សន្តិសុខ

៤៨​​នាក់​​ស្លាប់ ៣០៦​​នាក់​​របួស​​ដោយ​​គ្រោះ​ថ្នាក់​ចរាច​រណ៍​គិត​ពី​ថ្ងៃ​ទី​១៣​​ដល់​១៧​​មេសា

  • PDF

នៅ​ក្នុង​​រយៈពេល ៥ ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៧ មេសា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៨៥ លើក​នៅ​ទូទាំង​ប្រទេស កើនឡើង​៣៧ លើក បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៣ ដែល មាន ចំនួន ១៤៨​លើក ស្មើនឹង ២៥​ភាគរយ​។​​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ​។

​របាយការណ៍ ដដែល​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ មនុស្ស​ចំនួន ៤៨ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បើ​ធៀ​នឹង​រយៈពេល​ដូចគ្នា មាន​ការធ្លាក់ចុះ​១៨ នាក់ ស្មើនឹង​២៧​ភាគរយ និង​៤០៦​នាក់​ផ្សេង​ទៀត​រងរបួស​កើនឡើង ចំនួន ១០១​នាក់ ស្មើនឹង ៣៣​ភាគរយ ក្នុងនោះ​របួសធ្ងន់​មាន​ចំនួន ២៥០​នាក់ កើនឡើង ៦៧​នាក់ និង​របួសស្រាល មាន​ចំនួន​១៥៦​នាក់ កើនឡើង​ចំនួន ៣៤​នាក់​។​

​​​​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះ​ថ្នាក់​គឺ ដោយសារ បើក​ល្មើស​ល្បឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង ការបើក​ជែង​គ្នា មិន​គោរព​សិទ្ធ​អទិភាព មិន​ប្រកាន់​ស្តាំ បត់​ឆ្វេង​-​ស្តាំ​មិន​ប្រុងប្រយ័ត្ន កត្តា​យានយន្ត ផ្លូវ និង​ក្តា​ផ្សេងៗ​ជាដើម​។​

​គួរកត់សម្គាល់​ថា ខេត្ត ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ មាន​ចំនួន ៦​ខេត្ត មាន​ខេត្ត​តាកែវ ២១​លើក ស្លាប់ ១​នាក់ របួសធ្ងន់ ស្រាល ៥៨​នាក់​, ខេត្ត​បន្ទាយមានជ័យ ១៩​លើក ស្លាប់ ៤​នាក់ របួស ៤៥​នាក់​, ខេត្ត​បាត់ដំបង ១៤​លើក ស្លាប់ ៤​នាក់ របួស ៣៤​នាក់​, ខេត្ត​កំពង់ចាម ១៤​លើក ស្លាប់ ២​នាក់ របួស ៣៤ នាក់​, ខេត្ត​កំពត ១៣​លើក ស្លាប់ ៣​នាក់ របួស ២៦​នាក់ និង​ខេត្ត​កំពង់ឆ្នាំង ១២​លើក ស្លាប់ ៣​នាក់ របួស​ធ្ងន់​ស្រាល ៣០​នាក់​៕(ដោយៈ​ ឡេង ដេត)

ពលរដ្ឋ​នៅ​បឹងកក់​១​​រង​ការ​វាយ​បំផ្លាញ​​ទ្រព្យសម្បត្តិ​​ដល់​ផ្ទះ​​ពី​ក្រុមក្មេងស្ទាវ​

  • PDF

សម្លេង​វ៉ៃ និង​គប់​ដុំ​ថ្ម​ដាក់​ផ្ទះ​៖

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ជា​លើកដំបូង​ហើយ សម្រាប់​អ្នក​មាន​ជំលោះ​ដីធ្លី​នៅ​បឹងកក់ ដែល​ត្រូវ​ក្រុម​ក្មេងស្ទាវ​មួយ​ក្រុម​មាន​គ្នា​​ប្រមាណ​​ជាង​២០​នាក់​បាន​ចូល​ទៅ​វាយកំទេច​ដល់​ក្នុង​ផ្ទះសម្បែង ចាន ឆ្នាំង តុ ទូ​ជាដើម​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​មេសា​នេះ​។

ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ក្រុមក្មេងស្ទាវ​ចូល​ទៅ​វាយ​កំទេច​ផ្ទះសម្បែង​នោះ​មាន​​ចំនួន​​៣​គ្រួសារ ដែល​អតីតកាល​ធ្លាប់​ត្រូវ​បាន​មនុស្ស​មិន​ស្គាល់​មុខ​ព្រលែង​ពស់វែក​​ចូល​ផ្ទះ​​ទាំង​កណ្ដាល​យប់​​ម្តង​រួច​មកហើយ​។​

​លោក​អំ សំអាត​មន្ត្រី​ស៊ើប​អង្គេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ដែល​បាន​ស្ថិត​នៅក្នុង​​ហេតុការណ៍​​នោះ​បញ្ជាក់​​ឲ្យដឹងថ​ វា​ជា​រឿង​មួយ​​ដ៏​ធ្ងន់ធ្ងរ​បំផុត​​សម្រាប់​ប្រជាពលរដ្ឋ​​ដែល​រងគ្រោះ​ព្រោះ​ករណី​ធ្ងន់ធ្ងរ​បែបនេះ​​មិនមែន ទើប​តែ​បាន​កើត​​ជា​លើក​ដំបូងចំពោះ​ពួក​គាត់​នោះទេ​។​

លោក​អំ សំអាត​៖

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​មន្ត្រី​ផ្នែក​សិទ្ឋិ​មនុស្ស​ដដែល​បានបញ្ជាក់​ថា ករណីបែបនេះ​ជា​ការបញ្ជា​​នៅ​ពី​ក្រោយ​​របស់​អ្នក​មានអំណាច និង​មាន​ឋាន្តរសក្តិ​​នៃ​មន្ត្រី​​មួយចំនួន​។ ការសន្និដ្ឋាន​​បែប​នេះ ដោយសារ​​លោក​ជឿ​ជាក់​ថា​ជន​ដែល​​បង្ករ​មាន​គ្នា​​រាប់សិប​នាក់​​តែ​សមត្ថកិច្ច​​មិនអាច​ចាប់​បាន​​នរណា​​ម្នាក់​សោះ ខណៈ​​ដែល​​សមត្ថកិច្ច​​ក៏​បាន​ដឹង​​ពី​ករណី​​នេះ​ដែរ​។​

