Saturday, May 25th

Last update08:08:41 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ

លក្ខណៈមេដឹកនាំ

សម្តេច​​ប៉ាប់​​ថ្មី​ថ្លែង​​ទៅ​​កាន់​​គ្រឹស្ទបរិស័ទ​​ជា​លើក​ដំបូង​ក្នុង​​បូរី​វ៉ា​​ទី​កង

ក្រោយ​ពី​ការ​ឡើងកាន់ដំណែង​ជា​ផ្លូវការ​ជា​សម្តេច​សង្ឃ​ប៉ាប់​នៅ​ទូទាំង​ពិភពលោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិនា កន្លង​ទៅ​ថ្មីៗ ​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​សម្តេច​សង្ឃ​ប៉ាប់​ថ្មី​អង្គ​នេះ​ឡើង​ថ្លែង​សុន្ទរកថា​។

ការលើក​ថ្លែង​សន្ទរកថា​ដ៏​មាន​អត្ថន័យ​នោះ មាន​អ្នក​កាន់​សាសនា​កាតូលិក​រាប់ពាន់​រាប់ម៉ឺន​នាក់​នៅ​ទូទាំង​ពិភព​ចូលរួម​ស្តាប់​។​ ប្រមុខ​ដឹកនាំ​ថ្មី​នៃ​ព្រះ​វិហារ​​សាសនា​កាតូលិក មានឈ្មោះ​ថា FRANCOIS អាយុ​៧៦​ឆ្នាំ​ បាន​ថ្លែង​នៅ​ចំពោះមុខ​គ្រឹស្ទបរិស័ទ​រាប់​ម៉ឺន​នាក់​ជា​លើកដំបូង​ថា​ព្រះអង្គ​ពិត​មាន​ហ​ឬ​ទ័យ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទ​ទូល​ដំណែង​នេះ​។​

ជាមួយគ្នា​នោះ​ព្រះអង្គ​ក៏​បាន​យាង​ចេញ​មក​ក្រៅ​ដើម្បី​ប្រទាន​ពរ​ដល់​គ្រឹស្ទបរិស័ទ​របស់​ទ្រង់ និង​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងកា​រទ​ទូល​បាន​នៅ​តំណែង​ជា​សម្តេច​សង្ឈ​ប៉ាប់​នេះដែរ​។

យ៉ាងណាក្តី ពិធី​អបអរ​ដ៏​ធំ​បំផុត​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទី​ក្រង​រ៉ូម ប្រទេស​អ៊ីតាលី​ដោយ​មាន​គ្រឹះ​បរិស័ទ​ចូលរួម​រាប់​ម៉ឺន​នាក់​មកពី​ទូទាំង​ពិភពលោក​។​

​គួរ​រម្លឹង​ថា កាល​ពី​ពុធ​ទី​១៤ ខែ​មិនា​​កន្លង​ទៅ​​សង្ឃ​ប៉ាប​មកពី​ប្រទេស​អា​ហ្សង់​ទី​ន​បាន​ក្លាយ​ជា​សម្តេច​ប៉ាប​ថ្មី ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ដោយ​គណៈ​​មន្ត្រី​សង្ឃ​ប៉ាប​ជាន់ខ្ពស់​ចំនួន​១១៥​អង្គ​មក​ពី​ទូទាំង​ពិភពលោក​។

នេះ​ជា​លើ​ក​មួយ​ហើយ​ដែល​សង្ឃ​ប៉ាប​មកពី​អាមេរិក​ឡាទីន​ក្លាយ​ជា​សម្តេច​ប៉ាប​ក្នុង​រយៈពេល​១,២០០​ឆ្នាំ​​កន្លងទៅនេះ​។​ សម្តេច​ប៉ាប​ថ្មី​នេះ គឺជា​ជនជាតិ​អា​ហ្សង់​ទីន​មានឈ្មោះ​​ដើម​​ថា ​Jorge Mario Bergoglio មាន​វ័យ​៧៦​ឆ្នាំ​ ដើម្បី​ធ្វើការ​បន្ត​ស្នង​តំណែង​ពី​សម្តេច​សង្ឃ ​Benôit​ ទី​16 ដែល​បាន​លាលែង​ចេញ​​ពី​​មុខ​តំណែង​​ជា​ប្រវត្តិសាស្ត្រ​និង​គួរអោយភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​២៨​កុម្ភៈ​​កន្លងទៅ​៕(ដោយៈថា ថៃ)

​សង្ឃ​ប៉ាប​​មកពី​​អា​ហ្សង់​ទីន​​ក្លាយ​ជា​​សម្តេច​​ប៉ាប​ថ្មី​

​សង្ឃ​ប៉ាប​មកពី​ប្រទេស​អា​ហ្សង់​ទី​ន​បាន​ក្លាយ​ជា​សម្តេច​ប៉ាប​ថ្មី ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃ​ទី​២ ក្រោម​​ការ​ជ្រើស​រើស​​ពី​​គណៈ​សង្ឃ​​ប៉ាប​​ចំនួន​១១៥​អង្គ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​សង្ឃ​ប៉ាប​មកពី​អាមេរិក​ឡាទីន​ក្លាយ​ជា​សម្តេច​ប៉ាប​ក្នុង​រយៈពេល​១,២០០​ឆ្នាំ​កន្លងទៅនេះ​។

​ឈាន​ដល់​ថ្ងៃ​ទី​២​នៃ​ការបោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាប​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ គេ​បាន​ឃើញ​ផ្សែង​ពណ៌​ស​រហោះ​ទៅលើ​មេឃ ដែល​ជា​សញ្ញា​សំគាល់ថា សម្តេច​ប៉ាប​ថ្មី​ត្រូវបាន​ជ្រើសរើស​ជា​ផ្លូវកា​រហើយ​។

សម្តេច​ប៉ាប​ថ្មី​នោះ​គឺជា​ជនជាតិ​អា​ហ្សង់​ទីន មានឈ្មោះ​ថា Jorge Mario Bergoglio មាន​វ័យ​៧៦​ឆ្នាំ​។ តាម​ប្រវត្តិសាស្ត្រ​នៃ​ការឡើង​គ្រង់​តំណែង​ជា​សម្តេច​​​​ប៉ាប​នេះ គេ​កំរ​ឃើញ​មាន​សង្ឃ​ប៉ាប​អង្គ​ណាមួយ​ដែល​មកពី​តំបន់​ផ្សេង​ក្រៅពី​តំបន់​អ៊ឺរ៉ប​ត្រូវបាន​គេ ជ្រើសរើស​ឲ្យ​គ្រង់​តំណែង​នេះ​ណាស់​ពោល​គឺ​ភាគច្រើន​សម្តេច​ប៉ាប​ត្រូវបាន​គេ​ជ្រើសរើស​ចេញពី​តំបន់​អ៊ឺរ៉ប​។

ប៉ុន្តែ​តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ វា​បាន​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​ជាង​១​ពាន់​ឆ្នាំ ពោល​គឺ​សង្ឃ​ប៉ាប​មកពី​តំបន់​អាមេរិក​ឡាទីន​ជា​លើក​តំបូង​​ត្រូវ​បាន​ក្លាយ​ជា​សម្តេច​ប៉ាប​។

ចំពោះ​លទ្ធផល​នេះ ត្រូវបាន​ក្រុម​អ្នក​កាន់​សាសនា​កាតូលិក​ប្រមាណ​ជាង​១​ពាន​លាន​នាក់​លើ​ពិភពលោក បាន​សម្តែង​នូវ​ការអបអរសាទ​យ៉ាងខ្លាំង​ផង​ដែរ​។

​គួរបញ្ជាក់​ថា ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី​នេះ គឺ​ធ្វើឡើង​ក្រោយពេល​ដែល​សម្តេច​ប៉ា​ប Benedict ទី១៦​នេះ បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៨​ខែ​កុម្ភៈ​។

មូលហេតុ​នៃ​ការលាលែង​ពី​តំណែង​របស់​សម្តេច​សង្ឃ​ប៉ាប​ទី​១៦​ ត្រូវបាន​បក​ស្រាយ​ថា ដោយសារ​តែ​ភាព​ចាស់ជរា​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ការ​លា​លែង​​​ចេញ​​ពី​តំណែង​​នេះ​ត្រូវបាន​គេ​ដឹងថា ក៏​ដោយសារ​តែ​មាន​រឿង​អាស្រូវ​ក្នុង​បុរី​វ៉ា​ទី​កង់​នោះ​ផងដែរ​៕(​ដោយ អ៊ុន រស្មី​)

សម្តេច​​ប៉ាប​ថ្មី​​នៅ​មិន​ទាន់​​ជ្រើស​រើស​​បាន​នៅ​ឡើយ​ ខណៈ​​ការបោះ​ឆ្នោត​​បាន​​បន្ត​​ថ្ងៃទី​២

ការបោះឆ្នោត​ជ្រើសរើស​សម្តេច​ប៉ាប​កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​បាន​បរាជ័យ ដោយ​គេ​មិនទាន់​អាច​រក​ឃើញ​សម្តេច​សង្ឃ​ថ្មី​នៅ​ឡើយ​​ទេ​។​

យ៉ាងណា​ក៍ដោយ​ការបោះឆ្នោត​នឹង​បន្តធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ​ទៀត ដែល​ជា​ថ្ងៃ​ទី​២ ខណៈ​ដែល​ក្រុម​អ្នក​កាន់​សាសនា​កាតូលិក​នៅ​ទូ​ទាំង​ពិភព​លោក កំ​ពុង​​តែ​​​ទន្ទឹង​​រងចាំ​មើលថា តើ​សង្ឃ​ប៉ាប​មកពី​ប្រទេស​ណា​នឹង​គ្រង់​តំណែង​ជា​សម្តេច​ប៉ាប​បន្ត​។​

