Thursday, May 23rd

Last update06:24:33 AM GMT

ទីតាំងឋិតនៅ: បទសម្ភាសន៏ តារា និង សិល្បះ

តារានិងសិល្បះ

​តារា​ស្រី​​វ័យ​ក្មេង ​ទេព បូ​ព្រឹក្ស ​ដែល​​ជោគ​ជ័យ​ផ្នែក​​សិល្បៈ​​ចំរៀង

ជា​តារា​ចម្រៀង​ស្រី​វ័យក្មេង សំលេង​ពីរោះ​ឋិត​ក្នុង​ទ្រនំ​ផលិតកម្ម រស្មី​ហង្ស​មាស គឺ​ទទួលបាន​ជោគជ័យ​យ៉ាង​ច្រើន​នោះ​គឺ ក​.ទេព បូ​ព្រឹក្ស​។

បូ​​ព្រឹក្ស មិន​មាន​ប្រវត្តិ​លំបាក​ទេ ក្នុង​អាជីព​សិល្បៈ​តែ​នាង​ទទួលបាន​ផ្លែផ្កា​ជាច្រើន តើ​ដោយ​កត្តា​អ្វី​ខ្លះ​ទើប ក​.​ទេព បូ​ព្រឹក្ស​ ជោគជ័យ​ដូច្នេះ​?

ដូចនេះ​ដើម្បី​ឲ្យ​កាន់តែ​លំអិត​ពី​ជីវប្រវត្តិជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ជីវិត​ស្នេហា​បន្ថែម​របស់​កញ្ញា​យ៉ាងណា​ខ្លះ​នោះ សូម​ប្រិយមិត្ត​ស្តាប់​​នូវ​​ការ​សំភាសន៍​​ផ្ទាល់​​ទាំង​ស្រុង​រវាង​លោក​អ៊ុំ កុសល និង ក​.ទេព បូ​ព្រឹក្ស ដូចតទៅៈ

សំលេងៈ

នាយ ​តាក់​ស៊ី​ ហៅ​​ ស៊ុន ​អ៊ូ​ខុង ​​ជីវិត​​​​ត្រូវ​តែ​​តស៊ូ​

ជា​តារា​កំប្លែង​មួយរូប​នាយ តាក់ស៊ី ត្រូវបាន​គេ​មើលឃើញថា​កំពុង​ទទួលបាន​ជោគជ័យ​បង្គួ​រលើ​ទីផ្សារ​សិល្បៈ​កំប្លែង​របស់​ខ្លួន​បន្ទាប់​ពី​នាយ​បាន​ក្លាយ​ជា​សមាជិក​នៅក្នុង​ក្រុម​កំប្លែង​របស់ ​CTN ​រួចមក​។​

​នាយ តាក់ស៊ី មានឈ្មោះ​ដើម​ហៅថា លោក​ប៉ុល សា​រឿង​ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង​។ ​ការលំបាក និង​ការតស៊ូ​របស់​នាយ​គឺ​ ពិតជា​មាន​ក្នុងសង្គម​គ្រួ​សារ​​​រួម​ទាំង​វិថី​សិល្បៈ។

​ហើយ​នរណា​ក៏​បាន​ដឹង​ថា​នាយ​មាន​បញ្ហា​មួយ​ដែល​ជា​សត្រូវ​នឹង​ការងារ​សិល្បៈ​របស់​នាយ គឺ​បញ្ហា​សុខភាព​និង​ជំងឺ​ប្រចាំកាយ ដែល​ទាមទារ​រយៈពេល​យូរ​និង​ថវិកា​​ជាច្រើន​ក្នុង​ការព្យាបាល​។

ដូច្នេះ​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់នៅ​រឿងរ៉ាវ​ទាំងអស់របស់​នាយសូម​ស្តាប់​បទសំភាសន៍ នាយ​តាក់ស៊ី និង លោកអ៊ុំ កុសល ដូចតទៅ​៖

