Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​អន្តរជាតិ

សេដ្ឋកិច្ច​អន្តរជាតិ

សេដ្ឋកិច្ច​​ជប៉ុន​​កើន​០.៩​​ភាគរយ​​នៃ​ត្រីមាស​​ទី​មួយ​ក្រោម​ការ​ដឹកនាំ​​របស់​​នាយក​រដ្ឋ​មន្ត្រី​ថ្មី

​ប្រទេស​ជប៉ុន​ដែល​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ក្នុង​ពិភពលោក​នោះ​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​០.៩​ភាគរយ​សំរាប់​ត្រីមាស​ដើមឆ្នាំ​២០១៣​នេះ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ជប៉ុន​បាន​និយាយថា កំណើនសេដ្ឋកិច្ច​០.៩​ភាគរយ​នៃ​ត្រីមាស​ដើមឆ្នាំ​២០១៣​នេះ​គឺ ជា​​អត្រា​​គួរ​អោយ​កត់​សម្គាល់​ និង​​ជា​​ដំណឹង​​ល្អ​​សំរាប់​​លោក​ Shinzo Abe ដែល​បាន​ព្យាយាម​ជំរុញ​អោយមាន​សន្ទុះ សេដ្ឋកិច្ច​ក្នុងស្រុក​ចាប់តាំងពី​លោក​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​មក​។

លោកនាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​Shinzo Abe​ក៏​បាន​ដាក់​សម្ពាធ​អោយ​ធនាគារ​ជប៉ុន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ខ្លួន​ផង​ដែរ ដើម្បី​ជួយ​លើកស្ទួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។​

លោក Hideki Matsumura​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជប៉ុន​បាន​និយាយថា សេដ្ឋកិច្ច​ជប៉ុន​ក៏​នឹង​មាន​សន្ទុះ​កើនឡើង​បន្ត​ទៅមុខ​ទៀត​ដែរ។​

​គួរ​រំលឹក​ថា​សេដ្ឋកិច្ច​ជប៉ុន​មាន​ការថយចុះ​ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១២ ពោល​គឺ ពី​ខែ​មេសា​ដល់​ខែ​កញ្ញា​។

ប៉ុន្តែ​យ៉ាងណាក្តី​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​បាន​ចាប់ផ្តើម​ងើប​ឡើងវិញ​០.៣​ភាគរយ​ចាប់ពី​ខែតុលា​ដល់​ខែ​ធ្នូ​៕

​ការលក់​​រាយ​​របស់​​ប្រទេស​​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​០,១​ភាគរយ​​ប៉ុណ្ណោះ​

​វិស័យ​លក់រាយ​របស់​ក្រុមហ៊ុន​លក់រាយ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ​គឺ ​០,១%​ក៏​ប៉ុន្តែ​យ៉ាងណាក្តី កាលពី​ខែ​មេសា​កន្លង​ទៅ​វា​បាន​ជួយ​​កាត់បន្ថយ​កង្វល់​ពី​ការធ្លាក់​​ចុះ​​ការ​ចំណាយ​​លើ​​ទំនិញ​ប្រើ​ប្រាស់​​ដែល​​នឹង​​រារាំង​​ដល់​​សេដ្ឋ​កិច្ច​​ដែរ​។​

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​កំណើន​លក់រាយ​០,១​ភាគរយ​នេះ​បាន​កើតមាន​ឡើង​បន្ទាប់ពី​ធ្លាក់ចុះ​០,៥​​ភាគរយ​កាលពី​ខែ​មីនា​។​ ការ​ព្យាករ​ជា​មធ្យម​នៅក្នុង​ការអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់​រាយ​បាន​ធ្លាក់ចុះ​០,៣​ភាគរយ​។​

លោក Michael Moran ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Daiwa Capital Markets America Inc​នៅក្នុង​ទីក្រុង​ញូវយ៉ក​បាន​ថ្លែងថា​អតិថិជន​កំពុង​មាន​សកម្មភាព​ក្នុង​ការចំណាយ​និង​ផ្ដល់​ការគាំទ្រ​ដល់​សេដ្ឋកិច្ច។

ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ការលក់​នេះ បានបង្ហាញ​ថា​ផល​ប៉ះពាល់​លើ​ការចំណាយ​របស់​អតិថិជន​ដែល​បណ្តាល​មកពី​ការដំឡើង​ពន្ធ​ប្រាក់បៀវត្សរ៍​នឹង​កើត​មាន​ឡើង​​បណ្តោះ​អាសន្ន​ជា​ការបង្ហាញ​ឲ្យឃើញ​ថា​ការព្យាករពី​កំណើនសេដ្ឋកិច្ច​នឹង​កើតមាន​បន្ទាប់​ពី​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ពីរ​៕

ក្រុមហ៊ុន ​Volkswagen ​របស់​​អាល្លឺម៉ង់​គ្រោង​​បង្កើត​​រោង​ចក្រ​​ផលិត​​រថយន្ត​​ក្នុង​​ប្រទេស​​ចិន

ក្រុមហ៊ុន Volkswagen​(VW) ដែល​ល្បីល្បាញ់​ខាង​ផលិត​រថយន្ត​ទំនើប​របស់​ប្រទេស​អាល្លឺម៉ង់ គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅក្នុ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អ្នក នាំ​ពាក្យ​របស់​ក្រុមហ៊ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​នេះ។

គម្រោង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នូវក្នុង​ប្រទេស​ចិន​នេះ​ធ្វើឡើង ដើម្បី​ប្រគួតប្រជែង​ទាញ​ទម្លាក់​ក្រុមហ៊ុនផ​លិ​ត​រថយន្ត​អាមេរិក ដោយ​ចង់​ដណ្តើម​យក​នូវ​ទីផ្សា​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ទាំងមូល។

រោងចក្រ​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់ ដែល​ស្ថិតនៅ​ក្នុង​រដ្ឋធានី Changsha​នៃ​ខេត្ត ​Hunan នេះនឹង​ចាប់ផ្តើម​ផលិតកម្ម​របស់ខ្លួន​នូវ​ដើមឆ្នាំ​១០​១៦ ដោយ​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន​ចំនួន​៣​រយ​ពាន់​គ្រឿងក្នុង​មួយឆ្នាំៗ។

​គួរបញ្ជាក់​ថា នៅត្រឹម​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៣​នេះ ក្រុមហ៊ុន Volkswagen បាន​លក់​រថយន្ត​ទៅកាន់​ប្រទេស​ចិន​បាន​ប្រមាណ ​770,000គ្រឿង ដែល​កើន​ឡើង​ជាង​២១​ភាគរយ​ធៀប នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​កន្លងទៅ។

ក៏ប៉ុន្តែ​ដោយ​ឡែក​តួរ​លេខ កាលពី​ឆ្នាំ​២០១២​កន្លងទៅ​ក្រុមហ៊ុន​Volkswagen​​(VW)ក៏បាន​ចែកចាយ​រថយន្ត​ចំនួន 2.81លាន​គ្រឿង​ទៅកាន់​ប្រ​ទេស​ចិន​ផង​ដែរ៕(ដោយៈថា ថៃ)

​ក្រុមហ៊ុន​​កូកា​កូ​ឡា​បន្ថែម​​ទុន​វិនិយោគ​​ចំនួន​​៤​ពាន់​​លាន​​ដុល្លា​​ទៅ​ក្នុង​​ប្រទេស​​​ចិន

ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ភេសជ្ជៈ កូកា កូ​ឡា (Coca-Cola) បាន​ប្រកាស​ដាក់​ទុន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​បន្ថែមទៀត នៅក្នុង​ប្រទេស​ចិន ដើម្បី​បង្កើន​ផលិតកម្ម​របស់ខ្លួន។

នាយក​ក្រុមហ៊ុន​Coca-Cola International លោក AhmetBozer ​បាន​លើក​ឡើង​​ដោយ​​ក្តី​​រំ​ពឹង​ថា ក្រុម​ហ៊ុន​ក៏​​នឹង​បន្ត​និង​បន្ថែម​ការ​វិនិ​យោគ​ទុន​​របស់​​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ឲ្យបាន​យូរអង្វែងទៅមុខ​ទៀត​។

លោក AhmetBozer ​បាន​សង្កត់ធ្ងន់ថា ទឹកប្រាក់​៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ត្រូវ​បន្ថែម​លើ​ការវិនិយោគទុន​នៅក្នុង​ប្រទេស​ចិន​នេះ គឺ​ជា​ថវិកា​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៤​ខាងមុខ។

គួរបញ្ជាក់​ថា ផលិលផល​កូកា​កូ​ឡា គឺ​ភេសជ្ជៈ​ដែល​ពលរដ្ឋ ចិន​ភាគច្រើន​និយម​ប្រើប្រាស់​ដោយ​មាន​សន្ទុះ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ក្រុម​​ហ៊ុន​កូកា ​កូ​ឡា បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ប្រទេស​ចិន​ចាប់ពី​ឆ្នាំ​១៩៧៩​មក​ម្លេះ៕(ដោយៈថា ថៃ)