​កាលពី​ល្ងាច​ថ្ងៃ​អង្គារ គេ​សង្កេតឃើញ​មាន​ផ្សេង​ពណ៌​ខ្មៅ​បាន​ហោះ​ចេញពី​បំពង់ផ្សែង​ដែល​ជា​វា​សញ្ញា​បង្ហាញ​ថា ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​សម្តេច​​ប៉ាប​ថ្មី​បាន​ជួប​បរាជ័យ​មានន័យ​ថា គ្មាន​សង្ឃ​អង្គ​ណាមួយ​ដែល​ទទួលបាន​សម្លេង​គាំទ្រ​២​ភាគ​៣​នោះឡើយ ដូច្នេះ​ការ​បោះ​ឆ្នោត​​នឹង​​ត្រូវ​ធ្វើ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ​ទៀត​។

បន្ទាប់​ពី​សំរាក​មួយ​យប់ គណៈសង្ឃ​ប៉ាប​ទាំង​១១៥​អង្គ​ដែល​មកពី​ទូទាំង​ពិភពលោក​នោះ​នឹង​ត្រូវ​បន្ត​​ធ្វើ​​ការ​បោះ​ឆ្នោត​​ជា​​បន្ត​​ទៀត ​រហូត​​ដល់​​អាច​​ជ្រើស​​រើស​​​សម្តេច​​​ប៉ាប​​ថ្មី​​បាន​។

សញ្ញា​សំគាល់​ដែល​បញ្ជាក់​ថា​សម្តេច​ប៉ាប​ថ្មី​ត្រូវបាន​ជ្រើសរើស​នោះ គឺ​ផ្សែង​ពណ៌​ស​ចេញមកក្រៅ​តែ​​ផ្ទុយ​ទៅ​វិញ​​ផ្សែង​​ពណ៌​​ខ្មៅ​​បាន​​ហោះ​​ចេញ​​មក​​វិញ ។

គួរបញ្ជាក់​ថា របៀប​នៃ​ការបោះឆ្នោត គឺ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​សំងាត់​ជាទីបំផុត​ដោយ​បិទទ្វា និង​មិន​អនុញ្ញាត​ឲ្យមាន​ទំនា​ក់​ទំនង​ជាមួយ​នឹង​អ្នក​ខាង​ក្រៅ​ឡើយ​។ ហើយ​រាល់​គណៈសង្ឃ​ទាំង​១១៥​អង្គ​ដែល​ចូលរួម​បោះឆ្នោត​នោះ​ចាំបាច់​ត្រូវ​ស្បថ​រក្សា​ការសំងាត់​នោះ​ជាមុនសិន​។

ក្នុងពេល​បោះឆ្នោត​នោះ​សង្ឃ​ប៉ាប​ចំនួន​១១៥​អង្គ​មាន​ក្រដាស​មួយ​សន្លឹក ដែល​តម្រូវ​ឲ្យ​សង្ឃ ប៉ាប​ទាំងអស់នោះ​សរសេរ​នូវ​ឈ្មោះ​ន​ណា​ម្នាក់​ក្នុង​ចំ​ណោម​​​សង្ឃ​ទាំង​១១៥​អង្គ​​នោះ​ ​ឬ​ សង្ឃ​ផ្សេង​ទៀត​ដែល​គេ​ចង់​បោះ​ឲ្យ ប៉ុន្តែ​សង្ឃ​នី​មួយៗ មិន​អាច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​សម្តេច​ប៉ាប់​ដើម្បី​គ្រប់​គ្រង់​បុរី​វ៉ា​ទី​កង់​បាន​ឡើយ​។

​គួរបញ្ជាក់​ថា សម្តេច​សង្ឃ​ប៉ាប​ថ្មី​នឹង​ត្រូវ​តែងតាំង​ជា​ផ្លូវការ​ក្រោយ​ការបោះឆ្នោត​នេះ ដោយ​ឆ្លងកាត់​សម្លេងគាំទ្រ​ពី​ចំនួន​២​ភាគ​។ ប៉ុន្មាន​គេ​មិនទាន់​ដឹង​ថា តើ​ការបោះឆ្នោត​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​លើក​ទៀត​នោះ​ទេ ទើប​អាច​ជ្រើស​បាន​សម្តេច​ប៉ាប​ថ្មី​បាន​នោះ​។ ​យ៉ាងណាក៏ដោយ​ក្រុម​អ្នក​កាន់​សាសនា​​កាតូលិក​​ទាំងអស់​កំពុង​តែ​រក​ចាំមើល​ផ្សេង​ពណ៌​ស​ ដែល​ជា​សញ្ញា​សំគាល់ថា សម្តេច​ប៉ាប​ថ្មី​ត្រូវបាន​ជ្រើសរើស​៕(ដោយៈ​អ៊ុន រស្មី)​

​សព​​លោក​ Hugo Chavez ​តម្កល់​ក្នុង​​ទីក្រុង​​សម្រាប់​អ្នក​គាំទ្រ​គោរព​

បន្ទាប់​ពី​ទទួលមរណៈភាព​មក​សព​របស់លោក Hugo Chavez ប្រធានាធិបតី​នៃ​ប្រទេស ​Venezuela ត្រូវបាន​គេ​ដឹក​ចេញពី​មន្ទី​ពេទ្យ​នឹង​បាន​ហែរ​ឆ្លងកាត់​ទីក្រុង CARA​CAS រយៈពេល​៧​ម៉ោង​ ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​អ្នកគាំទ្រ​រាប់រយ​ពាន់​នាក់​បាន​នាំគ្នា​ដង្ហែរ​តាម​សព​របស់លោក Hugo Chavez។

ហើយ​សព​របស់​ប្រធានាធិបតី​នៃ​ប្រទេស​នេះ ត្រូវបាន​តម្កល់​នូវក្នុង​បណ្ឌិតសភាយោធាដោយ​ចំហ​គំរប​មឈូស​ត្រឹម​ពាក់កណ្តាល​ដើម្បី​ឲ្យ​ក្រុម​អ្នកគាំទ្រ​ធ្វើ​ការគោរព​ក៏​ដោយ​​ដូចជា​លា​ជា​លើក​ចុងក្រោយ​។

ទាក់ទង​នឹង​មរណៈភាព​នេះ ប្រទេស​អាមេរិក​ក៏​បាន​សម្តែង​នូវ​ការសោកស្តាយ​ផងដែរ ដោយ​រំពឹងថា​នឹង​អាច​បង្កើន​ចំណង​មិត្តភាព​ជាមួយនឹង​ប្រទេស Venezuela ឲ្យ​ប្រសើ​​ឡើង​។

កិច្ចការ​ដ៏​បន្ទាន់​នៅ​ពេល​នេះ គឺ​គេ​នឹង​ត្រូវ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​សម្រាប់​ដឹកនាំ​បន្តទៀត ដែល​ការបោះឆ្នោត​នេះ​នឹង​រៀបចំឡើង​ក្នុង​រយៈពេល​៣០​ថ្ងៃនេះ ព្រោះ​រដ្ឋធម្មនុញ​របស់​ប្រទេស Venezuela បានចែង​យ៉ាង​ដូច្នោះ​។

​គួរបញ្ជាក់ លោក Chavez បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ប្រទេស​នេះ ចាប់ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​លោក​បាន​ទទួលរង​នូវ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​២០១១​មក លោក​បាន​ទទួល​ការវះកាត់​ជម្ងឺមហារីក​ចំនួន​៤​ដង​។

លោក Hugo Chavez បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​អង្គារ​ទី​ ៥​មីនា កន្លង​ទៅ​ក្នុង​វ័យ​ ៥៨​ឆ្នាំ​ ដោយសារតែ​ជម្ងឺមហារីក​។ ការទទួល​មរណៈភាព​នេះ គឺ​បន្ទាប់ពី​លោក Hugo Chavez បាន​ត្រលប់​ពី​ព្យាបាល​ជម្ងឺ​មហារីក​អស់​រយៈពេល​២​ខែ​ក្នុង​ប្រទេស​គុយបា កាលពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​កន្លងទៅ​៕(ដោយៈ​អ៊ុន រស្មី​)

​ប្រវត្តិ​លោក Hugo Chávez

លោក Hugo Chávez បាន​កើត​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥៤ នៅក្នុង​តំបន់​ជនបទ​នៃ​រដ្ឋ Barinas ឪពុក​របស់​លោក​ឈ្មោះ Hugo និង​ម្តាយ​ឈ្មោះ Elena។

នៅ​ក្នុង​អាយុ ១៧ឆ្នាំ លោក Chávez បាន​សម្រេចចិត្ត​ចូល​សិក្សា​នៅ​បណ្ឌិតសភា Venezuelan ផ្នែក​វិទ្យាសាស្ត្រ​យោធា​ចាប់ពី​ឆ្នាំ​១៩៧១ ​ដល់​ឆ្នាំ​១៩៧៥។ នៅក្នុង​បណ្ឌិត​​សភាយោធា លោក Hugo Chávez គឺជា​សមា​ជិកទី​១ ដែល​មាន​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់​។

ក្នុង​ឆ្នាំ​១៩៩២ លោក​បាន​ជាប់ពន្ធ​នា គារ​រយៈពេល​២​ឆ្នាំ​​ ដោយ​សារ​តែ​​លោក​​បាន​​ចូល​រួម​​បះ​បោរ​​ទម្លាក់​​ប្រមុខ​​រដ្ឋាភិបាល។​ ក្រោយ​មក​លោក​ត្រូវបាន​គេ​ដោះលែង​ចេញ​ពី​​ពន្ធ​គា​​​ឲ្យ​មាន​​សេរីភាព​ឡើងវិញ​។

គ្រាន់តែ​បាន​ចេញពី​ពន្ធនាគារ​ភ្លាម​លោក​បានចាប់ផ្តើម​បង្កើត​ចលនា​នៃ​សារ​ធា​រណៈ​រដ្ឋ​ជា​លើក​ទី​៥ ដែលជា​គណៈបក្ស​មាន​គោលនយោបាយ​បដិវត្តន៍​។ ក្នុង​ឆ្នាំ​១៩៩៨  លោក Hugo Chávez បានឈ្នះឆ្នោត​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ដោយសារតែ​លោក​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពុករលួយ។

ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​លោក​បាន​កែប្រែ​សេដ្ឋកិច្ច​អោយមាន​កំណើន​ឡើង វិញ​ទៀត​ផត​។ យ៉ាងណាក្តី​ជា​ប្រធានាធិបតី លោក Chávez បាន​ប្រឈម​​មុខ​​​យ៉ាង​ខ្លាំង​ទាំងក្នុងប្រទេស និង​ក្រៅប្រទេស​មូលហេតុ​លោក​ខិតខំ​ច​ញ្ចុះ​តម្លៃ​ប្រេងសាំង​នៅ​តាម​ក្រុមហ៊ុន​ក្នុង​ប្រទេស​វេណ័រ​ស៊ុយអែឡា​នៅក្នុង​ឆ្នាំ​២០០២ ទាំង​នេះ​​ហើយ​​បាន​បង្ក​ឲ្យមាន​ការជជែ​ករក​ឈ្នះ​ចាញ់ និង​បាន​ស​បណ្តាល​អោយ​មានកា​រ​ផ្ទុះ​ការតវ៉ា​យ៉ាង​កក្រើក​។

ពេលនោះ​ហើយ​ដែល​​លោក​បាន​ប្រកាស​លាលែង​ពី​អំណាច់។ ប៉ុន្តែ​បើ​ទោះបី​លាលែង​ពី​អំណាច​​ក៏​ដោយ​ចុះ​ការ​ផ្ទុះ​​បាតុ​កម្ម​​តវ៉ា​​នៅតែ​​បន្ត​មាន​​ដដែល។ ​ក្រោយមក​នៅ​​ឆ្នាំ​២០០៤ លោក​ក៏​បាន​ឡើងកាន់​អំណាច់​វិញ​ដោយសារ​ឈ្នះ​ប្រជាមតិ។

បើ​គិត​ជា​សរុបទៅ​លោក​លោក ហ៊ូ​ហ្គោ ឆាវែ​ស បាន​កាន់កាប់​អំណាច​ក្នុង​ប្រទេស​វ៉េ​ណា​ស៊ុយអេ​ឡា​អស់​រយៈពេល​ ១៤​ឆ្នាំ ដោយ​លោក​បាន​ជាប់ឆ្នោត​ក្នុង​អាណត្តិ​លើក​ទី​បី​របស់លោក​កាលពី​ចុង​ខែ​តុលា ប៉ុន្តែ​លោក​មិន​អាច​ស្បថ​ចូលកាន់តំណែង ខណៈកម្មវិធី​សម្បថ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​កន្លងទៅនេះ ដោយសារ​តែ​លោក​មាន​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

​លោក​ឆាវែ​ស​បាន​ស្លាប់​នៅ​អាយុ ​៥៨ឆ្នាំ ក្រោយ​គ្រប់គ្រង​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​នេះ​អស់​រយៈពេល ១៤ឆ្នាំ​។ ភាព​ល្បីល្បាញ​របស់​មេដឹកនាំ​រូប​នេះ​ក្នុង​ឆាក​អន្តរជាតិ​គឺ ដោយសារ​ទស្សនៈ​សង្គម​និយម​ភាព​រួសរាយ​រាក់ទាក់ និង​ប្រជាប្រិយភាព​ដ៏​ខ្លាំង​ក្នុង​ប្រទេស​របស់​លោក​។

លោក​ឆាវែ​ស ជារឿយៗ ​តែង​រិះគន់​ធ្ងន់ៗ​​ដល់​អាមេរិក​។ លោក​ធ្លាប់​ហៅ​អតីត​ប្រធានាធិបតី​អាមេរិក​លោក George W.​Bush​ថា “​មនុស្ស​គ្រោះថ្នាក់​” ឬ “​មនុស្ស​ស្រវឹង​” ហើយ​​ហៅ​លោក​អូ​បា​ម៉ា​ថា “​តួ​ត្លុក​”​។​

​បន្ទាប់​ពី​មរណៈភាព​របស់​លោក​ឆាវែ​ស ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​នាំគ្នា​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម Twitter លាយឡំ​គ្នា​ទាំង​ភាព​រីករាយ និង​សោកស្ដាយ​ទៅតាម​ទស្សនៈ​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន​៕(ដោយៈថា ថៃ)

​ប្រធានា​ធិបតី​ Venezuela​ ស្លាប់​​ដោយ​សារ​​ជម្ងឺ​មហារីក

​ប្រធានាធិបតី​នៃ​ប្រទេស Venezuela គឺ​លោក Hugo Chavez បាន​ទទួល​មរណៈភាព​ហើយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា​កន្លង​ទៅ​ក្នុង​វ័យ​៥៨​ឆ្នាំ​ដោយសារតែ​ជម្ងឺមហារីក​។

ការ​ទទួលមរណៈភាព​នេះ​គឺ​បន្ទាប់ពី​លោក Hugo Chavez បាន​ត្រលប់​ពី​ព្យាបាល​ជម្ងឺ​មហារីក​អស់​រយៈពេល​២​ខែ​ក្នុង​ប្រទេស​គុយបា កាលពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​កន្លងទៅ​។ ដូច្នេះ​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ នឹង​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី​បន្តទៀត​។

​នៅ​ទីបំផុត​លោក​ Hugo Chavez ប្រធានាធិបតី​នៃ​ប្រទេស Venezuela នៅតែ​មិន​អាច​យកឈ្នះ​នូវ​ជម្ងឺ​មហារីក​ដ៏​កាច​សាហាវ​នោះ​បាន​ឡើយ​។ ការ​ត្រលប់​មក​កាន់​ប្រ​ទេស​​​វិញ​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ បន្ទាប់ពីរ​ទទួល​ការព្យាបាល​អស់​រយៈពេល​ ​២​ខែ​ក្នុង​ប្រទេស​គុយបា​នោះ​គេ​ស្មាន ថា​ស្ថានភាព​មាន​លក្ខណៈ​ប្រសើរ​ឡើង​វិញ​ហើយ ប៉ុន្តែ​​អាការៈ​ជម្ងឺ​មហារីករ​បស់​លោក​មិន​បានធូ​ស្បើយ​នោះទេ ព្រោះ​នៅ​ថ្ងៃទី​១​ខែ​មីនា​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ថា លោក​ Hugo Chavez នឹង​ត្រូវ​បន្ត​តស៊ូ​ជា​មួយ​នឹង​​ជម្ងឺ​មហា​រីក​​ជា​ថ្មី​ទៀត​។

រហូត​ដល់​ថ្ងៃ​ទី​៤​ខែ​មីនា ស្ថានភាព​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ជាពិសេស​នោះ គឺ​បញ្ហា​ដកដង្ហើម​តែម្តង លុះដល់​ថ្ងៃ​ទី​៥​ខែ​មីនា​នៅ​វេលា​ម៉ោង ជាង​៤​ល្ងាច ប្រធានាធិបតី​នៃ​ប្រទេស​សម្បូរ​ទៅដោយ​ធនធាន​ប្រេង​រូបនោះ​ក៏​បាន​ទទួលមរណៈភាព​តែម្តង​។​

​មរណៈភាព​នេះ បាន​ធ្វើឲ្យ​ប្រជាជន នឹង​ក្រុម​អ្នកគាំទ្រ​បង្ហាញ់​នូវ​ការសោកស្តាយ​នឹង​ទួញ​សោ​ក​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​កិច្ចការ​ដ៏​បន្ទាន់​នៅពេលនេះ គឺ​គេ​នឹង​ត្រូវ​រៀបចំ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​សម្រាប់​ដឹកនាំ​បន្តទៀត ដែល​ការបោះឆ្នោត​នេះ​នឹង​រៀបចំឡើង​ក្នុង​រយៈពេល​​៣០​ថ្ងៃនេះ ព្រោះ​រដ្ឋធម្មនុញ​របស់​ប្រទេស Venezuela បានចែង​យ៉ាង​ដូច្នោះ​។

ទាក់ទង​នឹង​ការជ្រើសរើស​មេដឹកនាំ​ថ្មី​នេះ លោក Hugo Chavez មុនពេល​ដែល​លោក​ទៅ​ទទួល​ការវះកាត់​ព្យាបាល​ជម្ងឺ​មហារីក​កាលពី​ចុងឆ្នាំ ២០១២​នោះ លោក ក៏​បាន​ផ្តែផ្តាំ​ទៅកាន់​ក្រុម​អ្នកគាំទ្រ របស់​លោក​ឲ្យ​ជ្រើសតាំង​អនុ​ប្រធានាធិបតី​គឺ​លោក Nicolas Maduro ​ឲ្យក្លាយ​ជា​ប្រធានាធិបតី​តែ​ម្តង ប្រសិនបើ​ការវះកាត់​ជម្ងឺមហារីក​ទទួល​បរា​ជ័យ​។

ប៉ុន្តែ​បំណង​មុនពេល​ស្លាប់​របស់​លោក Hugo Chavez​ មិនអាច​កើត​ឡើង​បាន​នោះឡើយ ដោយសារតែ​មាន​ការរារាំង​ពី​សំណាក់​គណបក្ស​ប្រឆាំង ដូច្នេះ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅតែ​ជៀ​សមិន​ផុ​តឡើយ​។​

​ទាក់ទង​នឹង​មរណៈភាព​របស់​លោក Hugo Chavez​នេះ បណ្តា​មេដឹកនាំ​ពិភពលោក​ជា​ច្រើន​បាន​សម្តែង​នូវ​ការសោកស្តាយ និង បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​នោះ​ផងដែរ ជាពិសេស​នោះ​គឺ​ប្រទេស​គុយបា​តែម្តង ដែល​ជា​ប្រទេស​ស្និត​ជាមួយនឹង ប្រទេស​Venezuela​។​