សំលេងៈ

លោក​ពេជ្រ ​ថា​ណា​តារា​​សំលេង​ពីរោះ​និង​ស្លៀក​ពាក់​​ដូច​តារា​ល្បី ខេមរៈ សេរី​មន្ត​

ជា​បុរស​សង្ហា​មួយ​រូប​នៅ​ភាគ​ពាយ័ព្យ ដែល​មាន​សំលេង​ពិរោះ​មិន​ចាញ់​តារា​ចំរៀង​ល្បី​នៅក្នុង​ស្រុក​ប៉ុន្មាន​ទេ នោះ​គឺ លោក​ពេជ្រ ថា​ណា តារាចំរៀង​ក្នុង​ផលិតកម្ម Style man​។​

​ពេជ្រ ថា​ណា ជា​អ្នកចំរៀង​មួយរូប ដែល​មាន​រូបរាង​ស្រស់​សង្ហា របៀប​នៃ​ការ​តុបតែង​ខ្លួន និង​ការ​ស្លៀកពាក់​ប្រហាក់ ប្រហែល​និង​តារា​ចំរៀង​ល្បី​មួយ​រូប​​គឺ​​លោក ខេមរៈ សេរី​មន្ត​….

​ដើម្បី​ឲ្យដឹង​កាន់តែច្បាស់​ពី​ជីវៈ​ប្រវត្តិ​, ជីវិត​ការតស៊ូ និង​ពី​របៀប​​រស់នៅ ក៏​ដូច​ការងារ​សិល្បៈ​យ៉ាងណាខ្លះ​នោះ សូម​ប្រិយមិត្ត​អ្នក​ស្តាប់​​​​ការសំភាសន៍​ទាំង​​ស្រុង​ជាមួយនឹង​លោក​អ៊ុំ កុសល និង​ពេជ្រ ថា​ណា ដូចតទៅ​៖….

សំលេងៈ

​នាង​ខ្ញុង​ ជា​តារា​​កំប្លែង​​ដោយ​​មិន​មាន​​ការ​​តាំង​ចិត្ត​តែ​ជោគជ័យ

ជា​តារា​កំប្លែង​ស្រី​មួយ​រូប មាន​ភាព​ក្រមិចក្រមើម សំដី​កាច ឆ្នាសឆ្នើម​និង​មាន​ទេពកោសល្យ​ខ្ពស់​នៅក្នុង​ក្រុម​កំប្លែង CTN នោះ​គឺ​អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​នាង ខ្ញុង​។​

​នាង​ខ្ញុង មិន​ត្រឹមតែ​ចេះ​កំប្លែង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចេះ​ច្រៀង​ទៀតផង អ្វី​ដែល​ចាប់អារម្មណ៍ អ្នកនាង​ស្រេង សុ​កាន់​ដា ឬ​នាង ខ្ញុង ច្រើន​តែ​សំ​ដែង​​ជា​តួ​កាច​ឆ្នាស​……. តើ​ការសំដែង​សិល្បៈ និង​ជីវិត​ខាងក្រៅ​ដូច ឬ​ខុស ដូចម្តេច​ដែរ​?

ហើយ​អ្វី​ជា​ការលំបាក និង ការតស៊ូ​ពិតជា​មាន ​ដូច្នេះ​សូម​ប្រិយមិត្ត​អ្នក​ស្តាប់​ស្តាប់​នូវ​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល និង អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង ដូចតទៅ​៖

សំលេងៈ

លោក​​ជួប ច័ន្ទ​កក្កដា​ ល្បី​​ដោយ​​សារ​សមត្ថភាព និង ទេពកោសល្យ​កំប្លែង​

​ជា​ប្រុស​ពេញ​លក្ខណៈ​ទាំងអស់​តែ​អត្ត​ចរិក​ក៏​ទោ​ទន់​ទៅ​រក​ភាព​ជា​មនុស្ស​ស្រី​មួយ​ចំនួន​ដែរ នោះ​គឺ លោក​ជួប ច័ន្ទ​កក្កដា ហៅ រ៉ូ លីន ឬ Miss Photo City​។​

