Thursday, May 23rd

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ

សន្តិសុខ

រោងចក្រចំនួន​ពីរ​ធ្វើ​កូដកម្ម​

  • PDF

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ ក្រុម​កម្មករ​ប្រមាណ​ជា ៨០០០​នាក់ នៅក្នុងរោងចក្រចំនួន​ពីរ​នៅ​កំពង់ឆ្នាំង និង​កំពង់ស្ពឺ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ខណៈ​​ពុំមាន​ដំណោះស្រាយណាមួយ​ពី​ភាគី​រោងចក្រ​។

នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ម៉ាន់ សេង​ហាក់ មន្ត្រី​សហជីពប្រចាំ​ចក្រ​ស្បែកជើង​ខេន​ស្ព​ត័ស៊ូ​។​

សំលេងៈ

​លោក​អ្នកនាង​ទើបតែ​បាន​ស្ដាប់​ការលើកឡើង​របស់​លោក​ម៉ាន់ សេង​ហាក់ មន្ត្រី​សហជីព​តាមរយៈ​ការសាកសួរ​ពី​អេង គឹមហុង​​ នៅ​ប៉ុន្មាន​នាទី​មុននេះ​៕

គ្រោះថ្នាក់​​ចរាច​រណ៏​ថ្ងៃទី​២២ ​ឧសភា ​ស្លាប់​ម្នាក់​របួស​៧​​នាក់

  • PDF

គ្រោះថ្នាក់​ចរាច​រណ៏​ដែល​បាន​កើតឡើង​៧​លើក នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៣ បាន​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ ៧​នាក់​របួសធ្ងន់ និង​​ស្រាល​(៦​នាក់​របួសធ្ងន់​)​។ នេះ​បើ​យោង​គេហទំព័រ​ប៉ូលិស​ជាតិ​។

ប្រភព​ដដែល​បានបង្ហាញ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៏​ទាំង​៧​លើ​ក​នោះ​បាន​បង្ក​ឲ្យ​ខូចខា​តយាន​យន្ត​សរុប ១៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​៧​គ្រឿង រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធុន​ធំ​២​គ្រឿង យាន​ផ្សេងៗ​១គ្រឿង និង​ថ្មើរជើង​ម្នាក់​។

មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​ល្បឿន​ ៤​លើក ប្រជែង​គ្រោះ​ថ្នាក់ ​២​លើក មិន​គោរព​សិទ្ឋិ​១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិ​ភាព ៥​នាក់។​

​រន្ទះ​បាញ់​​ធ្លាក់​ពី​លើ​ទូក​​ស្លាប់ ​ខណៈ​កំពុង​​ដោះ​​មង​​យក​ត្រី​ពេល​មេឃ​​ភ្លៀង

  • PDF

​បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ធ្លាក់​ពីលើ​ទូក​ស្លាប់ ខណៈ​កំពុង​អង្គុយ​លើ​ទូក​ដោះ​មង​យក​ត្រីពេល​មេឃ​ភ្លៀង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៣​ត្រង់​ចំណុច​ប្រឡាយ​តា​អ៊ុំ​ក្នុង ភូមិ​កំពង់​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​។

បុរសរងគ្រោះ​រូប​នោះមានឈ្មោះ ​ម៉ន ​មុំ អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​កំពុង​​ជិះ​ម៉ូតូ​ឌុប​កង់​ត្រូវ​រថយន្ត​​កៀរ​របួសធ្ងន់​

  • PDF

​ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​រថយន្ត​មួយគ្រឿង បើក​កៀរ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​កង់​ពីក្រោយ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧​និង​២០​នាទី​ព្រឹក ​ថ្ងៃទី​២២ ខែ​ឧសភា នៅ​ខាងជើង​វត្ត​ព្រែកស្តី ស្ថិតក្នុង​ភូមិ​ព្រែកស្តី សង្កាត់​លលកស ក្រុង​ខេត្ត​ពោធិសាត់​។

ស្ត្រី​រងគ្រោះ​រូប​នោះមាន​ឈ្មោះ ស្តុក អាយុ​ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ខេត្ត​ពោធិសាត់​។​