​គួរបញ្ជាក់ លោក Chavez បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ប្រទេស​នេះ ចាប់ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​លោក​បាន​ទទួលរង​នូវ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​​២០១១​មក លោក​បាន​ទទួល​ការវះកាត់​ជម្ងឺមហារីក​ចំនួន​៤​ដង​។ ហើយ​ការវះកាត់​លើក​ទី​៤ មិន​អាច​សង្គ្រោះ​ជីវិត​របស់​​លោក​ឲ្យ​ផុត​ពី​ជម្ងឺ​មហារីកដ៏​កាច​សាហាវ​បានឡើយ​៕​(​ដោយៈអ៊ុន រស្មី​)

​ប្រធានា​ធិបតី​វ៉េណេ​ស៊ុយ​​អេ​ឡា ​ស្លាប់​​ដោយ​សារ​ជំងឺ​មហារីក

​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា លោក​យូ​ហ្គូ ឆា​វ៉េ​ស វ័យ ៥៨​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ជាមួយ​នឹង​ជំងឺ​មហារីក​កាលពី​ថ្ងៃ​អង្គារ ទី​៥​មីនា​។

ការបាត់បង់​ជីវិតរ​បស់​លោក​ឆា​ វ៉េ​ស ដែល​ជា​អ្នកដឹកនាំ​ឆ្វេង​និយម នៅ​អា​មេ​រិច​ឡាទីន​បាន​ធ្វើឲ្យ​ប្រទេស​សម្បូរប្រេង​ធ្លាក់​ចូល​ក្នុង​អនាគត​មិន​ប្រាកដប្រជា​។

អនុប្រធានាធិបតី លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បានប្រកាស​មរណភាព​របស់​លោក​ឆា​វ៉េ​ស និង​បាន​និយាយថា រដ្ឋាភិបាល​បាន​ដាក់ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ និង​ប៉ូលិស"​ដើម្បី​អម​និង​ការពារ​ប្រជាជន​របស់​យើង និង​ដើម្បី​ធានា​សន្តិភាព​"។

​បុរី​វ៉ា​ទី​កង់​​ជួប​ប្រជុំ​​ពិភាក្សា​​ជ្រើសរើស​​សម្តេច​​ប៉ាប់​ថ្មី​

កិច្ចប្រជុំ​គណៈ​មន្ត្រី​សង្ឃ​កាតូលិក​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មិនា​នេះ ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើស​សង្ឃ​កាតូលិក​មួយអង្គ​ដែល​មាន​សមត្ថភាព​ដើម្បី​ស្នង​ដំណែង​ជា​សម្តេច​សង្ឃ​ប៉ាប់​Benedict ទី​១៦​។

​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេល​នេះ​បាន​ប្រារព្ធ​ធ្វើឡើង បន្ទាប់​សម្តេច​សង្ឃ​ប៉ាប់ ​Benedict ទី​១៦ ​បាន​ចុះចេញ​ពី​ដំណែង​ដោយសារ​មាន​វ័យ​ចាស់ជរា​ខ្លាំង ដោយ​មិន​អាច​​ដឹកនាំ​អ្នក​កាន់​សាសនា​គ្រឹះ​នៅ​ទូទាំង​ពិភពលោក​បាន​ឡើយ​។​

ការលាលែង​ពី​ដំណែង​របស់​សម្តេច​សង្ឃ​ប៉ាប់​ទី​១៦ នោះ គឺជា​លើក​ទី​មួយ​ហើយ ក្នុង​រយៈពេល​៧០០​ឆ្នាំ​ចុងក្រោយ​នេះ​។ ​កិច្ចប្រជុំ​ដោយ​បិទទ្វា គឺមាន​តែ​មន្ត្រី​សង្ឃ​កាតូ​លិក​​នៅ​ទូទាំង​ពិភពលោក​ចំនួន​១១៥ អង្គ​ប៉ុណ្ណោះ ហើយ​មិន​អនុញ្ញាតិ​អោយ​នរណា​ម្នាក់​ចេញ​ចូល​បានឡើយ លុះត្រាតែ​សម្តេច​ប៉ាប់​ថ្មី​ត្រូវបាន​ជ្រើសរើស​រួចរាល់​។​

​កិច្ចប្រជុំ​នោះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នៅក្នុង​បូរី​វ៉ា​ទី​កង ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​អូ​ល​បន្លាយ​រហូតដល់​ទៅ​២០ ឬក៏​២៥​ថ្ងៃ​ឯណោះ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​សាសនា​គ្រឹះ​ថ្មី​នេះ​បាន​គឺ​មានតែ​គណៈ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ចំនួន​១១៥​អង្គ​នោះ​ទេ​ចំណែក​គ្រឹះ​បរិស័ទ​ធម្មតា​មិន​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ឡើយ​។

​គួរ​រម្លឹង​ជូន​ឡើងវិញ​ថា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​ប៉ាប Benedict​ ទី​១៦​បាន​បញ្ចប់​តំណែង​ជា​សម្តេច​សង្ឃ​កាតូលិក​ជា​ផ្លូវកា​រហើយ​។ ​ការបញ្ចប់​ដំណែង​នោះ គ្រឹះ​បរិស័ទ​រាប់សែន​នាក់​បាន​ចូលរួម​យ៉ាងច្រើន​កុះករ ដោយ​ម្នាក់ៗ ​ប្រកប​ដោយ​ទុក​ក្រៀមក្រំ​យ៉ាងខ្លាំង​នៅក្នុង​បូរី​វ៉ា​ទី​កង់​ដោយ​មិន​ពេញ​ចិត្ត​ចំពោះ​ការលាលែង​ដំណែង​របស់​សម្តេច​សង្ឃ​ប៉ាប់​ទី​១៦​នោះឡើយ​។(ដោយៈ​ថា ថៃ)

​ព្យុះ​ខ្សាច់​​​នៅ​​ចិន​បង្ក​​ឲ្យមាន​​អ័ព្ទ​​​យ៉ាងខ្លាំង

​ព្យុះ​ដែល​កំពុងតែ​គ្រប់​ដណ្តប់​លើ​ទីក្រុង​ប៉េកាំង​បាន​បង្ក​ឲ្យ​ខ្យល់​អាកាសនៅ​ទីក្រុង​នេះ​ឡើង​ដល់​កំរិត​ដ៏​គ្រោះថ្នាក់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ មណ្ឌល​គ្រប់គ្រង​បរិស្ថាន​ក្រុង​​ប៉េកាំ​ង​​បាន​​និយាយ​ថា ​ខ្សាច់​ទាំងនេះ​បាន​បក់បោក​មក​ដោយ​ខ្យល់​បក់​ខ្លាំង​ពី​តំបន់​អ៊ី​ន​នឺ​ម៉ុង​ហ្គោ​លី និង​មក​ពី​វាល​ខ្សាច់​ហ្គោ​ប៊ីនៅ​ភាគខាងត្បូង​នៃ​ប្រទេ​សម៉ុង​ហ្គោ​លី​។​

ប្រជាជន​នៅ​ទី​នោះ​ត្រូវបាន​ជំរុញ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​។​រាល់ពេល​ដែល​ប្រជាជន​ទាំងនោះ​ធ្វើដំណើរ​ទៅ​ខាងក្រៅ​នេះ​ត្រូវ​ពាក់​ម៉ាស​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​។​

ក្រៅ​ពី​ទីក្រុង​ប៉េកាំ បរិស្ថាន​ដ៏​អាក្រក់​នេះ​ក៏​បាន​គ្របដណ្តប់​លើ​ទី​ក្រុម​មួយចំនួន​ទៀត​ដែរ​ដូចជា​នៅ​ទីក្រុង​ទៀន​ជីន​និង​នៅ​ខេត្ត​ហេ​ប៉ី​ជាដើម​។​ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មណ្ឌល​គ្រប់គ្រង​បរិស្ថាន​ក្រុង​ប៉េកាំង​។​

​គួរកត់សំគាល់​ថា ផ្សែង​លាយ​អ័ព្ទ​និង​ព្យុះ​ខ្សាច់​ដែល​បង្ក​នាំឲ្យ​មាន​ភាព​ងងឹត​ស្ទើរតែ​ពេញ​ទីក្រុង​នេះ​ក៏​បាន​បណ្តាល​ឲ្យ​ជើងហោះហើរ​នៃ​យន្តហោះ​ជាច្រើន​ត្រូវបាន​ពន្យារ​ពេល​ហើយ​ផ្លូវធំៗ​ ​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​បិទ​ផងដែរ​៕

ជប៉ុន​បញ្ចេញ​យន្តហោះ​​យោធា​ស្ទាក់​យន្ត​ហោះ​ចិន

ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ស្ទាក់​យន្តហោះ​របស់​ចិន​មួយ​ដែល​បាន​ហោះ​សំដៅ​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត កាលពី​ថ្ងៃ​ព្រហស្បត៍​។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​បន្ទាប់​ពី ចិន​បាន​បញ្ជូន​នាវា​បី​គ្រឿង ចូល​ទៅ​កាន់​តំបន់​ដែនទឹក​ជុំវិញ​កោះមាន​ជម្លោះ​ដែល​ជប៉ុន​ហៅ​ថា​សេន​កា​គូ រីឯ​ចិន​ហៅថា ទាវ​យូ​នោះ​។

​ពួក​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​និយាយថា យន្តហោះ​ចិន​បាន​ត្រលប់​ទៅវិញ បន្ទាប់​ពី​យន្តហោះ​យោធា​ជប៉ុន​ឡើង​ផុត​ពី​អាកាស​។​

​រដ្ឋាភិបាល​​ថៃ​ចុះ​​កិច្ច​​ព្រម​​ព្រៀម​​ស្វែង​រក​​សន្តិភាព​​ជាមួយ​នឹង​​ក្រុម​​ឧទាម​

