ិ​ច​នោះទេ​។​លោក​បាន​បន្តទៀតថា មូលហេតុ​ដែល​ប្រទេស​រុស្ស៊ី​នាំ​ឧស័​ន្មចេញ​ទៅ​ប្រទេស​អ៊ុ​យក្រែន​ដែល​មាន​តម្លៃ​ស្មើ​និង​ប្រទេស​អ៊ឺរ៉ុប​នោះ គឺ​ដោយសារតែ​លោក​ខឹងសម្បា​​​និង ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ថ្មី​ដោយ​បាន​បណ្ដេញ​ចេញ​លោក​វ៉ិ​ច​ទ័​រ​យ៉ា​ណូ​កូ​វ៉ិ​ច​ចេញ​ពី​​តំណែង៕(ដោយ៖លាង ​ធីតា​)​

កិច្ចប្រជុំ​​​៤​ប្រទេស​​ដើម្បី​ដោះស្រាយ​​វិបត្តិ​នៅ​​អ៊ុយ​គ្រែ​ន​​បាន​ចាប់​ផ្តើម​ហើយ​

ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ដែល​មាន​កម្តៅ​កាន់​ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយ​គ្រែ​ន ដែល​កំពុង​​តែ​មើល​មុខ​​គ្នា​​មិន​ចំ​អង្គការ​អូតង់ ដែល​គាំទ្រ​ជំនួប​កំពូល​ដែល​មាន​លក្ខណៈ​ជា​ចតុ​ភាគី​រវាង​អ៊ុ​យក្រែន រុស្ស៊ី អាមេរិក​​ និង​អឺរ៉ុប ដែល​ត្រូវ​ធ្វើ​នៅ​ក្រុង​ហ្សឺ​ណែ​វ​នៅ​ថ្ងៃ​ព្រហស្បត៍ ​​ទី​១៧​ ខែ​មេសា​។ ​ការគាំទ្រ​នូវ​ជំនួប​កំពូល​នេះ​គឺ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ណាមួយ ដើម្បី​បញ្ជៀ​ស​នូវ​សង្គ្រាម​ស៊ីវិល​ដែល​អាច​កើតមានឡើង​ជា​យ​ថា​ហេតុ​​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយ​គ្រែ​ន​។

ទន្ទឹម​នឹង​ការគាំទ្រ​ជំនួប​កំពូល​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​អង្គការ​អូតង់​ក៏​បាន​ប្រកាស​វិធានការ​បន្ទាន់​​ជាច្រើន ដើម្បី​ពង្រឹង​ការការពារ​សន្តិសុខ​បណ្តា​ប្រទេស​សមាជិក​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត ជា​ការពង្រឹង​ការពារ​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។ ប្រទេស​ទាំងនោះ​មាន​ដូចជា ប៉ូឡូញ និង​ប្រទេស​តំបន់​បាល់​ទិកមាន អេ​ស្តូ​នី ឡេតូ​នី លី​ទុយ​អា​នី ជាដើម ដែល​ធ្លាប់​ស្ថិតក្រោម​អតីត​សាធារណ​រដ្ឋ​​សហ​ភាពសូវៀត​។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែលនាំឱ្យ​មាន​កិច្ចប្រជុំ​បួន​ប្រទេស​នេះ កើតឡើង គឺ​ដោយសារតែ​ភាពវឹកវរ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​នៅ​មិនទាន់​បាន​​បញ្ចប់​។ មិនទាន់​បាន​បញ្ចប់​គឺថា កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ប្រជាជន​ដែល​គាំទ្រ​​រុស្ស៊ី​បាន​ប្រមូលផ្ដុំ​គ្នា​យ៉ាងច្រើន​កុះករ​ទៅ​ឡោមព័ទ្ធ​និង​កាន់កាប់​អគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ចំនួន​បី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ដើម្បី​ទាមទារ​ឱ្យ​មាន​កិច្ចប្រជុំ​ប្រជាមតិ​សម្រាប់​ពួកគេ​។​

ចំណែកឯ​រុស្ស៊ី​បាន​និយាយថា ប្រជាជន​ដែល​គាំទ្រ​ប្រទេស​របស់​គេ​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការបញ្ចេញមតិ ហើយ​រុស្ស៊ី​គាំទ្រ​ជា​និច្ច​ចំពោះ​ការបញ្ចេញ​មតិ​របស់​គេ​។ ភាពចលាចល​បាន​កើតឡើង​ជា​ថ្មី​ម្ដងទៀត ហេតុដូច្នេះ​ហើយ ទើប​កិច្ចប្រជុំ​នឹង​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់ ដើម្បី​ដោះ​ស្រាយ​ភាព​តានតឹង ខណៈ​ដែល​បញ្ហា​ចាស់​នៅ​មិនទាន់​បាន​ដោះស្រាយ​ផង​រឿង​ថ្មី​ក៏​ចូល​មក​ដល់​។​

​គួររម្លឹកថា ភាពចលាចល នៅក្នុង​ប្រទេស​អ៊ុ​យក្រែន បាន​កើតឡើង​ជា​ច្រើន​ខែ​មក​ហើយ ចាប់តាំងពី​មុន​ទម្លាក់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ិ​កទ័រ យ៉ានូ​កូ​វិច ចេញពី​តំណែង​កាលពី​ខែ​កុម្ភៈ​។ ក្រោយពេល​ដែល​លោក យ៉ានូ​កូ​វិច ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង ប្រជាជន​ដែល​គាំទ្រ​ប្រធា​នា​ធិបតី​​យ៉ានូ​កូ​វិច​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ទៅនឹង​ក្រុម​បាតុករ​ដែល​ទម្លាក់​រូ​បលោក​៕​(ដោយ៖​ហេង សំណាង)​


​លោក​អូ​បា​ម៉ា​​ធ្វើ​ទស្សនកិច្ច​​ទៅ​ជប៉ុន ​កូរ៉េខាងត្បូង ​ម៉ាឡេស៊ី ​និង​ហ្វីលីពីន​​នៅ​ដាច់​​ខែ​មេសា​នេះ​

ឧបការី​រង​ក្រសួង​ការបរទេស​អាមេរិក​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចបាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី​និង​ហ្វីលីពីន នៅ​ដំណាច់​ខែ​មេសា​ខាង​មុខ​នេះ​។

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​រូបនេះ​បាន​​បន្ត​ទៀត​ថា​ នៅ​ក្នុង​​កិច្ច​​ជំនួប​​ពិភាក្សា​​រវាង​លោក​បា​រ៉ាក់ អូ​បា​ម៉ា និង ភាគី​​ម៉ាឡេស៊ី នឹង​ពិភាក្សា​ពី​បញ្ហា​មួយចំនួន​ដូចជា ទាក់ទង នឹងចំណង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​(TPP)​និង​ពាណិជ្ជកម្ម​ទ្វេភាគី​។

ក្រៅ​ពី​ការជួបពិភាក្សា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ដំណើរ​ទស្សនកិច្ច​នេះ​នៅក្រៅ​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​-​អាស៊ី និង​សភាពាណិជ្ជកម្ម​អាមេរិក​-​ឥណ្ឌូនេស៊ី នៅ​ទីក្រុង​ញូវយ៉ក ស្តីពី​“​ដំណោះស្រាយ​សម្រាប់​ម​ហានិភ័យ​នៅ​អាស៊ី "​គឺ​មាន​ទាំង​ឱកាស​​និង ​បញ្ហា​ប្រឈម​។​

​គួរកត់សំគាល់​ថា នេះ​គឺ ជា​ការរីកលូតលាស់​យឺតៗ​នៃ​សេដ្ឋកិច្ច​ចិន បើកឱកាស​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ដល់​បណ្តា​ប្រទេស​អាស៊ាន​។ គួរ​បញ្ជាក់​​ថា អាស៊ាន​ជា​តំបន់​ដ៏​សំខាន់បំផុត​ដែល​គាំទ្រ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥​។​

​បើ​មិន​មាន​ការប្រែប្រួល​អ្វី​នោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​របស់ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នៅ​​ដំណាច់​ខែ​មេសា​ខាង​មុខ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​ចាប់តាំងពី​ចាប់តាំងពី​មាន​ដំណើរ​ទស្សនកិច្ច​របស់​​អតីត​​ប្រធានា​ធិបតី​​អាមេរិក លោក​លីន​ដុន ច​ន​សុន កាលពី​ឆ្នាំ​១៩៦៦​​មកម្ល៉េះ​៕​(ដោយ៖ឆេង សូរិយា​)​

​អង្គការ​ណា​តូ​​បាន​ដាក់​ពង្រាយ​​កងកម្លាំង​​សន្តិសុខ​​នៅ​តាម​បណ្តោយ​​ព្រំដែន​​ប្រទេស​​អ៊ុ​យក្រែន​

អង្គការ​ណា​តូ​បាន​ដាក់ពង្រាយ​កងកម្លាំង​សន្តិសុខ​នៅក្នុង​ទ្វីប​អឺរ៉ុប​ភាគ​ខាងកើត បន្ទាប់​ពី​អាល្លឺម៉ង់​បាន​ព្រមាន​ចង់​បង្ហូរឈាម​ក្នុង​កិច្ច​ពិភាក្សា​រវាង​​អង្ក​ការ​ណា​តូ និង​ប្រធានាធិបតី​អាល្លឺម៉ង នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ​។​

ទាក់ទង​នឹង​បញ្ហា​នេះ​អង្គការ​ណា​តូ ក៏​បាន​បង្កើន​ចំនួន​យន្តហោះ​បន្ថែម​តាម​ផ្លូវអាកាស​បង្កើន​ចំនួន​កប៉ាល់​នៅ​តំបន់​បាល់​ទិក និង​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​​ខាងកើត​ព្រមទាំង​រៀបចំ​ពង្រីង​កងកម្លាំង​ជើងគោក​បន្ថែម​ទៀត​ផង​។

គួ​រម្លឹកថា ការពិភាក្សា​រវាង​អង្គការ​ណា​តូ និង​ប្រធានាធិបតី​អាល្លឺម៉ង់ គឺ​ពាក់ព័ន្ធ​ទៅ​និង​ការស្វែងរក​សុខសន្តិភាព​ទៅ​ដល់​ប្រទេស​អ៊ុ​យក្រែន ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រធានា​អាល្លឺម៉ង់​បាន​ព្រមាន​ទៅ​អង្គការ​ណា​តូ​ទៅវិញ ដោយ​លោក​ចង់​បង្កើត​ចលាចល និង​ចង់​បង្ហូ​ឈាម​ទៀតនៅទឹកដី​អ៊ុយ​ក្រែន​ទៀត​ផង​៕(ដោយ៖​លាង ធីតា)​