​ឥណ្ឌា​​បញ្ជារ​​ទិញ​​យន្ត​ហោះ​ដឹក​​ជញ្ជួន​​ជា​ង​​១០០​គ្រឿង​​ពី​​បារាំង​

ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​ត្រូវបាន​គេ​រំពឹងថា​នឹង​ដាក់​បញ្ជារ​ទិញ​យន្តហោះ​ចំនួន​​១០០​គ្រឿង​បន្ថែម​​ទៀត​​ពី​ក្រុមហ៊ុន Boeing និង Airbus នៅ​ក្នុង​ប្រទេស​ប៉ារីសនា​ខែ​មិថុនា​ខាងមុខ។

នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​​របស់​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​កំពូល​​មួយ ​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

មជ្ឈមណ្ឌល CAPA​ សម្រាប់​អាកាសចរណ៍​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​​អំពី​​ទីផ្សារ​​អាកាស​ចរណ៍​​ឥណ្ឌា​​ថា យន្តហោះ​ទាំង​១០០​គ្រឿង ដែល​កំពុង​ដាក់ បញ្ជារ​ទិញ​ពី​ក្រុមហ៊ុន​​អាកាស​ចរណ៍​​ប្រទេស​​ប៉ារីស​​នោះ​​នឹង​​ត្រូវ​​ត្រួត​ពិនិត្យ​​ដោយ​ភ្នាក់ងារ​ធ្វើ​ដំណើរ ​Naresh Goyal។​

គួរបញ្ជាក់​ថា ឥណ្ឌា គឺ​ប្រទេស​មាន​ទីផ្សារ​អាកាសចរណ៍​ធំ​បំផុត​ក្នុង​ពិភពលោក ខណៈ​ការ​ហោះហើរ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​បំផុត ដែល​អាច​ប្រមូលប្រាក់​ចំណួល​បាន​យ៉ាងខ្ពស់ ហើយ​និង​ការ​លាតសន្ធឹង​យ៉ាង​វែងឆ្ងាយ​របស់​ប្រទេសជាតិ។

ការ​បញ្ជារ​​ទិញ​​យន្តហោះ​របស់​ប្រទេស​ប៉ារីស​ក៏​នឹង​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​លក់​យន្តហោះ​ដ៏​ធំ​បំផុត​ក្នុង​ប្រវិត្តិសាស្ត្រ​អាកាស​ច​រណ៍​រប​ស់​​ឥណ្ឌា​ផង​ដែ​រ។

កាលពី​ខែ​កញ្ញា​កន្លងទៅ​ក្រុម​អាកាសចរណ៍ Boeing បាន​ព្យាករណ៍​ថា ប្រទេស​ឥណ្ឌា​នឹង​ត្រូវការ​យន្តហោះ​ថ្មីៗ​បន្ថែម​ប្រមាណ​​ជា ១,450 គ្រឿង​​ទៀត សម្រាប់​ដឹក​ទំនិញនិង​អ្នកដំណើរ​ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ US$175billion នៅ​ឆ្នាំ​២០៣១​។

ដូច្នេះគម្រោង​នេះ​នឹង​ធ្វើឲ្យ​ប្រទេស​ជាតិ​អាស៊ី​អាគ្នេហ៍​នឹង​មាន​កំណើន​អ្នកដំណើរ​ទូទាំង​ពិភពលោក​យ៉ាងច្រើន​បំផុត​នៅ​ក្នុង​រយៈពេល​ពី​រទស វត្ស​ន៍​​ខាងមុខ​ទៀត​៕

​ទីផ្សារ​​នៅ​​សហរដ្ឋ​អាមេរិក​​កំពុង​តែ​មាន​​ដំណើរ​ការ​​យ៉ាង​​ល្អ​នៅក្នុង​​កំណត់​ត្រា​ថ្មី​

ការ​ស្តុក​ទុក​ទំនិញ​ផ្សេងៗ​របស់​សហរដ្ឋអាមេរិក​បាន​បន្ត​ហក់​ឡើង​យ៉ាងខ្ពស់​កាលពី​ថ្ងៃ​ពុធ​ដែល​នេះ​ជា​ទិន្នន័យ​សេដ្ឋកិច្ច​វិជ្ជមាន​មួយ​ពី​ប្រទេស​ចិន និង​អាឡឺម៉ង់ ដើម្បី​ចុះ​កំណត់ត្រា​ថ្មី​។

នៅក្នុង​បញ្ជី​កំណត់ត្រា​ថ្មី​អាមេរិក​បង្ហាញថា ការ​ងើប​ឡើងវិញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន កើតឡើង​ក្នុង​រយៈពេល​ដ៏​ស្ងប់ស្ងាត់​មួយ សម្រាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។

បើ​ទោះបី​បែប​នេះ​ក៏ដោយ​អ្នកវិនិយោគ​នូវតែ​មាន​ការព្រួយបារម្ភ​ដោយ​ទិន្នន័យ ឧស្សាហកម្ម ផលិតផល​អាល្លឺម៉ង់ ដែល​ទ​ទូល​បាន​ផល​វិជ្ជ​មាន ហើយ​និង​ការនាំ​ចូល​របស់​ចិន​កាន់តែ​ខ្ពស់​ឡើង​ដែរ។

​ដោយឡែក លោក ​Alan Skrainka ប្រធាន​ភ្នាក់ងារ​វិនិយោគ​បា​និយាយថា ប្រការ​នេះ​កាន់តែ​ឲ្យ​អ្នក​វិនិយោគ​​មាន​ទំនុក​ថែម​មួយកម្រិត​ទៀត ហើយ​ពួកគេ​កំពុងតែ​ជ្រើសរើស​ទំនិញស្តុក​ទុក​ពី​ព្រោះ​ការ វិនិច្ឆ័យ​ជាទូទៅ​មួយ​ឲ្យដឹងថា សេដ្ឋកិច្ច​កំពុងតែ​ចាប់ផ្តើម​ឆ្ពោះ​ទៅ​កាន់​មាគ៌ា​ដ៏​ល្អ ដែល​អាច​មាន​លទ្ធភាព​សម្រេច​បាន​សម្រាប់​ការវិនិយោគ​។

​ក្រុមហ៊ុន McDonald's បានបញ្ជាក់​ថា អាមេរិក​បាន​លក់​កើនឡើង​0.7%។ ចំណែក​ក្រុម​ហុន​លក់​គ្រឿង​អេឡិចត្រូនិច​ហ្គេម​វិឌីអូ និង​កំព្យូទ័រ បាន​កើនឡើង​ក្រឺត​តែម្តង​រហូត​ដល់​17.1% បន្ទាប់​ពី​ព្យាករណ៍​ថា​ឆ្នាំ​២០១៤​នឹង​ចំណេញ​ដល់​1.20​លាន់​ដុល្លា​​អាមេរិក​ដែល​វា​ខ្ពស់ជាង​អ្នក​វិភាគ​​រំពឹងទុក​ទៅទៀត​។

ថ្លែង​ពី​ក្រុម​ហុន J.C. Penney ដែល​ជា​ក្រុម​ហុន​លក់​គ្រឿង អលង្ការ គ្រឿអ​ល​ម្អផ្ទះ និង​សម្លៀកបំពាក់​បុរស ស្ត្រី​គ្រប់​វ័យ​នោះ​កើនឡើង​7.4% ។ សម្រាប់​ក្រុមហ៊ុន​ម្ហូបអាហារ​ហៅថា Whole Foods Market ចំណេញ​បាន​10.1% លើ​21% កើនឡើង​យ៉ាង​ខ្ពស់​មែនទែន​សម្រាប់​ប្រាក់​ចំ​ណួល​​រកបាន។

គួរបញ្ជាក់​ថា ក្នុង​បញ្ជី​កំណត់​ត្រា​របស់​អាមេរិក​បាន​បង្ហញ​ថា មាន​ក្រុមហ៊ុប​ធំៗ​របស់​អាមេរិក​មួយចំនួន​ទៀត​ក៍​កើន​ឡើង​យ៉ាង​ច្រើន​សម្បើម​ផង​ដែរ​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​៕(ដោយៈថា ថៃ)

ធនាគារ​​ ADB​ កំពុង​​ប្រឈម​មុខ​នឹង​​ការ​​សម្រុក​​ខ្ចីប្រាក់​ដោយ​​បណ្តា​​ប្រទេស​​ក្នុង​​ទ្វីប​​អាស៊ី​

ប្រទេស​ឥណ្ឌា​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅ​កន្លងទៅ​ថា ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ហៅ​កាត់​ថា​ ADB កំពុងតែ​ប្រឈមមុខ​នឹង​ការ​សម្រុក​ខ្ចី​ប្រាក់​យ៉ាងច្រើន​ពី​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាស៊ី ខណៈ​ដែល​ទីភ្នាក់ងារ​ខ្ចី​ប្រាក់​ទាំងនោះ​បាន​នឹង​កំពុង​ព្យាយាម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​ខ្លាំង​នូវក្នុង​ទីផ្សារ​ជាតិ​ដែល​ផុស​ឡើង ហើយ​និង​ការ​អភិវឌ្ឃន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ របស់​ពួកគេ​ជិត​ឈានដល់​ភាព​ក្រឡាប់​ចក្រ​។

នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក បើ​ទោះ​ស​ម្លែង​អំនួត​ពី​កំណើន​សេដ្ឋកិច្ច​នូវ​ទូទាំង​ពិភពលោក​បាន​កើនឡើង​យ៉ាង​ឆាប់រ​ហ័យ​ក៏ដោយចុះ​ក៏ ប៉ុន្តែ​ប្រទេស​ពីរ​ទៅ​បី​នៅ​ជុំ​វិញ​​ពិភពលោក​នៅ​តែ​ប្រឈម​នឹង​កង្វះ​ទ្រព្យសម្បតិ្ត​ដដែល​ដោយប្រជាជន​១.៥ billion​នាក់​ មួយចំនួន​អាច​រក​បាន​ប្រាក់​តិចជាង​២​ដុល្លា​អាមេរិក​ទៅទៀត​ក្នុង​មួយ​​ថ្ងៃ​។

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា លោក ​P Chidambaram​ បាន​និយាយថា ប្រទេស​សមាជិក​នៃ​ធនាគារ​អភិវឌ្ឍន៍​មូលដ្ឋាន​ Manila​ កំពុង​ធ្វើ​ការពិចារណា​ពី​មធ្យោ​​បាយ​​ដោយ​បង្កើន​ប្រភព​ធនធាន​របស់​ខ្លួន​ ដើម្បី​បំពេញ​តំរូវការ​ដ៏​ធំ​របស់​អាស៊ី​សម្រាប់​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​កំណើនសេដ្ឋកិច្ច ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពក្រីក្រ​។

​លោក​P Chidambaram បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុមប្រឹក្សា​របស់​ធនាគា ​ADB ថា​ជំនួយឧ​ត្ថ​ម្ភ​ដែល​ ADB អាច​ផ្តល់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​នូវក្នុង​តំបន់​នឹង​ក្លាយជា​ការបង្ខំ​ដ៏​ខ្លាំងក្លា​បំផុត​ដោយសារ​តែ​កង្វះ​ដើមទុន​សមស្រប​។

​រដ្ឋមន្ត្រី​ហិរញ្ញត្ថុ​ឥណ្ឌា​បានបញ្ជាក់​ថា ការ​សម្រុក​ខ្ចីប្រាក់​អាច​នឹង​មាន​សន្ទុះ​ខ្លាំង​តែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ។​ ទន្ទឹម​ហ្នឹង​នេះ លោក Chidambaram ​បាន​បន្ថែមថា ចំនួន​ដែល​ត្រូវ​អោយ​ខ្ចី​ដោយ​ធនាគា​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​អាស៊ី ត្រូវបាន​គេ​រំពឹងថា នឹង​ថយចុះ​ចាប់ពី​US$10.1​billion​ ​រហូតដល់ ​​8​​​billion​ក្នុង​១​ឆ្នាំៗ។​

នៅក្នុងកិច្ចប្រជុំប្រចាំ​ឆ្នាំ​រយៈពេល​ពីរ​ថ្ងៃក្នុង​ទីក្រុង​ញ៉ូ​ដេលី​​ប្រទេស​ឥណ្ឌាមាន​គណៈប្រតិភូ​៥​ពាន់ នាក់​ចូលរួម​។ ក្នុងនោះ​មន្ត្រី​ទេសាភិបាល​នៃ​ទីភ្នាក់ងារ​ផ្តល់​ប្រាក់​​កម្ចី​បាន​លើកឡើង​ថា ការ​ផ្តល់​ឥណទាន​និង​ជំនួយ​ដទៃទៀត គឺជា​ការជួយ​ប្រឆាំងនឹង​ភាពក្រីក្រ​ក្នុង​តំបន់​អាស៊ី​៕

​ឱនភាព​​ពាណិជ្ជកម្ម​​អាមេរិក​​ធ្លាក់​​ចុះ​ដល់​​US$ ៣៨.៨​ក្នុង​ខែ​មិនា​

ឱ​នភា​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​បានរួញ​ដល់​១១​ភាគរយ​ក្នុង​ខែ​មិនា ដោយ​គិត​ចាប់ពីខែ​កុម្ភៈ​មក ខណៈ​ប្រេង​និង​អ្នកប្រើប្រាស់​ផលិផល​នាំ​ចូល​មាន​ការ​ធ្លាក់​ចុះ​។

នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​ទម្លាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ក្រសួង​ពាណិ​ជ្ជ​កម្ម​អាមេរិក​បាន​រាយការណ៍​អោយដឹងថា ទំហំ​នៃ​ការចំណាយ​លើ​ពាណិជ្ជកម្ម​អាមេរិក បាន​រុញ​គួរឲ្យកត់សម្គាល់​រហូតដល់ $38.8 billion ដែល​ចំនួន​នេះ​ជាការ​ថយ​ចុះ​ពី $ 43.6 billion ក្នុង​ខែ​កុម្ភៈ ហើយ​ក្នុង​រយៈពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ វា​កាន់តែ​រួញ​ដល់​កម្រិត​ទាប​ទៅៗ។

ការនាំ​ចូល​ផលិតផល​ផ្សេងៗ​របស់​ពិភពលោក​ទៅ​កាន់​សហរដ្ឋអាមេរិក ត្រូវបាន​កាត់បន្ថយ​ដោយ​មាន​គម្លាត​ឆ្ងាយ​នៅក្នុង​ខែ​មិនា​។ ការនាំ​ចូល​សរុប $223.1 billion ​បាន​ធ្លាក់ចុះ​បន្តិច​ម្តង ៗ​ពី​$229.6 billion ក្នុង​ខែ​មិនា​។

ការនាំ​ចូល​មួយចំនួន​ទៀត ក៏​ត្រូវបាន​បដិសេធ​ចោល​ផងដែរ ដោយ​ធ្លាក់​ចុះ​ពី​$186.0 billion​ដល់​$184.3 billion ក្នុង​ខែ​មុនៗ។ ពាណិជ្ជកម្ម​ក្នុង​ប្រទេស​មាន តុល្យ​ភាពជាមួយ​ទំនិញ និង​សេវាកម្ម ដែល​វា​ទទួលបាន​លទ្ធ​ផល​ល្អ​ជាង​អ្វី​ដែល​អ្នកវិភាគ រំពឹង​ទុក​ទៅទៀត។

សម្រាប់ភេសជ្ជៈ​ត្រូវបាន​គេ​សន្និដ្ឋាន​ថា មាន​ឱ​ភាព​ដល់​ទៅ​$43.0 billion​។ ដោយឡែក​ការ​នាំចូល​ប្រេង​ឆៅ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ជិត​១០​ភាគរយ​នៃ​ផលិតផល ដែល​បាន​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អា​មរិក ក៏​បាន​ធ្លាក់ចុះ 8.4 ភាគរយ ស្មើ​នឹង​ទឹកប្រាក់​$21.6 billion ក្នុង​ខែ​មិនា។

រីឯផលិតផល​ប្រើប្រាស់​ដទៃទៀត រួម​មាន​សម្លៀកបំពាក់និង​គ្រឿង​ប្រើប្រា​ស់ក្នុងផ្ទះបាន​ធ្លាក់ចុះ​​ដល់​៧.៥​ភាគរយ​​ស្មើ​នឹង​​ទឹក​ប្រាក់​​$41.8 billion៕

​ធនាគារ​ DBS Group Holding របស់​​សិង្ហ​បុរី​​បង្ហាញ​​របាយ​ការណ៍​​ចំណេញ​​របស់​ខ្លួន​

ធនាគារ DBS Group Holding បាន​ចេញ​សេចក្តីប្រកាស​ពី​​របាយ​ការណ៍​​របស់​​ខ្លួន​​ថា ​ត្រឹម​តែ​រយៈ​ពេល​ត្រីមាស​ទី​មួយ​ប៉ុណ្តោះ​ធនាគា​ររបស់​ខ្លួន​ទទូលបាន​ប្រាក់​ចំ​ណេញ​សុទ្ធ​ចំនួន S$950 million ស្នើរ​នឹង​(US$770 million) ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​​ហួស​ពី​ការរំពឹងទុក​។

បើប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ត្រីមាស​ផ្សេងៗ​ទៀត របាយការណ៍​បង្ហាញ​ថា ប្រាក់ចំណេញសុទ្ធ​ទទួលបាន​ត្រឹម​ $933million​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រាក់​ចំណេញ​របស់​ធនាគារ​ DBS នេះ គឺ​ពិតជា​ទ​ទូល​បាន​ប្រាក់​ចំណេញ​ច្រើន ដោយ​លើសពី​ការព្យាករណ៍​​របស់​​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​​ទៀត​ផង​ដែល​ថា ប្រាក់​ចំណេញ​នឹង​ទ​ទូល​​បានត្រឹមតែ S$836 million ដុល្លារ​សាំងហ្គាព័​រ។