នេះ​​គឺ ជា​​ប្រវត្តិ​សា​ស្ត្រី​ថ្មី​មួយ​សម្រាប់​រដ្ឋាភិបាល​ថៃ ដែល​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយនឹង​ក្រុម​ឧទាម​អ៊ីស្លាម​ជ្រុល​និយម​តាមរយៈ​​​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ឆ្ពោះទៅរក​កិច្ច​ច​ចារ​ប្រកបដោយ​សន្តិភាព​។

កិច្ចព្រមព្រៀង​នេះ គឺ​ធ្វើឡើង​ស្របពេល​ដែល​លោកស្រី យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​​ នាយករដ្ឋមន្ត្រី​ថៃ​ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ជួបពិភាក្សា​ជា​មួយ​​នឹង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​គឺ​លោក​ណា​យី​ប រ៉ា​ហ្ស៉ា​ក់ ដើម្បី​ពិភាក្សា​អំពីរ​បញ្ហា​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ចលនា​បះ​បោះ​របស់​ក្រុម​ឧទ្ទាម​ថៃ​អ៊ីស្លាម​អ្នក​ទាមទារ​ផ្តាច់​ទឹក​​ដី​​នៅក្នុង​ខេត្ត​ថៃ​ចំនួន​៣​ស្ថិត​នៅ​ភាគខាងត្បូង​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

ការផ្លាស់ប្តូរ​គោលនយោបាយ​ថ្មី​នេះ គឺ​ធ្វើឡើង​ក្រោយពេល​មាន​ការបង្ក្រាប​ពី​សំណាក់​កងកម្លាំង​របស់​ថៃ​ទៅលើ​ក្រុម​ឧទាម​នោះ​មិនសូវ​មាន​ប្រសិទ្ធភាព​មិន​ត្រឹមតែ​​ប៉ុ​ណ្ណោះ​ ​​ក្រុម​ឧទាម​អ៊ីស្លាម​ទាំងនោះ​កាន់​តែ​​បង្កើន​​ការ​វាយ​ប្រហារ​​របស់​ខ្លួន​​ខ្លាំង​​ឡើងៗ​ ​ដែល​បណ្តាលឲ្យ​មាន​ភាពអសន្តិសុ​ខ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ខេត្ត​ចំនួន​៣​​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​នេះ​មានដូចជា​ ខេត្ត​ Pattani ខេត្ត​Yala​ និង​ខេត្ត Narathiwat​ តែម្តង។​

ចាប់តាំងពី​មាន​ការវាយប្រហារ​របស់​ក្រុម​ពួក​ឧទាម​អ៊ីស្លា​មនៅ​ភាគខាងត្បូង​​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០០៤​​មក​​យ៉ាង​​ហោច​​ណាស់​មនុស្ស​ប្រមាណ​៥៥០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង មនុស្ស​ជាង​១​ម៉ឺន​នាក់​បាន​រងរបួស​ក្នុង​នោះ​ភាគច្រើន​ជា​ទាហាន ជន​ស៊ីវិល មាន​ព្រះសង្ឃ គ្រូ​បង្រៀន និង​ប្រជាជន​សាមញ្ញ​ផងដែរ​៕(ដោយៈអ៊ុន​រស្មី​)

​អ៊ីស្លាម​​រ៉ូ​ហ៊ីង​​យ៉ា​​១២១​នាក់ ត្រូវ​​បាន​​ជួយ​​សង្គ្រោះ​​នៅ​ឥណ្ឌូនេស៊ី

​ជនជាតិ​អ៊ីស្លាម រ៉ូ​ហ៊ីង​យ៉ា​ជាង​​១២១​នាក់ ត្រូវបាន​ពួក​អ្នកនេសាទ​ឥណ្ឌូនេស៊ី​ជួយសង្គ្រោះ​នៅពេលដែល​ប្រទះ​ឃើញ​ក្រុម​ជន​​ស្វះ​ស្វែង​រ​ក​ការ​ជ្រកកោន​​រ៉ូ​ហ៊ីង​យ៉ា ទាំង​នោះ​នៅក្នុង​​ទូក​​ឈើ​​មួយ​នៅ​ឯនាយ​ដីគោក​ឥណ្ឌូនេស៊ី​ខាងលិច​។

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ពួក​រ៉ូ​ហ៊ីង​​យ៉ា​១២១​នាក់ រួម​មាន​ស្ត្រី​៦​នាក់​និង​ក្មេង​២​នាក់ ត្រូវ​បាន​ប្រទះឃើញ​អណ្តែត​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​ពួក​អ្នក​នេសាទ​​នៅ​ចុង​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ក្នុង​ខេត្ត​អាចេ​។

​ភាពវឹកវរ រវាង​អ្នក​កាន់​សាសនា អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា និង​អ្នក​កាន់​ពុទ្ធ​សាសនា​ក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់ ១៨០​នាក់​និង​ជាង​១១០.០០០​​ទៀត​បាន​ភៀសខ្លួន​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាម​២០១២​មក​។

ចំណែកឯ​យោធា​ថៃ​បាន​និយាយ​នៅក្នុង​ខែ​នេះ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​៦.០០០​នាក់ ដែល​ភៀសខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ចាប់តាំងពី​ខែ​តុលា ឆ្មាំ​២០១២​​មក​។

កូរ៉េខាងជើង​​ធ្វើ​សម​យុទ្ធ​​យោធា​​មាន​​លក្ខណៈ​​ជា​សង្គ្រាម​​ពិតៗ

​សមយុទ្ធ​របស់​យោធា​កូរ៉េខាងជើង​នេះ ហាក់ដូចជា​ការធ្វើ​សង្គ្រាម​យ៉ាង​ពិតប្រាកដ​អញ្ចឹង​ព្រោះថា​ក្នុង​នោះ​មាន​ទាំង​ការបាញ់​កាំភ្លើង​ធំ និង​សកម្មភាព​យ៉ាង​ស្វិតស្វាញ់​របស់​កូរ៉េខាងជើង​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​សារព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េ​ខាងជើង​។

​សមយុទ្ធ​នេះ​ធ្វើឡើង​ទៅ​តាម​ការបញ្ជារ​បស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដើម្បី​ឲ្យដឹង​ពី​សមត្ថភាព​ក្នុងការ​ធ្វើ​សង្គ្រាម ជាមួយនឹង​សត្រូវ​របស់ខ្លួន​។

ការធ្វើ​សមយុទ្ធ​យោធា​មាន លក្ខណៈ​ជា​សង្គ្រាម​ពិតៗ​នេះ​បាន​​ធ្វើ​ឡើង​​នៅ​​ក្រោយ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រធានាធិបតី​ស្ត្រី ទី​១​របស់​កូរ៉េ​ខាងត្បូង លោកស្រី​ប៉ាក់ គួន​ហ័រ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ច័ន្ទ និង​ខណៈ​ដែល​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ជា​ទ្រង់ទ្រាយ​ធំ​ជា មួយ​នឹង​សហរដ្ឋអាមេរិក​រយៈពេល​២​ខែ​ចាប់ពី​ថ្ងៃ​ទី​១​ខែ​មិនា​ខាងមុខ​នេះ​តទៅ​។

សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​កូរ៉េខាងជើង​បានសរ​សេរថា លោក​គីម ជុង​អ៊ុន​ ពេញចិត្ត​យ៉ាងខ្លាំង​​ចំពោះ​​សមត្ថ​ភាព​​យោធា​​របស់​​ខ្លួន​​ជា​ពិសេស​​ការ​​បាញ់​កាំភ្លើង​​ធំ​យ៉ាង​ស្ទាត់​ជំនាញ់​ដែល​បោះពួយ​ចំៗ ​ទៅលើ​គោលដៅ​ដែល​គេ​បានកំណត់​រូ​ច​ជាស្រេច​នោះ​។

នេះ​គឺជា​ការចុះផ្សាយ​ចុង​ក្រោយ​មួយ​ដែល​បង្ហាញ​ពី​ការ​ទៅ​ត្រួតពិនិត្យ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​។​ ប៉ុន្តែ​សារព័ត៌មាន​នោះ​មិន​បាន​បញ្ជាក់​ពី​ទី​តាំង​និង​ថ្ងៃខែ​ពិតប្រាកដ​នៃ​ការបើក​សមយុទ្ធ​នោះទេ​។​

កាល​ពី​សប្តាហ៏​មុន សារព័ត៌មាន​របស់​កូរ៉េខាងជើង​ក៏​បាន​បញ្ជាក់​អំពី​ការចុះ​ត្រួតពិនិត្យ​សមយុទ្ធ​ទ័ពអាកាស​របស់លោក​គីម ជុង​អ៊ុន​ ​ផងដែរ​។ ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៣ ប្រកប​ដោយ​ភាពជោគជ័យ ហើយ​ដោយ​មាន​ការដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ពី​សំណាក់​អន្តរជាតិ​មក​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កង​យោធា​របស់​ខ្លួន​ជាង​ពេល​សព្វដង​។

ជាពិសេស​នោះ ក្រោយពេល​ដែល​ខ្លួន​បាន​គំរាម​កំទេច​កូរ៉េខាងត្បូង ប្រសិនបើ​ប្រទេស​នេះ​នៅតែ​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​របស់​ខ្លួន​ទៀត​នោះ​។​

អ្វី​ដែល​ជាកា​កត់សំគាល់​ជាងនេះទៀត​កូរ៉េ​ខាងជើង​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា​នឹង​កំទេច​យោធា​របស់​អាមេរិក​ប្រសិនបើ​អាមេរិក​ចូល​រួម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​កូរ៉េខាងត្បូង​ដែល​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​មិនា​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា​នេះ ដែល​មាន​ការចូលរួម​ពី​កងកម្លាំង​ប្រទេស​អាមេរិក​នឹង​កូរ៉េខាងត្បូង​ប្រមាណ​ជាង​១​ម៉ឺន​នាក់​៕​(ដោយៈអ៊ុន រស្មី)