​ភាព​​តាន​តឹង​​រវាង​ប្រ​ទេស​​អ៊ុយ​ក្រែ​ន​​និង​រុស្ស៊ី​​កាន់តែ​រីក​រាល​ដាល​​ខ្លាំង​ឡើងៗ​

​កាល​ពី​ថ្ងៃ​​អង្គារ ប្រធានា​ធិបតី ​រុស្ស៊ី​លោកប្លា​ឌឺ​មៀរ ពូ​ទីន​បាន​និយាយថា បញ្ហា​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែន​កំពុង​​កាន់តែ​ខ្លាំងឡើង ដែល​​ធ្វើឱ្យ​អ៊ុ​យក្រែន កំពុងស្ថិត​​នៅ​លើ​ជ្រុង​​មួយ​នៃ សង្គ្រាមស៊ីវិល​។ ការលើកឡើង​របស់​លោកប្លា​ឌឺ​មៀរ ពូ​ទីន គឺធ្វើឡើង​ខណៈ​ដែល​អ៊ុយ​ក្រែន​បាន​បញ្ជូន​កងកម្លាំង​យោធា​របស់ខ្លួន ទៅកាន់​ព្រលានយន្តហោះ​មួយ នៅក្នុង​តំបន់​ឌូ​ណែ​ស (Donetsk)​ដើម្បី​ចុះ​ប្រតិបត្តិការ​​ប្រឆាំងនឹង ពួក​សកម្មប្រយុទ្ធ ដែល​គាំទ្រ​រុស្ស៊ី​។​ការប្រឆាំង​នេះ បាន​កើតឡើង​បន្ទាប់ពី  ពួក​សកម្មប្រយុទ្ធ​រឹបអូស​អគារ​រដ្ឋាភិបាល អគារ​នគរបាល និង​កាន់កាប់​អគារ​ជាច្រើន​ទៀត នៅតាម​បណ្ដា ទីប្រជុំជន​និង​ទីក្រុង​ចំនួន​១០​កន្លែង ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស អ៊ុ​យក្រែន​។​

​ជាមួយគ្នា​នោះ​ដែរ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​ឌី​មី​ទ្រី មេ​ឌ​វេឌេ​វ Dmitry Medvedev បាន​ព្រមាន​អ៊ុយ​ក្រែនថា ការបញ្ជូន​កងកម្លាំង​យោធា​នេះ គឺ​អ៊ុយ​ក្រែន​កំពុងតែ​ឈរ នៅលើ​ផ្លូវ​អំពើហឹង្សា​។​លោក​មេ​ឌ​វេឌេ​វ បន្ដទៀតថា ការធ្វើ​ទង្វើ​បែបនេះ គឺ​ជា​ទង្វើ​មួយ​ធ្វើឲ្យ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ ប្រហែលជា​មិន​អាច​ពិភាក្សា និង​ពិចារណា​រក​ដំណោះស្រាយ​ស្របច្បាប់​នឹង​គ្នា​បាន​នោះ​ទេ​។​

​​​ដោយឡែក លោក​អូ​ឡេកសាន់ ធឹ​ក​ឈី​នៅ Oleksandr Turchynov ប្រធានាធិបតី​ស្តីទី បាន​និយាយថា ការ​ប្រតិ​បត្ដិកា​ររបស់​កងកម្លាំង​យោធា​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ពួក​ភេរ​វករ និង​ដើម្បី​បញ្ឈប់​ការប៉ុនប៉ង ការរំលោភបំពាន​មកលើ​ប្រទេស​អ៊ុ​យក្រែន ។​

​ចំពោះ​បញ្ហា​នៃ​ភាព​តានតឹង​កាន់តែ​រីក​រាលដាល​ធំ​ឡើង​នេះ ក៍​បាន​ធ្វើឲ្យ​អង្គការ​ណាតូ និង​សហភាព​អឺរ៉ុប មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ផងដែរ​។​ហើយ​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប ក៍​បាន​អំពាវនាវ​ដល់ ប្រទេស​រុស្ស៊ី​ឲ្យធ្វើ​ការដក​កងទ័ព​រប​ស់​ខ្លួន ចេញ​ពី​ព្រំដែន​អ៊ុយ​ក្រែន​ត្រឡប់មកវិ​ញ ដើម្បី​លុបបំបាត់​ការរីក​រាលដាល​នៃ​បញ្ហា​វិបត្តិ និង​ដើម្បី​បញ្ចប់​ស្ថានភាព​តានតឹង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​នេះ​ផង​ដែរ​៕(​ដោយៈ រំដូល ចិ​ត្រា​)


លោ​ស្រី​​អ៊ុង​​សាន​ស៊ូ​ជី​​សុំ​អន្តរជាតិ​​និង​បណ្តា​​​ប្រទេស​ជា​មិត្ត​​គាំទ្រ​​ធ្វើកំណែ​ទម្រង់​​នៅ​មី​យ៉ាន់​​ម៉ា​

​នៅក្នុង​ដំណើរ​​បំពេញ​ទស្សនកិច្ច​​ទៅកាន់​ប្រទេស​​បារាំង​​លោកស្រីអ៊ុង​សាន ស៊ូ​ជី​ដែល​ជា​មេដឹកនាំ​​បក្ស​ប្រឆាំង​ដ៏​ល្បី​ល្បាញ​​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​មានប្រសាសន៍​ទៅ​លោក​ហ្វ្រង់​ស៊័រ ហូឡង់​ប្រធានាធិបតី​បារាំង​ថា​លោកស្រី​ស្នើរ​សុំឲ្យ​សហគមន៍​អន្តរជាតិ​និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងៗ​ទៀត ចូលរួម​គាំទ្រ​ដល់​ការធ្វើកំណែទម្រង់​នយោបាយ​អន្តរកាល​របស់​ប្រទេស​ម៉​យ៉ាន់​ម៉ា​។​

ការស្នើ​នេះ​គឺ​ដោយសារតែលោកស្រីអ៊ុង​សាន ស៊ូ​ជី សង្កេតឃើញថានាពេល​នេះ​ស្ថានភាព​កំណែទម្រង់​នយោបាយ​មី​យ៉ាន់​ម៉ា កំពុង​តែ​ស្ថិតក្នុង​ភាពទ័លច្រក​ពិបាក​ដោះស្រាយ​។​


​ជា​ការឆ្លើយតប លោក​ហ្វ្រង់​ស៊័រ ហូឡង់​បាន​មានប្រសាសន៍ថា ប្រទេស​បារាំង​គាំទ្រ​ជា​និច្ច​ចំពោះ​ការស្នើរ​សុំ​របស់​លោក ស្រីអ៊ុង​សាន ស៊ូ​ជីក្នុងការ​ធ្វើ​កំណែទម្រង់​នយោបាយ​។​មិនតែប៉ុណ្ណោះ បារាំង​ចង់អោយ​មី​យ៉ាន់​ម៉ា សម្រេច​ទិសដៅ​នៃ​ដំ​ណើរ​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៥​ខាងមុខ​នេះ​តាមរយៈ​ការធ្វើ​វិសោ​ធនកម្ម​រដ្ឋធម្មនុញ្ញ​ចាស់គំរិល​ដើម្បី​អនុញ្ញត​ឲ្យ​ប្រជាជន​នៃ​ប្រទេ​សមី​យ៉ាន់​ម៉ា ក្នុង​ការជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែល​មេ​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ទាមទារ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ​គឺ​ដោយ​តែ​រដ្ឋ​ធ​ម្មនុ​ញ្ញា​នោះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​របប​ដែល​ប្រទេស​មួយ​នេះ  ត្រូវបាន​គ្រប់គ្រង​ដោយ​ពួកយោធា​។​ដោយ​នៅក្នុង​រដ្ឋ​ធ​ម្មនុ​ញ្ញា​នោះ​បាន​ចែង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​ដែល​មាន​គ្រួសារ​ជា​ជនជាតិ​បរទេស​ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នោះឡើយ​។​

​សូម​រំលឹក​ដែរ​ថា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ធ្លាប់​ជាប់​ឃុំ​ក្នុង គេហដ្ឋាន ក្រោម​ការត្រួតពិនិត្យរ​បស់​អាជ្ញាធរ​ក្នុង​របប​សឹក​ចាស់​អស់ ២​ទសវត្ស​។​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១០​លោកស្រី​ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​៕

(ដោយ៖ហេង សំណាង)​




ក្រុម​អ្នកជំនាញ​ជាច្រើន​ប្រទេស ​បន្ត​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី​ ជា​លើក​ទី​ពីរ​

ក្រុម​អ្នកស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បានបង្ហាញ​សកម្មភាព​ស្វែងរក​ជា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​១៦​ខែ​មេសា បន្ទាប់​ពី​ការស្វែងរក​លើកទីមួយ​ត្រូវ​បាន​បរាជ័យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រទេស​ម៉ាឡេស៊ី ។ ការស្វែងរក​ជា​លើក​ទី​ពីរ​នេះ ក៏​មិន​ខុស​អ្វី​ពីបេក​សកម្ម​ស្វែងរក​លើកទី​មួយ​នោះ​ទេ   គឺ​មាន​ការដាក់​ឲ្យ​ដំណើរការ​នាវា​មុជទឹក ដែល​ដើរ​ដោយ​ស្វ័យប្រវត្តិ និង​បាន​បំពាក់ ឧបករណ៍​ទាញ​យក​រលកសញ្ញា​។ បើតាម​សម្តី​មន្ត្រី​កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា ការបោះបង់​បេសកកម្ម​ស្វែងរក​លើក​ទី​មួយ​ធ្វើ​ឡើង​បន្ទាប់​ពី កា​ស្វែងរក​អស់​រយៈពេល​ប្រាំមួយ​ម៉ោង នៅ​សមុទ្រ​ឥណ្ឌា ។

រយៈពេល​ប្រាំមួយ​ម៉ោង​ចុងក្រោយ​នោះ ការស្វែងរក​បាន​ឈាន​ហួស​ជម្រៅ អតិបរមា​ដែល​បានកំណត់ ប្រមាណ​៤៥០០​ម៉ែត្រ ប៉ុន្តែ​ទោះជា​មាន​ការខិតខំ​ប្រឹង​ប្រែង​យ៉ាងណា រាល់​លទ្ធ​ភាពដែល​បាន​ពី​ការស្វែងរក គឺ​មិន​មាន​អ្វី​ជា​វិជ្ជមាន​នោះទេ ។​

