កាលពីថ្ងៃទី២០ ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.បានសម្រេចទទួលស្គាល់ជាផ្លូវការហើយលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គឺជាគណបក្សចុងក្រោយគេដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ។ គិតមកដល់ពេលនេះមានតែគណបក្ស៨ប៉ុណ្ណោះដែលបានចុះឈ្មោះ និងទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខក្នុងនោះរួមមានៈ
ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សសញ្ជាតិកម្ពុជា ទី៣-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទី៤-គណបក្សហ្វ៊ុនស៊ិនប៉ិចទី៥-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទី៦គណបក្សសង្គ្រោះជាតិ ទី៧ គណបក្សខ្មែរឈប់ក្រនិងទី៨ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់ពីលោកទេព នីថា អគ្គលេខាធិការគជបនៅព្រឹកថ្ងៃអង្គារ៍នេះ។
សំលេងៈ
ប៉ុន្តែយ៉ាងណាក៍ដោយ បើតាមលោក ទេព នីថា សម្រាប់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគជប បដិសេធបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៦មណ្ឌលរាជធានី-ខេត្ត មានរួម:ខេត្តបន្ទាយមានជ័យ បាត់ដំបងកំពង់ចាម សៀមរាប ស្ទឹងត្រែងនិងរាជធានីភ្នំពេញដោយសារតែពុំបានបំពេញគ្រប់លក្ខខណ្ឌនៅមណ្ឌលទាំងនោះ។
ទន្ទឹមហ្នឹងនេះដែរ គ.ជ.បក៏បានប្រកាសជូនដំណឹងដែរថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៨:៣០នាទីព្រឹក គ.ជ.ប នឹងមានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត៕(ដោយៈថា ថៃ)




សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា កាប់ឌី(CAPDI)ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៣ នៅទីក្រុងម៉ាកាសា ខេត្តស៊ូឡាវេស៊ីខាងត្បូងនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ដូចការប្រកាសរបស់ខ្លួនគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភានេះបានដឹកនាំក្រុមបាតុករប្រមាណជា៣ពាន់នាក់ ជួបជុំគ្នាធ្វើបាតុករលើកបដា តវ៉ា នៅទីលានប្រជាធិបតេយ្យ ដើម្បីសុំឲ្យ គ.ជ.ប រៀបចំការបោះឆ្នោត នីតិកាលទី៥ ឆ្នាំ២០១៣នេះ ដោយមានភាពសេរី និងយុត្ដិធម៌មុនដើរហែរក្បួន ដាក់ញត្ដិទៅសហគមន៍អឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិ។
ក្នុងសេចក្តីប្រកាសនោះបានបង្ហាញថាកិច្ចប្រជុំនេះគឺជាការអនុវត្តន៏នូវកិច្ចព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការ ព្រំដែនរវាងប្រទេសទាំងពីរក្នុងគោលបំណងជួយបង្កើននូវកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាព និងសន្តិសុខនៅតំបន់ព្រំដែននិងដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពទាំងពីរ និងអង្គភាពសន្តិសុខពាក់ព័ន្ធផ្សេងៗរបស់ថៃ និង កម្ពុជាផងដែរ។
គម្រោងធ្វើបាតុកម្មអហិង្សាលើកទី២ របស់គណបក្សសង្គ្រោះជាតិដែលមានអ្នកចូលរួមយ៉ាងតិច ៥ពាន់នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ខាងមុខនេះ នៅមិនទាន់ទទួលបានការ អនុញាតពីសាលារាជធានីភ្នំពេញ នៅឡើយ ដោយសាលារាជធានីភ្នំពេញ នៅរងចាំគោលការណ៍ពីក្រសួងមហាផ្ទៃ។
វិទ្យាស្ថានពលរដ្ឋវិទ្យារបស់លោកឈឹម ផលវរុណ វាគ្មិនអត្ថាធិប្បាយនយោបាយនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីបង្ហាញលទ្ធផលស្ទង់មតិប្រជាពលរដ្ឋទូទាំងប្រទេសក្នុង១៥រាជធានីខេត្ត។
ថ្លែងពីខេត្តព្រៃវែងនៅក្នុងពិធីសម្ពោធសាលាពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីពេជ្ញ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែន បានរិះគន់ដោយប្រើពាក្យសម្ដីចំៗ ចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលព្រះអង្គអះអាងថា ខ្លួនជាអ្នកតំណាងឲ្យរាជវង្សខ្មែរ និង ការលើកឡើងរបស់ទ្រង់ជម្រុញឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
នេះជាដំណើរទស្សនកិច្ចជាថ្មីម្តងទៀតរបស់លោកសុរិយា ស៊ូប៊ែឌី មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចចំនួន៨លើករួមមកហើយ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្នុងខែមីនា ឆ្នាំ២០០៩។
នៅទីបំផុតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចទទួលស្គាល់នូវបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សសង្គ្រោះជាតិហើយ នៅថ្ងៃទី១៦ ខែ ឧសភានេះ។
គម្លាតឆ្ងាយរវាងអ្នកក្រ និងអ្នកមានកាន់តែរីកធំឡើងៗក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០មក បើប្រៀបនឹងរយៈពេល១២ឆ្នាំមុន។ នេះបើតាមការលើកឡើងរបស់អង្គការដើម្បីអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ចហៅកាត់ថាOECD។
យោងតាមលិខិត ជាភាសាអង់គ្លេសចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣ ដែលបានចុះហត្ថលេខាដោយលោក Dineskk.Patnail (ឌីណេស ប៉ាតណែក) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌានឹងផ្តល់ជំនួយជាទឹកខ្មៅលុបលាងមិនជ្រះចំនួន៤ម៉ឺនដប ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រាប់ការប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី១៦ខែឧសភានេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លួវការហើយនូវបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
ការរិះគន់របស់ប្រមុខរដ្ឋាភិបាលបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រកែច្នៃចៀរជ័រកៅស៊ូដែលជាក្រុមហ៊ុនឯកជនមួយ ដែលមានទីតាំងស្ថិតនៅស្រុកសេសានខេត្ដស្ទឹងត្រែង នាព្រឹកថ្ងៃទី១៥ ខែឧសភានេះ។
គណបក្សសង្គ្រោះជាតិបានយកឯកសារនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបញ្ជូនត្រឡប់ទៅគ.ជ.ប វិញហើយ កាលពីព្រឹកថ្ងៃពុធទី១៥ ឧសភានេះដោយមានការដឹកនាំដោយលោកហូ វ៉ាន់ និងមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់ពីលោកទេព នីថា អគ្គលេខាធិការ គ.ជ.ប។