​អគ្គិភ័យ​​ឆាប​ឆេះ​ក្រុមហ៊ុន​​ដឹកជញ្ជូន​​អ្នកដំណើរ ​ម៉ី​ហុង​​ទាំង​ព្រឹក

  • PDF

អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​បាន​ឆាបឆេះ​អគារ​មួយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ម៉ី​ហុង ដែល​ស្តិតនៅ​ចំណុច​មុខ​សាសា​បឋមសិក្សា​ទួលគោក ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​ម៉ោង ម៉ោង៧ និង​២០​នាទី​ព្រឹក ថ្ងៃ២៣ ខែ​ឧសភា ឆ្នាំ​២០១៣​នេះ បណ្តាល​ប្រជាពលរដ្ឋ​មានផ្ទះ​នៅ​ជាប់​កន្លែង​កើតហេតុ​ស្លន់ស្លោ​ទាំង​ព្រឹក​។

យ៉ាងណាក៏ដោយអគ្គីភ័យ​នេះ បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង ៧និង ​៥០​នាទី​ព្រឹក​ថ្ងៃ​​ដដែល​ដោយ​ប្រើ​ទឹក​អស់​ប្រមាណ​ជា​១០​រថយន្ត​។ គេ​នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​​នៃ​អគ្គីភ័យ​នេះ​នៅឡើយ​ទេ​។ ហើយ​ទំហំ​នៃ​ការខូចខាត​ក៏​នៅ​មិនទាន់​ដឹង​នៅឡើយ​ដែរ​។​

​ស្រវឹង​​និយាយ​​ឌឺដង​​ដាក់​​គេ គេ​វាយ​​បែកក្បាល​​សន្លប់

  • PDF

​បុរស​ជា​កម្មករ​ទូក​នេសាទ​ម្នាក់ បាន​រងរបួស​បែកក្បាល​សន្លប់​នៅ​នឹង​កន្លែង​ដោយសារតែ​ត្រូវ​បុរស​ម្នាក់ ទៀត​ជា​កម្មករ​ទូក​ដូចគ្នា វាយ​និង​ឈើ​ជ្រុង​ចំ​ក្បាល​និង​​ឆ្អឹង​ជំនឺ​ដោយសារតែ​ជនរងគ្រោះ ស្រវឹងស្រា ហើយ​និយាយ​ឌឺដង​ដាក់​គេ​។

ហេតុការណ៍​នេះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង៣ និង​៣០​នាទី រសៀល ថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​តំបន់​ទំនប់រលក​ផែ​១៨ (​ផែ​តា​ហួត​) ក្រុម​២២ ស្ថិតក្នុង​ភូមិ​៣ សង្កាត់លេខ​១ ក្រុងព្រះសីហនុ​។

បុរសរងគ្រោះឈ្មោះ ស៊ូ សុខ អាយុ ៣៧ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ទួល​ស្នែង ឃុំ​ក្រាំង​លឿង ស្រុក​បាទី ខេត្តតាកែវ​។

ផឹក​ស្រវឹង​​បើករថយន្ត​​ទៅ​បុក​​បង្គោល​ភ្លើង​ របួស​​ធ្ងន់​​ស្រាល​​៣​នាក់

  • PDF

​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​បើករថយន្ត​ទៅបុក​បង្គោល​ភ្លើង​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០១៣ នៅ​ចំណុច​ភូមិ​ដើមអម្ពិល សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌមានជ័យ​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​របួសធ្ងន់​មានឈ្មោះ ម៉ូ នី​កា អាយុ ៣៥ឆ្នាំ និង ឈ្មោះ​សុខ លាភ អាយុ ៣០ឆ្នាំ​។​

​ក្រុមចោរ​​២​នាក់ ​ធ្វើ​សកម្មភាព​​ភ្ជង់​ប្លន់​​ម៉ូតូ​ពី​​យុវជន​នៅ​​ចុង​ឆ្នេរ​អូរ​ឈើទាល