ធនាគារ​ដ៏​ធំ​លំដាប់​ទី​៣​របស់ប្រទេស ​Singapore បាន​និយាយថា ប្រាក់កំរៃ​ខ្ពស់ និង​ចំណូល​បេសកម្មទូទាត់​ទៅ គឺជា​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការធ្វើ​ពាណិជ្ជ​កម្ម​​ផ្តល់ប្រាក់កម្ចី​ជា​សំខាន់​។

ទ​ន្នឹម​ហ្នឹង​នេះធនាគារ​គួរ​ប្រជែងដែល​ហៅថា Oversea-Chinese Banking Corporation ក៏​បាន​ប្រកាស​ឲ្យដឹង​កាលពីពុធ​ដែរថា ប្រាក់ចំណេញ​បាន​ធ្លាក់​ចុះ​ដល់​១៦ ភាគរយ​ត្រឹម​ត្រីមាស​ទីមួយ។ វា​ត្រូវ​បាន​ធ្វើ​ខូចប្រយោជន៍​ដោយសារតែ​ការចូល​ហ៊ុន​គ្នា​មាន កម្រិត​ទាប​ពី​ក្រុម​ធានា​រ៉ាប់​រង់ និង​ប្រាក់​ចំណេញ​មាន​អត្រា​កម្សោយ​ខ្លាំង​។

គួរបញ្ជាក់​ថា ការចែករំលែករបស់​ធនាគារ​DBS គឺ​បាន​កើនឡើង​ជិត​ដល់​១៣​ភាគរយ​សម្រាប់​ឆ្នាំ​នេះ។ ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​សុទ្ធ​នេះ គឺ​ប្រហែល​១១.៥ ភាគរយ​ដោយ​ធនាគារ OCBC និង​៧.៧ភាគរយ ដោយ​ធនាគារ United Overseas Bank៕

បណ្តា​​ប្រទេស​​មួយ​ចំនួន​​នៅ​​អាស៊ី​តម្លើង​​ប្រាក់​ខែ​​ដល់​​កម្មករ​​ក្នុង​​ទិវា​​ពលកម្ម​​អន្តរ​ជាតិ

​នៅក្នុង​ឳ​កាស​ដែល​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នេះ ប្រទេស​ជាច្រើន​បាន​ប្រកាស​ពី​ការតំឡើង​ប្រាក់ខែ​គោល​អប្បបរមា​ដល់​កម្ម​ក​រ​-​កម្ម​កា​រិនី​របស់ខ្លួន​។

ក្នុង​នោះ​រដ្ឋាភិបាល​ចិន​បានសំរេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​១៩​ភាគរយ​ទៅ​លើ តំបន់ឧស្សាហកម្ម​ធំៗ​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ក្រុង​ហ្គាង​ហ្ស៊ូ និង សេន​ហ្សេ​ន​ដែល​ជា​តំបន់ឧស្សាហកម្ម​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម ដូចជា កាត់ដេរ ស្បែកជើង​ប្រដាប់​ក្មេង​លេង និង អាហារ​កែច្នៃ​ជាដើម​។​

ការកើនឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​ស្របពេល​នៃ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ១​ឧសភា​។ ​ដោយឡែក​នៅ​ប្រទេស​​ថៃ​ក៏​បាន​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូទាំង​ប្រទេស​ចំនួន ៣០០ បាត​ស្មើ​នឹង ១០​ដុល្លារ​៣០ ក្នុង​មួយ​ថ្ងៃ គឺ​មាន​ការកើនឡើងរ​ហូ​តដល់ ៦៥​ភាគរយ​។​

​ជាមួយគ្នា​នោះរដ្ឋាភិបាលម៉ាឡេស៊ី​បាន​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ដូចគ្នា ប៉ុន្តែ​ជា​ការ​តម្លើង​ដែល​មិន​ធ្លាប់​មាន​មុន​និង​ជា​លើក​ដំបូង​គឺ ចំនួន​៣០០ដុល្លារ​ក្នុង​មួយ​ខែ​គឺ​កើនឡើង​ចំនួន ៥០ភាគរយ។​ ក្នុង​ទីក្រុង​ហ្សា​ការតារបស់​ឥណ្ឌូណេស៊ី​វិញប្រាក់​ឈ្នួល​អប្បបរមា​បាន​កើនឡើង៤០​ភាគរយ គឺ ២២៦ដុល្លារ​។​

​គួរបញ្ជាក់​ថា បើ​តាម​ការអះអាង​របស់​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា នេះ​គឺជា​ការកើនឡើង​​ប្រាក់​ខែ​​ខ្ពស់​បំផុត​​ក្នុង​​មួយ​ទសវត្សរ៍​មក​នេះ​សម្រាប់​កម្មករ​ក្នុង​តំបន់​អាស៊ី​។

​ផ្ទុយ​ទៅ​វិញ​ចំពោះ​ប្រទេស​ដែល​មិនទាន់​មាន​ការអភិវឌ្ឍ​ន៍​និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី គឺ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​តម្លើង​ប្រាក់ខែ​គោល​អប្បបរមា​ខ្ពស់​ឲ្យ​សមស្រប​ទៅ​តាម​កម្លាំង​ពលកម្ម​របស់​កម្មករ​នៅឡើយ​នោះទេ​។

​ដោយឡែក​អ្នកឯកទេស​ផ្នែក​ប្រាក់​ឈ្នួល​ជាន់ខ្ពស់​ប្រចាំ​តំបន់​នៅ​ការិយាល័យ​បាងកក​របស់​អង្គការ ​ILO បាន​និយាយថា​នេះ​មិនមែន​ជា​ទីបញ្ចប់​នៃ​ពលកម្ម​តម្លៃ​ថោក​​នោះ​​ទេ​ ប៉ុន្តែ​វា​ប្រហែល​ជា​ទីបញ្ចប់​នៃ​ពលកម្ម​តម្លៃថោក​ដ៏​គួរឲ្យ​អស់សំណើច​៕(ដោយៈ​សៅ វិសាល​)

EU ​ដក​​ទណ្ឌកម្ម​​ពី​ប្រទេស​​មី​យ៉ាន់​ម៉ា​

ការសម្រេច​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​បាន​​ប្រ​ព្រឹត្ត​ ទៅ​​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​បាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​សហភាព​អ៊ឺរ៉ុប​។

​ការលុបចោល​ទណ្ឌកម្ម​នោះ​មានដូចជា វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ឯកត្តជន​មួយចំនួន ប៉ុន្តែ​យ៉ាងណាក្តី​ការដាក់ទណ្ឌ​កម្ម​យោធា​ប្រ​ឆាំង​​ប្រទេស​​នេះ​​គឺ​ ​ស្ថិត​នៅ​ដដែល​។

​គួរគត់សម្គាល់​ថា នេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ​បាន​ខិតខំ​កែប្រែ​បញ្ហា​សិទ្ធិមនុស្ស​មាន​ភាពល្អប្រសើ​រ​ឡើង​ការបន្ត​ធ្វើ​កំណែទម្រង់​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ការប្រយុទ្ធ​ប្រឆាំ​ភាពក្រីក្រ និង​ធ្វើឲ្យ​សម្រេច​សន្តិភាព​យូរអង្វែង​នៅក្នុង​ប្រទេស​។​

កន្លង​មក​ប្រទេស​សមាជិក​អាស៊ាន​ស្ថិតនៅ​ភាគ​អាគ្នេហ៍​មួយនេះ​ក៍​ត្រូវបាន​សហភាព​ដាក់ទណ្ឌកម្ម​ប្រឆាំង​ដោយ​ប្លុក​វិស័យ​ពាណិជ្ជកម្ម សេដ្ឋ​កិច្ច និង​ឯ​កក​ត្ត​ជន​ដោយសារ​តែ​ប្រកាន់​របប​យោធានិយម​។​

បើទោះបីជា​សហភាព​អឺរ៉ុប​ទទួលស្គាល់​ថា​មី​យ៉ាន់​ម៉ា​ធ្វើ​កំណែរ​ទំរង់​យ៉ាងច្រើន​ក៏ដោយ​ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​ក៏​កំពុង​ធ្វើ​ការពិចារណា​ទៅ​លើ​ស្ថាន​ការណ៏រំលោភ​សិទ្ធមនុ​ស្ស​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ជា​ពិសេស​គឺ​ការ​ធ្វើទុក្ខ​បុក​​ម្នេញ​​ផ្សេងៗ​​ទៅ​លើ​​ជន​ជាតិ​ភាគ​តិច​​ដែល​​កន្លងមក​បាន​​បង្ក​ជា​ហិង្សា​យ៉ាង​ខ្លាំង​។