លោក​អំ សំអាត​៖

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​គួរបញ្ជាក់​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៦​មេសា​នៅ​សង្កាត់​បឹង​កក់​ទី​១​ខណ្ឌ​ទួលគោក​មានការ​ផ្ទុះ​​អំពើហិង្សា មួយ​​បាន​កើតឡើង​​ដោយសារ​​ក្រុម​ក្មេងស្ទាវ​​មួយ​ក្រុម​​បាន​ប្រី​​ប្រាស់​ដំបង និង​ដុំថ្ម​​វាយកំទេច​​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​​ពី​ស័ង្គសី​និង​បាន​វាយ​​បំបែក​ចាន ឆ្នាំង​​របស់​​ប្រជាពលរដ្ឋ​​៣​គ្រួសារ​។

​គួររម្លឹកថា កាលពី​ឆ្នាំ​២០១៣​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​ធ្លាប់​ត្រូវបាន​ជន​​មិន​ស្គាល់​​មុខ​​ព្រលែង​​ពស់វែក​​ជា​ច្រើន​ក្បាល​​ចូល​ក្នុងផ្ទះ​​របស់​ខ្លួន​​ទាំង​កណ្ដាល​​អាធ្រា​ត្រ​ម្តង​រួចមកហើយ តែ​ត្រូវបាន​​ម្ចាស់ផ្ទះ​​មើលឃើញ​។​យ៉ាងណាក៏ដោយ​ករណីនេះ​នៅ​មិនទាន់​មាន​​ការ​​​អះអាង​​ពី​សមត្ថកិច្ច​ថា​យ៉ាងណា​នៅឡើយ​ទេ​៕(ដោយ៖វណ្ណ វុត្ថា)

ស្លាប់​​២២៨​​នាក់​ របួស​​៨៨៦​​នាក់​​ ក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​​ក្នុង​ខែ​កុម្ភៈ​​​​​

  • PDF

មនុស្ស​​ចំនួន​​២២៨​​នាក់​​បាន​​ស្លាប់​ និង​​៨៨៦​​នាក់​​ផ្សេង​ទៀត​​បាន​រងរបួស​ នៅ​ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ ចំនួន​៤៩៣​​លើក​ នៅ​​ទូទាំង​​ប្រទេស​ ​​ក្នុង​​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​។​ ចំនួន​​នេះ​​មាន​ការ​កើន​ឡើង​​៨៣​លើក​ ប្រមាណ​២០%​ បើ​ប្រៀប​​ទៅ​នឹង​​រយៈ​ពេល​ដូចគ្នា​ក្នុង​​​ខែ​​មករា​។​ នេះ​​បើ​តាម​​ការបង្ហាញ​​របាយ​ការណ៍​សរុប ​សភាពការណ៍​ ប្រចាំ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ​(​គិតពី​ថ្ងៃ​ទី​១១​ ខែ​មករា ​ដល់​​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៤) ​របស់​​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​កាលពី​ព្រឹក​​ថ្ងៃទី​១៤​ មីនា​​។​​

​របាយ​​ការណ៍​​បាន​បង្ហាញ​ទៀត​ថា​ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៏​ទាំង​​៤៩៣​លើ​ក​នោះ ​បាន​​បង្ក​ឲ្យ​យាន​​យន្ត​ខូច​ខាត ចំនួន ​៥០៥​​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ១៩៦​គ្រឿង​ ​រថយន្ត​ធុន​តូច​ ១៩៧​គ្រឿង​ និងរថយន្ត​ធុន​ធំ ​៦៨​គ្រឿង ​និង​យានយន្ត​ផ្សេងៗ​ ៤៤​គ្រឿង​​៕​(​ដោយៈ​សៅ វិសាល​)​

កម្ពុ​ជា ​​បញ្ជូន​​កងទ័ពមួក​ខៀវ​​ចំនួន​​២០២​នាក់ ​​ចុះ​បេសកម្ម​​ដោះមីន​​ ជា​លើក​​ចុងក្រោយ ​​នៅ​ប្រទេស​ម៉ាលី​

  • PDF

ជាថ្មី​ម្តងទៀត ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា បាន​​បញ្ជូន​​កងទ័ព​មួក​​ខៀវ ចំនួន​​២០២ នាក់ ដែល​​ជា​កម្លាំង​ចុង​ក្រោយ ទៅ​​ចុះ​បេសកម្ម​ ​ដោះមីន នៅ​ប្រទេស​ម៉ាលី​។ ដំណើរ​បេសកម្ម​ដោះមីន នៅ​ប្រទេ​ម៉ាលី​នេះ​គឺ​ធ្វើឡើង តាមរយៈ ជើងយន្តហោះ​ក្រុមហ៊ុន ​អាកាស​ចរណ៍​ហ្សកដានី ​ដែល​​ជួល​ដោយ​​អង្គការសហប្រជាជាតិ​។

​សូម​រម្លឹកថា កាលពី ថ្ងៃទី​២៧ ខែ​កុម្ភៈ កន្លងទៅ ប្រទេស​កម្ពុជា​ ​បាន​បញ្ជូន​កងទ័ព ​យោធា​មួក​ខៀវ​កម្ពុជា ចំនួន​៧០​នាក់ ក្នុង​បេសកកម្ម ជា​លើកដំបូង​ទៅកាន់ ​ប្រទេស​ម៉ាលី ដោយ​មាន​ ការ​ប្រារព្ឋ​ពិធី​ជូនដំណើរ ក្រោម​វត្តមាន ​របស់​លោកនាយ ឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា នៅ​ឯ​ព្រលានយន្តហោះ​កងទ័ព​ជើង​អាកាស​កម្ពុជា ពោធិចិនតុង រាជធានី​ភ្នំពេញ​។ ហើយ​កាលពី​ថ្ងៃ​ទី ៤ មីនា​កន្លងទៅនេះ កងកម្លាំង​មួក​ខៀវ​នាំមុខ​កម្ពុជា ចំនួន​៣០ នាក់​ទៀត ក៏​បាន​ចេញដំណើរ​តាមរយៈ​យន្តហោះ​ពាណិជ្ជកម្ម ទៅកាន់​ប្រទេស​ម៉ាលី​ជា​លើក​ទី​២​ផង​ផងដែរ​។

​សូមបញ្ជាក់​ថា នេះ​មិនមែន ​ជា​លើក​ទី​១ ​ទេ​ដែល​កម្ពុជា​បាន ​បញ្ជូន​កងទ័ព​​យោធា​មួក​ខៀវ​ ចុះ​បេសកម្ម​​ ដោះមីន​នៅ​តាម​បណ្តារ​​ប្រទេស តាម​ការ​ស្នើសុំ​របស់​​ អង្គការសហប្រជាជាតិ ដែល​បាន​ស្នើសុំ​ឲ្យ​កម្ពុជា ជួយ​ធ្វើ​អន្តរាគ​ម​ន៏ ដោះមីន នៅ​បណ្តារ​ប្រទេស​មាន​ដូចជា​ប្រទេស លី​បង់ ប្រទេស នេ​ប៉ាល់ និង​ប្រទេស ម៉ាលី​ជាដើម​នោះ​។​