  • PDF

យុវជន​ម្នាក់ ត្រូវបាន​ក្រុម​ចោរ​២​នាក់ បាន​បើក​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​ជនរងគ្រោះ ភ្ជង់​ប្លន់​យក​ម៉ូតូ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ចុង ឆ្នេរ អូរ​ឈើទាល ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជនរងគ្រោះ​រូបនោះ​មាន ឈ្មោះ វ៉ា មេត្តា​រុង រ៉ាត់ អាយុ​ ២០​ឆ្នាំ​។​

​ជិះ​ម៉ូតូ​​ទាំង​ស្រវឹង​​ទៅបុក​​រឺ​ម៉ក​​ពី​ក្រោយ​​ស្លាប់​​២​នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

យុវជន​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ជ្រុល​ចង្កូត​ទៅបុក​រឺ​ម៉ក​ពី​ក្រោយ​យ៉ាង​ពេញទំហឹង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​យប់២០ ខែ​ឧសភា ឆ្នាំ​២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំរ​កាស​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះដែល​ស្លាប់​ទាំង​២​នាក់​ នោះ​មានឈ្មោះ ឡុង វាសនា អាយុ​ ១៨​ឆ្នាំ និង ឈ្មោះ​ម៉ុន ម៉េង អាយុ​ ២០​ឆ្នាំ និង​ម្នាក់​ទៀត​​ដែល​របួសធ្ងន់​ឈ្មោះ សយ ប៊ុនលី អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​៣​រស់នៅ ក្នុង​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃ​ម្សិលមិញ ​ស្លាប់​១០​នាក់ ​របួស​​ធ្ងន់​​ស្រាល​​២១​នាក់

  • PDF

យ៉ាងហោចណាស់​មនុស្ស​ចំនួន​១០​នាក់​​(​ស្រី​២​នាក់​)​បាន​ស្លាប់ និង​២១​នាក់​ផ្សេង​ទៀត​(​ស្រី​៦​នាក់​)បាន​រងរបួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន​១៦​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣​។

នេះ​បើ​យោងតាម​ប្រភពព៌ត័មាន ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គ ស្នងការ​នគរបាល​ជាតិ​។ ប្រភពព៌ត័មានដ​ដែល បានបង្ហាញ​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៦​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​១១​គ្រឿង រថយន្ត​ធុន​តូច​៧​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង និង​យាន​ផ្សេង​៤​គ្រឿង​។

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ គឺ​បណ្តាលមកពី​ល្បឿន ៦​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​២​លើក​ បត់​គ្រោះ​ថ្នាក់​​២​លើក ស្រវឹង​២​លើក និង​កត្តា​យានយន្ត​២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​មិន​ពាក់មួក​១០​នាក់​(​យប់​៦​នាក់​)​។

​គោយន្ត​​កែច្នៃ​បុក​ម៉ូតូ​​ផ្ទប់​បង្កាន់​ដៃ​ស្ពាន​ផ្លោង​ម្តាយ​​និង​​កូន​តូចៗ​​ចូល​​អូរ​របួស​​ធ្ងន់​​ស្រាល

  • PDF

​ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​រងរបួស​ធ្ងន់ និង​កូន​តូច​២​នាក់​រងរបួស​ស្រាល បន្ទាប់​ពី​គោយន្ត​ច្នៃ​មួយគ្រឿង បាន​​រេច​ង្កូត​ជ្រុល​​ទៅ​​បុក​​ម៉ូតូ​​ផ្ទប់​​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​​ជន​រង​គ្រោះធ្លាក់​ចូល​ទឺកអូរ​។

ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ឧសភា នៅ​ចំណុចស្ពាន​អូរ​ជីក ក្នុង​ភូមិ​អូរ​ចិញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ិន ស្រី​ម៉ៅ អាយុ​២៦​ឆ្នាំ​។

​គេច​ពី​​ស្ទាវ​​ដេញ​​វាយ​ជិះ​ម៉ូតូ​ជ្រុល​​ទៅ​បុក​​ខឿន​ផ្លូវ​របួស​ធ្ងន់​២​នាក់

  • PDF

យុវជន ២​នាក់ បាន​រងរបួស​ធ្ងន់ ក្រោយពេល​ដែល​ពួកគេបាន​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ដួល ដោយសារតែ​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេងស្ទាវ​មួយក្រុមដែល​ជិះ​​ម៉ូតូ​៣​គ្រឿង ដេញ​វាយ​ពួកគេ​។