​ពាក់​​ព័ន្ធ​ទៅ​និង​បញ្ហា​នេះ លោក Angus Houston អតីត​ប្រធាន​ក្រសួង​ការពារជាតិ​អូស្ដ្រាលី  បាន​និយាយ​ឲ្យដឹង​ដែរថា វា​ពិតជា​មាន​ការលំបាក​ខ្លាំងណាស់​នៅក្នុង​ការធ្វើ​ការងារ​មួយ ដែល​ស្ថិត​នៅលើ​មហាសាគរ​ដ៏​ធំធេង ។ ជាមួយគ្នា​នោះ​ដែរ ក្រោយពី​មាន​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​មូលហេតុ​នៃ​ការ​បាត់​យន្តហោះ​ម៉ាឡេស៊ី ពី​ក្រុម​សាច់ញាតិ លោក ​Hussein មន្ត្រី​ក្រ​សូង​ការពារជាតិ ប្រទេស​ម៉ាឡេស៊ី ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រសិនបើ​ប្រអប់​ខ្មៅ​ត្រូវបាន​ស្វែងរក​ឃើញ​មែន​នោះ ពួកលោក​នឹង​បង្ហាញ ទិន្នន័យ​ទាំងអស់​ជា​សាធារណៈ ។ មន្ត្រី​ដដែល​រូបនោះ បាន​បញ្ជាក់ទៀតថា នៅពេលនេះ អ្វី​ដែល​យើង​កំពុង​ធ្វើ​សុទ្ធតែ​ជា​ការពិត ជាក់ស្តែង​ដូចជា​ការស្វែងរក​វា​គឺជា​ការស្វែងរក​ពិត ។​

​ជា​ការកត់សម្គាល់ ការតាមប្រមាញ់​យន្តហោះ​ម៉ាឡេស៊ី​MH៣៧០ ទោះបីជា​មាន​ការចូលរួម​ស្វែងរក​ជា​អន្តជាតិ​ដ៏​ធំ មាន​ឧបករណ៍​ទំនើប​យ៉ាងណាក៏ដោយ យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា កាលពី​ថ្ងៃ​ទី​០៨​ខែ​មីនា នៅតែ​បាត់​ដោយ​អាថ៌កំបាំង​ដដែល ៕(ដោយៈ អ៊ុន សុខឡា)





គណបក្ស​​ប្រជាធិតេយ្យថៃ​​ទាមទារ​​ឱ្យ​កិច្ច​ពិភាក្សា​​នៅ​ថ្ងៃ​ទី​២២​​ផ្សាយ​ផ្ទាល់​​តាម​កញ្ចក់​​ទូរទស្សន៍

អ្នកនាំពាក្យ​​របស់​​គណ​បក្ស​​ប្រជាធិបតេយ្យ​ម្នាក់​​បាន​​និយាយថា​ កិច្ចពិភាក្សា​គ្នា​​រវាង​​គណៈ​កម្មា​ធិ​ការ​រៀបចំ​ការបោះឆ្នោត​ និង​​អ្នកតំណាង​​មកពី​​គណបក្ស​​នយោបាយ​​ចំនួន​​៧០​ទៀត​​ក្នុង​​ប្រទេស​ថៃ​ ដែល​នឹង​​ប្រព្រឹតិ្ដទៅ​​នៅ​ថ្ងៃ​ទី​២២​​ខែ​មេសា​​ខាង​មុខ​ គណបក្ស​ប្រជាធិបតេយ្យ​​ចង់ឱ្យ​​មាន​ការ​ចាក់ផ្សាយ​​តាម​កញ្ចក់​​ទូរទស្សន៍​ ដើម្បី​​ឱ្យ​​ប្រជាពលរដ្ឋ​​ក្នុង​​ប្រទេស​ថៃ ​បានដឹង​​ពី​ដំណើរការ​​នៃ​​កិច្ច​ជំនួប​នេះ​។​  លោក​​​បាន​បញ្ជាក់​ទៀតថា​ លោក​ Abhisit Vejjajiva ​ដែល​​ជា​អ្នក​ដឹកនាំ​​គណបក្ស​​ប្រជាធិបតេយ្យ​ ក៏​ចង់ឱ្យ​​ប្រធាន​គណបក្ស​​ភឿ​ថៃ​​ ចូលរួម​​នៅ​ក្នុង​​កិច្ចពិភាក្សា​​ផងដែរ​។​​​

​ជា​​ការឆ្លើយតប​​នឹង​ការស្នើសុំ​នេះ​ ប្រធាន​​គណៈកម្មាធិការ​​រៀបចំ​​ការបោះឆ្នោត​​ថៃ​ បាន​បញ្ជាក់​ថា​ កិច្ចពិភាក្សា​​ខាងលើ​ ​មិន​អាច​​ធ្វើ​​ការផ្សាយ​​ផ្ទាល់​​តាម​កញ្ចក់​​ទូរទស្សន៍​​បាន​ទេ​។​ មូលហេតុ​​គឺ​ថា​ គណៈកម្មាធិការ​​រៀបចំ​​ការបោះឆ្នោត​ មាន​បំណង​​ចង់ឱ្យ​​មាន​ការជួបគ្នា​ ផ្លាស់ប្ដូរ​​យោបល់​ ដើម្បី​​ដោះស្រាយ​​បញ្ហា​ ប៉ុន្ដែ​​មិន​មាន​​សិទ្ធិ​​ធ្វើ​តាម​​ការស្នើសុំ​ ឬ​ក៏​​បញ្ជា​​នរណាម្នាក់​​ឱ្យធ្វើ​​បែប​នេះ​​បាន​ឡើយ​។​

ទាក់ទង​នឹង​​កិច្ច​ពិភាក្សា​​នៅ​ថ្ងៃទី​​២២​នេះ​​ទៀតសោត​ ប្រធាន​​គណៈកម្មាធិការ​​រៀបចំ​​ការបោះឆ្នោត​ ក៏​មិន​ច្បាស់​​ដែរ​ថា​ ពេលវេលា​​នៃ​​ការរៀបចំ​​ការបោះឆ្នោត​​ឡើងវិញ​ អាច​​ប្រព្រឹត្ដិទៅ​​នៅ​ពេល​ណា​​នោះ​ទេ​ ហើយ​​លោក​​គ្រាន់តែ​​ចង់ឱ្យ​​មាន​ការជួបគ្នា​ ដើម្បី​​ចង់បាន​​មតិ​​ជា​សាធារណៈ ​ពី​​ក្រុមប្រឹក្សា​​សន្ដិសុខ​ជាតិ​ ក៏ដូចជា​មតិ​​ពី​ផ្នែក​​ឯកជន​​ផ្សេងទៀត​​តែប៉ុណ្ណោះ​។​

ជា​ចុងក្រោយ​​ លោក​ក៏​បាន​​ព្រមាន​​ដែរ​ថា​ លោក​​ចង់ឱ្យ​មាន​​ការបោះ​ឆ្នោត​ ធ្វើ​ឡើង​​ឱ្យ​បាន​ឆាប់​​តាម​ដែល​អាច​​ធ្វើបាន​ ពីព្រោះ​​ការទុកឱ្យ​​រដ្ឋាភិបាល​​ស្ថិតនៅ​​ជា​​រដ្ឋាភិបាល​បណ្ដោះអាសន្ន​​យូរពេក​ គឺ​មិន​ល្អ​​ប្រសើរ​​ឡើយ​។​ ម្យ៉ាងវិញទៀត​ ប្រសិនបើ​​ការបោះឆ្នោត​​ធ្វើឡើង​​មុនពេល​​បញ្ហា​​នៅ​មិនទាន់​​បាន​ដោះស្រាយ ​វា​ក៏​គ្មាន​​ប្រយោជន៍​​ដែរ​៕​(ដោយ៖ពេញ ផេង)​

កូរ៉េខាងជើង​​បដិសេធ​​យន្ដហោះ​​ស្វ័យប្រវត្ដិ​​ខ្នាត​តូច​​ដែល​​កូរ៉េខាងត្បូង​​ថា​​ជា​របស់​ខ្លួន

​ក្រសួង​មហាផ្ទៃ​​របស់​​កូរ៉េខាងត្បូង​ បាន​ប្រកាស​​កាល​ពី​សប្ដាហ៍​​មុន​​ថា​ ខ្លួន​​បាន​រកឃើញ​​នូវ​ប្រភេទ​​យន្ដហោះ​​ខ្នាតតូច​ ​គ្មាន​មនុស្ស​​បើក​​ចំនួន​​បី​គ្រឿង​ ដែល​​បាន​ធ្លាក់​​នៅក្នុង​​តំបន់​​ព្រំដែន​ ជា​តំបន់​​ជម្លោះ​​ជាមួយ​​កូរ៉េខាងជើង​។​ បើ​តាម​​​ការត្រួតពិនិត្យ​​ ពី​អ្នកជំនាញ​​បានឱ្យដឹងថា​ នៅក្នុង​​ឧបករណ៍​​ទាំង​បី​គ្រឿង​​ខាងលើ​ មាន​ផ្ទុក​​នូវ​​កាម៉េរា ក៏ដូចជា​​ម៉េម៉ូរី​​នៅក្នុង​នោះ​​ផង​ដែរ​។​ ដោយ​យោង​​ទៅលើ​​ការធ្វើ​​កោសល្យវិច្ឆ័យ​ ទៅ​លើ​​សម្ភារៈ​​ផ្សេង​ទៀត​​ដែល​ផ្ទុក​​នៅក្នុង​​ឧបករណ៍​នោះ​ កូរ៉េខាងត្បូង​​បាន​បញ្ជាក់​ថា​ វា​មាន​​ប្រភព​​មក​ពី​​ប្រទេស​​កូរ៉េខាងជើង​។​