​ជីវប្រវត្តិ​​លោកស្រី Park Geun-Hye​ ប្រធានា​ធិបតី​​ស្រី​ទី​១​​របស់​​កូរ៉េ​​ខាង​ត្បួង​

លោកស្រី​ប៉ាក់ គុន​ហ៊ឺ​បាន​កើត​នៅ​ថ្ងៃទី​២​ខែ​កុម្ភៈ ឆ្នាំ​១៩៥២ នៅក្នុង​ស្រុក​Samdeok-dong នៃ​ខេត្ត​Jung-gu​។ លោកស្រី Park Geun​-Hye​ជា​កូន​អតីត​អ្នក​ប្រយុទ្ធ​ ដើម្បី​ទឹក​ដី​​កូរ៉េខាងត្បូង គឺ​លោក Park Geun​-Hye ​ដែល​បាន​ដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ទសវត្ស​ឆ្នាំ​១៩៦០​ហើយ​ត្រូវបាន​ប្រជាជន​កូរ៉េ​ខាងត្បូង​ទទួលស្គាល់ថា​ជា​ជន​ផ្តាច់ការ​ដំបូង​នៃ​ប្រទេស​កូរ៉េខាងត្បូង​ត្រូវ​បាន​ជាប់​ជា​ប្រធានាធិបតី​។

ម្តាយ​របស់​លោក​ស្រី​​មាន​​ឈ្មោះ​ថា ​Yuk Young-soo​។​ ទាំង​ឪពុក និង​ម្តាយ​របស់​លោកស្រី Park ត្រូវបាន​គេ​ធ្វើឃាត​ដែល​ម្តាយ​របស់​លោកស្រី​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់​កាំភ្លើង​គាំទ្រ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​១៩៧៤ និង​ឪពុក​របស់​លោកស្រី​ត្រូវបាន​សម្លាប់​ដោយ​អ្នកស៊ើប​ការណ៍​របស់​ខ្លួន​ផ្ទាល់​នៅ​ឆ្នាំ​១៩៧៩​។ លោក​ស្រី​​មាន​​បង​ប្អួន​​បី​នាក់ ​ហើយ​​លោក​​ស្រី​​គឺ ជា​កូនច្បង​ក្នុង​គ្រួសារ។ ​ក្នុង​វ័យ​៦០​ឆ្នាំ លោកស្រី​ប៉ាក់ គុន​ហ៊ឺ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​នោះ​ទេ​។

ងាក​មក​និយាយ​ពី​ជីវិត​នៅ​កុមារភាព​របស់​លោកស្រី​វិញ​នៅ​ឆ្នាំ​១៩៥៣ គ្រួសារ​របស់​លោកស្រី​ត្រូវបាន​ប្តូរ​ទីលំនៅ​មក​រស់ក្នុង​ក្រុង​សេ​អ៊ូ​ល ដោយ​ពេល​នោះ​ហើយ​អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​នៅ​សាលាបឋមសិក្សា​ Jangchung ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នោះ ហើយ​នៅ​ឆ្នាំ​១៩៧០ លោកស្រី​បាន​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​។

​បន្ត​មក​ដល់​ឆ្នាំ​១៩៧៤ លោកស្រី​បាន​បញ្ចប់​បរិញ្ញាប័ត​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិច នៅ​សកល​វិទ្យាល័យ​​Sogang ។ លោកស្រី​ក៏​បាន​បន្ត​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ផងដែរ ក៏​ប៉ុន្តែ​លោកស្រី​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយសារ​ម្តាយ​ស្លាប់​។

នៅ​ឆ្នាំ​១៩៨៧ លោកស្រី​បាន​ទ​ទូល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​កិត្តិយស​មួយ​ពី​សកល​វិទ្យាល័យ​វប្បធម៌​របស់​ប្រទេស​ចិន​ក្នុង​ទីក្រុង​Taiwan​។ ឆ្នាំ​២០០៨​លោកស្រី​បាន​បន្ត​​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ ​Pukyong និង​សកល​វិទ្យាល័យ ​KAIST ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ហើយ​នៅ​ឆ្នាំ​២០១០ សិក្សា​នៅ​សកល​វិទ្យាល័យ​ ​Sogang ​ទៀត​។​

ក្នុង​ជីវិត​ចាប់ផ្តើម​ឆាកនយោបាយ​បន្តិច​ម្តងៗ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ដោយ​លោកស្រី​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​អ្នកតំណាងរាស្ត្រ​ក្នុង​ខេត្ត​ពី សម្រាប់​គណបក្ស​ជាតិ​ដ៏​ធំ​មួយ​ដែល​ហៅថា Grand National Party​។ ក្នុង​ឆ្នាំ​២០១២​ លោកស្រី​ប៉ាក់​ក៏​បាន​ប្រកាស​ថា​លោកស្រី​មិន​ឈរឈ្មោះ​បោះឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​ក្នុង​ខេត្ត​ទាំង​​ពីរ​នោះ​ទៀត​ឡើយ​។

ប៉ុន្តែ​អ្នកស្រី​បាន​មក​ធ្វើជា​ប្រធាន​គណបក្ស​Saenuri ដែល​ជា​គណបក្ស​អភិរក្សនិយម​វិញ​ដោយ​បាន​ដណ្តើម​ដំណែង​ពី​លោក​លី ម្យ៉ុង​បាក់​មកពី​គណបក្សអ​ភិរក្ស​និយម​ជាមួយគ្នា កាលពី​ឆ្នាំ​២០០៧​។

លោកស្រី​ធ្លាប់បាន​ព្យាយាម​ឈរឈ្មោះ​ជាបេ​ក្ខ​នារី​ប្រធានាធិបតីម្តង​រួចមកហើយ ក៏ប៉ុន្តែ​មិន​បាន​ជោគជ័យ​ដោយសារតែ​លោក​ស្រី​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង​លោក​លី ម្យ៉ុង​បាក់​នៅក្នុង​ការបោះឆ្នោត​ក្នុង​បក្ស​។​

នៅ​ទីបំផុត​លោកស្រី​ប៉ាក់ គុន​ហឺ​បាន​ទទួល​ការគាំទ្រ​ពី​គណបក្ស ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បន្ត​ពី​លោក​លី ម្យ៉ុង​បាក់ ដែល​ត្រូវផុត​អាណត្តិ​ហើយ​ដែល​មិន​អាច​ឈរ​ឈ្មោះ​ម្តងទៀត​បាន​ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹមតែ​មួយ​អាណត្តិ​។​

ហើយ​នៅ​ទីបំផុត​លោក​ស្រី ក៏​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដោយ​ជោគជ័យ បន្ទាប់​ពី​ការ​ប្រគួត​ប្រជែង​ដ៏​​ស្វិត​ស្វាញ​​ជា​មួយ​​គូបដិបក្ស​​របស់​​លោក​ស្រី  គឺ​លោក Moon Jae-in​ មកពី​គណបក្ស​ឆ្វេង​និយម​។ យ៉ាងណា​ក៍ដោយ​ការ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី កូរ៉េ​ខា​ត្បូង​ជា​ស្ត្រី​ទី​១​នេះ ជួន​ចំ​ពេល​ដែល​ប្រទេស​កូរ៉េ​ខាងត្បូង និង​កូរ៉េខាងជើង​កំពុង​កើន​ឡើង​កំដៅ​យ៉ាង​ខ្លាំង​៕(ដោយៈថា ថៃ)

​ទាហាន​ថៃ​​ហាមឃាត់​​ក្រុម​ជាតិ​និយម​​ថៃ​ចូល​​ទៅ​ក្បែ​​តំបន់​​ព្រំដែន​

ទាក់ទង​នឹង​ព័ត៌មាន​ជុំវិញ​សំណុំរឿង​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ដែរ នៅ​ថ្ងៃ​អាទិត្យ​នេះ កាសែត​ថៃ​បាន​រាយការណ៍​ថា ទាហាន​ថៃ​មួយ​ក្រុម​បាន​រារាំង និង​ហាមឃាត់​សមាជិក​ជាង​២០០​នាក់​ នៃ​ក្រុម​ដាក់​សម្ពាធ​ផ្សេងៗ​ បាន​ជួបជុំគ្នា​នៅក្នុង​ស្រុក​កាន់​ថា​រ៉ា​ឡាក់ ខេត្ត​ស៊ីសាកេត​កាលពី​ចុង​សប្តាហ៍​ដើម្បី​ប្រឆាំង​នឹង​យុត្តាធិការ​ឬ​សិទ្ធិ​អំណាច​សំរេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ស្តី​ពី​​​ជម្លោះ​​ព្រំ​ដែន​​រវាង​​ប្រទេស​កម្ពុជា​​-​ថៃ​។​

​រូបភាព​បង្ហាញ​ថា ទាហាន​ថៃ​បាន​ឃាត់​និង​រុញច្រាន​ពួក​សកម្មជន​ជាតិនិយម​ជ្រុល​ថៃ​ទាំង​នោះ​ចេញពី​តំបន់​ព្រំដែន​នៅ​ក្នុង​ខេត្ត​អ៊ូ​ដន រ៉ា​ត​ចា​ថា​នី។ គិត​ទី​សាក់ ផូន​ផៃ មេដឹកនាំ​ក្រុម​អំណាច​របស់​ទឹកដី ​(Power of the Land)​ បានបង្ហាញ​រូបភាព​នៃ​ច្រក​ចុង​អាន​ម៉ា​ក្នុង​ស្រុក​ណា​ម​យឺន ដោយ​ថា​វា​ជា​ទឹកដី​ថៃ​តែ​កម្ពុជា​កាន់កាប់​។​

​នៅ​កន្លែង​ផ្សេងទៀត សមាជិក​ជាតិនិយម​ជ្រុល​ថៃ​ជាង​១០០​នាក់​ផ្សេង​ទៀត មក​ពី​ក្រុម​បណ្តាញ​ការពារ​ទឹកដី​ថៃ ​(Thai Territory Protection Network)​​ បាន​ដំឡើង​ផ្ទះ​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​កម្ពុជា​នៅ​បាន​សាប​យ៉ាង​ក្នុង​ឃុំ​ប៊ុន ចារឺន​​ ក្នុង​ខេត្ត​ប៊ូ​រី រ៉ា​ម​។​