​ជួប ច័ន្ទ​កក្កដា ហៅ រ៉ូ លីន ឬ Miss Photo City  ជា​តារា​ចំរៀង​ប្រុស​តែ​អាច​ច្រៀង​បទ​ស្រី​បាន​យ៉ាង​ពីរោះ​ជាពិសេស​បទ​របស់​អ្នកស្រី ប៉ែន រ៉​ន​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ រ៉ូ លីន ក៏​ពូកែ​កំប្លែង​ផង​ដែរ​។​

​ដូច្នេះ​វិថី​ជីវិត​ខាងក្រៅ​ក៏ដូចជា​ការងារ​សិល្បៈ និង​ភាព​ក្រមិចក្រមើម​របស់ រ៉ូ លីន ឬ Miss Photo City យ៉ាងណា​ខ្លះ​នោះ សូម​ស្តាប់​បទសំភាសន៍​រវាង​លោក អ៊ុំ កុសល និង លោក​ជួប ច័ន្ទ​កក្កដា ហៅ រ៉ូ លីន ឬ Miss Photo Cityដូចតទៅ​៖

សំលេងៈ

ពែ​ក មី​ ល្បី​​ល្បាញ​​ដោយ​​កត្តា4​យ៉ាង

តារា​កំប្លែង​លេង​ពាក្យ​សំដី លោក​ចែម ចាន់​តារា ហៅ​នាយ​ពែ​ក​មី ល្បី​នៅ​ស្ថានីយ៍​ទូរ​ស្សន៍ CTN ដោយមានកត្តា​បួន​ចំណុច​ដែល​បាន​លើកឡើង ប៉ុន្តែ​នាយ​ពែ​ក​មី​ក៏មាន ទេពកោសល្យ​ខ្លួនឯង​ពិតប្រាកដ​ផង​ដែរ។

​ការតស៊ូ​ក្នុង​ជីវិត ដើម្បី​អនាគត​គឺ​ពិតជា​មាន​ពី​កម្មរ​សំណង់​ក្លាយ​ជា​មេការ​សំណង់​រហូត​ប្រែក្លាយ​ជា​តារា​កំប្លែង​ដ៏​ល្បី​។

តើ​អតីតកាល និង​ បច្ចុប្បន្នកាល លោក ចែម ចាន់​តារា ហៅ​នាយ​ពែ​ក​ ​មី​ មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​យ៉ាងណា​នោះ សូម​លោកអ្នក​ស្តាប់​បទសំភាសន៍​រវាង​លោក អ៊ុំ កុសល និង នាយ ពែ​កមី ទាំងស្រុង​ដូច​ទៅ​៖

សំលេងៈ


​​នាយ​​ក្រូច​ជីវិត​ពិត​​ដ៏​​លំបាក​ជូរ​ចត់​មិន​ខ្លាច​​និង​​លាត​ត្រដាង​​ជូន​ទស្សនិកជន

ជា​តារា​កំប្លែង​លេចធ្លោ​មួយរូប នៅក្នុង​ក្រុម​កំប្លែង​របស់​ស្ថានីយ៍​ទូរទស្សន៍ CTN។ ភាពល្អប្រសើរ​យ៉ាង​ដូច្នេះ និង​ទម្រាំ​មាន​ថ្ងៃនេះ លោក​សេន សុ​ប៊ុន ហៅ​នាយ​ក្រូច បាន​​ហែល​​ឆ្លងកាត់​ព្យុះភ្លៀង រលក​សមុទ្ទ្រ ដ៏​ជូរ​ចត់​ស្ទើរ​រាប់​មិន​អស់​ពោល​គឺ ការតស៊ូ ដើម្បី​ជីវិត មិនតូច​ចិត្ត​ទេ ឃើញ​គេ​អ្នកមាន​មិនគួរ​ខ្មាសអៀន​តស៊ូ និង រៀនសូត្រ​ដើម្បី​​អនាគត​។​