ជាមួយ​នឹង​​ការអះអាង​​បែបនេះ​ កូរ៉េខាងជើង​​នៅ​ថ្ងៃទី​១៤​​ខែ​មេសា​​បាន​​ប្រកាសថា​ ការចោទ​​ប្រកាន់​​របស់​​កូរ៉េខាងត្បូង​ ទាក់ទង​នឹង​​ឧបករណ៍​​ទាំងបី​​គ្រឿង​​ខាងលើ​ គឺ​​មិន​ត្រឹមត្រូវ​​ឡើយ​ ហើយ​វា​​ក៏​មិនមែន​​ជា​ឧបករណ៍​​របស់​​កូរ៉េ​ខ្លួនដែរ​។​ ដូច្នេះ​ ការចោទ​ប្រកាន់​​របស់​​កូរ៉េខាងត្បូង​​ មិនមាន​​ភស្ដុតាង​​ច្បាស់លាស់​  ហើយ​ក៏​មិន​អាច​​យក​​ជា​ផ្លូវការ​​បាន​ដែរ​។​​

​សូមបញ្ជាក់​ថា​ នៅក្នុង​​ចំណោម​​យន្ដហោះ​​ខា្ន​តតូច​​ទាំង​បី​គ្រឿង​ ដែល​​កូរ៉េខាងត្បូង​​បាន​រកឃើញ​ មាន​ប្រវែង​​​បណ្ដោយ​​ប្រហែល​​១​ម៉ែត្រ​ និង​ទទឹង​​២​ម៉ែត្រ​ និង​មាន​​ពណ៌ខៀវ​ស្រាល​។​ យន្ដហោះ​​ខ្នាត​តូច​​នេះ​​ទៀតសោត​ ត្រូវបាន​​គេ​រកឃើញ​​នៅក្នុង​​តំបន់​មួយ​​ នៅ​ជិត​​ព្រំដែន​​ជំ​ម្លោះ​​កូរ៉េ​ទាំងពីរ​។​ មកទល់​​នឹង​ពេលនេះ​ គេ​នៅ​​មិនទាន់​ដឹង​ថា​ ​ឧបករណ៍​​ទាំងបី​​គ្រឿង​​ខាងលើ​ ត្រូវបាន​​​ប្រើប្រាស់​​ដើម្បី​​ធ្វើ​អ្វី​​ឱ្យ​ពិតប្រាកដ​​នោះទេ​៕​(ដោយ៖ពេញ ផេង)

រលក​យក្ស​​​​ស៊ូ​ណាមិ​​ អាច​នឹង​វាយ​ប្រហារ​ជាថ្មី​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

បន្ទាប់ពី​​ មានគ្រោះ​រញ្ជួយ​ដីកម្រិត ៦,១​រ៉ិចទ័រ​ បាន​វាយប្រហារ​នៅតំបន់​​មួយស្ថិតនៅប្រទេស ​ប៉ាពួ ​​​ញូហ្គីណេ កាល​ពី​ថ្ងៃសៅរ៍ និង​គ្រោះ​រញ្ជួយដី​កម្រិត៧.១រ៉ិចទ័រ ​បាន​វាយប្រហារ​មកលើកោះសូឡូម៉ុង ​នៅថ្ងៃអាទិត្យ​នេះ ការ​ព្រមាន​អំពី​រលក​យក្ស​​ស៊ូ​ណាមិ​ ត្រូវ​បាន​ប្រកាស​ សម្រាប់ប្រជុំ​កោះមួយ​ចំនួន ​នៅតំបន់​ប៉ាស៊ីហ្វិក​ ពិសេស​តំបន់​ប្រជុំកោះ នៅក្បែរ​កោះ​សូឡូ​ម៉ុង។​

មជ្ឈមណ្ឌល​ ព្រមាន​​រលក​ស៊ូណាមិ ​​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ បាន​បញ្ជាក់ថា ​​ចំណុចកណ្តាលនៃ ការ​រញ្ជួយ​នៅ​តំបន់​ខាង​លើ គឺមានទំហំ ៣២៣គីឡូម៉ែត្រ និងជម្រៅរបស់វា គឺ 29,3 គីឡូម៉ែត្រ ដូច្នេះកម្លាំងរបស់វា អាច​គ្រប់​គ្រាន់​​ សម្រាប់​បង្កឲ្យ​មាន​គ្រោះ ​រលកយក្សស៊ូណាមិ ​​វាយប្រហារមកលើកោះសូឡូម៉ុង,វ៉ានូអាទូ​ (Vanuatu) និង ​ប៉ាពួ ញូហ្គីណេ​(Papua New Guinea)​​​​៕​(ដោយៈសៅ វិសាល)

រុស្ស៊ី​​ប្រើ​​វិធានការ​​ថ្មី​​ទៅលើ​​អ៊ុយ​ក្រែន​​គឺ​ការផ្ដាច់​​នូវ​ប្រភព​​ឧស្ម័ន​​

ក្រោយពី​បាន​​ប៉ះទង្គិច​គ្នា​​អស់​រយៈពេល​​ជា​យូរ​ខែ​មក​  រុស្ស៊ី​​ត្រូវបាន​​រក​ការចោទ​ប្រកាន់​ និង​​ថ្កោលទោស​​យ៉ាងខ្លាំង​​ពី​ប្រទេស​​នៅ​ប៉ែក​អឺរ៉ុប​ ជាពិសេស​​គឺ​​អ៊ុ​យក្រែន​ និង​អាមេរិក​។​ រង​​ការចោទប្រកាន់​​គឺថា​ រុស្ស៊ី​​បាន​​ប្រើ​​អាកប្បកិរិយា​​មិន​គប្បី​ ទៅលើ​​អ៊ុយក្រែន​ តាមរយៈ​​ការបញ្ជូន​​កងទ័ព​​ជាច្រើន​នាក់​​ចូល​ទៅក្នុង​​តំបន់​​គ្រីមៀ​ ដែល​​ជា​ទឹកដី​​របស់​​អ៊ុ​យក្រែន​ និង​​ការបោះឆ្នោត​​ប្រជាមតិ​​ទាមទារ​​យក​តំបន់​​គ្រីមៀ​ ដោយ​​មិន​មាន​​ការយល់ព្រម​​ពី​អ៊ុ​យក្រែន​។​ សកម្មភាព​នេះ​​ហើយ​ ដែល​រុស្ស៊ី​​ត្រូវបាន​​គេ​ថ្កោលទោស​។​

​កាល​ពី​ពេល​ថ្មីៗ​នេះ​ រុស្ស៊ី​​បានប្រកាស​ថា​ ខ្លួន​នឹង​​បិទ​​ការផ្គត់ផ្គង់​​ឧស្ម័ន​​ដល់​​អ៊ុយក្រែន​ ប្រសិន​បើ​អ៊ុយក្រែន​ មិន​ព្រម​​​ដោះស្រាយ​​បំណុល​​ដែល​ជំពាក់​​ខ្លួន​ ​ដល់​ទៅ​ជាង​​២​ពាន់​លាន​ដុល្លា​។​ កា​ប្រកាស​​បែបនេះ​ ហាក់ដូចជា​​ការប្រើ​​វិធីសាស្ដ្រ​ថ្មី​ ដើម្បី​ដាក់​​គំនាប​​លើ​អ៊ុ​យក្រែន​ ដែល​​កំពុង​តែ​​ប្រឆាំង​នឹង​រុស្ស៊ី​​ដូច្នេះ​ដែរ​។​

ប្រសិនបើ​​ ​អ៊ុយ​ក្រែន​ ​មិន​ព្រម​​ដោះស្រាយ​​បញ្ហា​ទេនោះ​ អ៊ុយ​ក្រែ​ន​នឹង​បាត់​បង់​ប្រភព​ឧស្ម័ន​ ដែល​ជា​​ធនធាន​​ដ៏​សំខាន់​​សម្រាប់​​ប្រើប្រាស់​​ក្នុងប្រទេស​។​ មិនតែប៉ុណ្ណោះ​ បញ្ហា​នេះ​​ហើយ​​ដែល​​ជា​ចំណុចខ្សោយ​​របស់​​អ៊ុ​យក្រែន​ ដែល​រុស្ស៊ី​​អាច​គំរាម​​បាន​ ហើយ​​អ៊ុយ​ក្រែន​ក៏​ពិបាក​​នឹង​ដោះស្រាយ​​ដែរ​ បើ​​មិន​រក​ជំនួយ​​ពី​​អឺរ៉ុប។​

​សូម​បញ្ជាក់​ថា​ ការប្រកាស​​របស់​​រុស្ស៊ី​​ក្នុង​ការផ្ដាច់​​ប្រភព​ឧស្ម័ន​ ​ដល់​​ប្រទេស​​អ៊ុ​យក្រែន​ គឺជា​​វិធីសាស្ដ្រ​​មួយ​​​ដែល​​រស្ស៊ី​​ប្រើ​ជា​លើក​​ទី​មួយ​​ចាប់តាំ​ង​​ពី​ប្រទេស​​ទាំងពី​រ​មាន​ជម្លោះ​ ក្រោយពេល​​ទម្លាក់​លោក​ យ៉ានូកូ​វិច​។​​ មធ្យោបាយ​​ដែល​រុស្ស៊ី​​ប្រើ​នេះ​ ក៏អាច​​ជា​គន្លឹះ​ថ្មី​​ សម្រាប់​​ការ​តតាំង​​ក្នុង​កិច្ចប្រជុំ​​បួន​ប្រទេស​ ដែល​​នឹង​​ប្រព្រឹត្ដ​ទៅ​​នៅ​​សប្ដាហ៍​ក្រោយ​៕​(ដោយ៖ពេញ ផេង)​​

កូរ៉េខាងត្បូង​​ថា​​យន្ដហោះ​​គ្មាន​មនុស្ស​​បើក​ដែល​បាន​ធ្លាក់​​ក្នុង​ទឹក​ដី​ខ្លួន​ជា​របស់​​កូរ៉េ​ខាងជើង​

​ក្រសួង​ការពារជាតិរ​បស់​កូរ៉េខាងត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ ​ខែ​មេសា​នេះ​ថា យន្ដហោះ​គ្មាន​មនុស្ស​បើក​ដែក​ធ្លាក់​នៅ​លើ​ទឹកដី​របស់​ខ្លួន​កាល​ពី​​ពេល​ថ្មី​នេះ គឺ​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េខាងជើង​។

ការប្រកាស​បែប​នេះ​ដោយ​សំអាង​ថា ក្រុម​អ្នកជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យ ទៅលើ​បំណែក​យន្ដហោះ​ដែល​បាន​រកឃើញ និង​សម្ភារៈ​ដែល​ផ្ទុក​នៅលើ​យន្ដហោះ​រួម​ទាំង​ភស្ដុតាង​ដទៃទៀត វា​បាន​ចង្អុលបង្ហាញ​ថា យន្ដហោះ​នេះ​ជា​របស់​កូរ៉េ​ខាងជើង​។