ហេតុការណ៍​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង ១២​ និង ​៣០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២១ ឧសភា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ខណ្ឌ​សែន​សុខ​។

រថយន្ត​​តា​កូម៉ា​បុក​ម៉ូតូ​​បត់​ឆ្លង​ផ្លូវ​ស្លាប់​ម្នាក់

  • PDF

​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្រោយពី​ត្រូវ​រថយន្ត​តា​កូម៉ា​បើក​មួយគ្រឿង បើក​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៣ នៅ​ចំណុច ក្បែរ​ផ្សារ​ដី​ហុយ ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនរងគ្រោះដែល​ស្លាប់​មាន​ឈ្មោះ​អ៊ាន រ៉ាត់ អាយុ ២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់នៅ​ម្តុំ​ទួលគោក និង​មាន​ស្រុក កំណើត​នៅ​ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​រលាក​ខ្លួន​​ធ្ងន់​ធ្ងរ​ក្រោយពី​ប្តី​ចាក់​​សាំង​ដុត​​ទាំងរស់

  • PDF

​ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​ចាក់​សាំង​ដុត​ទាំងរស់​រលាក​ខ្លួន​ធ្ងន់ធ្ងរ​ពេល​មាន​ទំនាស់​ពាក្យសម្តី​នឹង​គ្នា។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោងជាង​ ​៥​ល្ងាច ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ឡៃ រឿន អាយុ ៣០​ឆ្នាំ​។ រីឯ​ប្តី​ដែល​ជា​ជនសង្ស័យ​មានឈ្មោះ យ័ន ស្នា អាយុ​៣២​ឆ្នាំ​។

គ្រោះថ្នាក់​​​ចរា​ចរណ៍​​​កើត​​ឡើង​​​២​ករណី​ ក្នុង​ខេត្ត​​កំពង់ឆ្នាំង ​ស្លាប់​ម្នាក់​របួស​ធ្ងន់​​ម្នាក់

  • PDF

​ស្ត្រី​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ បន្ទាប់ពី​បុរស​ជា​ប្តី​បាន​បើករថយន្ត​ក្រឡាប់ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​ ៣០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតនៅក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រី​រងគ្រោះដែល​ស្លាប់​នោះមានឈ្មោះ អឿង រិន អាយុ​៥២​ឆ្នាំ​។ រីឯ​បុរស​ជា​ប្តីដែល​បើក​រថយន្តឈ្មោះ ផូ សាម អាយុ​៥៣​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន​។

​ហេតុការណ៍​មួយទៀត ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែរនោះគឺ ក្មេងស្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​គោយន្ត​កន្ត្រៃ​បើក​បុក ខណៈ​ក្មេងស្រី​រងគ្រោះ​រត់​ឆ្លងផ្លូវ​ទៅ​ទិញ​នំ កាលពី​វេលា​ម៉ោង ៧​និង ២០នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ភូមិ​ក្រាំង​កកោះ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។ ក្មេង​ស្រី​​រង​គ្រោះ​មាន​ឈ្មោះ យ៉​ន មេសា អាយុ​៣​ឆ្នាំ​។​

ឡើង​ជួស​ជុល​​ម៉ាស៊ី​ន​ត្រជាក់​បាក់​រន្ទៀរ ​របួស​ធ្ងន់​៥​នាក់

  • PDF

​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​៥​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់​ពី​បាក់​រន្ទៀរ​ធ្លាក់​មក​ដី ខណៈ​កំពុង​តែ​ជួល​ជុល​ម៉ាស៊ីន​ត្រជាក់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ២០១៣ ស្ថិត​នៅ​ចំណុចក្រុមហ៊ុនលក់​រថយន្តលូ​ទូ​ស្ស ក្នុង​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ទាំង​៥​នាក់​​នោះមានឈ្មោះ គឹម គឿន អាយុ​៣២​ឆ្នាំ ឈ្មោះ រុណ ពិ​សិទ្ធិ អាយុ​ ២៤​ឆ្នាំ ឈ្មោះ គឹម គេ​ន អាយុ ​៣២​ឆ្នាំ ឈ្មោះ​ប៊ុន ថោ​ន អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ផល្លី ២៦​ឆ្នាំ​។​