​ថា​តើ​ភាពលំបាក​ពី​អតីតកាល និង​ភាពជោគជ័យ​សំរាប់​ជីវិត លោក​សេន សុ​ប៊ុន ហៅ​នាយ​ក្រូច ទៅជា​យ៉ាងណា​ខ្លះ​នោះ សូម​ស្តាប់​ការ​ធ្វើ​បទសំភាសន៍ រវាង លោក អ៊ុំ កុសល និង លោក សេន សុ​ប៊ុន ហៅ នាយ​ក្រូច ដូចតទៅ​៖

សំលេងៈ

​អេ​ឡិច ចាន់​ត្រាៈ​បុរស​សង្ហា​ប្រាថ្នា​ខ្ពស់សំលេង​បត់បែន​តាម​មនោសញ្ចេតនា​

​តារា​ដែល​ជោគជ័យ​ទាំង​សំដែង ដើរ​ម៉ូដ ចំរៀង និង ពិធីករ​​អេ​ឡិច ចាន់​ត្រា Alex chantra តែងតែ​មាន​ការផ្លាស់ប្តូ​រ​ដៃគូរ​ចំរៀង​នារី​ជាច្រើន ដែលជា​ចំងល់​របស់​ទស្សនិក​ជន ថា​តើ​មូល​ហេតុអ្វី​?

​ដូច្នេះ​វិថី​ជីវិត​ខាងក្រៅ​ក៏ដូចជា​ការងារ​សិល្បៈ និង​ការផ្លាស់ប្តូរ​ដៃគូ​សំដែង​ចំរៀង​យ៉ាងណា​ខ្លះ​នោះ សូម​ស្តាប់​បទសំភាសន៍​រវាង​លោក អ៊ុំ កុសល និង លោក​អេ​ឡិច ចាន់​​ត្រា Alex chantra ដូចតទៅ​៖

សំលេងៈ

Anan តារា​ចំរៀង​​ថ្មី​​ទើប​តែ​​ដុះ​​ពន្លក​នៅ​ក្នុង​ផលិត​កម្ម​ហនុមាន

នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក​អ៊ុំ កុសល ជាមួយនិង លោក​ អាណាន់ (Anan) ដែល​ជា​តារា​ចំរៀង​ថ្មី​សំ​លេង​​ពីរោះ​ទើបតែ​ដុះ​ពន្លក​នៅ​ក្នុង​ផលិតកម្ម​ថ្មី​គឺ​ផលិតកម្ម ហនុមាន ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ការងារ​សិល្បៈ និង​ជីវិត​ខាងក្រៅ​ខ្លះៗ របស់​លោក​ អាណាន់ (Anan) យ៉ាងណា​នោះ។

សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

​ជា​តារា​​សំដែង​​កាយវិការ​ Karaoke ​​​​ក្លាយ​​ជា​តារា​ចំរៀង​

ជា​សិស្ស​វិទ្យាល័យ ជាស៊ីម​សាមគ្គី​ត្រឹម​ថ្នាក់​ទី​12 (​ស៊ូ​ស៊ី​) Sushi ឈ្មោះ​ពិត​ស្រី​ពេជ្រ​ បាន​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ ចំរៀង​ សំដែង​។​ ​ជា​កូនស្រី​ទី​១ នៅក្នុង​គ្រួសារ​ដែល​មាន​​បងប្អូន​ពីរ​នាក់​ជា​ស្រី​។

ធ្លាប់​ជា​តារា​សំដែង​តែង​ស្រលាញ់​ការ​ច្រៀង​មិន​ខ្វល់​ពី​ការ​និយាយ​​ ​បន្ទោស​បង្អាប់​ពី​នាក់​ជិតខាង ឬ​មិត្តភក្តិ​សិល្បៈ ស្រី​ពេជ្រ ហៅ (​ស៊ូ​ស៊ី​) Sushi តារាចំរៀង​ថ្មី បាន​ខិតខំ ដើម្បី​បំណង​ខ្លួនឯង​។