​កាលពីរ​ថ្ងៃ​អង្គារ​កន្លងទៅ​អង្គការ​ការពារ​សិទ្ធមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញរ​បាយ​ការណ៏​មួយ​ដោយ​បាន​រិះគន់​ទៅ​លើ​កងកម្លាំង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា​មិន​បាន​ចាត់វិធានការ​គ្រប់គ្រាន់​ក្នុង​ការ​ទប់​ស្តា​ត​អំពើរ​ហិង្សា​រវាង​សហគម​ន៏​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ​និង​​​ពួក​​ជន​ជាតិ​​ភាគ​តិច​​កា​ន់​​សាសនា​អ៊ីស្លាម​នោះឡើយ​។​

​គួរបញ្ជាក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ទទួល​ការចាប់​អា​រម្ម​ណ៏​យ៉ាងខ្លាំង​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​ក្រោយពីរ​ការធ្វើ​កំណែរ​ទំ​រង​យ៉ាង​ច្រើន​​រួចមក​។ ​ប្រទេស​នេះ​មាន​ធនធានធម្មជាតិ​ជាច្រើន​ដែល​ធ្វើឲ្យ​ក្រុម​អ្នកវិនិយោគទុ​នបរ​ទេស​មិនអាច​មើល​រំលង​បានឡើយ​៕(ដោយៈថា ថៃ)

កូរ៉េ​ខាងត្បូង​៖​ តំបន់​​សេដ្ឋកិច្ច​​រវាង​​កូរ៉េ​​ទាំង​ពីរ​​នៅ​តែ​​ដំណើរ​ការ​ធម្មតា​

ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា តំបន់​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែដំណើរការ​ធម្មតា​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​​កូរ៉េ​​ខាងជើង​​បាន​​គំរាម​​ថា​ នឹង​​​បិទ​​​ក៏​ដោយ​។

គួរបញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​នោះ​មាន​រោច​ក្រ​របស់​កូរ៉េ​ខាងត្បូង​ចំនួន​១២០ ហើយ​មាន​កម្មករ​របស់​កូរ៉េខាងជើង​ប្រមាណ​​៥​ពាន់​​នាក់​​ ធ្វើ​ការ​​នៅ​​ក្នុង​​រោង​ចក្រ​​ទាំង​នោះ​។

​នា​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាងជើង​បាន​គំរាមថា ខ្លួន​នឹង​បិទ​តំបន់​សេដ្ឋកិច្ច Kaesong ដែល​ជា​តំបន់​មានការ​ទំនាក់ទំនង​គ្នា​ដ៏​ធំ​រវាង​កូរ៉េ​ទាំង​ពីរ​។ តែ​យ៉ាងណាក៏ដោយ ប្រទេស​កូរ៉េខាងត្បូង​បានបង្ហាញ់​ថា ស្ថានភាព​នៅ​តំបន់​នោះ​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ ពោល​គឺ រោងចក្រ​មាន​ដំណើរកា​រ​ធម្មតា​នៅ​ឡើយ​។

តំបន់​សេដ្ឋកិច្ច Kaesong គឺជា​កន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កូរ៉េខាងជើង ព្រោះថា​មាន​កម្មករ​កូរ៉េខាងជើង​រហូតដល់​៥៣០០​នាក់ កំពុង​ធ្វើការ​នៅ​រោងចក្រ​របស់​កូរ៉េខាងត្បូង​ទាំង​១២០​នោះ​។

ដូច្នេះ​ប្រសិនបើ​កូរ៉េខាងជើង​បិទ​លែង​ឲ្យ​តំបន់​នេះ​មាន​ដំណើរការ​នោះ​កម្មករ​របស់​ខ្លួន​នឹង​ជូ​ប​ប្រទះ​នឹង​បញ្ហា​ជាមិនខាន​។ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្តើម​ខ្លាំង​ក្រោយពេល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៣​កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​កន្លងទៅ​។

ហើយ​ភាព​តានតឹង​នេះ​បាន​កើនឡើង​ខ្លាំង​ថែម​ទៀត​ក្រោយពេល​ដែល​អាមេរិក និង កូរ៉េខាងត្បូង​បាន​បើក​សមយុទ្ធ​រួមគ្នា​ចាប់តាំងពី​ដើម​ខែ​មីនា​ម​ក ព្រោះ​កូរ៉េ​ខាងជើង​ចាត់ទុក​សមយុទ្ធ​នោះ​ថា ជា​ការឈ្លានពាន​។

ទាក់ទង​នឹង​បញ្ហា​ដ៏​តានតឹង​ក្នុង​ឧបទ្វិប​កូរ៉េ​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​មាន​ការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​ផងដែរ ព្រោះ​ស្ថានភាព​នៅ​ពេល​នេះ​មាន​លក្ខណៈ​យ៉ាង​ផុយ​ស្រួយ​៕​(​ដោយៈអ៊ុន រស្មី​)

​អាមេរិក​​ដាក់ទណ្ឌ​កម្ម​​សេដ្ឋកិច្ច​​អ៊ីរ៉ង​​ជាថ្មី​មុន​ពេល​​កិច្ចពិភាក្សា​​ចាប់ផ្តើម​

​សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ប្រពន្ធ័​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង​ជាថ្មីទៀត ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការ​រឹងទទឹង​បន្ត​ផែនការ​កម្មវិធី​នុយក្លេ​អ៊ែរ​​នោះ​។

គួរបញ្ជាក់​ថា ប្រាក់​ចំណូល​​បាន​​មក​​ពី​វិស័យ​ប្រេង​របស់​អ៊ីរ៉ង​កាលពី​ខែ​មុន គឺ​បាន​ថយចុះ​យ៉ាង​ច្រើន​ដោយសារតែ​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​មហាអំណាច​។

​ការដាក់ទណ្ឌកម្ម​ជាថ្មី​នេះ ជា​ការ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ីរ៉ង​ដែល​ជំនះ​ក្នុង​ការបន្ត​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​ជា​ការធ្វើ​ឡើង​ដើម្បី​អភិវ​ឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ​។

តែ​វា​ក៏​មិនមែន​ជា​ទណ្ឌកម្ម​ចុងក្រោយ​នោះទេ ពោល​អាមេរិក នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ទៀត ក្នុងករណី​ដែល​អ៊ីរ៉ង​មិន​ព្រម​តាម​សំណើរ​របស់​អន្តរជាតិ​។ ហើយ​​ចំពោះ​បញ្ហា​រំលោភ​សិទ្ធមនុស្ស​ដ៏​ខ្លាំង​ខ្លាំរ​បស់រ​ដ្ឋ​អ៊ីស្លាម​មួយ​នេះ​ក៏​ជា​មុខសញ្ញា​នៃ​ការដាក់ទណ្ឌកម្ម​ផ្សេង​ទៀត​ផង​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ថា របស់​មន្ត្រី​រតន​គារ​របស់​អាមេរិក​។

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ដែល​ដាក់​ទៅលើ​វិស័យ​ប្រេង និង ហិរញ្ញវត្ថុ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីរ៉ង​នេះ គឺជា​សារ​ក្រើនរំលឹក​មួយ មុនពេល​ដែល​កិច្ច​ច​ចារ​ជា​ថ្មី​អំពី​បញ្ហា​នុយក្លេអ៊ែរ រវាង​ប្រទេស​មហាអំណាច​ទាំង​៥​បូក​១ ឬ P5​+1​ជាមួយនឹង​អ៊ីរ៉ង គ្រោង​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់ៗ​នេះ ថា​ប្រសិនបើ​អ៊ីរ៉ង​នៅតែ​មិន​ព្រម​បន្ទន់ឥរិយាបទ​ទេ​នោះ​​ប្រទេស​មួយ​នេះ​នឹង​ប្រឈម​បញ្ហា​ខាត់​បង់​យ៉ាងធ្ងន់ធ្ងរ​ជា​ទីបំផុត​។

នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ អនុ​ប្រធានាធិបតី​របស់​អាមេរិក លោក Joe Biden បាន​បង្ហាញ់​ពី​គោលបំណង​ក្នុង​ការបើក​កិច្ច​ច​ចារ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​ផងដែរ ដោយសារ​តែ​កិច្ច​ចា​ចារ​ជាច្រើន​ដែល​ធ្វើឡើង​ជា​លក្ខណៈ​ពហុភាគី​តែងតែ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​។

ចំពោះ​បញ្ហា​នេះ អ៊ីរ៉ង​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​ក៏​ស្វាគ​ម​ន៏​ចំពោះ​កិច្ច​ច​ចារ​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​អាមេរិក​ផងដែរ តែ​ត្រូវ​តែ​ធ្វើឡើង​ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​ដោយ​ពិតប្រាកដ​មែន និង ប្រកប​ដោយ​ភាព​យុត្តិធម៏​។​

​គួរបញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង​ធ្លាប់​ទទួលរង​នូវ​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​ជា​ច្រើនលើក​ច្រើនសារ​រួចទៅហើយ ដែល​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​ជួបប្រទះ​នូវ​​វិបត្តិ​យ៉ាង​ធ្ងន់ធ្ង​រ​។ ​តែ​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង​ធ្លាប់បាន​អះអាង​ថា ខ្លួន​នឹង​មិន​ព្រម​បោះ​បង់ការ​ចំរាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​នោះទេ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​យ៉ាងណាក៏ដោយ​។​(​ដោយ អ៊ុន រស្មី​)

