វិស័យឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជាមានចំនួន ៧០០រោងចក្រ និងបានផ្តល់ការងារដល់កម្មកជាងពាក់កណ្តាលលាននាក់ ពោលគឺវិស័យកាត់ដេរ មានអភិវឌ្ឍឱ្យកត់សម្គាល់ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។
នេះបើតាមសេចក្តីប្រកាសពីសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងឧស្សាហកម្មនៅក្នុងឱកាសនៃពិធីអបអរសាទរខួបលើកទី១០ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីថ្ងៃទី២០ ខែឧសភា។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា នៅក្នុងឆ្នាំ២០០៣ ការនាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌមានទំហំទឹកប្រាក់ត្រឹមចំនួន ១.៦ពាន់លានដុល្លារ។ រហូតមកដល់ឆ្នាំ២០១២ទំហំទឹកប្រាក់បានកើនឡើងរហូតដល់ទៅ ៤.៤ពាន់លានដុលា្លរ។
ក៏ប៉ុន្តែយ៉ាងណាក្តី សេចក្តីប្រកាដ ដែលបន្តថា ខណៈដែល វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាកំពុងលូតលាស់ រីឯវិវាទការងារក៏បានកើតឡើងជារឿយៗដែរដូចជា កូដ្ឋកម្មទាមទារប្រាក់ឈ្នួល ផលប្រយោជន៍ សកម្មភាពវិន័យ ការបណ្តេញចេញ ការរើសអើងសហជីព និងបញ្ហាដែលទាក់ទងទៅនឹងសិទ្ធិពលករស្ត្រីជាដើម៕

ម្រេចដែលទទួលឈ្មោះល្បីល្បាញផ្នែកគុណភាពនៅខេត្តកំពត សម្រាប់ឆ្នាំ២០១៣នេះ ទទួលបានទិន្នផលទាបជាងការព្យាករប្រមាណ១៨ភាគរយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ីអនកម្ពុជា បានបង្ហាញរបាយការណ៍ថាការលក់ឧបករណ៍ អេឡិចត្រូនិច និងម៉ូតូតាមរយៈការបង់រំលោះ សម្រាប់ត្រីមាសទី១ឆ្នាំ២០១៣នេះ បានកើនឡើងដល់ទៅជាង៧០០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយការកាសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃនេះ។
ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ជិត១០លានដុល្លា ដើម្បីនាំចូលគ្រឿងសម្អាងពីបរទេសនៅត្រីមាសទីមួយឆ្នាំ២០១៣នេះ ពោលគឺកើនឡើងប្រមាណ១៣០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទីភ្នាក់ងារសារព៌មានស៊ីនហ៊ បានចេញផ្សាយកាលពីថ្ងៃទី១៤ខែឧសភាថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនកើនឡើងដល់១៨០លានដុល្លាអាមេរិកនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០១៣នេះ។
ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំនេះបានធ្លាក់ចុះ១២ភាគរយបើធៀបរយៈពេលបីខែកាលពីឆ្នាំ២០១២។
ពិធីពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគឆ្នាំ២០១៣លើកដំបូងនៅខេត្តកោះកុងត្រូវបានធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ឧសភា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគនៅខេត្តតំបន់ឆ្នេរជាមួយប្រទេសវៀតណាម និងថៃ។
យោងតាមសេចក្តីរាយការណ៍ពីប្រទេសហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃទី១១ ខែមេសាកន្លងទៅថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines នឹងមានយន្តហោះចំនួន ២០គ្រឿង។
កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសមកទស្សនាតាមរយៈព្រលានយន្ដហោះអន្ដរជាតិទាំងពីរនៅក្នុងត្រីមាសទី១ឆ្នាំ២០១៣នេះ កើនឡើង២១%ស្មើនឹង៥៦៩,៧៧០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីព្រលានយន្ដហោះកម្ពុជា។