​គួរកត់​សម្គាល់​ថា ដំណើរ​លើក​ទី​៣ ដែល​​ជា​ដំណើរ​ចុង​ក្រោយ​របស់ កងទ័ព​យោធា មួក​ខៀវ​កម្ពុជា​​ចំនួន​២០២ នាក់​នេះ​បាន​ធ្វើឡើង ដោយ​ជោគជ័យ បន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ជា បន្តបន្ទាប់​ប្រកបដោយ សុវត្ថិភាព ក្រោម​ការជូន​ដំណើរ​​ដល់​យន្តហោះ​ពី​សំណាក់​​ លោក​ នាយ​ឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង កាកសំណល់​សង្គ្រាម ( NPMEC)​៕ (ដោយៈ ឡេង ដេត)

៦​នាក់​ស្លាប់ និង​១០​នាក់​​រងរបួស​​ដោយសា​រ​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ថ្ងៃ​០៨​​មីនា​

  • PDF

នៅ​ថ្ងៃ​ទី​០៨​​ មីនា ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ អគ្គស្នងការ​នគរបាល​ជាតិ​បានបង្ហាញថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​១១​​លើក​​មាន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​០៦​នាក់ និង​មាន​មនុស្ស​របួស​ធ្ងន់​១០​នាក់ និង​របួសស្រាល​០១​នាក់​។​

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្តទៀតថា នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៣​គ្រឿង ក្នុងនោះ​មានម៉ូតូ​០៨​គ្រឿង​, រថយន្ត​ធុន​តូច​០២​គ្រឿង​, រថយន្ត​ធុន​ធំ ០២​គ្រឿង​, យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើង ០២​ម្នាក់។

​ប្រភព​ខាងលើ​ឲ្យដឹង​បន្ត​ទៀត​ថា​ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន​០៤​លើក ,​មិន​ប្រកាន់​ស្តាំ ០១​លើក​, បត់​គ្រោះថ្នាក់ ០២​លើក​,​មនុស្ស​ឆ្លងផ្លូវ ០១, កត្តា​យានយន្ត ០១​លើក​, ប្រជែង​គ្រោះថ្នាក់ ០២​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់ មិន​ពាក់​មួក​សុវត្ថិភាព ​១៣​នាក់ ក្នុងនោះ​មិន​ពាក់​នៅ​ពេល​យប់​មាន ០៨​នាក់ គ្រោះ​ថ្នាក់​លើ​ផ្លូវជាតិ ០៥​លើក ផ្លូវ​ខេត្ត​ក្រុង​០៤​លើក ផ្លូវលំ​០២​លើក​។​

​គួរកត់សំគាល់​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព ប្រចាំថ្ងៃ ទី​០៨ ខែ​មីនា នេះ​សរុប​ចំនួន ៤៣៤​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ទេស​ចរណ៍​​គ្រួសារ ៤៤​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ១៧១​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​ធំ ០៥​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច ៧៨​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៣៦​គ្រឿង​។

រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​សរុប ៤៣៤​គ្រឿង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ១៩​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤១៥​គ្រឿង និង​រួម​ទាំង​ខេត្ត​ដែល​បាន​អនុវត្តន៍​ការត្រួតពិនិត្យ​ល្បឿន​នោះ​គឺ​ ខេត្ត​ពោធិ៍សាត់៕(ដោយ៖ឆេង សូរិយា)​

​ជនជាតិ​ខ្មែរ​​ស្លាប់​៧​នាក់​ រងរបួស​១៤​នាក់​​ទៀត​រងរបួស​​នៅ​​ប្រទេស​​ថៃ​

  • PDF

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក​កុយ គួង បាន​និយាយថា​​ ឧប្បត្តិ​វ​ហេតុ​​បាក់​​អាគារ​​កំពុង​សាងសង​នៅ​ស្រុក​បាង​ភី​នៃ​​ខេត្ត​​សមុទ្រ​​ប្រកាន​ជិត​ក្រុង​​បាងកក​ប្រទេស​ថៃ​នោះ​រហូតមកដល់​ពេលនេះ​មាន​ជនជាតិ​កម្ពុជា​៧​នាក់​​ បាន​ស្លាប់​បាត់បង់​ជីវិត និង​១៤​នាក់​​ទៀត បាន​រង​របួស​​ធ្ងន់​។​

​លោក​កុយ គួង បាន​បញ្ជាក់បន្ថែម​ថា​ពេល​នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​​កំពុង​​ស្រាវ​ជ្រាវ​​អត្តសញ្ញាណ​ជនរងគ្រោះ​​ទាំងនោះ​​ដែល​ជា​កម្មករ​សំណង់​​ហើយ​ទាក់ទង​អាជ្ញាធរ និង​ក្រុមហ៊ុន​ថៃ​​ ដើម្បី​ទាមទារ​សំណង់​សម្រាប់​ជនរងគ្រោះ​កម្ពុជា​ទាំងនោះ​៕(ដោយៈពេញ ផេង)

ថ្ងៃ​១០​កុម្ភះ​គ្រោះថ្នាក់​​ចរាចរណ៍​មាន​​មនុស្ស​ស្លាប់​០៦​នាក់​

  • PDF

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភះ​ម្សិលមិញ​មាន​ចំនួន​១៦​លើក ក្នុង​នោះ​​បាន​បណ្ដាល​​ឲ្យមាន​អ្នកស្លាប់​ចំនួន​០៦​នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​១៧​នាក់ របួសស្រាល​១៤​នាក់​។

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹង​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក បាន​បង្ក​ឲ្យ​ខូចខាត​យាន​យន្ត​សរុប​​២៨​​គ្រឿង ក្នុង​​នោះ​​ម៉ូតូ​​១៥​គ្រឿង​,​រថយន្ត​ធុន​តូច​​០៩​គ្រឿង​,​រថយន្ត​ធុន​ធំ​​០៣​គ្រឿង យាន​ផ្សេងៗ​០១​គ្រឿង និង​ថ្មើរ​ជើង​​០២​នាក់​៕

សមត្ថកិច្ច នឹង​បង្ហាញ​មុខ​ជនសង្ស័យ ករណី​បោក​គ្រាប់បែក​១​គ្រាប់ ចូល​ក្នុង​រោងការ នៅ​កំពង់ធំ​

  • PDF

​សមត្ថកិច្ច នឹង​បង្ហាញ​មុខ​ជនសង្ស័យ​ម្នាក់ ដែល​គេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​បោក​គ្រាប់បែក​១​គ្រាប់ ចូល​ក្នុង​រោង​អាពាហ៏ពិពាហ៏​មួយកន្លែង ក្នុង​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា​។

