ទីបំផុតស្នេហ៍ពិតមិនសាបសូន្យមែន អូនជាពន្លឺចន្ទ័ដែលភ្លឺជានិច្ចក្នុងបេះដូងបង មិនថាមានរឿងអ្វីកើតឡើងមិនថាមានឧបសគ្គធំប៉ុណ្ណា មិនថាថ្ងៃរះលិចបាត់បងនៅរង់ចាំ។
រង់ចាំអូនរហូតជីវិតបងស្លាប់ ព្រោះបងជឿជាក់ថាពេលថ្ងៃរះឡើងច័ន្ទលិចបាត់មែនតែពេលថ្ងៃលិច ចន្ទ័គង់រះឡើងវិញមិនខានបងនៅតែមានសង្ឃឹមជានិច្ច ថាស្នេហ៍ស្មោះពិតជាគ្មានថ្ងៃសាបសូន្យដាច់ខាត។
ទាំងនេះមាន នៅក្នុងរឿង ពន្លឺចន្ទ័ ជារឿងប្រលោមលោកបែប មនោសញ្ចេតនា ស្នេហាផ្អែមល្ហែម ការច្រណែនឈ្នានីស កម្សត់ រំជួលដល់អារម្មណ៍ ដល់ប្រិយមិត្តគ្រប់ទីមជ្ឈដ្ឋាន! ដោយកវីនិពន្ធអ្នកស្រីម៉ៅ សំណាង!។
រឿង ពន្លឺចន្ទ័ ត្រូវបានបញ្ចូលសំលេងដោយក្រុមការងារវិទ្យុវាយោ បន្ទាប់ពីមានការចេញលក់ជាសៀវភៅ ដើម្បីផ្តល់អោយប្រិយមិត្តអ្នកនិយមប្រលោមលោកបែបមនោសញ្ចេតនាកាន់តែមានភាពងាយស្រួលបន្ថែមទៀត។
សំរាប់ប្រិយមិត្តដែលចង់ជាវសៀវភៅរឿង ពន្លឺចន្ទ័ អាចរកទិញបាននៅគ្រប់បណ្ណាគារ !។ ជាមួយគ្នានេះ វិទ្យុវាយោអែហ្វអឹម សូមអរគុណដល់អ្នកស្រី ម៉ៅ សំណាង ដែលបានអនុញ្ញាតិអោយវិទ្យុវាយោអែហ្វអឹម យកស្នាដៃនិពន្ធរបស់អ្នកស្រីមករៀបចំថតជាសំលេង។
យើងខ្ញុំសូមរក្សាសិទ្ធជូនអ្នកស្រី ម៉ៅ សំណាង ដែលជាកវីនិពន្ធរឿង ពន្លឺចន្ទ័។ សូមអរគុណ!
ភាគទី១សំលេងៈ











