​ក្រុម​នេះ​បាន​និយាយថា​អំពើ​របស់​ពួកគេ គឺ​ដើម្បី​បញ្ជាក់​អះអាង​ឡើងវិញ​ថា​តំបន់​ព្រំដែន​​ជា​​របស់​​ថៃ​​និង​​ថា ពួក​គេ​​ត្រូវ​តែ​​ការពារ​​អធិបតេយ្យភាព​របស់​ប្រទេស​។​ តែ​ទោះជា​យ៉ាងណា​ក្រុម​ទាំងនេះ​ត្រូវ​បាន​​ទា​ហាន​​និង​​ពួក​​មេ​ព្រៃ​​រុញ​ច្រាន​​ចេញ​​ឆ្ងាយ​​ពី​តំបន់​ព្រំដែន​៕

ចិន​ប្រតិកម្ម​​របាយ​​ការណ៏​​របស់​​អាមេរិក​​ជុំវិញ​​សង្គ្រាម​​បច្ចេកវិទ្យា​

ក្រោយពេល​ដែល​ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក​បាន​ចេញរ​បាយ​ការណ៏​ថា អង្គភាព​កង​យោធា​របស់​ចិន​ស្ថិត​នៅ​ពីក្រោយ​ខ្នង​ការ​វាយឆ្មក់​លួច​ទិន្នន័យ​ពី​អង្គភាព​ល្បីៗ ​លើ​ពិភពលោក​នោះ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ក្រសួង​ការពារ​ជាតិចិន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​របាយ​ការណ៏​នេះ​។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៏​ដែល​បង្ហោះ​នៅលើវ​វេបសាយ​របស់​ខ្លួន​ក្រសួង​ការពា​ជាតិ​ចិន​បាន​លើកឡើង​ថា ការចោទប្រកាន់​នោះ​គ្មាន​ភស្តុតាង និង លក្ខណៈ​បច្ចេក​ទេស​​​ច្បាស់លាស់​នោះ​ទេ​។

ចំណែក​សារព័ត៌មាន​ចិន​មួយចំនួន​ក៏​បាន​សរសេ​រិះគន់​លើ​អាមេរិក​ថា បាន​មូល​បង្កាត់​ប្រទេស​របស់​ខ្លួន​មិន​ត្រឹមត្រូវ​ហើយ​ថា សហរដ្ឋ​អាមេរិក​ក៏​ជា​អ្នក​លួច​នូវ​ឯកសារ​ជា​ច្រើន​ពី​ស្ថាន​ប័ន​សំខាន់ៗ​របស់​ចិន​តាម​ប្រពន្ធ័​អ៊ីនធឺណែត​ផងដែរ​។

​សេត​វិមាន​របស់​អាមេរិក​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៏​ដោយ​អះអាង​ថា នឹង​ប្រឆាំង​ដាច់​ខាត់​ចំពោះ​ការបំពាន​លួច​ឯកសារ​ជាច្រើន​តាម​ប្រពន្ធ័​អ៊ីនធឺណែ​ត ព្រោះ​វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សន្តិសុខ និង សេដ្ឋកិច្ច​របស់​អាមេរិក​។

បើ​ទោះបីជា​ក្នុង​សេចក្តី​ថ្លែង​ការ​នោះ​មិន​បាន​និយាយ​ចំៗ​ទៅលើ​ប្រទេស​ចិន​តែ​គេ​ដឹង​យ៉ាងច្បាស់​ថា អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក​លើក​ឡើង​នោះ​គឺ​ សំដៅ​ទៅលើ​ចិន​យ៉ាង​ប្រា​ដក ព្រោះ​ថា​សេចក្តី​ថ្លែង​ការណ៏​នោះ​គឺ​ធ្វើឡើង​ក្រោយពេល​ដែល​ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​កុំព្យូទ័រ​អាមេរិក​ដែល​មានឈ្មោះ​ថា Mandiant បាន​ចោទប្រកាន់​ថា រដ្ឋា​ភិ​បាល​​​ចិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លូច​ឯកសារ​សំខាន់ៗ​ទាំងនោះ​។

បើតាម​ក្រុមហ៊ុន​សន្តិសុខ​របស់​អា​មេរិក​ដដែល​ក្រុមចោ​លួច​ឯកសារ​តាម​ប្រពន្ធ័​អ៊ី​ធឺ​ណែត​របស់​ចិន​បាន​វាយលុក​ចូល​យក​ទិន្នន័យ​ជា​ច្រើន​ពី​១៤១​ស្ថាន​ប័ន​សំខាន់ៗ​នៅ​ទូ​ទាំង​​ពិភពលោក​៕(ដោយៈអ៊ុន រស្មី)

ក្រុមហ៊ុន ​Nestle​ មាន​​រឿង​អាស្រូវ ​ក្រោយ​គេ​​រក​ឃើញ​​រស់​ជាតិ​​សាច់​​សេះ​​ក្នុង​​ផលិតផល​

​រឿងហេតុ​ទាំងអស់នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុនណែ​សស្លេ​​ Nestle ​ចេញ​មុខ​​សំ​ទោស​​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ផលិតផល​របស់​ខ្លួន​ទាំងនោះ​ហើយ​ថា​នឹង​កែប្រែ​គុណ​ភាព​ផលិតផល​ឲ្យ​ប្រសើរ​ជាង​មុន​។

ភ្លាមៗ​បន្ទាប់ពី​គេ​រកឃើញ​ថា មាន​ផលិតផល​ពី​ប្រទេស​មាន​លាយ​ជាមួយនឹង​សាច់​សេះ​នោះ​រួចមក​ក្រុមហ៊ុន​ចំណីអាហារ​ដ៏​ធំ​មួយ​នេះ ក៏​បាន​ដក​ផលិតផល​ទាំងពី​ប្រ​ភេទ​​នោះ​ចេញ​ពី​លើ​ទីផ្សារ​ផងដែរ​។

​រឿងអាស្រូវ​នេះ​បាន​រីក​រាលដាល់​ខ្លាំង​ចាប់តាំងពី គេ​បាន​រកឃើញថា សាច់​ប៊ឺ​ហ្គឺ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Nestle​នេះ​មាន​រសជាតិ​សាច់​សេះ​កាលពី​ពាក់កណ្តាល​ខែ​មករា។

បន្ទាប់មក​ការរកឃើញ​លទ្ធផល​ដូចៗ​គ្នា​នេះ​នៅតាម​ផ្សា​ទំនើប​ជា​ច្រើន​នៅក្នុង​តំបន់​អ៊ឺរ៉ុប​ដូចជា​នៅ​ប្រទេស​អង់គ្លេស ប្រទេស​បារាំង អូទ្រីស ហ្វាំង​ឡ​ង់ ណ័​រវេ ប្រទេស​ដា​ណា​​ម៉ាក ប្រទេស​អាឡឺម៉ង និង ប្រទេស​ផ្សេងៗ​ទៀត​។​

តាមរយៈ​ការធ្វើ​តេស​សាកល្បង​គេ​បាន​រកឃើញថា មាន​សាច់​បន្ទះ​ប្រមាណ​ជាង​៤​លាន​​បន្ទះ​សុទ្ធសឹងតែ​មាន​រសជាតិ​សាច់​សេះ​ទាំងអស់​ដែល​វា​ធ្វើឲ្យ​រឿងអាស្រូវ​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ហើយ​ធ្វើ​ឲ្យ​​ក្រុម​ហ៊ុន​ Nestle​ ប្រឈម​នឹង​បញ្ហា​យ៉ាង​ខ្លាំង​។

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Nestlé គឺជា​ក្រុមហ៊ុន​ចំណីអាហារ​ធំ​មួយ​ដែល ទទួលបាន​ប្រាក់​ចំណួល​យ៉ាងខ្ពស់​នៅលើ​ពិភពលោក ហើយ​ក្រុមហ៊ុន​នេះ​នា​ពេល​ប​ច្ច​ប្បន្ន​មាន រោច​ក្រ​ប្រមាណ​៤៥០ ដែល​ដែល​មាន​បើក​សាខា​នៅ​ប្រទេស​ចំនួន​៨៦ ហើយ​មាន​បុគ្គលិក​ប្រហែល​ជាង​៣០​ម៉ឺន​នាក់​៕(អត្ថបទ​ដោយ អ៊ុន រស្មី)

​លោក​ឆា​វ៉េ​ស ត្រឡប់​​ពី​ព្យាបាល​​ជំងឺ​មហារីក​នៅ​ប្រទេស​​គុយបា

លោក​ហ៊ូ​ហ្គោ ឆា​វ៉េ​ស ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​បាន​ត្រឡប់​មក​ប្រទេស​គុយបា​វិញ​ហើយ កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ទទួល​ការព្យាបាល​ជំងឺ​មហារីក​នៅ​​ទីនោះ​អស់​រយៈពេល​ជាង​២ ខែ​មក​នោះ​។​

​វ័យ​៥៨​ឆ្នាំ​លោក​ហ៊ូ​ហ្គោ ឆា​វ៉េ​ស បាន​ទៅ​ទីក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា ដើម្បី​ទទួល​ការវះកាត់ កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ដែល​ជា​ការ​វះ​កាត់​ និង​​ការ​ព្យាបាល​​ជំងឺ​លើក​ទី​៤​របស់​លោក​។

​លោក​ហ៊ូ​ហ្គោ ឆា​វ៉េ​ស បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ជា​ថ្មី កាលពី​ខែ​តុលា​ឆ្នាំ​២០១២ ប៉ុន្តែ​ការស្បថ​ចូលកាន់​តំណែង​នេះ​ត្រូវបាន​ពន្យារពេល​ដោយ​សារ​ជំងឺ​របស់​លោក​។