​សូមបញ្ជាក់ ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៤ ករណី​ដ៏​រន្ធត់​មួយ​បាន​កើតឡើង បន្ទាប់ពី​ជន​ម្នាក់​បាន​បោក​គ្រាប់បែក​១​គ្រាប់ ចូល​រោងការ នៅ​ចំណុច​ភូមិ​ជាំ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដែល​បាន​សំលាប់​មនុស្ស ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​៩​នាក់ និង​អ្នករបួស​ជិត​៣០​នាក់ ។​

​លោក កែ ខាន់​ណា​រ៉ា ស្នងការរង​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ជា​ការពិត​ណាស់​ឆ្លង​តាម​ការស្រាវជ្រាវ ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន​ជុំវិញ​ហេតុ​ការណ៏បោកគ្រាប់បែ​កនេះ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពិតប្រាកដ​មែន ហើយ​រហូត​មកដល់​ថ្ងៃទី​២៨​នេះ ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ធ្វើការ​សាកសួរ​ទៅ​តាម​ជំនាញ ម្យ៉ាង​បើ​គិតពី​ការឃាត់ខ្លួន​រហូតមក​ដល់ពេល នេះ​គឺ​មិនទាន់​លើស​ម៉ោង​នោះ​ឡើយ​។​

​យ៉ាងណាក៏ដោយ ឆ្លង​តាម​ការស៊ើបអង្កេត ឃើញ​ថា​រហូត​មក​ដល់​ម៉ោង​១១ ថ្ងៃត្រង់ ទី​២៨ ខែ​មករា គឺ​សមត្ថកិច្ច បាន​រកឃើញ​វត្ថុតាង ជាច្រើន​សំរាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ​ម្នាក់​នេះ​រួច​ជា​ស្រាច់ ហើយ​នៅពេល​ដែល​សមត្ថកិច្ច​ប្រមូល​ភស្តុតាង​បាន​គ្រាប់​គ្រាន​ឈានដល់​ការ​ចងក្រង សំណុំរឿង​រួចរាល់​ហើយ​នោះ សមត្ថកិច្ច​នឹង​បង្ហាញមុខ​ជូន​សាធារណៈជន និង​បញ្ជូន​ទៅ​ស្ថាបណ្ណ​អយ្យការ​ធ្វើ​ការបន្ត​។​

​ទាក់ទិន​ករណី​បោក​គ្រាប់បែក​ចូលក្នុង​រោងការ​នេះ ដែ​រហូត​មកដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤ អ្នក​ស្លាប់​បាន​កើនឡើង​ដល់​១០​ហើយ​។

​បើ​តាម​សមត្ថកិច្ច បានឲ្យដឹង ថា ឆ្លង​តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​បោក​គ្រាប់បែក​នេះ គឺ​មិន​មាន​ភាគី​ណា​ម្នាក់​ពាក់ព័ន្ធ​ស្នេហា​ត្រីកោណ ឬ​ជំនាស់​គ្រួសារ​អ្វី​នោះឡើយ ហើយក៏​មិន​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​នោះដែ សក្ខីកម្ម តែមួយគត់​គឺ​គំនុំ​សងសិក ព្រោះ​កូន​កំលោះ និង​ជនសង្ស័យ​រួមទាំង​អ្នក​ភូមិ​

២​នាក់​ទៀត គឺ​ចាប់ផ្ដើម​មាន​ជំ​នាស់​ឈ្លោះប្រកែក​វាយតប់​គ្នា និង​រហូត​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន សម្របសម្រួល​ដោយ​តំរូវ​ឲ្យ​ភាគី​កូនកំលោះ​បង់​លុយ​ជា​សំណង​ទៅ​ជនសង្ស័យ​ចំនួន​២០​ម៉ឹន​រៀល ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ទទួល ដោយ​ប្រពន្ធ​ជនសង្ស័យ​ផ្ទាល់​ជា​អ្នក​យក លុយ​ជំ​នួន​ប្ដី គំនុំ​ដោយ​សារ​សុ​រា និង​ការសម្របសម្រួល​របស់​មេភូមិ គឺ​មិន​បាន​ធ្វើឲ្យ ជនសង្ស័យ​ស្ងប់ចិត្ត​នោះឡើយ និង​ឈាន​ដល់​ការបោកគ្រាប់បែក នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៤ ដែល​កូនកំលោះ​ឈ្មោះ ជា ចក់ ត្រូវ​ចូល​រោងការ​៕

ស្លាប់​៨​នាក់ និង​៣០​នាក់​ទៀត​រងរបួស ដោយសារ ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់ បែក​ចូលក្នុង​រោងការ​នៅ​កំពង់ធំ​

  • PDF

​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយ​មាន​ជន​មិន​​ស្គាល់​​មុខ​​គប់​​គ្រាប់​បែក​​ចូល​ក្នុង​​រោង​ការ​មួយ​កន្លែង​នៅ​​ខេត្ត​​កំពង់ធំ ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន​៨​នាក់ អ្នករងរបួស​ចំនួន​៣០​នាក់​។

​សេចក្ដីរាយការណ៍​ពី​បណ្ដាញ​ព័ត៌មាន​នានា​បានឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​២៥ ​ខែ​មករា នៅ​ចំណុច ភូមិ​ជាំ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​៕

សកម្មជន​​តំណាង​អ្នក​ភូមិ​បឹងកក់​ ៥នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

  • PDF

សកម្មជន​តំណាង​ស្រ្តី​អ្នក​ភូមិ ​បឹងកក់ ​៥នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មករានេះ ​ត្រូវបាន ​សមត្ថកិច្ចចាប់ខ្លួន នៅ​ខណៈ​ពេល​ដែល​ស្រ្តី​ទំាង​នោះ ត្រៀម​ នឹង​យក​ញាតិ​ ទៅ​ដាក់​នៅស្ថានទូត​បារំាង​ ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នាពេល​កន្លងមក​​​។ នេះ​​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី ​លោក ​សា ខន​ ស្វាមី ​របស់ ​អ្នកស្រី​យ៉ោម បុប្ផា ប្រាប់វិទ្យុ​ខ្មែរ​អន្តរជាតិ ​វាយោ​ FM ​នៅ​ព្រឹក​នេះ​។សកម្មជន​ដីធ្លី​ទាំង៥​នាក់នោះ ​រួមមាន​ អ្នកស្រី​ ទេព វន្នី ​អ្នកស្រី ​យ៉ោម បុប្ផា​ អ្នកស្រី បូ ឆវី អ្នកស្រី ​ផាន់ ​ឈុនរ៉េត ​និងអ្នក​ស្រី​ សុង​ ស្រីលាភ​​​។

សម្លេង

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.