​នៅក្នុង​ចំណោម​យន្ដហោះ​ខា្ន​ត​តូចដែល​កូរ៉េខាងត្បូង​បាន​រកឃើញ​ទាំងបី មាន​ប្រវែង​បណ្ដោយ​ប្រហែល​១​ម៉ែត្រ និង​ទទឹង​២​ម៉ែត្រ និង​មាន​ព័ណ​ខៀវ​ស្រាល​។

នៅ​ក្នុង​យន្ដហោះ​ទាំង​បី​គ្រឿង​នោះដែរ មាន​បន្ទះ​ម៉េម៉ូរី ដែល​ផ្ទុក​នូវ​រូបភាព​នៅ​តំបន់​ព្រំដែន រូបភាព​នៃ​ទីក្រុង​សេ​អ៊ូ​ល រួម​ទាំង​មាន​រូបភាព​វិមាន​ប្រធានាធិបតី​ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​របស់​អាមេរិក​នឹង​ជួយ​ធ្វើ​ការតាមដាន ទៅលើ​យន្ដហោះ​ខាងលើ​បន្ថែមទៀត​។

​សូមបញ្ជាក់​ថា យន្ដហោះ​ខ្នាតតូច​ដែល​គ្មាន​អ្នកបើក​ខាងលើ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​តំបន់​មួយ​នៅ​ជិត​ព្រំដែន​ជំ​ម្លោះ​កូរ៉េ​ទាំង​ពីរ​។ យន្ដ​ហោះ​​ដែល​​គេ​បាន​ប្រើប្រាស់​នេះ ក្រសួង​ការពារជាតិរ​បស់​កូរ៉េខាងត្បូង​នៅ​មិនទាន់​បាន​បញ្ជាក់ថា គេ​ប្រើ​វា​ដើម្បី​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​៕​(ដោយ៖​វណ្ណ វុត្ថា)​

កូរ៉េខាងត្បូង​​ប្រកាស​​ធ្វើ​សមយុទ្ធ​​ជើង​អាកាស​​ជាមួយ​អាមេរិក​​បន្ដ​ទៀត​​ខណៈ​ស្ថានភាព​​កំពុង​​តានតឹង​​

សកម្មភាព​​សមយុទ្ធ​​ជើងគោក​រួម​គ្នា​​រវាង​កូរ៉េ​ខាងត្បូង​​និង​អាមេរិក​ នៅ​មិនទាន់​​បាន​បិទ​​បញ្ចប់​ផង​ នៅ​​ថ្ងៃ​ទី​១០​​ខែ​មេសា​នេះ​ កូរ៉េខាងត្បូង​​បាន​​ប្រកាសថា​ ខ្លួន​នឹង​​ធ្វើ​​សមយុទ្ធ​​ទ្រង់ទ្រាយ​​ធំ​​មួយ​ផ្សេង​ទៀត​​ពី​ថ្ងៃ​ទី​១១​​ខែ​មេសា​ ដល់​​ថ្ងៃ​ទី​២៥​​ខែមេសា​ខាង​មុខ​។​ ការធ្វើ​​សមយុទ្ធ​ទ្រង់ទ្រាយ​​ធំ​ជា​ថ្មី​នេះ​ គឺ​​មិនមែន​​ជា​សមយុទ្ធ​​លើ​ដីគោក​​ដូច​​មុន​​ឡើយ​ វា​ជា​​សមយុទ្ធ​​ជើង​អាកាស​ ដោយ​មាន​​ការចូលរួម​​ពី​កងទ័ព​​ជើង​អាកាស​​១៤០០​នាក់​ និង​យន្ដហោះ​​ចម្បាំង​​១០៣​​គ្រឿង​​ផង​ដែរ​។​​ ​មូលហេតុ ​ដែល​​ប្រទេស​ទាំង​ពីរ​​សម្រេចចិត្ដ​ ធ្វើ​សមយុទ្ធ​​ជើង​អាកាស​ គឺ​មិន​ខុស​​ពី​​ការធ្វើ​សមយុទ្ធ​​ជើងគោក​​ឡើយ​ ដោយ​​ធ្វើឡើង​​ក្នុងន័យ​​ពង្រឹង​សមត្ថភាព​​ផ្នែក​យោធា​ ក៏ដូចជា​​បង្ហាញ​ពី​​ភាពរឹងមាំ​​ដល់​ប្រទេស​ដទៃ​ទៀត​ ​ដែល​ចង់​​ឈ្លានពាន​។​

​សូម​បញ្ជាក់​ថា​ សមយុទ្ធ​​ជើងគោក​​របស់​​កូរ៉េខាងត្បូង​ និង​អាមេរិក​ នឹង​​បិទ​បញ្ចប់​​នៅ​ថ្ងៃទី​១៨​​ខែ​មេសា​​ខាង​មុខ​ ហើយ​​សមយុទ្ធ​​ជើង​អាកាស​​ នឹង​​ចាប់ផ្ដើម​​ពី​ថ្ងៃ​ទី​១១​ រហូត​ដល់​​ថ្ងៃ​ទី​២៥​​ខែ​មេសា​។​ ដោយសារតែ​​ការ​ធ្វើ​​សមយុទ្ធ​​ប្រចាំ​ឆ្នាំ​ រវាង​កូរ៉េ​ខាងត្បូង​​និង​អាមេរិក​ បាន​ធ្វើ​ឱ្យ​​កូរ៉េ​ខាងជើង​​ប្រតិកម្ម​​យ៉ាងខ្លាំង​ និង​បាន​​ទទូច​​ម្ដង​ហើយ​​ម្ដងទៀត​ ឱ្យ​កូរ៉េ​ខាងត្បូង​​បញ្ឈប់​​សកម្មភាព​​ភ្លាមៗ​​ដែរ​។​ ប៉ុន្ដែ​​ជា​ការ​ឆ្លើយតប​ កូរ៉េខាងត្បូង​​មិនបាន​​ធ្វើ​តាម​​សំណូមពរ​​របស់​​កូរ៉េខាងជើង​​ឡើយ​ និង​បាន​​អះអាងថា​ វា​​ជា​​សកម្មភាព​​សមយុទ្ធ​​ធម្មតា​​តែប៉ុណ្ណោះ​។​

​ក្រោយមក​​ ភាព​​រង្គោះរង្គើ​​បាន​​កើតឡើង​​ជា​បន្ដ​បន្ទាប់​​នៅលើ​​ឧបទ្វីប​កូរ៉េ​ ដូចជា​​ការបាញ់​​គ្រាប់​មី​ស៊ី​ល​​ជា​ច្រើន​​គ្រាប់​​របស់​​កូរ៉េ​ខាងជើង​​កាលពី​ខែ​មុន​  រួម​ទាំង​​ការ​ធ្វើ​​សមយុទ្ធ​​បាញ់​​គ្រាប់​ពិត​ កាលពី​ចុង​​ខែ​មីនា​​ផងដែរ​។​​ សកម្មភាព​​សមយុទ្ធ​​បាញ់​​គ្រាប់​​ពិត​​របស់​​​កូរ៉េខាងជើង​​ បាន​​ធ្លាក់​សំបក​​គ្រាប់​​ចូល​ទឹកដី​​កូរ៉េខាងត្បូង​​ជា​ច្រើន​​គ្រាប់​ ហើយ​​ជា​ការតបត​ កូរ៉េខាងត្បូង​​ក៏បាន​បាញ់​​ទៅ​វិញ​​ជា​​ច្រើន​គ្រាប់​​ផង​ដែរ​។​ ដូច្នេះ​ ការប្រកាស​​ធ្វើ​សមយុទ្ធ​​ជើង​អាកាស​​របស់​​កូរ៉េខាងត្បូង​ អាច​នឹង​​ធ្វើឱ្យ​​កូរ៉េ​ខាងជើង​​មាន​​ប្រតិកម្ម​​យ៉ាងណា​​ទៀត​ បើ​​បញ្ហា​​កាលពី​មុន​​នៅ​មិនទាន់​​បាន​​ដោះស្រាយ​​ផង​នោះ​៕​(ដោយ៖ពេញ ផេង)​

ភាព​​​ចលាចល​​​នៅ​​អ៊ុយ​ក្រែន​​អាច​នឹង​​ដោះស្រាយ​​ក្នុង​រយៈពេល​​៤៨​ម៉ោង​​តាម​​ការចរចារ​​ឬ​​ការប្រើ​ប្រាស់​​កងទ័ព

ក្រោយ​​ពី​តំបន់​​ភាគ​ខាងកើត​​ប្រទេស​អ៊ុ​យក្រែន​ មាន​​ភាពចលាចល​​ដោយសារ​តែ​​ក្រុម​​ប្រជាជន​​គាំទ្រ​រុស្ស៊ី​ បាន​នាំគ្នា​​ទៅ​ប្រមូលផ្ដុំ​ និង​​កាន់កាប់​​ទីក្រុង​​ចំនួន​បី​​នៅ​តំបន់​​នោះ​​រួចមក​ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​​ អ៊ុយ​ក្រែន​ បាន​​និយាយថា​ ក្រុម​បាតុករ​​ដែល​​បាន​​បែងចែក​គ្នា​​ធ្វើ​​ការតវ៉ា​​នៅ​តំបន់​​ខាងលើ​ អាច​នឹង​​ត្រូវ​​បិទ​បញ្ចប់​​ទៅ​វិញ​ក្នុង​​រយៈពេល​​៤៨​ម៉ោង​ ដែល​​នឹង​អាច​​ធ្វើឡើង​​ក្នុង​​វិធីសាស្ដ្រ​​ពីរ​យ៉ាង​គឺ​ តាមរយៈ​​ការចរចារ​​គ្នា​ ឬក៏​​ការប្រើប្រាស់​​កម្លាំង​​កងទ័ព​។​ ទាក់ទិន​នឹង​​ការប្រើប្រាស់​​កងទ័ព​​ទៅ​លើ​​ក្រុមបាតុករ​​នេះ​ដែរ​ រុស្ស៊ី​ ក៏​បាន​​ព្រមាន​​ទៅ​​អ៊ុយ​ក្រែន​​ដែរថា​ ប្រសិនបើ​​អ៊ុយ​ក្រែន​​ ប្រើ​កម្លាំង​ទ័ព​​បង្រា្ក​​ទៅលើ​​ក្រុម​បាតុករ​​ដែល​គាំទ្រ​​ខ្លួន​ នោះ​​បញ្ហា​នេះ​ នឹង​អាច​​បង្ក​​ឱ្យ​​មាន​​សង្គ្រាម​ត្រជាក់​ ហើយ​​កងទ័ព​​នៅតាម​​តំបន់​​ព្រំដែន​ អាច​នឹង​​ចុះ​ប្រតិ​បត្ដិកា​រ​​គ្រប់ពេល​។​​​​