តើ​វិថី​ជីវិតរបស់​ស្រី​ពេជ្រនៅ​ផលិតកម្ម ហនុមាន យ៉ាងណា​ខ្លះ​នោះ សូម​ស្តាប់​បទសំភាសន៍​រវាងលោកអ៊ុំ កុសល និង កញ្ញា​(​ស៊ូ​ស៊ី​)Sushi ហៅ​ស្រី​ពេជ្រ​ដូចតទៅ​៖

សំលេងៈ

អ៊ី​វ៉ា​ម្ចាស់​​បទ​ ទឹក​អប់​​មាន​​ពិស ​កំពុង​តែ​ល្បី​​នៅ​​ក្នុង​​​Sunday

តារាចំរៀង​ស្រី​វ័យក្មេង​សំលេង​ពីរោះ រាង​តូច​ច្រលឹង​អ៊ី វ៉ា Eva ម្ចាស់​បទ ទឹកអប់​មាន​ពិស កំពុងតែ​ល្បី​នៅ​ក្នុង​ផលិតកម្ម Sunday។

នៅក្នុង​​នាទី​​សំភាសន៍​​សិល្បៈ​សំរាប់​ថ្ងៃនេះ លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍ រវាង​លោក អ៊ុំ កុសល ជាមួយនិង ក​ញ្ញា.​អ៊ី វ៉ា Eva ដែល​ជា​តារាចំរៀង​មាន​ទឹកដម​សំលេង​ពិ​រោះ​ រាង​តូច​ច្រលឹង​នៅ​ក្នុង​ផលិតកម្ម Sunday​។

ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ការងារ​សិល្បៈ និង​ជីវិត​នៃ​ការខិតខំ​ប្រឹងប្រែង​តស៊ូ ក៏ដូចជា​ជីវិត​ខាងក្រៅ​ខ្លះៗ របស់ ក​ញ្ញា​.​អ៊ី វ៉ា Eva យ៉ាងណា​នោះ​សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

តារា​​ចាស់​វស្សា​ សុខ រក្សា តស៊ូ​​ដើម្បី​​ជីវិត

នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង លោក​សុខ រក្សា ដែល​ជា​តារា​ចំ  រៀង​មាន​​ទេព​កោសល្យ​​ខ្ពស់ សំលេង​ក៏​ពិរោះ ដើម្បី​ដឹង​អោយ​កាន់តែច្បាស់ អំពី​ការងារ​សិល្បៈ និង​ជីវិត​នៃ​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ដ៏​លំបាក​របស់លោក​ សុខ រក្សា យ៉ាងណា​នោះ។ សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

ម្ចាស់​បទ​លេខគេការ៉េ៤ ដូរ​ទ្រនំ​ថ្មី​​ខ្សែ​​ស្រឡាយ​​ហង្សមាស

ក្នុង​វ័យ​ត្រឹម​តែ​១៩​ឆ្នាំ តារា​ចំរៀង​ ម៉ម ដួងសិទ្ធិ បានប្រឡូក​ក្នុង​​វិស័យ​សិល្បៈ​។ ជាកូនទី២ ក្នុងគ្រួសារ តារាចំរៀង​ម៉ម ដួងសិទ្ធិ ធ្លាប់​ជ្រក​​​​​នៅ​​ក្នុង​ផលិតកម្ម​​មហា​​ហង្ស​។ លេខ​គេ​ការ៉េ៤ ជាបទចំរៀង​​ដែល​ជា​​ស្នាដៃ​​ដំបូង និង តាមរយៈ​បទ​នេះ​ហើយ​ ​​ដែលធ្វើ​អោយ​គេ​ស្គាល់​​ដួងសិទ្ធិ។ បច្ចុប្បន្ន​តារា​ចំរៀង​វ័យក្មេងរូបនេះ​​បាន​ប្តូរផលិតកម្ម​ថ្មី ដែលជាខ្សែស្រឡាយ​ របស់​​ផលិត​កម្ម​​ហង្សមាស​ ដែល​​មាន​ឈ្មោះ​ថា ភ្លេង​រីខត។ តើជីវិត​​របស់​តារា​ចម្រៀង​សំបុរស​រូបនេះ យ៉ាង​ណាខ្លះ សូម​លោកអ្នក​ស្តាប់​​បទ​សំភាសន៍​​រវាងលោក អ៊ុំ កុសល និង លោក ម៉ម ដួង សិទ្ធិ  ដូចតទៅ៖