យ៉ាង​ណា​ក៏ដោយ​ មកដល់ពេលនេះ​ នៅមិន​ទាន់​​ដឹងថា​ តើ​សកម្មជនដី​ធ្លីទាំង៥​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន ​នៅ​ព្រឹក​ថ្ងៃទី​០៦​មករា​ នេះ នឹង​ត្រូវ​បញ្ចួន​ខ្លួន​ទៅ​ណា​នៅ​ឡើយ​ទេ​៕(ដោយៈ ឆេង សូរិយា)

ក្រសួង​ការពារជាតិ ប្រកាស​ការពារ​លទ្ធផល​បោះឆ្នោត​

  • PDF

​នៅ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤​នេះ ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មួយ ដោយ​បាន​ប្រកាស ប្តេជ្ញា​ការពារ​លទ្ធផល​បោះឆ្នោត និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន​សែន ក្នុង​អាណត្តិ​ទី​៥​នេះ ក្នុង​កិច្ចការ​កំណែទម្រង់​ស៊ីជម្រៅ និង​ទូលំទូលាយ ដើម្បី​គុណភាព និង​ប្រសិទ្ធភាព​។​



បក្សប្រឆាំង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ក្រុម​កម្មករ​

  • PDF

​បន្ទាប់ពី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមបាតុករ ជា​កម្មករ រយៈពេល​ពីរ​ថ្ងៃ​មកនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​០៣ មករា ឆ្នាំ​២០១៤​នេះ ដោយ​អំពាវនាវ​ឲ្យ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ក្រុមកម្មករ​។

​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស ចំពោះ​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ បាញ់​បង្ក្រាប​មក​លើ​កម្មករ​-​កម្ម​ការ​នី និង​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​បាតុកម្ម ដោយ​អហិង្សា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​។

​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច បញ្ឈប់​ជា​បន្ទាន់​នូវ​ការប្រើ​អំពើ​ឃោរឃៅ បង្ក្រាប​មក​លើ​កម្មករ​-​កម្ម​ការ​នី និង​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ពួកគេ​ធ្វើ​ការតវ៉ា ដោយ​សន្ដិវិធី ដើម្បី​ទាមទារ​តម្លើង​ប្រាក់ខែ សម្រាប់​ចិញ្ចឹមជីវិត​តែប៉ុណ្ណោះ​។

​ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ ដល់​សហគមន៍​អន្ដរជាតិ ជួយ​ធ្វើ​ការតាមដាន ឃ្លាំមើល និង​ធ្វើ​អន្ដរាគមន៍ ទប់ស្កាត់​ចំពោះ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​ប្រដាប់អាវុធ​មួយចំនួន មកលើ​ប្រជាពលរដ្ឋ​។

ចំណែកសហព័ន្ធសហជីព និងសមាគមចំនួន១៤ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោស​កងកម្លាំង​សមត្ថ​កិច្ចប្រើ​អំពីហិង្សាវាយ និងបាញ់បង្រ្កាបក្រុមអ្នកតវ៉ានេះផងដែរ៕(ដោយៈឃួន សុភ័ក្រ)

មន្ទីរពេទ្យ​ឯកជន​និង​ផ្ទះល្វែង ពីរ​កន្លែង ត្រូវបាន​ក្រុមកម្មករ​វាយកម្ទេច​

  • PDF

បើ​តាម​សេចក្ដីរាយការណ៍​នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៤​នេះ បានឲ្យដឹង ថា មន្ទីរពេទ្យ​ឯកជន និង​ផ្ទះល្វែង ពីរ​កន្លែង ត្រូវបាន​ក្រុមកម្មករ​វាយកម្ទេច នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា នៅ​ផ្លូវ​វ៉ង​ស្រេង រាជធានី​ភ្នំពេញ​។

​មូលហេតុ ដែល​ក្រុមបាតុករ បាន​វាយ​កម្ទេច​មន្ទីរពេទ្យ​ឯកជន​នោះ ដោយសារ​មន្ទីរពេទ្យ​នោះ មិន​ព្រម​ព្យាបាល​កម្មករ​ដែល​រងរ​បួស​។ ចំណែក​ផ្ទះល្វែង​ដែល​ក្រុម​កម្មករ វាយកម្ទេច​ដែរនោះ ដោយសារ ក្រុមបាតុករ សង្ស័យថា មាន​ប៉ូលិស​បង្ក្រាប​កុប្បកម្ម កំពុង​លាក់ខ្លួន​ក្នុងនោះ​។​

​រីឯ​បើតាម​សេចក្ដីរាយការណ៍​ពី គណៈកម្មាធិកា​រប្រព្រឹត្ដិ​កម្ម នៃ​អង្គការ​សមាគម ការពារ​សិទ្ធិមនុស្ស​កម្ពុជា បានឲ្យដឹង ថា នៅតាម​បណ្តោយ​ផ្លូវវេង​ស្រេង រាជធានី​ភ្នំពេញ កងកំលាំង​ប៉ូលីស និង​កងរាជអាវុធហត្ថ​បានចាប់ផ្តើម ចូល​ឆេកឆេ​រតាម​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​។​

​គួរបញ្ជាក់ ថា តាម​សេចក្ដីរាយការណ៍​នានា នៅ​ព្រឹក​ថ្ងៃទី​០៣ មករា ឆ្នាំ​២០១៣ បានឲ្យដឹង ថា ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ ជា​កម្មករ នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង បាន​ឈាន​មាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់​។​

​យ៉ាងណាក៏ដោយ មិនទាន់មាន​សេចក្ដីរាយការណ៍​ជាក់លាក់ ថា មាន​អ្នកស្លាប់ និង​របួស​ប៉ុន្មាន​នោះ​ទេ ដោយ របាយការណ៍​បឋម​បង្ហាញ ថា មាន​កម្មករ​យ៉ាង​ហោច​ណាស់​២​នាក់​ស្លាប់ និង​៥​នាក់ របួស ដោយ​គ្រាប់កាំភ្លើង​។​

​ចំណែក​ក្រុម​សមត្ថកិច្ច ក៏​ទទួល​រងរបួស​ផងដែរ បើ​តាម​មន្ដ្រី​កងរាជអាវុធហត្ថ មាន​កម្លាំង​សមត្ថកិច្ច​៩ នាក់ បាន​រងរបួស ដោយសារ​តែ​ក្រុម​កម្មករ គាប់​ដុំថ្ម និង​ប្រើ​ជំ​ពាម​កៅស៊ូ​៕