សូម​បញ្ជាក់​ថា​ ស្របពេល​​ជាមួយគ្នា​នេះ​ដែរ​ រុស្ស៊ី​​ក៏​បាន​​បញ្ជាក់​​ដែរ​ថា​ វត្ដ​មាន​​កងទ័ព​​របស់​គេ​​នៅតាម​​តំបន់​​ព្រំដែន​​ អ៊ុ​យក្រែន​ មិន​មាន​​មូលហេតុ​អ្វី​​គួរ​ឱ្យ​​ព្រួបារម្ភ​​ឡើយ​។ ​ប៉ុន្ដែ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ អាមេរិក​​និង​ប្រទេស​​ដទៃ​ទៀត​ បាន​​ចោទប្រកាន់​​រុស្ស៊ី​ថា​ ជា​អ្នក​បង្ក​​ឱ្យមាន​​ភាពចលាចល​​កើតឡើង​​ នៅក្នុង​​ប្រទេស​​អ៊ុ​យក្រែន​។ ​បើ​​តាម​​ការប្រើប្រាស់​​ប្រព័ន្ធ​​ផ្កាយរណប​ ដើម្បី​​ចាប់​យក​​រូបភាព​​បានបង្ហាញ​​ឱ្យដឹងថា​  មាន​កងទ័ព​​រុស្ស៊ី​​ប្រមាណ​​ដល់​ទៅ​​៤​ម៉ឺន​នាក់​​ឯណោះ​ ដែល​ដាក់​ពង្រាយ​​នៅតាម​​តំបន់​​ព្រំដែន​​ភាគ​ខាងកើត​​ប្រទេស​អ៊ុ​យក្រែន​។​​

ចំណែកឯ​​អង្គការ​ ណា​តូ​ វិញ​ ក៏​បាន​​ធ្វើ​ការព្រមាន​​ដូចគ្នា​​​នឹង​​អាមេរិក​ដែរ​ ពាក់ព័ន្ធ​នឹង​​ការ​ដាក់​​ពង្រាយ​កងទ័ព​​ជាច្រើន​​ម៉ឺន​នាក់​​របស់​រុស្ស៊ី​។​ ប៉ុន្ដែ​​ជា​ការឆ្លើយតប​​ទៅ​នឹង​​ការ​ចោទប្រកាន់​​ទាំងអស់​​ខាងលើ​ រដ្ឋមន្ដ្រី​ ក្រសួងការបរទេស​​រុស្ស៊ី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​០៩​​ខែ​មេសា​​ថា​ អ៊ុយ​ក្រែន​​ក៏ដូចជា​​អាមេរិក​ គ្មាន​​ហេតុផល​ អ្វី​ ដែល​ត្រូវ​​ព្រួយបារម្ភ​​ឡើយ​ ពី​វត្ដ​មាន​​កងទ័ព​របស់​ខ្លួន​ ព្រោះ​ថា​​វា​មិន​អាច​​ឈាន​ដល់​​ដំណាក់កាល​ ប្រើប្រាស់​​អាវុធ​​ខុស​ពី​ធម្មតា​ ឬ​ក៏​​ខុស​ពី​ផែនការ​​ដែល​ក្រុម​​កងទ័ព​​ត្រូវបាន​​ដាក់​ពង្រាយ​ នៅតាម​​តំបន់​​ព្រំដែន​​អ៊ុយ​ក្រែន​​នោះទេ​៕​(ដោយ៖ពេញ ផេង)​

លោក​​ប្រា​យុទ្ធ​ ចាន់​អ៊ូ​ចា​៖​​ការចាប់ខ្លួន​​លោក​ស៊ូ​ថេប​​មិនមែន​ជា​តួនាទី​​របស់​​កងទ័ព​​ឡើយ​​

កាលពី​ថ្ងៃ​ទី​០៥​​ខែ​មេសា​ លោក​ ស៊ូ​ថេប ថង​ស៊ូ​បាន​ មេដឹកនាំ​​ក្រុមបាតុករ​​ប្រឆាំង​ថៃ​ បានប្រកាស​​សន្យា​​ដល់​ក្រុម​​អ្នកគាំទ្រ​​រូប​លោក​ថា​ លោក​​នឹង​ទាមទារ​អំណាច​​ ឱ្យ​​ប្រជាពល​រដ្ឋ​វិញ​ និង​ បាន​​ប្រកាស​​សុំ​រាជានុញ្ញាត​​ពី​ព្រះមហាក្សត្រ​ ដើម្បី​​ជ្រើសរើស​​នាយករដ្ឋមន្ដ្រី​​ថ្មី​ឱ្យបាន​ឆាប់​។​ ការប្រកាស​​បែប​នេះ​ បាន​ធ្វើឱ្យ​​ក្រុម​អាវ​​ក្រហម​​ដែល​ជា​ក្រុម​គាំទ្រ​​គណបក្ស​ភឿ​ថៃ​​របស់​លោក​ស្រី ​យី​ង​ឡាក់​ ស៊ីណ​វ៉ា​ត្រា​ ខឹងសម្បា​​យ៉ាងខ្លាំង​។​

ក្រៅពីនោះ​ អ្នកនាំពាក្យ​​របស់​​គណ​បក្ស​ភឿ​ថៃ​​ម្នាក់​​បាន​និយាយថា​ លោក​នឹង​​ប្ដឹង​​លោក​​ស៊ូ​ថេប​ ពី​បទ​​រំលោភ​​លើ​មាត្រា​​១១៣​​នៃ​ក្រម​​ព្រហ្មទណ្ឌ​ ត​ភ្ជាប់​នឹង​​អំពើ​​បះបោរ​។​ មិនតែប៉ុណ្ណោះ​ អ្នកនាំពាក្យ​​រូប​នេះ​​ក៏​បាន​​ស្នើសុំ​ឱ្យ​​ក្រុម​កងទ័ព​​ជួយ​​អន្ដរាគមន៍​​លើ​បញ្ហា​នេះ​​ផង​ដែរ ​ព្រោះថា​​លោក​ស៊ូ​ថេប​ ឈាន​ដល់​​ដំណាក់កាល​​គំរាមកំហែង​​សន្ដិសុខ​​ជាតិ​ និង​​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​​ហើយ​។​

​ប៉ុន្ដែ​​ជា​ការឆ្លើយតប​ មេបញ្ជាការ​​កងទ័ព​​ជាន់ខ្ពស់​ថៃ​​លោក​ ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ បាន​និយាយ​​នៅ​ថ្ងៃ​ទី​០៩​​ខែ​មេសា​នេះ​​ថា​ ប្រសិន​​បើ​លោក​​ស៊ូ​ថេប​ មាន​​គម្រោង​​ចង់​​ទាមទារ​​អំណាច​ ហើយ​​ការទាមទារ​​របស់​​លោក​​ជា​អំពើ​​ខុសច្បាប់​ វា​ជា​តួនាទី​​របស់​​រដ្ឋាភិបាល​ នៅក្នុង​​ការចាត់​វិធានកា​រ​​ស្រប​ច្បាប់​​ប្រឆាំង​ មិនមែន​ជា​តួនាទី​​របស់​​កងទ័ព​​ឡើយ​។​

លោក​​បាន​បញ្ជាក់​​ប្រាប់​​អ្នកសារព័ត៌មាន​​ថា ប្រសិនបើ​​សកម្មភាព​​របស់​លោក​​ស៊ូ​ថេប​ ល្មើស​​នឹង​ច្បាប់​​ ឬ​ក៏​​មិន​សាក​សម​​ត្រង់ចំណុច​​ណា​មួយ​នោះ​ មជ្ឈមណ្ឌល​​រក្សា​​សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​ អាច​​ចាប់​ខ្លួន​ អ្នក​ដែល​​ធ្វើ​ខុស​បាន​។​​ លោក​បាន​​សង្កត់​ធ្ងន់ថា​ ក្រុម​​កងទ័ព​​មិន​ឈរ​​នៅ​​ខាង​ណា​មួយ​​ឡើយ​ ហើយ​​ក៏​គ្មាន​​សិទ្ធិ​​ចាប់ខ្លួន​​នរណា​ម្នាក់​​ដែរ​។​ ដូច្នេះ​ សូម​​ប្រជាពលរដ្ឋ​​កុំ​ចោទប្រកាន់​ និង​ថ្កោលទោស​​ទៅលើ​​តែ​កងព័ទ​។​​

​សូម​បញ្ជាក់​ថា​ មកទល់​នឹង​ពេលនេះ​ ស្ថានភាព​​នយោបាយ​ នៅក្នុង​​ប្រទេស​ថៃ​ នៅ​មិនទាន់​​ចេញ​រួច​​ពី​ភាព​ជាប់គាំង​​ឡើយ​។​ ដោយសារ​តែ​​បញ្ហា​​កាន់តែ​​ធ្ងន់ធ្ងរ​ ថៃ​ត្រូវបាន​​រៀបចំ​​ឱ្យមាន​​ការបោះឆ្នោត​​មុន​អាណត្ដិ​ ដើម្បី​​ដោះស្រាយ​​បញ្ហា​ ប៉ុន្ដែ​​ជា​លទ្ធផល​ ការ​បោះឆ្នោត​​នៅ​តែ​​មិន​អាច​​បញ្ចប់​ វិបត្ដិ​នយោបាយ​​បាន​ ព្រោះ​ថា​​វា​ត្រូវ​​បាន​​រារាំង​​ដោយ​​ក្រុមប្រឆាំង​។ ​ដូច្នេះ ​គេ​នៅ​​មិនទាន់​​ដឹង​​ទេ​ថា​ រដ្ឋាភិបាល​ថៃ​​រួម​នឹង​​ស្ថាប័ន​​ពាក់ព័ន្ធ​ ត្រូវ​ដោះ​ស្រាយ​​តាម​វិធី​​ណា​ទេ​ ដើម្បី​​​បញ្ចប់​​វិបត្ដិ​នយោបាយ​​នេះ​​បាន​៕​​(ដោយ៖ពេញ ផេង)​​