 

គឹម លីហ្សា​​​​ទេព​កោសល្យ​ និង សម្ផស្ស គឺ​សំខាន់

នៅ​ក្នុង​នាទី​​សំភាសន៍​​សិល្បៈ​សំរាប់​ថ្ងៃ​នេះ​លោក​អ្នក​នាង​នឹង​​បាន​​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង កញ្ញា គឹម លីហ្សា ដែល​ជា​តារា​សំ​ដែង​​ដែល​​មាន​ទេពកោសល្យ និង​រូប​សម្ផស្ស​ស្រស់ស្អាត​ ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ការងារ​សិល្បៈ និង​ជីវិត​ខាងក្រៅ​ខ្លះៗ​របស់​កញ្ញា​គឹម លីហ្សា សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

ហង្ស ឧត្តម​ម៉ានី តារា​​ចំរៀង​​ចាស់​ក្នុង​ផលិតកម្ម​ថ្មី

​នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ​លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង លោក​​​ហង្ស ឧត្តម​ម៉ានី ដែល​ជា​តារា​ចំរៀង​មួយ​ដួង​មាន​ទឹកដម​សំលេង​ពិរោះ​ដែល​បាន​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​មួយរយៈ​ធំ​ឥលូវ​មានឈ្មោះ​បោះ​សំលេង​វិញ​ក្នុង​ផលិតកម្ម Sunday។

​ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ការងារ​សិល្បៈ ការតស៊ូ និង​ជីវិត​ខាង​ក្រៅ​របស់​លោក​ហង្ស ឧត្តម​ម៉ានី សូម​ស្តាប់​បទ​សំ​ភាសន៍​​ដូច​តទៅៈ​

សំលេងៈ

កញ្ញា យូរី តារា​ល្បី​នៅ​ក្នុង​ផលិត​កម្ម ​សាន់​ដេ​

នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ​លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​​លោក​អ៊ុំ កុសល ជាមួយនិង ក​ញ្ញា យូ រី ដែល​ជា​តារា​ចំរៀង​មួយ​ដួង​ទើប​តែ​​មាន​ឈ្មោះ​បោះ​សំលេង​ក្នុង​វិស័យ​សិល្បៈ​ចំរៀង។

ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ការងារ​សិល្បៈ ការតស៊ូ និង​ជីវិត​ខាង​ក្រៅ​របស់​ក​ញ្ញា ​យូ​រី សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

​លោក​ស្រី​ឌី​​សា​វ៉េ​ត​​តារា​ភាព​យន្ត​​ជើង​ចាស់​​រំលឹក​​ពី​​អនុស្សាវរីយ៍​​ក្នុង​​ការ​សំដែង​​ខ្សែភាព​យន្ត​​របស់​​សម្តេច​ឳ​

លោកស្រី ឌី សា​វ៉េ​ត តារាភាពយន្ត​ជើងចាស់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​បាន​រំលឹក​ឡើង​វិញ​ចំពោះ​សកម្មភាព​របស់​លោកស្រី​ដែល​បាន​ចូលរួម​សម្តែង​ខ្សែ​ភាព​យន្ត​ដែលជា​ស្នា​ព្រះហស្ត​នៃ​អង្គ​សម្តេច​ឳ នរោត្តម សីហនុ​។