ការប៉ះទង្គិច​គ្នា នៅ​ផ្លូវវេង​ស្រេង​ឈានដល់​មាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់​

  • PDF

តាម​សេចក្ដីរាយការណ៍​នានា នៅ​ព្រឹក​ថ្ងៃទី​០៣ មករា ឆ្នាំ​២០១៣ បានឲ្យដឹង ថា ការប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ ជា​កម្មករ នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង បាន​ឈាន​មាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់​។

​យ៉ាងណាក៏ដោយ មិនទាន់មាន​សេចក្ដីរាយការណ៍​ជាក់លាក់ ថា មាន​អ្នកស្លាប់ និង​របួស​ប៉ុន្មាន​នោះ​ទេ ដោយ របាយការណ៍​បឋម​បង្ហាញ ថា មាន​កម្មករ​យ៉ាង​ហោច​ណាស់​២​នាក់​ស្លាប់ និង​៥​នាក់ របួស ដោយ​គ្រាប់កាំភ្លើង​។​

​ចំណែក​ក្រុម​សមត្ថកិច្ច ក៏​ទទួល​រងរបួស​ផងដែរ បើ​តាម​មន្ដ្រី​កងរាជអាវុធហត្ថ មាន​កម្លាំង​សមត្ថកិច្ច​៩ នាក់ បាន​រងរបួស ដោយសារ​តែ​ក្រុម​កម្មករ គាប់​ដុំថ្ម និង​ប្រើ​ជំ​ពាម​កៅស៊ូ​។

​គួរបញ្ជាក់ ថា កាលពី​យប់​ថ្ងៃ​ព្រហស្បត្ដិ៍ នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង ក៏​មាន​ផ្ទុះ​អំពើហិង្សា​ដែរ ដោយ​បាន​បណ្តាល​មនុស្ស​ប្រមាណ​ជាង​២០​នាក់​រងរបួស ក្នុងនោះ​មាន​កម្លាំង​សមត្ថកិច្ច​៩​នាក់​៕


អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​៖​អាជ្ញាធរ ចាត់​វិធានការ​ចំពោះ​មុខ រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ និង​របៀបរៀបរយ​

  • PDF

គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ យ៉ាងហោច​ណាស់​មាន​ស្ថាប័នរដ្ឋ​ធំ​ចំនួន​៥​ហើយ បាន​ក្លាយ​ជា​ទីតាំង​ទាមទារ តវ៉ា និង​បិទផ្លូវ ពី​ក្រុមអ្នកតវ៉ា​នានា​នៅ​រាជធានី​ភ្នំពេញ​។ ស្ថាប័នរដ្ឋ​ធំៗ​ទាំងនោះ​រួមមាន ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ធម្មការ និង​សាសនា ក្រសួង​បណ្ដុះបណ្ដាល​ការងារ និង​វិជ្ជាជីវៈ ក្រសួង​​ព័ត៌មាន និង​សាលា​រាជធានី​ភ្នំពេញ​ជាដើម​។​

​លោក​ខេង ទី​តូ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​ចំពោះ​ការទាមទារ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ជា វិធានការ​ចំពោះ​មុខ របស់​សមត្ថកិច្ច គឺ​សមត្ថកិច្ច ត្រូវ​រក្សា​សណ្ដា​ប់ធា្ន​ប់ សន្តិសុខ និង​របៀបរៀបរយ​សង្គម​សិន ខណៈ ដែល កំពុងតែ រង់ចាំ​ការ បទបញ្ជា​ពី​ថ្នាក់លើ​។​

​លោក​បាន​បន្ថែមថា នៅពេល​បច្ចុប្បន្ឋ​នេះ​ក្រុមអ្នកទាមទារ​ទាំង​នោះ បាន​ធ្វើឲ្យ​ប៉ះ​ព៉ា​ល់ដល់​សេវា​សាធារណៈ​ជា ច្រើន តែ​អ្នកនាំពាក្យ​រូប​នេះ​មាន​ភាព​ជឿជាក់ថា រឿង​ទាំងអស់​គឺ​កើតចេញ ពី​អ្នកនយោបាយ​ហើយ ថ្នាក់ដឹកនាំ​គណបក្ស​នយោ​បាយ​​នឹងមាន​ដំណោះស្រាយ​ក្នុង​ការបញ្ចប់​នូវ​បញ្ហា​ទាំងនេះ​។​

​ហើយ​ប្រសិនបើ​មានការ​បិទ​ផ្លូវ​នានា និង​ការ​ឡោមព័​ន្ឋ​ស្ថាប័ន​រដ្ឋ​ដែល​អាច​ធ្វើឲ្យ​មន្ត្រីរាជការ​មិន​អាច​ធ្វើ​ការងារ​បាន ឬ​មាន​ការរាំងស្ទះ​ដល់​មន្ត្រីរាជការ​នោះ សមត្ថកិច្ច​នឹង​ត្រូវ​អនុវត្ត​ន៏​ច្បាប់ និង​អនុវត្ត​ន៏​តាម​តួនាទី​ភារកិច្ច ដើម្បី​រារាំង​បាតុករ​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់ នឹង​ត្រូវ​បំបែក​ក្រុម​បាតុករ​ផងដែរ​។​

​គួរបញ្ជាក់​ថា ក្រុមអ្នកតវ៉ា​នានា​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​ដាច់​ដោយឡែច​ពីគ្នា ក្នុង​ការទាមទារ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ធ្នូ​នេះ ដូចជា  ក្រុម​ប្រជាពលរដ្ឋ ដែល​មាន​ជំលោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​ដើរ​ដង្ហែ​ចេញពី​តំបន់​បឹងកក់ ឆ្ពោះទៅ​កាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថាប័នរដ្ឋ​មួយ​នេះ បញ្ឈប់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​។

និង ក្រុមបាតុករ របស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ក៏​បាន​ប្រកាស​ដង្ហែ​ជា​ក្បួន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​ទាមទារ ឲ្យ​សម្តេច​ហ៊ុន​សែន លា​ចេញ​ពី​តំណែងជាដើម៕​(ដោយៈវណ្ណ វុត្ថា)

ក្រុម​អ្នក​លេង​​ហ្វេ​ស​​បុកចោទ​​ថា ​​រដ្ឋាភិបាល​​អស​ម​ត្ថភាព ​ក្នុង​ការ​ថែ​រក្សា​​ ព្រះ​​សិរី​​រឹក​​ធាតុ​​​