មី​យ៉ាន់​ម៉ា​សាទរ​​កិច្ច​ព្រម​ព្រៀង​លុប​​បំណុល​​ជិត​៦​ពាន់​លាន​​ដុល្លារ

ប្រទេស មី​យ៉ាន់​ម៉ា សាទរ​ចំពោះ កិច្ចព្រមព្រៀង​មួយ ជាមួយ​ក្រុម​ម្ចាស់បំណុល​អន្តរជាតិ ធានា​ដល់​ការ លុប បំណុល​របស់​ខ្លួន​ជិត ៦​ពាន់​លាន​ដុល្លារ​។

កិច្ច​ព្រមព្រៀង​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា មី​យ៉ាន​ម៉ា​កំពុងតែ​ត្រួស​ត្រាយ​​​ផ្លូវ​​យ៉ាង​​ឆាប់​រហ័ស​​ក្នុង​កំណែទម្រង់​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​អតីត ប្រទេស​ដែល​កាន់កាប់​ដោយ​យោធា​មួយ​នេះ​។

យោង​តាម​ប្រទេស​មី​យ៉ាន់​ម៉ា ជប៉ុន​បាន​ប្តេជ្ញា​លុបចោល​បំណុល​តម្លៃ​​ជាង​​៣ពាន់​លាន​ដុល្លារ ខណៈន័រ​វែ​ស​កំពុង​លុបចោល​បំណុល​ចំនួន ៥៣៤​លាន​ដុល្លារ។ ប្រទេស​នេះ​បាន​និយាយថា ម្ចាស់​ជំនួយ​ទ្វេភាគី​ដទៃទៀត​ត្រូវ​គេ​រំពឹងថា​នឹង​មក​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ផង​ដែរ​៕

​វៀតណាម​​ចុះហត្ថ​លេខា​​លើ​គម្រោង​​ប្រេង​ជា​មួយ​ជប៉ុន​​និង​​កូ​វ៉ែត​​ក្នុង​​ទឹកប្រាក់​​៩០០០​​លាន​​ដុល្លា​អាមេរិក

​​កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន និង​កូ​វ៉ែត​ដើម្បី​បង្កើត​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​មួយ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​៩​ពាន់​លាន​ដុល្លារ ជា​ឆ្លើយតប​ទៅនឹង​តម្រូវកា​រលើ​វិស័យ​ថាមពល​របស់ខ្លួន​។

​គម្រោង​នៃ​ការ​ចម្រាញ់​ប្រេង​នេះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​​ឆ្នាំ​​២០១៧​ ​ក្នុង​ខេត្ត ThanhHoa ​មាន​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ហាយ​ណូយ​។​

ក្នុងនោះដ្ឋា​ភិបាល​ប្រទេស​វៀតណាម​បានឲ្យ​ដឹង​ថា​គម្រោង​ខាងលើ​នេះ​នឹង​កែប្រែ​ប្រេងកាត​ឲ្យទៅជា​ប្រេងសាំង​និង​ផលិតផល​ប្រេង​ដទៃទៀត​៕

​អឺរ៉ុប​​យល់​ព្រម​​ឲ្យ​ក្រិច​ខ្ចី​ប្រាក់​​៤៣,៧​ពាន់​​លាន​​អឺរ៉ូ

រដ្ឋមន្ត្រី​នៃ​តំបន់​ចាយប្រាក់​អឺរ៉ូ បាន​យល់ព្រម​ផ្តល់​ប្រាក់​កំចី​ប្រមាណ​៤៣,៧​ពាន់​លាន​អឺរ៉ូ​ទៅ​ដល់​ប្រទេស​ក្រិច​។ ការយល់ព្រម​ផ្តល់​ប្រាក់​កំចី​នេះ​ធ្វើឡើង​បន្ទាប់​​ពី​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ឲ្យ​ក្រិច​ប្រកាសថា លែង​អាច​សងបំណុល​រយៈពេល​យូរ​បាន​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អាអេ​ហ្វ​ប៉េ​។

សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​បន្ទាប់​ពី​ការពិភាក្សា​គ្នា​អស់​១៣​ម៉ោង របស់​ពួក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ IMF​ និង​ធនាគារ​អឺរ៉ុប ECB បាន​និយាយថា នឹង​មាន​ការ​បង់​​ជា​៤​ដំណាក់កាល​រហូត​​ចុង​ខែ​មីនា តែ​រដ្ឋាភិបាល​ក្រុង​អាថែន ត្រូវ​យល់ព្រម​លក្ខខណ្ឌ​កំណ​ទម្រង់​ពន្ធ​ជាមុន​ជាមួយ​អ្នក់​ផ្តល់​កម្ចី គឺ​សហគមន៍​នៃ​អ្នក​ចាយ​ប្រាក់​អឺរ៉ូ​៕

អង្គការ​​មូល​និធិ​​រូបិយ​វត្ថុ​​អន្តរ​ជាតិ​​ជំរុញ​​ឲ្យ​​ប្រទេស​​ក្នុង​​តំបន់​​មជ្ឈឹម​​បូព៌ា​​កែ​ទំរង​សេដ្ឋកិច្ច​

តាមរ​បាយ​ការណ៏​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានបង្ហាញ់​ថា កំណើន​សេដ្ឋកិច្ច​តំបន់​មជ្ឈឹម​បូ​ព៌ានិង អាហ្វ្រិច​ខាងត្បូង​កាលពី​ឆ្នាំ​២០១២​នេះ គឺ​មាន​​ចំនួន 5.1​ភាគរយ តែ​នៅ​ឆ្នាំ​២០១៣ ខាងមុខ​នេះ​នឹង​ធ្លាក់ចុះ​ចំនួន​3.6 ភាគរយ​។

មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នេះ​គឺ ​ដោយសារតែ​មាន​បញ្ហា​តំលៃ​ប្រេង​នោះ​ហើយ​។ ក្នុងនោះ​អង្គកា​រមូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​ជំរុញ​ឲ្យ​តំបន់​​ដែល​សម្បូរ​ទៅដោយ​ប្រភព​ប្រេង​ទាំងនោះ​ព្យាយាម​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី ​ដើម្បី​ពង្រីក​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន ហើយ​នឹង​​បែងចែក​នូវ​ផល​ប្រយោជន៏​ដល់​ប្រជាជន​ឲ្យបាន​ស្មើគ្នា​។

មួយវិញទៀត​ប្រទេស​ទាំងនោះ​ក៏​ត្រូវតែ​បង្កើន​នូវ​ការបណ្តុះ បណ្តាល​ជំនាញ់​របស់​ប្រជាជន​ខ្លួន​ឲ្យ​ឆ្លើយតប​ទៅនឹង​តំរូវការ​ទីផ្សារ​ផង​ដែរ​។​ បណ្តា​ប្រទេស​ភាគ​ច្រើន​កំរ​នឹង​អនុញ្ញាត្តិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​ដំណើរការ​ក្នុង​ទីផ្សារ​របស់​ខ្លួន​ឡើយ​ដែល​ប្រការ​នេះ​បាន​ធ្វើឲ្យ​ការបង្កើន​ការងារ​ថ្មី​សម្រាប់ពល​រដ្ឋ​របស់ ខ្លួន​គឺ​មាន ភាពយឺតយ៉ាវ​បំផុត​។ បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រភព​ប្រេង​ទាំងនោះ​ក៏​កើតឡើង​ដោយសារ​តែ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច សក​ល​​ផង​ដែរ​។

គួរបញ្ជាក់​ថា ប្រទេស​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ជាច្រើន​កំពុងតែ​ជូបប្រទះ​នឹង​បញ្ហា​ជាច្រើន​ជាពិសេស គឺ​បញ្ហា​អត្រា​គ្មាន​ការងារ​ធ្វើ​ដែល​ប្រការ​ទាំងអស់នេះ​ត្រូវ​បាន​​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រមាន​ថា ត្រូវតែ​មាន​ការធ្វើ​កំណែរ​ទំ​រង​ជា​បន្ទាន់​ដើម្បី ជៀស​វាង​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នាពេល​ខាងមុខ​នេះ​។

សហភាព​​អ៊ឺរ៉ុប​​ផ្តល់​​ជំនួយ​​ដល់​​មី​យ៉ាន់​​ម៉ា​​ជា​​ទឹក​ប្រាក់​​ជាង​១០០​​លាន​ដុល្លា​

ក្នុង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០០​លាន​ដុល្លា​អាមេរិក​ដើម្បី​ឲ្យ​ប្រទេសមី​យ៉ាម៉ាន់​យក​ទៅ​ធ្វើ​ការអភិវឌ្ឍ​ន៏​ប្រទេស​ខ្លួន​នោះ​គឺ ​បាន​ធ្វើឡើង​ក្នុង​ជំ​នួប​​រវាង​ប្រធាន​គណកម្មាធិការ​សហភាព​អ៊ឺរ៉ុប លោក Jose Manuel Barroso​និង​លោក ថេន សេន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​។