ទិន្នន័យពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបង្ហាញថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀត ណាមនៅត្រីមាសទី១កើនជាង១០ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រីនៅក្នុងកម្មវិធីពាណិជ្ជករប្រចាំសប្តាហ៍របស់ ជា ធីរិទ្ធ ថ្ងៃនេះ ធីរិទ្ធ សូមណែនាំលោកអ្នកនាងមកស្គាល់លោក អ៊ិន ចាន់នី អគ្គនាយកធានាគារអេស៊ីលីដា។
ក្រុមហ៊ុន BOOYOUNG GROUP ដែលជាក្រុមហ៊ុនពហុធុរកិច្ច(សាងសង់លំនៅដ្ឋាន កន្លែងកម្សាន្ត វិស្វកម្មនិងសំណង់ និងហិរញ្ញវត្ថុ) ដែលមានឈ្មោះល្បីនៅប្រទេសកូរ៉េ បានសម្រេចធ្វើការសាងសង់ទីក្រុងពាណិជ្ជកម្ម និងលំនៅដ្ឋានក្នុងទំហំទឹកប្រាក់ជាង១.១៣៣លានដុល្លារអាមេរិក លើផ្ទៃដី២៣,៥ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីចុងសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា គិតត្រឹមត្រីមាសទីមួយឆ្នាំ២០១៣នេះ កម្ពុជានាំចូលប្រេងប្រមាណ៤១២.១៩០តោន គឺធ្លាក់ចុះប្រមាណ១២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនាំចូល ៤១៧.០០០តោន។
ការតាំងពិពរណ៌ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០១៣នេះ បានចាប់ប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ខែឧសភា ឆ្នាំ២០១៣នេះ នៅមជ្ឈមណ្ឌលតាំងពិពរណ៌កោះពេជ្រ ក្នុងក្រុងភ្នំពេញ។នេះបើយោងតាមសន្និសិទការសែតកាលពីថ្ងៃម្សិលមិញនៅស្ថានទួតថៃប្រចាំប្រទេសកម្ពុជា។
នាទីសេដ្ឋកិច្ចនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣សំរាប់ថ្ងៃនេះ ជាដំបូងខ្ងុំសូមជំរាបជួនពីតម្លៃប្រេងសាំង សម្រាប់ក្រុមហ៊ុនតេលាកម្ពុជា ក្រុមហ៊ុន Caltex របស់អាមេរិក និងក្រុមហ៊ុន Total របស់បារាំងមានតម្លៃដូចគ្នា ដោយសាំងស៊ុបពារក្នុងមួយលីត្រមានតម្លៃ ៥៣៥០រៀល រីឯសាំងធម្មតាតម្លៃ៥១៥០ ហើយតម្លៃនេះមិនមានការប្រែប្រួលឡើយបើប្រៀបនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៣។ ដោយឡែក ងាកមកនិយាយពីអាត្រាប្តូរប្រាក់ដុល្លាវិញ។
ធនាគារ Banking Group របស់អូស្រាលី និង New Zealand នៅថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ ២០១៣នេះ បានរាយការណ៍ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៣នេះ ធនាគា ANZ ទទូលបានប្រាក់ចំណេញរហូតដល់$2.94 billion ស្មើUS$3.04 billion ដែលជាការជួយស្រោចស្រងដោយសារតែកំណើនសេដ្ឋកិច្ចអាស៊ីកើនឡើងដ៍ច្រើនសម្បើម។
អំបិលចំនួន២ម៉ឺនតោននឹងត្រូវផលិតក្នុងដំណាក់កាលដំបូងនៅលើទឹកដីខេត្តកំពតដើម្បីនាំចេញទៅប្រទេសកូរ៉េខាងត្បូង។
ក្រុមគង់ នួន អាហរ័ណ នីហរ័ណនៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣ បានរៀបចំកម្មវិធីសន្និសីទកាសែត ស្ដីពីពិធីប្រគល់វិញ្ញាប័ណ្ណប័ត្របច្ចេកទេសជួសជុសត្រាក់ទ័រម៉ាក់យ៉ាន់ម៉ា ដល់ក្រុមបច្ចេកទេស និងភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។
បើទោះបីជាកម្ពុជា-ថៃ កំពុងតែមានបញ្ហានឹងគ្នាក្នុងសំណុំរឿងប្រាសាទព្រះវិហារ យ៉ាងណាក្ដីក៏ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសពីរនៅតែមានដំណើរល្អជាធម្មតាទេ។

