  • PDF

ប្រជា​ពលរដ្ឋ​​កម្ពុជា​​មិន​​តិច​​នោះ​​ទេ​ ដែល​​បាន​​ចាប់​​អា​រ​ម្មណ៏​ជា​ខ្លាំង​​ទៅ​លើ​​ដំណឹង​​បាត់​​នូវ​​ព្រះ​​សិរី​​រឹក​​ធាតុ​​នៅ​​ព្រះ​​សក្យ​​មុនី ​ភ្នំ​ឧដ្ដុង ​ឬ​ភ្នំ​អដ្ឋ​រស្ស​​។​ នៅតាម​​គណនី​​ហ្វេ​សបុ​ក​របស់​ ​អ្នក​ប្រី​ប្រាស់​​បណ្ដាញ​​សង្គម​នេះ​ ត្រូវ​បាន​​គេ​ឃើញ​ថា ​មានការ​​បង្ហោះ​ និង​​មាន​​ចែក​រំលែក​​ជា​​ច្រើន​នូវ​​ដំណឹង​​នៃ​​ការ​បាត់​បង់​ វត្ថុ​ស័ក​​សិទ្ឋិ​​រ​បស់​​ខ្មែរ ​ដែល​​ជាទី​​គោរព​​បូជា​ គឺការបាត់បង់​​ព្រះ​សិរី​រឹក​ធាតុ​ ព្រះ​សម្មាសម្ពុធ​ នៅ​​អតីត​រាជ​ធានី​កម្ពុជា​ សម័យ​​ឧដ្ដុង​។​

​អ្នក​លេង​​ហ្វេ​ស​បុ​ក​​មួយ​​ចំនួន​ បាន​​សរសេរ​នៅ​លើ​ផ្ទាំង​រូបភាព​ព្រះ​រតនៈ​កោដ្ឋ​ថា ​រដ្ឋាភិបាល​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ​ ចំពោះ​ការបាត់បង់​នូវ​សម្បត្តិ​វប្បធម៌​នេះ​។ ការដាក់បន្ទុក​រដ្ឋាភិបាល​បែបនេះ ត្រូវបាន​គេ​ឃើញ​នៅ​តាម​គណនី​ហ្វេ​ស​បុក​ជាច្រើន​របស់​អ្នក​ប្រី​ប្រាស់ ជា​ពិ​សេស​​​​​​​គណនី​ ដែល​មាន​រូបអ្នក​ប្រី​ប្រាស់​​ជា​យុវជន​​​។​

​ចំពោះ​​ការចោទប្រកាន់​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការរក្សា​ព្រះ​សិរី​រឹក​ធាតុ​ ត្រូវបាន​លោក​ផៃ ស៊ីផា​ន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​​បាន​បំភ្លឺថា ​រដ្ឋាភិបាល​មាន​ឋានានុក្រម​របស់​រដ្ឋាភិបាល​ហើយ ​រដ្ឋាភិបាល​ក៏​មិន​បាន​ប្រកែក​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ការ​បាត់​បង់​​​ព្រះ​សិរី​រឹក​ធាតុ​នេះដែរ​។​ តែ​ការទទួលខុសត្រូវ​ផ្ទាល់​របស់​អ្នក​មើល​ថែ​ព្រះ​សិរី​រឹក​ធាតុ​នេះ ​ជា​រឿង​ដាច់ដោយឡែក​ពី​រដ្ឋាភិបាល​។ ​​

សម្លេងលោក​ផៃ ស៊ីផា​ន​

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

​ទោះជា​យ៉ាងណា​ក្ដី​​ ប្រជាពលរដ្ឋ​មួយចំនួន​ធំ​ បាន​សម្តែង​ការសោកស្តាយ​យ៉ាង​ខ្លាំង​នៅក្នុង​ករណី​នេះ​​ ហើយ​បាន​ទាំង​អង្វរ​ដល់​អ្នក​លួច​ឲ្យ​យក​ត្រលប់​មកវិញ​នូវ​ព្រះ​សិរី​រឹក​ធាតុ​ និង​បាន​ផ្តាំ​កុំឲ្យ​ឈ្មួញ ​ទទួល​ទិញ​សម្បត្តិ​វ​ប្បធ​ម៏​ខ្មែរ​​មួយ​នេះ ​ជាដាច់ខាត​។​​​

​​គួរ​បញ្ចាក់​ថា ​ព្រះ​សិរី​រឹក​ធាតុ ​ព្រះ​សម្មាសម្ពុធ ​នៅ​ព្រះ​សក្យមុនី​ចេតិយ្យ ​ត្រូវបាន​ចោរលួច​យកចេញ​ពី ទី​តំកល់​នៅ​យប់​ថ្ងៃទី​១២ ​ខែ​ធ្នូ ​ឆ្នាំ​២០១៣​។​ ក្រោយពី​ទទួល​ដំណឹង​ថា ​មាន​ការ​បាត់​ព្រះ​សិរី​រឹក​ធាតុ ​ពី​ទី​តំកល់​នោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ ​និង​ស៊ើប​អង្គេត​ភ្លាមៗ​ទាំងយប់​​ផងដែរ​៕ ​(​អត្ថបទ​ដោយ វណ្ណ វុត្ថា​)

ប៉ះ​ទង្គិច​​​មួយ​​ប្រាវ​​រវាង​​​ក្រុម​​​ពលរដ្ឋ​​​ចូលរួម​​​ទិវា​​សិទ្ធិ​មនុស្ស​​និង​សមត្ថកិច្ច​នៅ​​វត្ត​​ភ្នំ​​

  • PDF

​ក្រុម​​ប្រជា​ពលរដ្ឋ ​ដែលមិនព្រម​ត្រឡប់ ​ទៅលំនៅដ្ឋានវិញ បន្ទាប់​ពី​​បាន​​បញ្ចប់​​ ការ​ដើរ​​ហែ​​ក្បួន ​​ក្នុង​​ទិវា​​សិទ្ធិ​​មនុស្ស​​​​ថ្ងៃនេះ បាននាំគ្នា​ប្រមូលផ្តុំ​ នៅមុខ​ស្ថានទូតអាមេរិក ​​​ដើម្បី​​​បន្ត​​​ចូល​រួម​​​​បាតុ​កម្ម​​ ជាមួយ​គណបក្ស​​​សង្គ្រោះ​​ជាតិ ​​​នៅ​​ថ្ងៃ​ទី ១៥ ​ខែ​ធ្នូ ​ខាងមុខ។ ​​ ​ក្រុម​​ប្រជា​ពលរដ្ឋ បាន​​ប៉ះ​ទង្គិច​​គ្នា​​ ជាមួយ​នឹង​​កម្លាំង​​សមត្ថកិច្ច ​​រាជធានី​​ភ្នំពេញ​ ​នៅ​យប់ ថ្ងៃទី​ ១០ ​ខែ​ធ្នូ​នេះ ​បន្ទាប់ពី​​ក្រុម​​មន្ត្រី​​អាជ្ញាធរ ​បាន​​បណ្តេញ​ និង ​​ចាប់​​ក្រុម​សកម្មជន​​ទាំងនោះ​​ ដាក់​​លើ​រថយន្ត​ ដោយ​​មូល​ហេតុ​ មិន​​ឲ្យ​ស្នាក់​​នៅ​ទីនោះ​​។​​