 

​ឡង់​គ្រីស័រ​បុក​​រថយន្ត​​ដឹក​ទឹក​កក​​ចត​ស្ងៀម​​ស្លាប់​ម្នាក់ ​របួស​​ធ្ងន់​​ស្រាល​​៣​នាក់ ​

  • PDF

មនុស្ស​ម្នាក់បាន​ស្លាប់​បាត់បង់​ជីវិត និង​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពីរថយន្ត​ឡង់​គ្រីស័រ​បុក​ជាមួយនឹង​រថយន្ត​កូរ៉េដឹក​ទឹកកក​ដែល​ចត​ស្ងៀម​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២រសៀល ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ស្នាក់ ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡក្នុង សង្កាត់​​សាមគ្គី ក្រុង​ស្ទឹងត្រែង​។

មានឈ្មោះអូន ទូច អាយុ​២១​ឆ្នាំ ឈ្មោះ យ៉ាង មុំាង អាយុ​៤៩​ឆ្នាំ ឈ្មោះ យ៉ាង ប៉ុង អាយុ​ ៣៣​ឆ្នាំ និង​​ឈ្មោះ​ស៊ើយ​ អេង អាយុ ​៤១​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​៤​នាក់​ រស់នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៧​​ ​ខែ​ឧសភា​ ឆ្នាំ២០១៣​ ស្លាប់​៥​នាក់​ របួស​ធ្ងន់​​ស្រាល​១៨​នាក់

  • PDF

​មនុស្ស៥​នាក់​បាន​ស្លាប់ និង​១៨​នាក់ រង​របួសធ្ងន់​និង​ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ដែល​បាន​កើតឡើង​ចំនួន​១២​លើក នៅ​ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ការ​ឲ្យដឹងពីនាយក​ដ្ឋា​ន​សណ្តាប់ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។

ប្រភពព៌ត័មានដ​ដែលបាន​បង្ហាញ​ទៀត​ថា នៅក្នុងគ្រោះ​ថ្នាក់​ទាំង​១២​លើ​ក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង រថយន្ត​​ធុន​​តូច ៥​គ្រឿង និង​រថយន្ត​ធុន​ធំ ១​គ្រឿង​។

មូលហេតុដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពីបើកបរ​ហួស​ល្បឿន ៣​លើក មិន​គោរព​សិទ្ធិ៣​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ​២​លើក​កត្តា​ផ្សេងៗ ២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​៩​នាក់(​យប់​)​។​

​រថយន្ដ​​ដឹក​ដី​បើក​ចុះ​​ពី​ភ្នំ​រេ​ចង្កូត​​ធ្លាក់​ផ្លូវ​​ក្រឡាប់ ស្លាប់មា្ន​ក់​​របួស​ធ្ងន់​​ម្នាក់

  • PDF

​បុរស​ម្នាក់បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់​ពី​រថយន្ដ​ដឹក​ដី​មួយគ្រឿង បើក​ចុះ​ពីលើ​ភ្នំរេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣​នៅត្រង់ចំណុចភូមិ​ជើងភ្នំ ឃុំ​ត្រញំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។

ជនរងគ្រោះដែល​ស្លាប់មានឈ្មោះសួរ សា​ដា អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់មានឈ្មោះហ៊​ន់ សីហា អាយុ​៣១​ឆ្នាំ​។​

​កម្មករ​សំណង់​​ម្នាក់​​ធ្លាក់​ពី​លើ​រន្ទាស្លាប់

  • PDF

បុរស​ជា​កម្មករសំណង់​ម្នាក់​ស្លាប់ពេល​បញ្ជូន​ទៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​កម្មករ​រូប​នេះ​ឡើង​រន្ទា ដើម្បី​ចាក់​បេតុង​ស៊ីម៉ងត៍​ហើយ​ក៏​បាក់​ធ្លាក់​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ថ្ងៃទី​១៨ ឧសភា ២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​៣១៧ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក។

បុរស​រូប​នោះមានឈ្មោះ សុង ទី​ថា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពារាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us