អ្នកស្រាវជ្រាវ​​រុស្ស៊ី​​ប្រទះ​​ឃើញ​​បំណែក​​អាច​ម៏​​ផ្កាយ​​នៅ​បឹង​​ទឹកកក​

ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​រុស្ស៊ី​បាន​រកឃើញ​បំណែក​អាច​ម៏​ផ្តាយ​នៅក្បែរ​បឹងទឹក​កកជិត​ទីក្រុង​ឆេ​បា​គុល​ ជា​ទី​ដែល​គេ​ជឿ​ថា អាច​ម៏​ផ្តាយបាន​ធ្លាក់​នៅ​ទីនោះ​។

ការរកឃើញ​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​អាច​ម៏​ផ្កាយ​នោះបាន​​វាយ​ប្រហារ​​កាលពី​​ថ្ងៃ​​សុក្រ​ ដែល​​បណ្តាល​ឲ្យ​​ខូច​ខាត​​អស់​​ជា​ទឹកប្រាក់​សរុប​ចំនួន ៣៣​លាន​ដុល្លា​អាមេរិក​និង​បាន​​បណ្តាលអោយ​មនុស្ស​១២០០​នាក់​រងរបួស​។

យ៉ាងណា​ក៍ដោយ​ការរកឃើញ​នេះ ក៍​ដើម្បី​ជំ​រះ​មន្ទី​ល​ផងដែរ​ថា នេះ​មិនមែន​ជា​អាវុធ​ប្រភេទ​ថ្មី​ដែល​អាមេរិក​បាន​បាញ់​សាកល្បង​ដូច​ការចោទប្រកាន់​ពី​អ្នក​នយោ​បាយ​​រុស្ស៊ី​នោះទេ​។

បំណែក​អាច​ម៏​ផ្តាយ​ដែល​គេ​បាន​រកឃើញ​នេះ គឺ​មាន​ផ្ទុក​នូវ​ធាតុដែក​ចំនួន​១០​ភាគរយ​។ ប៉ុន្តែ​បំណែក​ផ្សេងៗ​ទៀត​គឺ​មិនទាន់​បាន​រុក​ឃើញ​នៅឡើយ​ទេ​។

នា​ពេល​កន្លង​មក​អ្នក​នយោបាយ​របស់​រុស្ស៊ី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​រុស្ស៊ី​បាន​ចោទប្រកាន់ថា ហេតុ​ការណ៏​ដែល​បាន​កើតឡើង​កាល​ពី​ថ្ងៃ​សុក្រ​នោះ គឺ​វា​មិន​មែន​​ជា​ហេតុ​ការណ៏​នៃ​ការធ្លាក់​អាចម៏ផ្កាយ​នោះទេ តែ​វា​គឺជា​លទ្ធផល​នៃ​ការបាញ់​សាកល្បង​អាវុធ​ដ៏​អាថ៌កំបាំង​របស់​អាមេរិក​ទៅវិញ​។

តែ​តាមរយៈ​បំណែក​អាច​ម៏​ផ្កាយ​ដែល​គេ​ប្រទះឃើញ​នៅ​ជិត​បឹង​ទឹកកក​ក្នុង​តំបន់​Urals​​នេះ​ត្រូវបាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​​រុស្ស៊ី​​ប្រចាំ​​នៅ​​តំបន់​​នោះ​​អះអាងថា ករណី​​ដែល​​​បាន​​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​នោះ​គឺ​ជា​អាច​ម៏​ផ្តាយ​យ៉ាង​ពិតប្រាកដ​មែន​។​

ការរុករក​បំណែក​អាច​ម៏​ផ្តាយ​ផ្សេងៗ​ទៀត​នៅក្នុង​បឹង​ទឹក​ក​ដែល​គេ​ជឿ​ថា​ជា​ទី​អាច​ម៏​ផ្តាយបាន​ធ្លាក់​នោះ​ត្រូវ​បាន​​គេ​​ពន្យា​​ពេល​​រុករក​មួយរយៈ​រហូត​ដល់​ទឹកកក​នោះ​រលាយ​​អស់​សិន​ព្រោះ​ថា​ការរុករក​មាន​ការលំបាក​​យ៉ាង​ខ្លាំង​​ដោយ​សារ​តែ​​សីតុណ្ហ​ភាព​​មាន​​លក្ខណៈ​ត្រជាក់​ខ្លាំងពេក​ពោល​គឺ​រហូត​ដល់​ដក​១៧​អង្សា​សេ​ឯណោះ​។

​គួរបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លងទៅនេះ គេ​បាន​ប្រទះ​ឃើញ​ដុំ​ភ្លើង​ដែល​មាន​ពន្លឺ​ដ៏​ខ្លាំង​បាន​ហោះ​ឆ្លងកាត់​តំបន់​មួយ​ប្រហែល ១.៥០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាង​កើត​​ទីក្រុង​មូ​ស្គូ​ដែល​បន្ទាប់មក​គេ​បាន​លាន់លឺ​​សំឡេង​​យ៉ាង​ខ្លាំង​​នៅ​​ព្រឹក​​ថ្ងៃ​​ដដែល​​នោះ​។

ហេតុ​ការណ៏​នេះ បាន​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​១២០០​នាក់ ​បាន​រង​របួស​និង បណ្តាលឲ្យច​ញ្ចក់​បង្អួច​ជាច្រើន​បាន​ជរុស​ក​ខូចខាត​។ ជា​សុ​រប​អាជ្ញាធរ​របស់​ប្រទេស​រុស្ស៊ី​មាន​បញ្ជាក់​ថា ការខូចខាត​មាន​រហូត​ដល់ ៣៣​លាន​ដុល្លា​អាមេរិក​៕(​ដោយៈអ៊ុន រស្មី​)

​ប្រធាន​​សិទ្ធ​មនុស្ស​​UN​​ថា ប្រធានា​ធិបតី​​ស៊ី​រី​​ប្រឈម​​នឹង​ឧ​ក្រិត​កម្ម​សង្គ្រាម​

ប្រធាន​ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រថា សហគម​ន៏​អន្តរជាតិ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​លើ​ប្រធានាធិបតី​ស៊ី​រី​អំពីរ​ករណីឧ​ក្រិត​កម្មសង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី​។

ការលើកឡើង​បែប​នេះ គឺ​ដោយសារតែ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​ស៊ី​រី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ពោល​គឺ​រហូតមកទល់​នឹង​ពេលនេះ​មាន​ប្រហែល​៧​ម៉ឺន​នាក់​បាន​ស្លាប់​។

​លោក ស្រី Navi Pillay ប្រធាន​ស្នងការ​ជាន់ខ្ពស់​របស់​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា យោង​ទៅលើ​ភ​ស្ថតាង​មា​នឧក្រិតកម្ម​ប្រឆាំងម​នុ​ស្សជាតិ​ជា​ច្រើន​ក្នុង​ប្រទេស​ស៊ី​រី​ដែល​ប្រព្រឹត្ត​ដោយ​លោក Bashar al-Assad ប្រធានាធិបតី​រួមទាំង​គ្នា​របស់​លោក​ជា​ច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​​អន្តរាគមន៏​ជា​បន្ទាន់​ផង​ដែរ​ទៅ​ក្នុ​ង​ប្រទេស​ស៊ី​រី​ដើម្បី​បញ្ចប់​ការ​បង្ហួរ​ឈាម​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ កាលពី​ចុង​ខែ​មករា លោក Lakhdar Brahimi​ ប្រសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុ​ក​ដោះស្រាយ​វិបត្តិ​ស៊ី​រី​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើ​អ្វី​ម្យ៉ាង​ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​ដ៏​ស្មុគស្មាញ់​នោះ ព្រោះថា​លោក​ទទួល​បរាជ័យ​ជាច្រើនលើក​ទៅហើយ​ក្នុង​ការបញ្ចប់​វិបត្តិ​ស៊ី​រី​។​

​ក្រុម​ព្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​មិន​អាច​ចេញ​សេចក្តីសម្រេច​ធ្វើ​អន្តរាគ​ម​ន៏​ណាមួយ​ក្នុង​ប្រទេស​ស៊ី​រី​បានឡើយ​ដោយសារតែ​ប្រទេស​រុស្ស៊ី និង ចិន ដែល​​ជា​​សមាជិក​របស់​ស្ថាន​ប័ន​នេះ​តែងតែ​ប្រឆាំង​ចំពោះ​ការធ្វើ​អន្តរាគ​ម​ន៏​ចូលទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ី​រី​។

បើ​តាមរ​បាយ​ការណ៏​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ថ្មីៗ​នេះ មាន​មនុស្ស​ប្រមាណ ៧​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​សង្គ្រាម​ដ៏​រុំា​​រ៉ៃ​អស់​រយៈពេល​​២២​ខែ​កន្លងទៅនេះ​។ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ដើម្បី​ឆ្នាំ ២០១៣​នេះ​តែម្តង​។​

​គួរបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​ប្រទេស​ស៊ី​រីនឹង​នូវតែ​បន្ត​កើនឡើង​ជាច្រើន​ថែម​ទៀត​ព្រោះថា ការ​វាយ​ប្រយុទ្ធ​គ្នា​វាង​ក្រុម​ឧទាម និង កងកម្លាំង​រដ្ឋាភិបាល​មិន​បាន​កាត់​បន្ថយ​​នោះ​ទេ តែ​ផ្ទុយទៅវិញ​ភាគី​ទាំង​ពីរ​កាន់តែ​ខ្លាំង​ដែល​បញ្ហា​នេះ​ត្រូវបាន​សហគម​ន៏​អន្តរជាតិ​មាន​ការ​ព្រួយ​បា​រម្ម​ណ៏​យ៉ាងខ្លាំង​៕​(​ដោយ អ៊ុន រស្មី​)

    About Us
    Khana

Activities

Find us at Facebook

Contact Us