បន្ទាប់​ពី​បញ្ចប់​ជំនួប​ជាមួយ​លោក​ថេន​ សេន​មក លោក Jose Manuel Barroso ក៏​បាន​ជូ​ប​ពិភាក្សា​ជាមួយ​នឹង​លោក​ស្រី​អ៊ុង សាន​ស៊ូ​ជី​ មេដឹកនាំ គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។

ក្នុងជំនួប​ទាំងនោះ​ប្រធាន​គណកម្មាធិការ​សហភាព​អ៊ឺរ៉ុប លោក Jose Manuel Barroso ក៏បាន​លើកឡើង​ពី​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ម​ណ៏​ទាក់ទឹង​នឹង​អំពើរហិង្សា​រវាង​ក្រុម​ជន​ជាតិ​ភាគតិច Rohingya កាន់​សាសនា​អ៊ីស្លាម និង ជនជាតិ Rakhine កាន់​ព្រះពុទ្ធ​សាសនា​ដែល​បាន​ផ្ទុះឡើង​ខ្លាំង​ចាប់តាំងពី​ខែ​មិថុនា​មក​ម្លេះ​នោះ​ដោយ​លើកឡើង​ថា សហភាព​អ៊ីរ៉ុ​បពិត​ជា​មាន​ការ​ខ្វល់ខ្វាយ​ជា​ខ្លាំង​ដោយសារតែ​សកម្មភាព​វាយប្រហា​គ្នា​សងសឹក​គ្នា​ទាំង​នោះ​វា​នឹង​អាច​ជះ​ឥទ្ធិពល​មិនល្អ​សម្រាប់​ការបោះ​ជំហាន​ឆ្ពោះ​កាន់​កាន់​លទ្ធិប្រជាធិបតេយ្យ​។

ប្រធាន គណកម្មាធិការ​សហភាព​អ៊ឺរ៉ុប​រូប​នោះ​ក៏​បាន​ស្នើរ​ឲ្យ​មេដឹកនាំ​សាសនា​ទាំង​ពីរ​ចេញមុខ​ស​ម្រុះ​សម្រូល​នូវ​ភាពតាន​តឹងទាំង​នោះ​ផង​ដែរ​។ គួររម្លឹកថា​ការ​ផ្ទុះឡើង​សា​ជា​ថ្មី​ម្តងទៀត​នូវ​អំពើរ ហិង្សា​រវាង​ក្រុម​ជនជាតិភាគតិច Rohingya កាន់ សាសនា អ៊ីស្លាម និង ជនជាតិ Rakhine កាន់ ព្រះពុទ្ធសាសនា​កាល​ពី​សប្តាហ៏​មុន​​​នោះ​​បាន​​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល​៩០​នាក់ បាន​ស្លាប់​និង​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវបាន​ដុតបំផ្លាញ់​។

រីឯ​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ គួរបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​មាន​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​លោកខាងលិច បាន​មក​ទស្សនកិច្ច​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ចាប់​តាំង​ពី​មាន​ការកែ​ទំ​រង​យ៉ាងច្រើន​កាល​ពី​ឆ្នាំ​មុន​មក​។

កាលពី​ពេល​ថ្មីៗ​នេះ ធនា​គា​​ពិ​ភពលោក​បាន​ប្រកាសថា​ខ្លួន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រមាណ ៨០​លាន​ដុល្លា​អា​មេរិក​ដើម្បី​កសាង​ហេ​ដ្ឋា​រចនា សម្ព័ន​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​។

ទាំងអស់នេះ​គឺជា​លទ្ធផល​វិជ្ជមាន​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កែរ​ទំ​រង​ពី​របប​យោធា​មក​កាន់​របប​លទ្ធិ​ប្រជា​ធិប​តេយ្យ​​វិញ​​នោះ​។ ច្បាប់​វិនិយោគ​ថ្មី​ទើប​នឹង​​ត្រូវបាន​រដ្ឋ​សភា​មី​យ៉ាន់​ម៉ា​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ដែល​វា​ជា​កក្តា​មួយ​អាច​ទាកទាញ់​ការ​ចាប់​អា​រម្ម​ណ៏​ពី​សំណាក់​ក្រុមហ៊ុន​អន្តរ​ជាតិ​​ចូល​មក​វិនិយោគទុន​ក្នុង​​ប្រ​ទេស​​ដែល​​សម្បូរ​​ទៅដោយ​ធនធានធម្មជាតិ​ជា​ច្រើន​មិន​ទាន់​បាន​កែឆ្នៃ​នៅ​ឡើយ​នេះ​៕(​ដោយ​លោក អ៊ុន រស្មី​)

​ធនាគា​​ពិភព​លោក​​ផ្តល់​​ប្រាក់​​កម្ចី​​លើក​ទី​១​​ទៅ​​មី​យ៉ាន់​ម៉ា​

លទ្ធផល​នៃ​ធ្វើ​កំណែរ​ទំ​រង​ជា​ច្រើន​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដូចជា ការកែ​ទំរ​ង​នយោបាយ សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ បាន​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​អាច​ទាក់​ទាញ់​​​ការ​ចាប់​អា​រម្ម​ណ៏​យ៉ាងខ្លាំង​ពី​សំណាក់​សហគម​ន៏​អន្តរជាតិ​។

ជាពិសេស​នា​ពេល​ថ្មីៗ ទឹកប្រាក់​ដ៏​ច្រើន​ពោល​គឺ​ប្រមាណ​៨០​លាន​ដុល្លា​ត្រូវបាន​ធនាគា​ពិភពលោក​បាន​ប្រកាសថា​ខ្លួន​ផ្តល់​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ខ្ចី​ដែល​នេះ​ជា​​លើក​ទី​១​នៅ​រយៈពេល​២៥​ចុងក្រោយ​នេះ សម្រាប់​ប្រទេស​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​របប​ផ្តាច់ការណ៏​ហើយក៏​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី​២​ខាង​ក្រី​ក្រ​នៅ​អាស៊ី​យើង​នេះ​។

ទាក់ទង​នឹង​ការផ្តល់​ប្រាក់កម្ចី​នេះ​លោក Jim Yong Kim ប្រធាន​ធនាគា​ពិភពលោក​បាន​និយាយថា លោក​មាន​ការរំភើប​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កំណែរ​ទំ​រង​ជា​ច្រើន​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ការផ្តល់​ប្រាក់កម្ចី​នេះ​គឺជា​ការលើកទឹកចិត្ត​សម្រាប់​ប្រទេស​មួយ​នេះ​ ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅមុខ​ទៀត​។

ចំណែក​អនុប្រធាន​ធនាគា​ពិភពលោក គឺ​លោក​ស្រី Pamela Cox ក៏​បាន​បញ្ជាក់​ដែរ​ថា ការផ្តល់​ប្រាក់កំចី​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ គឺ​ដើម្បី​បង្កើត​នូវ​ឪ​កាស​​ជាច្រើន​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងអស់​ជាពិសេស​គឺ ប្រជាជន​ក្រីក្រ​ក៏ដូចជា អ្នក​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​។

ទឹកប្រាក់​ដ៏​ច្រើន​ទាំង​៨០​លាន​ដុល្លា​អាមេរិក​នោះ​នឹងត្រូវ ប្រើប្រាស់​ដើម្បី​កសាង​សាលារៀន ផ្លូវថ្នល់ ស្ពាន និង មណ្ឌល​សុខ​ជា​ភាព​ជា​ដើម​ជាពិសេស​នៅ​តំ​បន់​​ដាចស្រយាល់​តែម្តង​។​ កាលពី​ខែ​មុន​សហរដ្ឋអាមេរិក​បាន​លុបចោល​ការដាក់ទណ្ឌកម្ម​និង​ការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​ចាប់​ផ្តើម​​ផ្តល់​​ប្រាក់​កម្ចី​ដល់​ប្រទេស​នេះ។

គួរបញ្ជាក់​ថា កំណែរ​ទំរ​ង​យ៉ាងច្រើន​បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្រោយ​ពី​មាន​ការបោះ​ឆ្នោត​នៅ​​ខែ​តុលា ឆ្នាំ២០១០ ដែល​ជា​ការផ្លាស់ប្តូរ​ពី​របប​ដែល​គ្រប់​គ្រង់​​ដោយ​យោធា​ឆ្ពោះទៅកាន់​របប​ប្រជាធិបតេយ្យ​វិញ​។

ចាប់តាំងពី​ពេលនោះ​មក​គេ​សង្កេតឃើញ​មាន​អ្នកទោស​ន​យោ​បាយ​​ជាច្រើន​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព ចំណែកឯ​សេរីភាព​សារព័ត៌មាន​ក៏ត្រូវ​បាន បើក​​ទូលាយ​ជាង​មុន​ផងដែរ​។ បើ​ទោះបីជា​នៅ​ពេល​នេះ​លទ្ធិ​ប្រជាធិប​តេយ្យ​​មិន​ទាន់​​​រីក​​ធំ​​ធាត់​​ក្នុង​ប្រទេស​​នេះ​​ក៏​​ដោយ​​ក៏​​ដំណើរ​ការ​​នា​ពេល​​នេះ​​កំ​ពុង​​ផ្តល់​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។