វិបត្ដិ​​អ៊ុយ​ក្រែនៈ​​កិច្ចប្រជុំ​​បួន​ប្រទេស​​បាន​ប្រកាស​​ហើយ

កិច្ចប្រជុំ​​បួន​ប្រទេស​​ដែលមាន​ សហភាព​អ៊ឺរ៉ុប​ អាមេរិក​ អ៊ុ​យក្រែន​ និង​រុស្ស៊ី​ នឹង​ប្រារព្ធ​ធ្វើ​​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​​ស្វែងរក​​ដំណោះស្រាយ​​ជុំវិញ​​វិបត្ដិ​​នៅក្នុង​ប្រទេស​​អ៊ុយក្រែន​។ ​កិច្ចប្រជុំ​​ដែល​មាន​​សមាជិក​​បួនប្រទេស​​ចូលរួម​នេះ​ គឺជា​​កិច្ចប្រជុំ​​លើក​ទី​មួយ​​ក្រោយពេល​​ដែលអ៊ុយ​ក្រែន​ ​មាន​ភាព​ចលាចល​​កើត​ឡើង​។​ ចំណែកឯ​​ពេលវេលា​​និង​ទីតាំង​​ជាក់លាក់​ គេ​នៅ​​មិនទាន់​​បាន​បញ្ជាក់​​ច្បាស់​លាស់​​​នៅឡើយ​ទេ​ ទោះបីជា​​មន្ដ្រីជាន់ខ្ពស់​​របស់​​សហភាព​អ៊ឺរ៉ុប​​បាន​បញ្ជាក់​ថា​ នឹង​ធ្វើឡើង​នៅក្នុង​​ប្រទេស​​អ៊ឺរ៉ុប​​ក៏ដោយ​។​

​សូម​បញ្ជាក់​ថា​ មូលហេតុ​​ដែលនាំឱ្យ​​មាន​កិច្ចប្រជុំ​​បួន​ប្រទេស​​នេះ​​កើតឡើង​ គឺ​ដោយសារតែ​​ភាពវឹកវរ​​នៅក្នុង​​ប្រទេស​អ៊ុយ​ក្រែន​ ​នៅ​មិនទាន់​​បាន​បញ្ចប់​។​ មិនទាន់​​បាន​បញ្ចប់​​គឺថា​ កាលពី​ពេល​​ថ្មីៗ​នេះ​ ក្រុម​ប្រជាជន​​ដែល​គាំទ្រ​​រុស្ស៊ី​ បាន​​ប្រមូលផ្ដុំ​​គ្នា​​យ៉ាងច្រើន​​កុះករ​ ទៅ​​ឡោមព័ទ្ធ​និង​កាន់កាប់​​អគារ​​រដ្ឋាភិបាល​​ក្នុង​ទីក្រុង​​ចំនួន​បី​ នៅ​​ភាគ​ខាងកើត​​ប្រទេស​អ៊ុ​យក្រែន​  ដើម្បី​ទាមទារ​​ឱ្យ​មាន​​កិច្ចប្រជុំ​​ប្រជាមតិ​​សម្រាប់​ពួកគេ​។​

ចំណែកឯ​​រុស្ស៊ី​​បាន​និយាយថា​ ប្រជាជន​​ដែល​គាំទ្រ​​ប្រទេស​​របស់​គេ​ ត្រូវតែ​​មាន​សិទ្ធិ​​ពេញលេញ​ នៅ​ក្នុង​​ការបញ្ចេញ​មតិ​ ហើយ​រុស្ស៊ី​​គាំទ្រ​​ជា​និច្ច​​ចំពោះ​​ការបញ្ចេញ​​មតិ​​របស់​គេ​។​ ភាពចលាចល​​បាន​កើតឡើង​​ជា​ថ្មី​ម្ដងទៀត​ ហេតុដូច្នេះ​​ហើយ​ ទើប​​កិច្ចប្រជុំ​​នឹង​ធ្វើ​ឡើង​​ឱ្យ​បាន​ឆាប់​ ដើម្បី​​ដោះស្រាយ​​ភាព​តានតឹង​ ខណៈ​ដែល​​បញ្ហា​ចាស់​​នៅ​មិនទាន់​​បាន​ដោះស្រាយ​​ផង​ រឿង​ថ្មី​​ក៏​ចូល​មក​ដល់​។​​

គួររម្លឹកថា​ ភាពចលាចល​ នៅក្នុង​​ប្រទេស​​អ៊ុ​យក្រែន​ បាន​កើតឡើង​​ជា​ច្រើន​ខែ​​មក​ហើយ​ ចាប់តាំង​​ពី​មុន​ទម្លាក់​​ប្រធានាធិបតី​​អ៊ុយ​ក្រែនលោក​ វ៉ិ​កទ័រ យ៉ានូ​កូវិ​ច​ចេញ​ពី​​តំណែង​​កាលពី​ខែ​កុម្ភៈ​។ ​ក្រោយពេល​​ដែល​លោក​ យ៉ានូ​កូ​វិច​ ត្រូវ​បាន​​ទម្លាក់​ចេញ​ពី​តំណែង​ ប្រជាជន​​ដែល​គាំទ្រ​​ប្រធានាធិបតី​​យ៉ានូ​កូ​វិច​ បាន​ប្រតិកម្ម​​យ៉ាងខ្លាំង​ ទៅនឹង​​ក្រុម​បាតុករ​​ដែល​ទម្លាក់​​រូ​បលោក​។​

រីឯ​​ប្រទេស​​រុស្ស៊ី​វិញ​ ក៏​បាន​​លូកដៃ​​យ៉ាងជ្រៅ​ដែរ​ ចូលទៅ​​ក្នុង​បញ្ហា​​ផ្ទៃក្នុង​​របស់​អ៊ុ​យក្រែន​ រហូត​ដល់​​បញ្ជូន​កង​ទ័ព​​ជាច្រើន​នាក់​ ដាក់​តាម​​តំបន់​ព្រំដែន​​របស់​អ៊ុយក្រែន​​​ទៀតផង។​ នៅក្នុង​​ចលនា​តវ៉ា​ ទម្លាក់​លោក​ វ៉ិ​កទ័​រយ៉ា​នូ​កូ​វិច​ ក៏​បាន​​បណ្ដាលឱ្យ​​មាន​មនុស្ស​​ស្លាប់​ជិត​១០០​នាក់​​ផង​ដែរ​។​ រឿង​ដែល​បង្ក​ឱ្យមាន​​បញ្ហា​​កាន់តែ​​ធ្ងន់ធ្ងរ​ គឺ​​ការបោះឆ្នោត​​ទាមទារ​​យក​តំបន់​គ្រីមៀ​ ដាក់​ជា​​កម្មសិទ្ធិ​​របស់​រុស្ស៊ី​។​ ក្រោយពេល​​ដែល​​រុស្ស៊ី​​ទទួលបាន​​តំបន់​ គ្រី​មៀ​ហើយ​នោះ​ អ៊ុយ​ក្រែន​ក៏​បាន​ប្រកាស​​កំហឹ​ង​​ម្ដងទៀត​ និង​បាន​លើក​ឡើង​ថា​ ទង្វើ​របស់​​រុស្ស៊ី​​គឺ​ជា​ទង្វើ​​ឈ្លានពាន​​យក​ទឹកដី​​របស់​ខ្លួន​។​ ចំណែកឯ​​អ៊ឺរ៉ុប​​និង​អាមេរិក​វិញ​ ក៏​បាន​​ប្រកាស​ឱ្យ​​រុស្ស៊ី​​បញ្ឈប់​​សកម្មភាព​​របស់​​គេ​មក​លើ​​​អ៊ុយក្រែនដែរ​ ព្រោះ​ថា​​វា​ជា​ទង្វើ​​មួយ​​មិន​គប្បី​៕(ដោយ៖ពេញ ផេង)​​

ក្រុមបាតុករ​​រុស្ស៊ី​​ទាមទារ​​តំបន់​​Donestsk​​ជា​តំបន់​​ឯករាជ្យ​​របស់​ខ្លួន​

​ក្រុមបាតុករ​ប្រទេស​រុស្ស៊ី​ប្រមាណ​២០០០​នាក់ បាននាំគ្នា​បង្ក​ជា​ចលាចល​នៅ​តំបន់​Donestsk ដើម្បី​ទាមទារ​ឲ្យ​តំបន់​នេះ​ផ្ដាច់ខ្លួន​ពី​អ៊ុ​យក្រែន និង​​ចង់​​បង្កើត​ជា​រដ្ឋ​ឯករាជ្យ​ដែល​មានឈ្មោះ​ថា “​សាធារណរដ្ឋ​ប្រជាមានិត Donetsk​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមបាតុករ​រុស្ស៊ី​បាន​ស្នើសុំ ប្រធានា​ធិបតី​ប្រទេស​នេះ​ឱ្យ​បញ្ជូន​ទ័ព​មកជួយ​ការពារ​សន្តិភាព​តំបន់ ទប់ទល់​នឹង​ការ​គំរាម​កំហែង​​របស់​​អាជ្ញាធរ​ក្រុង​គៀវ​ផងដែរ ។​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ទីក្រុង​វ៉ាស៊ីនតោន​មាន​ការព្រួយបារម្ភរ​ចំពោះ​ប្រទេស​អ៊ុ​យក្រែន​ ពីព្រោះ​ប្រទេស​នេះ​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ពាណិជ្ជ​កម្ម ឧស្សាហកម្ម​ជាមួយ​ប្រទេស​រុស្ស៊ី​។ បើសិនជា​ប្រទេស​រុស្ស៊ី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​​អ៊ុ​យក្រែន អ៊ុយ​ក្រែ​ននឹង​​ជួប​វិបត្តិ​នយោបាយ​កាន់​តែ​​ខ្ពស់​។​ ​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​Donetsk គឺ​សុទ្ធតែ​និយាយ​ភាសា​រុស្ស៊ី​ទាំងអស់​។​

ដោយឡែក​ប្រទេស​អាល្លឺម៉ង់ ជាពិសេស​សហគម​អន្តរជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី​ចូល​លុកលុយ​នៅ​ប្រទេស​អ៊ុ​យក្រែន ហើយ​ក៏​បាន​អំពាវនាវ ឱ្យ​មាន​​សហ​ការ​​ជារួម ដើម្បី​រក្សា​ស្ថេរភាព​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ ក្នុង​ការបញ្ចៀស​ការប៉ះទង្គិច​គ្នា​ដោយ​ប្រើ​អំពើហិង្សា​។​ គួររម្លឹកថា ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ហើយ​ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​២៥ ខែ​ឧសភា​​ខាងមុខ​៕​(ដោយ៖​​លាង ធីតា​)