​បើ​តាម​​សេចក្តីរាយការណ៍​​ ពី​កន្លែង​កើត​ហេតុ​​បានឲ្យដឹង​ថា ​ក្នុង​ព្រឹត្តិការណ៍​នេះ​ មានការ​គប់​ដុំ​ថ្ម ​និង​ដប​មាន​សាំង​ មក​លើ​ក្រុម​ប៉ូលិស ក្នុង​​ពេល​ប្រតិបត្តិ​ការ​នោះ​​។ ​ប៉ុន្តែ​​មិន​ទាន់​​មាន​របាយការណ៍​​ណាមួយ ​បញ្ជាក់​ពី​អ្នករងរបួស ​ក្នុង​ហេតុការណ៍​នោះ​ឡើយ​។​​

​គួរបញ្ជាក់​ថា ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច ​ជាមួយនឹង​ក្រុម​ប្រជាពលរដ្ឋ​ ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស​នេះ​ បាន​កើត​ឡើង​​បន្ទាប់ពី​​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​​ នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​ ដោយ​អហិង្សា ​និង​សន្តិវិធី ​ទាំង​នៅក្នុង​រាជធានី​ភ្នំ​ពេញ​ ​​និង​ខេត្ត​សៀមរាប។ចំពោះ​ក្រុម​​ប្រជា​ពលរដ្ឋ ​ដែលមិនព្រម​ត្រឡប់​ ទៅលំនៅដ្ឋានវិញ គណបក្សសង្រ្គោះជាតិ​មិនមានវិធានការរៀបចំ ជូនក្រុមបាតុករទេ ទើបនាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូត និង វត្តភ្នំយ៉ាងដូច្នេះ ​​៕(ដោយៈសៅ វិសាល)

១១​​ខែ​​ ឆ្នាំ​​២០១៣ ​គ្រោះ​អគ្គីភ័យ​​កើន​ឡើង​​២១​​ករណី​​បើ​ធៀប​​នឹង​​ឆ្នាំ​​២០១២​

  • PDF

អគ្គីភ័យ​​​ក្នុង​ប្រទេស​​កម្ពុជា បាន​​​កើត​ឡើង​​៩៩​​ករណី​ ក្នុង​​រយៈ​ពេល​​១១​​ខែ​ឆ្នាំ២០១៣នេះ គ្រោះ​អគ្គីភ័យ​នេះកើតឡើងភាគច្រើន​បណ្ដាល​មក​ពី​​ការ​ទុស្សេ​ចរន្ត​​អគ្គស​នី​​។​​នេះ​បើ​​តាម​​ការ​បញ្ជាក់​​​ពី​​​ ការិយាល័យ​​នគរបាល​​បង្កា​​ និង​​ពន្លត់​​អគ្គីភ័យ​។​​

​លោក ​នេ​ត វន្ថា ​នាយក​ការិយាល័យនគរបាល​បង្ការ​ និង​ពន្លត់​អគ្គីភ័យ ​បាន​បញ្ជាក់​​ឲ្យដឹង​​នៅ​​ថ្ងៃ​ទី​៦​ ធ្នូ​នេះ​​ថា ​គ្រោះ​អគ្គីភ័យ​​នៅក្នុង​ប្រទេស​​​​កម្ពុជា ​មាន​​ការ​​កើត​​ឡើង​​រហូត​ដល់​​៩៩​លើក​ ក្នុង​រយៈពេល​១១​ខែ​នេះ ​បើ​គិត​ចាប់ពី​ខែ​មករា​ មក​ត្រឹម​ចុង​ខែ​វិច្ឆិកា​​។ ​គ្រោះ​អគ្គីភ័យ​ចំនួន​​៩៩​​លើក​ កើតឡើង​​ក្នុង​ករណី​ផ្សេងគ្នា​ ហើយ​ភាគច្រើន​ គឺ​បណ្ដាលមកពី​ចរន្ត​អគ្គីសនី ​ដោយសារតែ​ប្រជាពលរដ្ឋ ​ប្រើប្រាស់​មិន​បាន​​​​ប្រុង​ប្រយ័ត្ន​។​

​លោក នេ​ត វន្ថា​ បានបញ្ជាក់​បន្តថា​ ករណី​អគ្គីភ័យ​៩៩​លើក​ ក្នុង​នោះ​បណ្ដាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី​មាន​ចំនួន​៥២​លើក ​ការផ្ទុះ​ហ្គាស​មាន​ចំនួន​៧​លើក​ ការ​ផ្សា​ដែក​៦​លើក និង​អគ្គីភ័យ​ឆេះ​កើតឡើង​ ដោយ​មិន​មាន មូលហេតុ​ច្បាស់លាស់​ ចំនួន​៣៤​លើក​​។ ចំណែក​នៅ​ក្នុង​​ទីក្រុង​ភ្នំពេញ ​តំបន់​ដែល​មាន​ករណី​អគ្គីភ័យ ​បាន​កើតឡើង​ច្រើន​ជាង​គេ​ មាន​ចំនួន​២០​លើក ​នៅក្នុង​ខណ្ឌ​មានជ័យ​។​

​លោក នេ​ត វន្ថា បាន​បន្ដថា ប្រជាជន​ទាំងអស់​ត្រូវ​ប្រុង​តែ​ប្រយ័ត្ន​ និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​បញ្ហា​អគ្គីភ័យ​នេះ ​ដើម្បី​ចៀស​វាង​​ការ​បាត់បង់​ទ្រព្យសម្បត្តិ ​និង​ខូចខាត​​ប្រយោជន៍​​ខ្លួនឯង​។​​

​សូមបញ្ជាក់​ថា​ ករណី​គ្រោះ​អគ្គីភ័យ​នៅ​ឆ្នាំ​២០១៣​នេះ ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​ការកើនឡើង​២១​ករណី​ បើ​ប្រៀបធៀប ​កាលពី​ឆ្នាំ​២០១២ ​មាន​ករណី​គ្រោះ​អគ្គីភ័យ​​ពេញ​មួយឆ្នាំ ​មាន​ចំនួន​ត្រឹមតែ​៧៨​​ករណី​​ប៉ុណ្ណោះ​​៕(ដោយៈរំដួល ចិត្រា)




Vayo FM Song Request