ការបាត់បង់​អង្គ​សម្តេច​ឳ នរោត្តម សីហនុ គឺជា​ការបាត់បង់​ដ៍​ធំ​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។ ដើម្បីអោយកាន់តែច្បាស់​សូម​ស្តាប់​បទសំភាសន៍​របស់​​លោក​វ៉ា សំណព្វ ជាមួយ​លោកស្រី​ឌី សា​វ៉េ​ត តារាភាពយន្ត​ជើងចាស់​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ដូចតទៅ​!

សំលេងៈ

លី អ៊ី​វ៉ា​ធី​ណា ចាប់ផ្តើមជាថ្មី

នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង កញ្ញា លី អ៊ី​វ៉ា​ធី​ណា ដែល​ជា​តារា​ចំរៀង​មួយ​ដួង​មាន​សំលេងពិរោះ ហើយ​អាច​ច្រៀង​ជា​ភាសា​ចិន​បាន​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំលេង​ក្នុង​វិស័យ​សិល្បៈ។

​ដើម្បី​ដឹង​អោយ​កាន់តែច្បាស់​អំពី​ជីវប្រវត្តិ​សង្ខេប​ខ្លះៗ ក៏ដូចជា​ការងារ​សិល្បៈ ការតស៊ូ និង​ជីវិត​ខាង​ក្រៅ​របស់ កញ្ញា លី អ៊ី​វ៉ា​ធី​ណា សូម​ស្តាប់​បទសំភាសន៍​ដូច​តទៅ។

សំលេងៈ

លោក​អ៊ី ណូ Eno ​​តារា​ចំរៀង​បោះ​សំលេង​នៅ​ផលិតកម្ម Sunday

នៅក្នុង​នាទី​សំភាសន៍​សិល្បៈសំរាប់​ថ្ងៃនេះ​លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង លោក អ៊ី ណូ Eno ដែល​ជា​តារាចំរៀង​ក្នុង​ផលិត​កម្ម Sunday ដែល​មាន​កេរ្តិ៍ឈ្មោះ បោះ​សំលេង​ក្នុង​វិស័យ​សិល្បៈ។

​ដើម្បី​ដឹង​អោយ​កាន់តែច្បាស់ អំពី​ជីវប្រវត្តិ​សង្ខេប​ខ្លះៗ ក៏ដូចជា​ការងារ​សិល្បៈ ការតស៊ូ និង​ជីវិត​ខាង​ក្រៅ​របស់​លោក​អ៊ី ណូ Eno សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ​

សំលេងៈ

កញ្ញា ទឹម រដ្ឋា តារាបង្ហាញមូដ និង​សម្តែងដ៏ពេញនិយម

នៅក្នុង​នាទី​សំភាសន៍​សិល្បៈ​សំរាប់​ថ្ងៃនេះ​លោក​អ្នកនាង​នឹង​បាន​ស្តាប់​ការសំភាសន៍​រវាង​លោក អ៊ុំ កុសល ជាមួយនិង ក​ញ្ញា.​ទឹម រដ្ឋា ដែល​ជា​តារា​សំដែង និង តារា​បង្ហាញ​ម៉ូដ ដែល​មាន​ឈ្មោះ​បោះ​សំលេង​ក្នុង​វិស័យ​សិល្បៈ​

ដើម្បី​ដឹង​អោយ​កាន់តែច្បាស់ អំពី​ជីវប្រវត្តិ​សង្ខេប​ខ្លះៗ ក៏ដូចជា​ការងារ​សិល្បៈ និង​ជីវិត​ខាង​ក្រៅ​របស់ កញ្ញា.ទឹម រដ្ឋា សូម​ស្តាប់​បទសំភាសន៍​ដូចតទៅៈ

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us