អាមេរិក​​និង​ប្រទេស​​ជា​សម្ព័ន្ធមិត្ដ​​ព្រមាន​​កូរ៉េខាងជើង​​ជាថ្មី​​

ក្រោយ​ពេល​​បិទ​បញ្ចប់​​កិច្ចប្រជុំ​​ត្រីភាគី​ រវាង​​អាមេរិក​ ជប៉ុន​ និង​​កូរ៉េ​ខាងត្បូង​​​​រួចមក​​ ប្រទេស​​ទាំង​បី​​ក៏បាន​សម្រេច​​ប្រកាស​ ព្រមាន​​ទៅ​​កូរ៉េខាងជើង​​សារជាថ្មី​​កាលពី​ថ្ងៃ​​ទី​០៧​​ខែ​មេសា​។​ ការ​ប្រកាស​ព្រមាន​​ជាថ្មី​នេះ​ ធ្វើឡើង​​បន្ទាប់​​ពី​ប្រទេស​​ទាំង​បី​​ បាន​​ពិភាក្សា​គ្នា​​យ៉ាង​​ល្អិតល្អន់​ ទាក់ទង​នឹង​​បញ្ហា​​នុយក្លេអ៊ែរ​​ដ៏​ស្មុគស្មាញ​​របស់​​កូរ៉េ​ខាងជើង​។​ ម្យ៉ាងវិញទៀត​ ក្រុម​​អ្នកស្រាវជ្រាវ​​បាន​​បញ្ជាក់​បន្ថែម​ថា​ កម្មវិធី​​នុយ​ក្លេអ៊ែរ​​របស់​​កូរ៉េខាងជើង​ មាន​​សក្ដានុពល​​ខ្លាំងក្លា​ និង​អាច​​បង្ក​ឱ្យ​មាន​​ហានិភ័យ ​ដោយ​សារតែសារធាតុ​​វិទ្យុ​សកម្ម​​របស់​វា​។​​ ដូច្នេះ​ ​ប្រសិនបើ​​មិនមាន​​​វិធានការ​​ទប់ស្កាត់​ទេ​ វា​អាច​​បង្ក​ឱ្យមាន​ផលប៉ះពាល់​​ធ្ងន់ធ្ងរ ។​​

​ដោយ​​យោង​ទៅតាម​​មូលហេតុ​​ខាងលើ​ ទើប​​អាមេរិក​ ជា​ជប៉ុន​ និង​កូរ៉េខាងត្បូង​ សម្រេច​​ព្រមាន​​ទៅ​កូរ៉េ​ខាងជើង​​ជាថ្មី​ ព្រោះ​ខ្លាច​​ប្រទេស​​មួយ​នេះ​ បន្ដ​សកម្មភាព​​នុយក្លេអ៊ែរ​​របស់ខ្លួន​ ដែល​អាច​​បង្ក​ជា​ផលប៉ះពាល់​​ដោយ​សារ​ជាតិ​វិទ្យុ​សកម្ម​។​

​សូម​បញ្ជាក់​ថា​ រាល់​​សកម្មភាព​នុយក្លេអ៊ែរ​​របស់​​កូរ៉េខាងជើង​ មិន​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​ប្រើប្រាស់​​ឡើយ​ ចាប់តាំង​ពី​ឆ្នាំ​​២០០៨​។ ​ប៉ុន្ដែ​​ការហាមឃាត់​នេះ​ ធ្វើឱ្យ​កូរ៉េ​​ខាងជើង​​មាន​ប្រតិកម្ម​​យ៉ាងខ្លាំង​ ហើយជា​ញយ​​ដង​ កូរ៉េខាងជើង​​តែងតែ​​បញ្ចេញ​​សកម្ម​ភាព​ខុសប្រក្រតី​ ហាក់ដូច​ជា​ផ្គើន​​ដល់​​ការហាមឃាត់​។​ ជាក់ស្ដែង​​ដូចជា​​ការបាញ់​​មី​ស៊ី​ល​ រយៈ​ចម្ងាយ​ខ្លី​​របស់​ខ្លួន​​ជា​ច្រើន​គ្រាប់​កាល​ពី​ខែ​មុន​ និង​ការ​ធ្វើ​សមយុទ្ធ​​បាញ់​គ្រាប់​ពិត​​ជា​ច្រើន​គ្រាប់​​ទៀត​ នៅតាម​​តំបន់​​ព្រំដែន​​ជា​ដើម​ ដែល​​សកម្មភាព​​នេះ​ បាន​ធ្វើ​ឱ្យ​​កូរ៉េ​ខាងត្បូង​​ខឹងសម្បា​​យ៉ាងខ្លាំង​ ព្រោះតែ​​សំបក​គ្រាប់​​បាន​ធ្លាក់​​នៅក្នុង​​ដែនទឹក​​កូរ៉េខាងត្បូង​​ជាច្រើន​គ្រាប់​។​ ​ភ្លាមៗ​ ​បន្ទាប់ពី​ឃើញ​​សំបក​​គ្រាប់​ ដែល​​កូរ៉េ​ខាងជើង​​បាន​បាញ់​ កូរ៉េ​ខាងត្បូង​​ក៏បាន​​បាញ់​​តបត​វិញ​ជា​ច្រើន​​គ្រាប់​​ផង​ដែរ​៕​(ដោយ៖ពេញ ផេង)​


បុគ្គលិក​​UN​​ពីរ​នាក់​​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​​សម្លាប់​នៅ​​ប្រទេស​សូ​ម៉ាលី​

​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​ចំនួន​ពីរ​នាក់​​ ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​បាញ់សម្លាប់​នៅ​ព្រលានយន្តហោះ​ប្រទេស​សូ​ម៉ាលី។ បុគ្គ​លិក​​របស់​​អង្គការ​សហប្រជាជាតិ​​ទាំង​ពី​នាក់ ​ម្នាក់​​ជា​​ជនជាតិ​​អង់គ្លេស និង​ម្នាក់​ទៀត​ជា​ជនជាតិ​បារាំង និង​មាន​តួនាទី​ជា​អ្នកទទួលបន្ទុក​ផ្នែក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម។

ពួគគេ​ទាំង​ពី​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​សូ​ម៉ាលី ក្នុង​គោលបំណង​ស៊ើបអង្កេត​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​ទីនោះ។ ​បន្ទាប់ពី​ទទួលបាន​ដំណឹង​​ពី​​អាជ្ញាធ​​ប្រទេស​សូ​ម៉ាលី​ថា មាន​ទឹកប្រាក់​មួយ​ចំនួន​ធំ​បាន​វេរ​នៅក្នុង​ប្រព័ន្ធ​ផ្ទេរ​លុយ​ជា​ផ្លូវការ​មួយ​នៅ​ប្រទេស​សូ​ម៉ាលី និង​សង្ស័ថា​ប្រាក់​ដ៏​​ច្រើន​សន្ធឹកសន្ធាប់​នោះ​បានមក​ពី​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា សា​បាប់​(Shebab)។​

​កា​បាញ់ប្រហា​នេះ​ត្រូវបាន​គេ​សង្ស័យថា ជា​សកម្មភាព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អាល់កៃ​ដា Shebab។​ ក្រុម​អាល់​កៃ​ដា ជា​ក្រុម​ដែល​តែងតែ​ធ្វើ​ការ​វាយប្រហា​ទៅលើ​ជន​ដែល​មក​បង្អាក់​សកម្មភាព​ពួកគេ។​ បើតាម​សម្តី​របស់​សន្តិសុខ​ម្នាក់ ដែល​បំរើ​ការងារ​នៅ​ព្រលានយន្តហោះ​ប្រទេស​សូ​ម៉ាលី​បាន​ប្រាប់​ឲ្យដឹង​ដែរថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​ប្រហា​​ទៅ​លើ​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​ពីរ​នាក់​នោះ គឺ​ពួកគេ​ស្លៀក​សំ​លៀក​​បំពាក់​ជា​ឯកសណ្ឋាន​ប៉ូលិស។ ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​មិនទាន់មាន​ប្រភព​ណា​ចេញមុខ​មក​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​នោះទេ​ពី​បញ្ហា​​នេះ​។​

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ ប្រធានាធិបតី​បារាំង​លោក Francois Hollande បានធ្វើការ​ថ្កោលទោស​ចំពោះ​ការវាយប្រហា​នេះ ជា​ពិស​សេ​សគឺ​ជន​ជាតិ​របស់លោក​ដែល​មានឈ្មោះ​ជា​អ្នកបំរើ​ការងារ​មួយរូប​ដែល​តែងតែ​ធ្វើការ ដើម្បី​សន្តិភាព ស្ថេរភាព និង​ជា​ចំណែក​មួយ​ធ្វើឲ្យ​ប្រទេ​សសូ​ម៉ាលី​មាន​ការរីកចំរើន។

ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ស​ទីក្រុង​វ៉ាស៊ីនតោន បាន​ថ្កោលទោស​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ដូច​គ្នា និង​បាន​ជម្រុញ​ដល់​រដ្ឋាភិបាល​សូ​ម៉ាលី ស៊ើបអង្កេត ទៅ​លើ​អំពើ​ឃាតកម្ម​នេះ​ឲ្យបាន​ម៉ត់ចត់ និង​តាម​ប្រមាញ់​ជនល្មើស​មក​កាត់ទោស​ដោយ​គ្មាន​ការ​ពន្យា​ពេល ។​

​គួរ​ម្លឹក​ផងដែរ​ថា កាលពី​ខែ​មិថុនា​ឆ្នាំមុន ក្រុម​ឧទ្ទាម​អាល់​កៃ​ដា​សា​បា​ប់ (Shebab) ធ្លាប់​បាន​វាយ​ឆ្ម​ក់នៅ​បរិវេណ​​នៃ​អង្គការ​សហប្រជាជាតិ​ម្តង​រួច​​មក​ហើយ​នៅ​ទីក្រុង​​ប្រទេស​សូ​ម៉ាលី​ដោយ​បាន​បង្កឲ្យមាន​មនុស្ស​១១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​៕(ដោយ៖​អ៊ុន សុខ​ឡា)​

Vayo FM Song Request