នៅពេលនេះ​អ្នកវិនយោគទុនបរ​ទេស​ជាច្រើន​កំពុង​តែ​សំឡឹង​ឃើញ​នូវ​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​មិន​ទាន់​ត្រូវ​បាន​កែ​ឆ្នៃ​នៅឡើយ​ដោយ​ពួកគេ​ទាំងនោះ​ចាំ​មើល​តែ​ឪ​កាស​ល្អ​ប៉ុណ្ណោះ​៕ (​ដោយ​​លោក​ អ៊ុន រស្មី​)

​សហរដ្ខ​អាមេរិក​​កំពុ​ង​​ប្រឈម​មុខ​ជា​មួយ និង ការ​ធ្លាក់​​សេដ្ឋ​កិច្ច​ដោយ​សា​រ​ទ​ទូល​​រង​ឥទ្ធិពល​​ព្យុះ​សែន​ឌី

ព្យុះ​សែន​ឌី​ អាច​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំជាងគេ​ក្នុង​ពិភពលោក​ដោយសារ​ការ​រាំងខ្ទប់​បុគ្គលិក​រាប់​លាន​​នាក់​មិនឲ្យ​ទៅធ្វើការ និង​រំខាន់​​ដល់​អតិ​ថិ​ជន​​មិន​​អាច​ចូល​ទៅ​ទិញ​ទំនិញ​តាម​ហាង​លក់ទំនិញ​នៅក្នុង​តំបន់​ផលិតកម្ម និង​ធ្វើអោយ​ប្រជាជន​ជា​ច្រើន​​នៅ​អាមេរិក​មាន​ភាពលំបាក​ផងដែរ។

ពាក់​ពន្ធ័​នឹង​បញ្ហា​រការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​អាមេរិក​ដោយសារតែ​ការ​ទ​ទូល​ល​រង​ឥទ្ធិពល​ព្យុះ​សែន​ឌី​នេះ​មាន​សេដ្ឋ​កិច្ឋ​វិទូ​អាមេរិក​ជាច្រើន​បាន​ធ្វើ​ការ​បក​ស្រាយ​​អោយដឹង​ផង​ដែរ​។

លោក Gregory Daco សេដ្ឋវិទូ​អាមេរិក​ប្រចាំ​ក្រុមហ៊ុន IHS Global Insight នៅ​ទីក្រុង Lexington ក្នុង​រដ្ឋ Massachusetts មានប្រសាសន៍​ថា​ព្យុះ​នេះ​អាច​កាត់​បន្ថយ​​កំណើន​សេដ្ឋកិច្ច​អាមេរិក​ចំនួន​២៥​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​បួន​នេះ។

ហើយ​លោក​បាន​បន្តថា ព្យុះ​សែន​ឌី អាច​កាត់បន្ថយ​កម្រិត​កំណើនសេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​បួន​មក​នៅត្រឹម​ចន្លោះ​១​ភាគរយ​ដល់​១,៥​ភាគរយ​ ធៀប​នឹង​ការ​ព្យា​ករ​នា​ពេលកន្លងមករ​បស់​ក្រុមហ៊ុន​នេះ​ដែល​ថា កំណើន​សេដ្ឋកិច្ច​អាមេរិក​នៅ​ត្រីមាស​ទី​បួន​អាច​កើនឡើង​១,៦​ភាគរយ​។

ជាមួយគ្នានេះ​លោក Eric Lascelles ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន RBC Global Asset Management Inc ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​រ៉ុន​តូ​ប្រទេស​កា​ណា​ដា បាន​ព្យាក​រថា​ព្យុះ​សែន​ឌី បាន​បក់បោក​លើ​តំបន់​មួយ​ដែល​មាន​ប្រជាជន​ចំនួន ៦០​លាន​នាក់ ពោល​គឺ​ មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ប្រជាជន​នៅ​ប្រទេស​អ៊ីតាលី។

ព្យុះ​នេះ​បាន​បង្ខំ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក​បិទទ្វារ​ផ្អាក​សេវាកម្ម​អាកាសចរណ៍​និង​ផ្លូវដែក​ព្រមទាំង​ធ្វើ​ឲ្យ​បុគ្គលិក​របស់​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​រដ្ឋ​មួយចំនួន​រាប់​ចាប់​ពី​រដ្ឋ Virginia ដល់​រដ្ឋ Massachusetts មិន​​អាច​​​ចេញ​ពី​ផ្ទះ​​ទៅ​​ធ្វើ​ការ​​បាន​​ឡើយ។

ចំណែកឯ​លោក Stephen Bronars សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Welch Consulting​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ជា​សាស្ត្រាចារ្យ​រង​ប្រចាំ​សាកល​វិទ្យា​ល័យ​ Georgetown មានប្រសាសន៍ថា​៖ បើ​ប្រជាពលរដ្ឋ​​មិន​​ទៅ​​ទស្សនា​ការ​សម្ដែង​​សិល្បៈ​​និង​​ទៅ​​ភោជនីយ​ដ្ឋាន​ និង​​សណ្ឋាគារ​​ទេ​នោះ​​អាជីវកម្ម​ទាំងអស់​ដែល​ពឹងផ្អែក​លើ​ប្រជាពលរដ្ឋ​ដែល​ចំណាយ​ប្រាក់​នឹង​ដួលរលំ​មិន​ខាន​។

លោក​បាន​បន្តថា​៖ ប្រជាពលរដ្ឋ​នៅតែ​បន្ត​ចេញទៅ​ទិញ​រថយន្ត ឬ​ទំនិញ​អាយុកាល​វែង​ដែល​ពួកគេ​ត្រូវកា​រហើយ​ពួក​គេ​គ្រាន់តែ​មិន​ចេញ​ទៅ​ក្រៅ​ក្នុង​សប្តាហ៍​​នេះ​​តែប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​វា​ច្បាស់​ណាស់​ថា នឹង​អាច​ឃើញ​មាន​អ្នក​ចំណេញ និង​ខាតបង់​ចេញ​ជា​លទ្ធផល​។ ទាក់ទិន​និង​ករណី​ការកាត់​បន្ថយ​សេដ្ឋកិច្ច​អាមេរិក​នេះ​នៅ​មាន​អ្នក​សេដ្ឋវិទូ​ជាច្រើន​បាន​ធ្វើ​ការបកស្រាយ​ដោយ​លើក​ពី​ចំនុច​ផ្សេងៗ​គ្នា​ជា​ច្រើន​ទៀត។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ពាក់ព័ន្ធ​នឹង​បញ្ហារ​ព្យុះ​សែន​ឌី​ដែល​កើតឡើង​នៅ​ប្រទេស​អាមេរិក​នេះ​លោក​​ប្រធានា​ធិបតី​​អាមេរិក​​បា​រ៉ា​ក​ អូ​បា​ម៉ា​ក៏​បាន​សន្យា​កាល​ពី​​ថ្ងៃ​​ពុធ​​ម្សិល​មិញ​នេះ​ថា លោក​នឹង​ខិតខំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​អោយ​ពី​លទ្ធភាព​ផងដែរ។

គួរបញ្ជាក់​ថា នៅសល់​តែ​រយៈ​ពេល​៦​ថ្ងៃ​​ទៀត​ប៉ុ​ណ្ណោះ​​ការបោះឆ្នោត​ជ្រើសរើស​តំណែង​ប្រធានាធិបតី​អាមេរិក​នឹង​ត្រូវ​ចូល​មកដល់​ដែល​លោក​ប្រធានា​ធីបតី​បច្ចុប្បន្ន បា​រ៉ាក់ អូ​បា​ម៉ា បានធ្វើការ​គណនា​អំពី​​ការ​វិនាស​ហិច​ហោច​នៅ​រដ្ឋ​ញូ​ជេ​ស៊ី ដែល​ផ្ទះ​រាប់​ម៉ឺន​ខ្នង​នៅ​ទីនោះ​បាន​ទទួល​រង​នូវ​ការបំផ្លិចបំផ្លាញ់​ទាំងស្រុង​គ្មាន​សល់​ដោយសារ​តែ​ព្យុះ​សែន​ឌី​វាយ​ប្រហារ ហើយ​គ្រួសារ​រាប់លាន​នាក់​ក៏​កំពុង​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ផង​ដែរ។

គួរ​បញ្ជាក់​បន្ថែម ថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​ព្យុះ​ដ៏​អាក្រក់​ដែល​មិន​ធ្លាប់​កើតមាន​ក្នុង​រយៈ​ពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ​បានសម្លាប់​ប្រជាជន អាមេរិក​ជាង​៥០នាក់​នោះ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us